Category: ព័ត៌មានសង្គម

  • ក្រសួង​ការងារ​កម្ពុជានឹងចូលរួម​វេទិកាគ្រប់គ្រងគ្រោះម​ហន្តរាយនៅទីក្រុងប៉េកាំងប្រទេសចិន នៅចុងឆ្នាំ​២០២៣ខាងមុខនេះ

    ក្រសួង​ការងារ​កម្ពុជានឹងចូលរួម​វេទិកាគ្រប់គ្រងគ្រោះម​ហន្តរាយនៅទីក្រុងប៉េកាំងប្រទេសចិន នៅចុងឆ្នាំ​២០២៣ខាងមុខនេះ

    ភ្នំពេញ៖ទីប្រឹក្សាក្រសួងនិងជាប្រធាននាយកពេទ្យការងារ លោក​ ឡេង តុង បានឱ្យដឹងថា​ នៅខែធ្នូឆ្នាំ​២០២៣ ខាងមុខនេះ​ ​មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំឱ្យមានវេទិកាគ្រប់គ្រងគ្រោះម​ហន្តរាយនៅទីក្រុងប៉េកាំងប្រទេសចិន និង​បានអញ្ជើញភាគីក្រសួងការងារកម្ពុជាចូលរួមផងដែរ។ លោក ឡេង តុង បាន​លើកឡើងដូចនេះកាលពី​ចុងសប្ដាហ៍កន្លងទៅនេះក្នុងជំនួបពិភាក្សារវាង​មន្រ្តីជាន់ខ្ពសនៃ​​ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយប្រ​តិភូ​ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នៃសាធារណរដ្ឋប្រជាមានិតចិន។​ តាមរយៈក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបាន​លើកឡើងថា នៅ​ក្នុង​ពិធី​រៀបចំឱ្យមានវេទិកាគ្រប់គ្រងគ្រោះម​ហន្តរាយនៅទីក្រុងប៉េកាំងប្រទេសចិនខាងមុខនេះ ក្រសួងនឹងបញ្ជូនតំ​ណាងទៅចូលរួមក្នុងវេទិកានេះ ដើម្បីទទួលបានព័ត៌មាន និងកិច្ចសហប្រតិ​បត្តិការ សំដៅផ្លាស់ប្ដូ​របទពិសោធន៍ពង្រឹងផ្នែកអធិការកិច្ច និងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត។ លោក ឡេង តុង បានបញ្ជាក់ថា ​អធិការកិច្ចការងារ ជាការងារដែលសំខាន់ដើម្បីធ្វើយ៉ាងណាលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ និងកាត់បន្ថយគ្រោះថ្នាក់ការងារផងដែរ។ លោកបានបន្ត​ថា យើងចង់ឱ្យមានការបណ្ដុះបណ្ដាលរយៈពេលវែងតែម្ដង ដើម្បីឱ្យគ្រូរបស់យើង ជាគ្រូដែលមានគុណភាពខ្ពស់ មន្ត្រីអធិការកិច្ចរបស់យើង ជាមន្ត្រីដែលមានសមត្ថភាពខ្ពស់ ជួយលើកកម្ពស់នៅក្នុងការងារនេះ។​ ​នៅក្នុង​ជំនួបពិភាក្សាគ្នានោះដែរ ​​​​ក្រសួងការងារក៏​​​បានស្នើឱ្យភាគីចិនជួយផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ចរយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច និងគ្រូ​បង្គោលបន្ថែមទៀតលើការគ្រប់គ្រងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ។ យោង​តាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញ​ថា លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ មានសរុបចំនួន១​១,​២​៥៨នាក់​ ក្នុងឆ្នាំ២០២១ ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន៥,៧២៥នាក់,គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន៥,៥៣៣នាក់ ដែលចំនួនអ្នកគ្រោះថ្នាក់នេះមានការថយចុះស្មើនឹ ងចំនួន ២៥.៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០៕…

  • ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសាលាបឋមសិក្សា គោហ៊េ ខេត្តកំពង់ចាម

    ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសាលាបឋមសិក្សា គោហ៊េ ខេត្តកំពង់ចាម

    កំពង់ចាម៖ ក្រសួងអប់រំយុវជន និងកីឡា បានសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យនៅសា​លាបឋមសិក្សា គោហ៊េ នៅខេត្តកំពង់ចាម ។ យោងតាម​ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនាថ្ងៃទី២ ខែមិថុនានេះថា ប៉មចម្រោះទឹកស្អាត និងម៉ា​ស៊ីនអនាម័យ (AquaTower & AquaSan) ធុងសំរាម ដែលជាជំនួយឧបត្ថម្ភដោយមូលនិធិកូកាកូឡា និ​ងមូលនិធិPlanet Water ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងប្រគល់ជូនសាលាបឋមសិក្សា គោហ៊េ ស្ថិ​តក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់សុខាមាលភាពសិស្សា​នុសិ​ស្ស និងបុគ្គលិកអប់រំ។ ពិធីសម្ពោធនេះ បានប្រព្រឹត្តឡើងក្រោមវត្តមានបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមូលនិធិPlanet Water តំណាងមូលនិធិកូកាកូឡា ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាល និងអាជ្ញាធរដែនដីជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនេះបណ្ឌិត ហង់ជួន ណារ៉ុន​ ​បានធ្វើការ​ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុស្សជួយថែរ​ក្សាការពារប៉មចម្រោះទឹកស្អាត ដែលឧបត្ថដោយដល់មូលនិធិPlanet Water…

  • ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៤ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៤ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៤៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១៥៦,៦៩ក្រាម និង១កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ៤២៨,៧៣ក្រាម។អុិចស្តាសុី (mdma) ស្មេីនិង ៨១០,៣៣ក្រាម។ ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង…

  • ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង អំពាវនាវដល់សមាជិកបក្សទាំងអស់ អញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា

    ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង អំពាវនាវដល់សមាជិកបក្សទាំងអស់ អញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា

    កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រែយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានអំពាវនាវដល់បងប្អូនសមាជិកបក្សទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តម សោម ស៊ុន បានអំពាវនាវដូច្នេះក្នុងឱកាសនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិរលួស ភូមិតាម៉ើ និងភូមិដូនប៉ុក ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ សមាជិកអចិន្ត្រែយ៍គណបក្សប្រជាជនកម្ពុជាខេត្ត បានសំណូមពរដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ៕ ដោយ ប៊ុន រដ្ឋា

  • ឯកឧត្តម នេត្រ ភក្រ្តា ៖ ការបាត់បង់សត្វព្រៃ នឹងនាំឱ្យបាត់បង់លំនឹងប្រព័ន្ធអេកូឡូស៊ី ដែលយើងចាំបាច់រួមគ្នាថែរក្សា និងអភិរក្ស

    ឯកឧត្តម នេត្រ ភក្រ្តា ៖ ការបាត់បង់សត្វព្រៃ នឹងនាំឱ្យបាត់បង់លំនឹងប្រព័ន្ធអេកូឡូស៊ី ដែលយើងចាំបាច់រួមគ្នាថែរក្សា និងអភិរក្ស

    ខេត្តសៀមរាប ៖ សត្វព្រៃមានតួនាទីផ្សេងៗគ្នា បើយើងបាត់បង់សត្វព្រៃនោះវានឹងធ្វើឱ្យបាត់នូវលំនឹងប្រព័ន្ធអេកូឡូស៊ី ដូចជា សត្វមួយចំនួនវាស៊ីចំណីដោយពឹងផ្អែក ទៅលើសត្វមួយចំនួនផ្សេងទៀត ប៉ុន្តែបើវាបាត់សត្វប្រភេទហ្នឹងនោះសត្វដែលពឹងពាក់ចំណីហ្នឹងវានឹងអស់ចំណីស៊ី ។ ដូចជាសត្វត្មាតវាស៊ីទៅលើសាកសព្វស្អុយរលួយដែលកើតពីការប្រមាញ់សត្វមួយផ្សេងទៀតដូចជា សត្វខ្លា ហើយបើអស់សត្វខ្លា ដូចជាខ្លាធំនោះ វាក៏ខ្វះចំណី ដូចនេះវាក៏ត្រូវបាត់បង់ពូជទៅជាមួយផងដែរ”។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ថ្លែងក្នុងយុទ្ធនាការ «អន្ទាក់សូន្យ» នាខេត្តសៀមរាប ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា នៅចំពោះមុខ យើងចាំបាច់ត្រូវដោះអន្ទាក់ចេញពីព្រៃ។ក្នុងការអនុវត្តកន្លងមក ចាប់តាំងពី ខែមិនា ឆ្នាំ២០២២ មកដល់ បច្ចុប្បន្ន យុទ្ធនាការផ្តោតសំខាន់ទៅលើផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃដែលបង្កអន្តរាយមិនត្រឹមតែប៉ះពាល់ដល់ សត្វទេ តែវាក៏បង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ ។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា៖ «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួរនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការដែលបាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។ ”ថ្មីៗនេះ សត្វល្មូនប្រភេទថ្មីចំនួន ២ប្រភេទ ត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ក្នុងខេត្តសៀមរាប” ។ កញ្ញា…

  • កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមវត្តមាន លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ ។ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានឱ្តដឹថថា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ កាកបាទក្រហមកម្ពុជា ទទួលបានការឧបត្ថម្ភជាថវិកា និងសម្ភារ គិតមកត្រឹមខែឧសភា ឆ្នាំ២០២៣ មូលនិធិសរុបសមមូលជាប្រាក់ដុល្លារចំនួនជិត ១៤លានដុល្លារអាមេរិក។ ជាកិច្ចឆ្លើយតប ឯកឧត្តម រស់ សីលវ៉ា…

  • ឯកឧត្តម នេត្រ ភក្រ្តា ៖ សត្វព្រៃជាផ្នែកមួយ នៃជីវចម្រុះ ក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីពង្រឹងនូវសក្តានុពលទេសចរណ៍

    ឯកឧត្តម នេត្រ ភក្រ្តា ៖ សត្វព្រៃជាផ្នែកមួយ នៃជីវចម្រុះ ក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីពង្រឹងនូវសក្តានុពលទេសចរណ៍

    ខេត្តសៀមរាប ៖ ក្នុងសន្និសិទសារព័ត៌មាន ស្ដីពីយុទ្ធនាការ“អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យបញ្ឈប់ការដាក់អន្ទាក់ពិសេសពលរដ្ឋដែលរស់នៅក្បែតំបន់ជម្រកការពារធម្មជាតិ ដោយលះបង់នូវមុខរបរដាក់អន្ទាក់ ក៏ដូចជាមុខរបរចូលព្រៃកាប់ឈើ មកប្រកបនូវមុខរបរថ្មី ដែលមានចំណូលជាប្រចាំដែលមិនខុសច្បាប់ ។ យើងត្រូវស្វែងយល់ថា សត្វព្រៃជាផ្នែកមួយ នៃជីវចម្រុះ ក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងការពង្រឹងនូវសក្តានុពលទេសចរណ៍តាមរយៈការថែរក្សាបានសត្វព្រៃនៅកម្ពុជាយើង ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ៖ សម្រាប់សត្វព្រៃជាផ្នែកមួយ នៃធម្មជាតិរបស់ជីវិតមនុស្ស ហើយអាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ ក៏បានដោយសត្វព្រៃ ។ ហេតុនេះបើយើងរក្សាបាននូវសត្វព្រៃ គឺមានន័យថា ការរក្សាបាននូវនិរន្តភាពនៃម្ហូបអាហាររបស់យើង និងក៏បានផ្តល់នូវសក្តានុពលយ៉ាងសំខាន់ដល់ទេសចរណ៍ក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗទៀតរបស់យើង” ។ ឯកឧត្តម នេត្រ ភក្រ្តា បន្តទៀតថា យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តសៀមរាប ពិតជាមានសារៈសំខាន់ដោយសារខេត្តមួយនេះជាខេត្តទេសចរណ៍ ហើយមិនត្រឹមតែទេសចរណ៍ក្នុងស្រុកទេ ប៉ុន្តែក៏មានភ្ញៀវទេសចរណ៍បរទេសជាច្រើន ចូលមកកម្សាន្តទីនេះដែរ ។ សម្រាប់យុទ្ធនាការនេះដែរ គឺដើម្បីបញ្ចប់ និងផ្តល់ជាសារមួយយ៉ាងសំខាន់ថា…

  • ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរជូនប្រធានអង្គការកុមារដែលជួយបណ្តុះបណ្តាលកុមារអស់រយៈពេល ២០ឆ្នាំ

    ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរជូនប្រធានអង្គការកុមារដែលជួយបណ្តុះបណ្តាលកុមារអស់រយៈពេល ២០ឆ្នាំ

    ភ្នំពេញ៖នាឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកស្រី ម៉ាការរ៉េត អ៊ីលីហ្សាបេត ជេន អីណូ ជាស្ថាបនិកអង្គការមួយដែលបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាល និងតម្រង់ទិសកុមាររងគ្រោះកម្ពុជា អស់រយៈពេល ២០ ឆ្នាំមកនេះ។ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានប្រគល់ជូននូវព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកស្រី ម៉ាការរ៉េត អ៊ីលីហ្សាបេត ជេន អីណូ (MARGARET ELIZABETH JANE ENO) ដែលក្នុងឋានៈជាស្ថាបនិក និងជាសហនាយិកានៃអង្គការម្លប់តាប៉ាង។ ការផ្តល់នេះបន្ទាប់ពីលោកស្រីបានខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពប្រើប្រាស់ភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងបានលះបង់ទាំងកម្លាំងកាយ ចិត្តជួយកុមារកម្ពុជាដោយមិនរួញរា អស់រយៈពេល២០ ឆ្នាំកន្លងមក។ ពិធីប្រគល់នេះ ធ្វើឡើងនាឱកាសអបអរសារទរខួប២០ឆ្នាំ នៃបេសកកម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤ នៅអង្គការម្លប់តាប៉ាង  កាលពីថ្ងៃទី​០១ខែមិថុនា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព អង្គការដៃគូ និងអាណាព្យាបាលកុមារ និងកុមារសរុប ៧៥០ នាក់។ ឱកាសនោះលោក ឡុង ឌីម៉ង់ បានវាយតម្លៃខ្ពស់ចំពោះអង្គការម្លប់តាប៉ាង ដែលបានចូលរួមចំណែកជួយបណ្តុះបណ្តាល…

  • ភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាបបានប្រកាសមិនលក់សាច់សត្វព្រៃ

    ភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាបបានប្រកាសមិនលក់សាច់សត្វព្រៃ

    ខេត្តសៀមរាប ៖ ក្នុងសន្និសិទសារព័ត៌មាន ស្ដីពីយុទ្ធនាការ“អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ទន្ទឹមជាមួយនឹងយុទ្ធនាការអន្ទាក់សូន្យនេះ មានវិស័យឯកជនពិសេសភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាបបានប្រកាសមិនលក់សាច់សត្វព្រៃ ។ បើយើងធ្វើការបូកសរុបទៅក្នុងចំនួន ១០ខេត្ត ដែលយុទ្ធនាការអន្ទាក់សូន្យបានចុះផ្សព្វផ្សាយអប់រំកន្លងមកគឺ មានភោជនីយដ្ឋានចំនួន ៩៦ ហើយដែលបានប្រកាសថាជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបសាច់សត្វព្រៃដល់អតិថជនរបស់ខ្លួន ។ ឯកឧត្តម នេត្រ ភក្រ្តា បន្តថា យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តសៀមរាប ពិតជាមានសារៈសំខាន់ដោយសារខេត្តមួយនេះជាខេត្តទេសចរណ៍ ហើយមិនត្រឹមតែទេសចរណ៍ក្នុងស្រុកទេ ប៉ុន្តែក៏មានភ្ញៀវទេសចរណ៍បរទេសជាច្រើន ចូលមកកម្សាន្តទីនេះដែរ ។ ហេតុនេះវាក៏អាចនៅមានទីតាំងមួយចំនួននៅលួចលាក់ផ្តត់ផ្គង់សម្រាប់លក់សាច់សត្វព្រៃដល់ក្នុងចំណោមអ្នកទេសចរនិយមហូបសាច់សត្វព្រៃផងដែរ។ សម្រាប់យុទ្ធនាការនេះដែរគឺដើម្បីបញ្ចប់ និង ផ្តល់ជាសារមួយយ៉ាងសំខាន់ថា ទីនេះគឺមិនស្វាគមន៍ការលក់ដូរសាច់សត្វព្រៃទេ។ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ សម្រាប់សត្វព្រៃជាផ្នែកមួយ នៃធម្មជាតិរបស់ជីវិតមនុស្ស ហើយអាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ ក៏បានដោយសត្វព្រៃ ។ ហេតុនេះបើយើងរក្សាបាននូវសត្វព្រៃគឺមានន័យថា ការរក្សាបាននូវនិរន្តភាពនៃម្ហូបអាហាររបស់យើង និងវាក៏បានផ្តល់នូវសក្តានុលលយ៉ាងសំខាន់ដល់ទេសចរណ៍ក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗទៀតរបស់យើង” ។…

  • មន្រ្តីបរិស្ថាន អំពាវនាវឱ្យចូលរួមអភិរក្ស និង បញ្ឈប់ការដាក់អន្ទាក់ ស្របពេលសត្វព្រៃនៅតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប មួយចំនួនកំពុងប្រឈមការថយចុះ

    មន្រ្តីបរិស្ថាន អំពាវនាវឱ្យចូលរួមអភិរក្ស និង បញ្ឈប់ការដាក់អន្ទាក់ ស្របពេលសត្វព្រៃនៅតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប មួយចំនួនកំពុងប្រឈមការថយចុះ

    ខេត្តសៀមរាប៖ តាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះគួរឱ្យព្រួយបារម្មណ៍។ ប្រភេទសត្វព្រៃមួយចំនួនដូចជា ទន្សោង សត្វកែះទោច ខ្លាឃ្មុំ ប្រើស ពង្រូល សត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជ ក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ។ នេះជាការបញ្ជាក់ឱ្យដឹងពីសំណាក់ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប ក្នុងសន្និសិទសារព៌ត៌មាន ស្ដីពីយុទ្ធនាការ“អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣។ លោក បានបន្តថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិសរុបប្រមាណ ២៨១.៥៣០ ហិកតា ដែលតំបន់ ការពារធម្មជាតិទាំងនោះរួមមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» , ដែនជម្រកសត្វព្រៃបឹងពែរ ,ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ,ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ,តំបន់ការពារទេសភាពអង្គរ ,តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ,តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់ រ៉ាមសារបឹងទន្លេឆ្មារ ដែលមាន៤ការិយាល័យសម្រាប់ធ្វើការគ្រប់គ្រង រួមមាន ការិយាល័យឧទ្យានជាតិ,…