-
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលធ្វើការជំរុញ និងលើកទឹកចិត្តឱ្យចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្ស

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជាបានជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិត ខណៈមជ្ឈមណ្ឌលជាតិផ្តល់ឈាមអះអាងថា ការបរិច្ចាគឈាមនាពេលបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ពោលគឺបានត្រឹម តែ៦០ភាគរយ នៃតម្រូវការឈាមសរុប ១៧ម៉ឺនប្លោកប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ។ លោកជំទាវ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសទិវាអន្តរជាតិនៃអ្នកបរិច្ចាគឈាម ធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន RSJC ថ្ងៃទី២៨ ខែមិថុនា បានថ្លែងថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋខ្លះ បានទៅផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម យ៉ាងទៀងទាត់ ដោយមានអ្នកខ្លះបានផ្តល់ឈាមរហូតដល់ទៅ៧០ដងឯណោះ។ ប៉ុន្តែនៅតាមមន្ទីរពេទ្យនានា នៅតែមានការខ្វះខាតឈាម ដោយសារតែ កំណើនជនរងគ្រោះដែលត្រូវការឈាម ខណៈដែលអ្នកបរិច្ចាគឈាមនៅមានកម្រិតនៅឡើយ។ លោកជំទាវថ្លែងដូច្នេះថា ៖ «បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរជាច្រើន នៅមិនទាន់បានយល់ពីសារៈប្រយោជន៍នៃការបរិច្ចាគឈាមនៅឡើយទេ។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យស្ម័គ្រចិត្តផ្តល់ឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្រ្គោះជីវិតមនុស្សឱ្យបានគ្រប់តាមតម្រូវការជាក់ស្តែង»។ ជាមួយគ្នានោះ លោកជំទាវក៏បានថ្លែងដោយផ្តល់តម្លៃដល់អ្នកបរិច្ចាគឈាម និងបានផ្តល់ការលើកសរសើរដល់អ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តថា ជាវីរៈបុរស ដែលជួយសង្រ្គោះជីវិតមនុស្សថែមទៀតផង។ នាឱកាសនោះដែរលោកស្រី មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងដែរថា នៅក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជា មានតម្រូវការឈាមប្រមាណ១៧ម៉ឺនប្លោក ដើម្បីបំពេញសេចក្តីត្រូវការនៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស។ប៉ុន្តែបច្ចុប្បន្នទាំងអ្នកស្ម័គ្រចិត្តផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងអ្នកបរិច្ចាគនៅតាមមន្ទីរនានា មានប្រមាណតែ៦០ភាគរយប៉ុណ្ណោះ…
-
គ្រឿងញៀនជាងប្រាំតោន ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ សារធាតុញៀន និងសារធាតុគីមីផ្សំ ផ្សេងទៀតសរុបជាងប្រាំតោន ត្រូវបានដុតបំផ្លាញចោល ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៨ ខែមិថុនា ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។ ទិវានោះដែរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តការបង្រ្កាបគ្រឿងញៀនបន្ថែមទៀតដោយសារបទល្មើសគ្រឿងញៀននៅមូលដ្ឋាន បន្តកើតមានគួរឱ្យកត់សម្គាល់។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានថ្លែងនាទិវានោះថា សារធាតុញៀន និងសារធាតុគីមីផ្សំជាច្រើនប្រភេទ ដែលត្រូវបានដុតបំផ្លាញចោលនាពេលនេះ មានចំនួនជាង៥តោន ៧១៣ គីឡូក្រាម។ លោកបានថ្លែងថា ៖ «តាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោលនេះ គណៈកម្មការបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចបំផ្លាញគ្រឿងញៀននូវវិធីសាស្រ្តដុតគ្រឿងញៀន និងសារធាតុគីមី ទម្ងន់សរុប ៥ តោន ៧១៣ គីឡូក្រាម»។ លោក ច្រឹង ខ្មៅ បានបន្តថា រីឯសារធាតុញៀន និងសារធាតុគីមីផ្សំដទៃទៀតដែលមានទម្ងន់សរុប ៣៣៦ តោន៥៤៤គីឡូក្រាម ដែលជាសារធាតុរំលាយហើរជាអាស៊ីត និងគីមីពុលឆាបឆេះខ្លាំង មិនអាចធ្វើការបំផ្លាញតាមវិធីសាស្រ្តដុតបានទេ ពោលគណៈកម្មការបានសម្រេចទិញសារធាតុគីមីផ្សេងមកធ្វើប្រតិកម្មបន្សាប និងសម្ភារបច្ចេកទេសចាំបាច់ដែលទាមទារឱ្យមានការសិក្សាពីគម្រោងចំណាយលម្អិត។…
-
រយៈពេលប្រាំមួយខែជនរងគ្រោះដោយសារមីន ថយចុះជិតពាក់កណ្ដាល ធៀបនឹងឆ្នាំ២០២២

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២៣នេះ បានរកឃើញថា ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានការថយចុះប្រមាណ ៤៨ភាគរយភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីននៃអាជ្ញាធរមីន បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមិថុនាថា ចាប់ពីខែមករា ដល់ខែមិថុនា ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២១នាក់ ខណៈដែលតួលេខនេះអាជ្ញាធរមីនបានវាយតម្លៃថាថយចុះប្រមាណ ៤៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានជនរងគ្រោះសរុប ៤០នាក់។ របាយការណ៍បានបន្តថា ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២១នាក់នោះ ក្នុងនោះមានជនរងគ្រោះដោយសារមីនចំនួនប្រាំបីនាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៣នាក់។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន នៃអាជ្ញាធរមីន បានបញ្ជាក់ថា ៖ «ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២១នាក់នេះ ក្នុងនោះមានជនរងគ្រោះជាបុរសចំនួន ១៦នាក់ និងជាកុមារាចំនួនបួននាក់ និងស្ត្រីមួយនាក់ ដែលមានអ្នកស្លាប់បីនាក់ អ្នករងរបួសចំនួន ១២នាក់ និងអ្នករងគ្រោះក្លាយជាជនពិការអវៈយវៈចំនួនប្រាំមួយនាក់»។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រាប់ឱ្យដឹងផងដែរថា ចំពោះលទ្ធផលទាំងនេះ អាជ្ញាធរមីនពិតជាមានការសាទរ ដែលចំនួនប្រជាពលរដ្ឋរងគ្រោះដោយសារមីន និងសំណង់ជាតិផ្ទុះពីសង្គ្រាម មានការថយចុះជាងឆ្នាំមុន។ ឯកឧត្តមបន្តថា…
-
លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ជាង ៤០០នាក់ប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកល្វាឯមក្រុងអរិយក្សត្រជាប្រធានក្រុមការងារទទួលបន្ទុកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯមក្រុងអរិយក្សត្រតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកហ្លួង ស្ថិតក្នុងក្រុងអរិយក្សត្រខេត្តកណ្តាល ។ ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំក្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀតជាងនេះទៅទៀតរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រសប់និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសជាតិមានកិត្តិយសទទួលឥស្សរជនជាន់ខ្ពស់ក្នុងបណ្ដាប្រទេសនានានៅលើពិភពលោកចូលរួមប្រជុំអាស៊ានដោយបានទទួលជោគជ័យគួរជាទីមោទន ។ ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាបានដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចម្រើន ភាពសុខដុម និងចិរភាពទៀតផង។ ទន្ទឹមនឹងនោះ ការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម។ ក្នុងស្មារតីនេះ ឯឧនៅតែយល់ថា…
-
អរគុណសន្តិភាព បាននាំមកនូវការអភិវឌ្ឍ នឹងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប

ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ និងជាប្រធានចលនាយុវជនគណបក្សក្រុងអរិយក្សត្រ និងស្រុកល្វាឯម តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ និងលោកគ្រូអ្នកគ្រូជិត ៤០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន បានដាវ ស្ថិត ក្នុងក្រុងល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ២៧ខែ មិថុនា ឆ្នាំ ២០២៣ នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។ ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ…
-
ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៦៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ៧នាក់ (ស្រី ២នាក់)។ +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១៣ករណី ឃាត់ ៤២នាក់ (ស្រី ៣នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៨៩៦,៧៥ក្រាម និង៤កញ្ចប់តូច។ -អុិចស្តាសុី (mdma) = ៣២១៥,៩៥ក្រាម។ -ហេរ៉ូអុីន (Heroine) = ៣៦៤០,០ក្រាម។ លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល…
-
យានយន្តល្មើសចំនួន ៧គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៧ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២គ្រឿង ម៉ូតូ ១៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៧គ្រឿង មានម៉ូតូចំនួន៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី
-
គ្រោះថ្នាក់ចរាចរណ៍ស្លាប់៧នាក់របួស៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់ស្រាល៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ២លើក និងមិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយាន ១លើក និងកត្តាអាកាសធាតុ ១លើក ៕ ដោយ ៖ ភារ៉ានិង ប៊ុនធី
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអង្គការជនពិការ នឹងសហការគ្នាដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព

ភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបអង្គការជនពិការកម្ពុជា ដើម្បីពិភាក្សាគ្នាស្វែងរកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសិទ្ធិជនមានពិការភាព និងការអនុវត្តគម្រោងរបស់អង្គកាស្ដីពីការផ្សព្វផ្សាយ និងបញ្ជ្រាបពីសេវាសុខភាពដល់ជនមានពិការភាពទូទាំងប្រទេស។ ជំនួបនេះមានការចូលរួមពីលោកស្រី អ៊ុច និពន្ធ សមាជិក និងជាអគ្គនាយករដ្ឋបាល និងបណ្តឹងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងលោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា ដើម្បីពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសិទ្ធិជនមានពិការភាព កាលពីថ្ងៃទី២៦ ខែមិថុនា ។ យោងតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកស្រី ម៉ាក់ ម៉ូនីកា បានលើកឡើងថា គោលបំណងសំខាន់ដែលអង្គការអ្នកស្រី ព្រមទាំងសហការី សុំជួបគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដោយសារតែលោកស្រីចង់ចែករំលែក និងផ្សព្វផ្សាយពីផែនការមេអាស៊ាន២០២៥ ស្តីពីការបញ្ជ្រាបសិទ្ធិជនមានពិការភាព និងផ្សព្វផ្សាយការយល់ដឹងសិទ្ធិជនមានពិការភាព និងសេវាសុខភាពឥតគិតថ្លៃសម្រាប់ជនងាយរងគ្រោះ និងជនមានពិការភាព។ ជាការឆ្លើយតប លោកស្រី អ៊ុច និពន្ធ ក៏បានលើកឡើងថា សិទ្ធិមនុស្ស គឺមានជាប់ពាក់ព័ន្ធជាអន្តរវិស័យ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គទូត និងអង្គការសង្គមស៊ីវិលនានា។ ទន្ទឹមនឹងនេះ លោកស្រីថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនមានពិការភាព និងផែនការសកម្មភាពផ្សេងៗទៀត។ លោកស្រី អ៊ុច និពន្ធ បានបញ្ជាក់ថា ៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា…
-
អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា ២០២៣

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះបានបញ្ចាក់ថា ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ ៣-តំបន់មាត់សមុទ្រ ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី