Category: ព័ត៌មានសង្គម

  • ក្រសួងប្រៃសណីយ៍ជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងនៅថ្ងៃទី១៨ខែមិថុនា ខាងមុខនេះ

    ក្រសួងប្រៃសណីយ៍ជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងនៅថ្ងៃទី១៨ខែមិថុនា ខាងមុខនេះ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន ជូនដំណឹងដល់ បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ ២០២៣ ដូចខាងក្រោម៖ ក. ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងបន្ទាប់ពីការដាក់ឱ្យពិនិត្យផ្ទៀតផ្ទាត់បញ្ជីឈ្មោះបេក្ខជនដាក់ពាក្យប្រឡងរួចមក គណៈកម្មការបានទទួលបេក្ខជនសរុបចំនួន ៣៣៦នាក់។ បេក្ខជនទាំងអស់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ លេខបន្ទប់ និងលេខតុ ដែលមានបិទផ្សាយនៅមណ្ឌលប្រឡង ឬតាមរយៈគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ – Ministry of Post and Telecommunications”។ ខ. ការប្រឡងក្របខណ្ឌ១. សម័យប្រឡង ៖ ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក។២. មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង។ ៣. កម្មវិធីប្រឡង បញ្ជាក់ ៖ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន) និង “ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ដែលបានផ្ញើជូនសាមីខ្លួនតាមរយៈអ៊ីម៉ែល។…

  • ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូល និងរយៈពេលប្រាំឆ្នាំ ចុង ក្រោយ នេះទំហំពាណិជ្ជកម្មហក់ឡើងខ្ពស់បំផុត

    ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូល និងរយៈពេលប្រាំឆ្នាំ ចុង ក្រោយ នេះទំហំពាណិជ្ជកម្មហក់ឡើងខ្ពស់បំផុត

    ភ្នំពេញ៖ ” យើងដឹងហើយថាទំនាក់ទំនងកម្ពុជាចិនរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ពិសេសទំនាក់ទំនង១០ឆ្នាំចុងក្រោយ នេះរវាងប្រទេស ទាំងពីរបានឈានមកដល់កម្រិតកំពូលមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ។នេះជាការបញ្ជាក់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យា ស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។ ការលើកឡើងរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងកំលុងដំណើរ ទស្សនកិច្ចរវាងបណ្តាញសារព័ត៌មានចិនមកពី People’s Daily និង អ្នកសារព័ត៌មានកម្ពុជាដែលបានចុះបំពេញទស្សនកិច្ចទៅកាន់រាជបណ្ឌិត្យសភាកម្ពុជាកាលពីពេលថ្មីៗមកន្លងមកនេះ។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌ចិន និងកម្ពុជាជុំវិញទំនាក់ទំនង រវាងប្រទេសកម្ពុជា-ចិន លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ក្នុងទំនាក់ ទំនងស្អិតរមួតរវាងប្រទេសទាំងពីរឈានមកដល់កម្រិតកំពូលមួយគ្រប់ជ្រុងជ្រោយ និងចុងក្រោយនេះភាគីទាំងពីរ បានចុះកិច្ច ព្រមព្រៀង កសាងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រមួយដ៏ល្អបំផុត។យើងបានកសាងជាមិត្តដែកថែប ដែលមិនអាចបំបែកបាន ដែលបាន ឆ្លង កាត់ព្យុះភ្លៀងជាច្រើន និងជម្នះការលំបាកជាច្រើនផងដែរ។ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថាប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ក៏ដូចជាពិភពលោក ជា ក្របខ័ណ្ឌសេដ្ឋកិច្ច។ប្រទេសទាំងពីរ បានជួយគ្នាទៅវិញទៅមកពិសេសប្រទេសចិនបានក្លាយ ជាប្រទេស ឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាដៃគូ ពាណិជ្ជ កម្មដ៏ធំបំផុត ។ចិនជាប្រទេសដែលមានការវិនិយោគធំជាងគេនិងក៏ ជាម្ចាស់ជំនួយធំបំផុតនៅកម្ពុជា។ លោកបណ្ឌិត គិន ភា…

  • ថតជាប់សត្វព្រៃ និងសត្វកម្រៗច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

    ថតជាប់សត្វព្រៃ និងសត្វកម្រៗច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

    ភ្នំពេញ៖ រូបភាពសត្វព្រៃ និង ពិសេសសត្វកម្រៗជាច្រើនប្រភេទត្រូវគេថតបានតាមរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ថាក្នុងចំណោមសត្វព្រៃដែលគេថតបាន និងតក់ត្រាទាំងនេះខ្លះជាប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។សម្រាប់ រូបភាពទាំង ៤ សន្លឹកនេះដែររួមមានសត្វជ្រូកព្រៃ, ស្វាត្រូស, កាំប្រម៉ា, ក្តាន់ញ៉ែង។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា ”ដោយសារកត្តាសុខសន្តិភាពពេញលេញ ការការពារនិងអភរិក្សធនធានធម្មជាតិមានភាពល្អប្រសើរ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពខ្ពស់ សត្វព្រៃដែលមានតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ត្រូវបានវាយតម្លៃថាក៏មានភាពល្អប្រសើរឡើង បើទោះបីជាកត្តាគំរាមកំហែងខ្លះនៅតែកើតមានចំពោះពួកគេដោយសារដាក់អន្ទាក់ និងការបរបាញ់សត្វ។ យោងតាមការសិក្សានៅតាមតំបន់ការពារធម្មជាតិនានា, ប្រភេទសត្វព្រៃមួយចំនួនមានការកើនឡើងជាពិសេសប្រភេទសត្វរកស៊ីនៅលើដើមឈើ និងសត្វស្លាប ចំណែកប្រភេទសត្វក្រចកជើងចំពាមភាគច្រើនដូចជាឈ្លូស ប្រើស ក្តាន់ ទន្សោង ខ្ទីង កែះជាដើម ទទួលរងនូវការគំរាមកំហែង និងមានចំនួនថយចុះដោយសារតែបញ្ហាអន្ទាក់។ សត្វព្រៃមួយចំនួនទៀតដូចជាសត្វជ្រូកព្រៃ នៅតំបន់ខ្លះឃើញមានវត្តមានកើនឡើង និងតំបន់ខ្លះមានចំនួនថេរ”។ ក្រសួងបរិស្ថានបាន និងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិរក្ស រួមនឹងសហគមន៍តំបន់ការពារធម្មជាតិដើម្បីដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីកាត់បន្ថយកត្តាគំរាមកំហែងដោយផ្ទាល់ទៅលើធនធានធម្មជាតិតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសការងារ និងមុខរបរជូនសហគមន៍ និងការអប់រំផ្សព្វផ្សាយពៅផលប៉ះពាល់នៃអន្ទាក់និងកាំភ្លើងកែច្នៃទៅលើជីវិតសត្វ ជីវៈចម្រុះផ្សេងៗទៀត៕ ដោយ៖ម៉ាដេប៉ូ

  • ​ខេត្តចំនួនពីរជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តទប់ស្កាត់បទល្មើសនានា និងពង្រឹងទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ

    ​ខេត្តចំនួនពីរជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តទប់ស្កាត់បទល្មើសនានា និងពង្រឹងទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ

    កណ្ដាល៖​ រដ្ឋបាលខេត្តកណ្តាល និង​ខេត្តព្រះសីហនុ បានធ្វើការជំរុញនិងក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ពន្ធ័ត្រូវពង្រឹង លើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្តទប់ស្កា​ត់​ការលួចចូលមកកាប់រានទន្ទ្រានដីរដ្ឋឱ្យកាន់មានប្រសិទ្ធភាព។​​ ថ្លែងក្នុងកិច្ចប្រជុំអនុគណ:​កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយរដ្ឋបាល​ក្រុង-ស្រុកទាំង១៣  កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្ដាល បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ពន្ធ័ត្រូវពង្រឹង លើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រ​ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំ។​ ​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ថ្លែងដែរថា ​កងកម្លាំងទាំងបី ត្រូវពង្រឹងការការពារនូវសុខសុ​វត្ថិភាព សន្តិសុ​ខសង្គម ដោយបានអនុវត្តនូវ​ភូមិ-ឃុំ មានសុវត្ថិភាព​ជូន​ពលរដ្ឋនៅគ្រប់មូលដ្ឋានរ​បស់ខ្លួនឱ្យ​បានល្អប្រ​សើរ​​​ និងបន្តទប់ស្កាត់នូវបទល្មើសនានា ​ពិសេសបទល្មើសគ្រឿងញៀន ប​ទ​ល្មើសធនធានធម្មជាតិ ដែលជាប​ញ្ហាប្រឈមដ៏សំខាន់ផងដែរ។​ ដោយឡែក ​​រដ្ឋបាលខេត្តព្រះសីហនុវិញ នៅថ្ងៃទី១៣ ខែមិថុនា ក៏បានប្រកាសដែរថា កាលពេ​លថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតា និងបានសង់ខ្ទមអនាធិបតេយ្យ ចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។​…

  • នគរបាលជំនាញឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ និងថ្នាំញៀនជាង ៧គីឡូក្រាម

    នគរបាលជំនាញឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ និងថ្នាំញៀនជាង ៧គីឡូក្រាម

    ភំ្នពេញ៖ កម្លាំងនគរបាលជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបុរស ជនជាតិវៀតណាម២នាក់ រួមនិងថ្នាំញៀនជាង៧គីឡូក្រាម យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ។ នេះបេីយោង តាមរបាយការណ៍របស់អគ្គ ស្នងការ ដ្ឋាន នគរបាល ជាតិ បានឱ្យដឹងនៅថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ ២០២៣ម្សិលមិញ ។ យោង របាយការណ៍ មន្ទីរប្រឆាំងគ្រឿងញៀន (ក១០) បានឱ្យដឹងថា៖ ជនសង្ស័យទាំងពីរនេះ ១-ឈ្មោះ TRUNG DUC HA (ជុង ឌឹក ហា) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម។ ២.ឈ្មោះ NGUYEN VAN LOC (ង្វៀន វ៉ាន់ឡុក) ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិវៀតណាម ។ ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ…

  • យានយន្ត ៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស កាលពីថ្ងៃទី១២ មិថុនា ម្សិលមិញ

    យានយន្ត ៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស កាលពីថ្ងៃទី១២ មិថុនា ម្សិលមិញ

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង ឱ្យ ដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ថា៖ កម្លាំង នគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ០៨គ្រឿងតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក ក្នុងនោះមានម៉ូតូ ០២គ្រឿង និងរថយន្ត ០៦គ្រឿង។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៩គ្រឿង ក្នុងនោះមានម៉ូតូ ៨១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៨គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ ល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ លើសចំណុះ និងល្មើសសញ្ញាជាដើម។ ជាមួយគ្នានោះ ចំពោះ ករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះដែរ ក៏បានកើតឡើងចំនួន ១៣លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៨នាក់ របួសចំនួន ១៥នាក់…

  • ស្លាប់ ៨របួស ១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១២ ខែមិថុនា ម្សិលមិញ

    ស្លាប់ ៨របួស ១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១២ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ស្រាល១៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕ដោយ៖ភារ៉ានិង ប៊ុនធី

  • ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១២ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១២ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖ +ជួញដូរ ២ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៦ករណី ឃាត់ ២៤នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ២៣៩,៤៩ក្រាម។ លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៖ ៩អង្គភាព ៕ដោយភារ៉ា និងប៊ុនធី

  • អាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា នេះ.!

    អាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា នេះ.!

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគ ខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្ហូរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា…

  • រកឃើញសំបុកក្រពើភ្នំចំនួន ២១គ្រាប់ក្នុងជម្រកដីសើមនៃត្រពាំងពាង ខេត្តកោះកុង

    រកឃើញសំបុកក្រពើភ្នំចំនួន ២១គ្រាប់ក្នុងជម្រកដីសើមនៃត្រពាំងពាង ខេត្តកោះកុង

    ភ្នំពេញ៖ សត្វក្រពើភ្នំជាសត្វដ៏កម្រមួយប្រភេទក្នុងពិភពលោកត្រូវបានក្រុមអ្នកជំនាញប្រទះឃើញសំបុកពងរបស់វាចំនួន២១គ្រាប់ ក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។ ការប្រទះឃើញពងក្រពើភ្នំនាពេលថ្មីៗមកនេះពោលគឺក្នុងដើមខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពី ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន ។ បើយោងតាមការចុះផ្សាយរបស់អង្គការ Fauna & Flora នៅថ្ងៃទី ១២ ខែ មិថុនា បានឱ្យដឹងថា ក្នុងសំបុកនោះមានពងចំនួន ២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។ សំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើរបស់យើង ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ។ អង្គការFauna & Flora បានបញ្ជាក់ថា”យើងរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត”។ គួរបញ្ជាក់ថាក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna &…