Category: ព័ត៌មានសង្គម

  • អាជ្ញាធរភ្នំពេញ សុំឱ្យប្រជាពលរដ្ឋយោគយល់ ចំពោះការលិច​លង់ ​ដោយសារជំនន់​ទឹក​ភ្លៀង

    អាជ្ញាធរភ្នំពេញ សុំឱ្យប្រជាពលរដ្ឋយោគយល់ ចំពោះការលិច​លង់ ​ដោយសារជំនន់​ទឹក​ភ្លៀង

    ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាស​​ថា ទឹកភ្លៀងធ្លាក់ខ្លាំងកាលល្ងាចថ្ងៃទី៣ ខែកក្កដា ​មានកម្ពស់រហូតដល់ ១៥៣ មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងនេះ ​មិនធ្លាប់មានឡើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ទន្ទឹមគ្នានេះ អាជ្ញាធរភ្នំពេញ ក៏សុំឱ្យ​ប្រជាពលរដ្ឋយោគយល់ ចំពោះការលិចលង់ ដោយសារជំនន់ទឹកភ្លៀ​ងនេះផងដែរ។​ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ ដែល​រយៈកម្ពស់ ១៥៣មីលីម៉ែត្រ ប្រព័ន្ធលូនានាមិ​នអាចទប់ជាប់បាននូវស្ថានភាពបែបនេះ ហេតុនេះ​អាជ្ញាធរ​សុំ​ប្រជាពលរដ្ឋ​យោគយល់និងអធ្យាស្រ័យនូវស្ថានភាពបែបនេះ ដែលជាកត្តាធម្មជាតិ។ ​ ប្រភពដដែលបានបន្តថា ៖ «ទឹកភ្លៀងធ្លាក់ខ្លាំងកាលល្ងាចម្សិលមិញនេះ មានកម្ពស់រហូតដល់ ១៥៣មីលីម៉ែត្រ (វាស់នៅស្ថានីយបឹងត្របែក) ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេលបីឆ្នាំ ចុងក្រោ​យនេះ ដែលបានបណ្តាលឱ្យ​ទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ ខណ្ឌ​មានជ័យ ច្បារអំពៅ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ»។​ ជាមួយនឹងប្រសិទ្ធភាពនៃកំណើនបីដង នៃការបូមទឹកថ្មីនៃស្ថានីយបូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជា​មួ​យអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបានស្រកវិញ​យ៉ាងលឿនផងដែរ​។ អាជ្ញាធរ​ក្រុង​ភ្នំពេញបានអំពាវនាវ​​​ឱ្យប្រជាពលរដ្ឋ​យោគយល់អធ្យាស្រ័យ និងចូលរួមក្នុងការ​កាយសំរាមស្ទះទឹកនៅមុខចម្រ៉ឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួនផងដែរ។ នេះបើតាម​រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ…

  • នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃ គ.ស.អ នៅព្រឹកថ្ងៃអង្គារទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ.គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ យោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ចដូចខាងក្រោម៖ ដោយ-រ៉ាវុធ

  • អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវ

    អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវ

    ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីព្រលប់ថ្ងៃទី០៣ខែកក្កដាម្សិលមិញ។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេងបានធ្វើការណែនាំអោយមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ធ្វើការបោសនិងលាងសម្អាតឲ្យស្អាតនៅតាមបណ្ដោយផ្លូវមួយចំនួនដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីអោយរាជធានីភ្នំពេញមានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ៖កាលពីព្រលប់ និងយប់ថ្ងៃទី០៣ ខែកក្កដា ម្សិលម៉ិញ ភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ធ្វើឱ្យកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយកម្ពស់ទឹកមាន រហូតដល់ ១៥៣ មី លី ម៉ែត្រ ( វាស់នៅស្ថានីយ៍បឹងត្របែក) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពីលោកឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់ មន្ត្រីនិងកម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ…

  • សូមប្រុងប្រយ័ត្ន.! អាកាសធាតុអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣

    សូមប្រុងប្រយ័ត្ន.! អាកាសធាតុអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣

    ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣) អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះវាអាចកើតមានគ្រោះធម្មជាតិ ជាយថាហេតុណាមួយដល់បងប្អូន។ ក្រសួង ធន ធាន ទឹក បានឱ្យដឹងទៀតថា សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។ លក្ខណៈបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ ៣-តំបន់មាត់សមុទ្រ ៖ ដោយ ៖ ភារ៉ា និងប៊ុនធី

  • យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ

    យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៥គោលដៅ មានយានយន្ត ចូលគោលដៅ ចំនួន ៤គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤គ្រឿង ម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា , ប៊ុនធី

  • ជនសង្ស័យ ៥៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន២១ករណី ថ្ងៃទី៣ ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ៥៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន២១ករណី ថ្ងៃទី៣ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៥១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន ៖ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ១០ករណី ឃាត់ ៣៤នាក់ (ស្រី ៣នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែកក្កដា រួមមាន ៖  -មេតំហ្វេតាមីន (Ice) ស្មើ ១០៥,៨៩ក្រាម និង៧កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ១៦៩,៣១ក្រាម។ -កូកាអុីន (Cocaine) ស្មើ ២៧៩០,៣៧ក្រាម។ លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល…

  • មេបញ្ជាការសឹករងកំពង់ធំ រំលឹកដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងនាមជាភ្នាក់ងារសន្តិសុខ ក្នុងដំណើរការបោះឆ្នោត

    មេបញ្ជាការសឹករងកំពង់ធំ រំលឹកដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងនាមជាភ្នាក់ងារសន្តិសុខ ក្នុងដំណើរការបោះឆ្នោត

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមតួនាទីភារកិច្ច ដែលមានចែងក្នុងបទវិន័យទូទៅ និងច្បាប់ស្តីពីលក្ខន្តិកៈរបស់កង យោធពលខេមរភូមិន្ទ ។ ជាមួយនោះដែរ យោធិនគ្រប់រូបត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមក្រមសីលធម៌សម្រាប់ យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខក្នុងដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងចូលរួមក្នុង កិច្ច សហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជា ពលរដ្ឋក្នុងដំណើរការបោះឆ្នោតនេះ ឲ្យទទួលបានសុខសុវត្ថិភាព និងជោគជ័យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូច្នេះនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នាទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទី ភារកិច្ច និងអប់រំក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរ ការបោះឆ្នោត ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ វីវឌ្ឍន៍ថ្មីៗ ដែលកើតមានឡើងនៅលើពិភពលោក សភាពការណ៍ក្នុងតំបន់…

  • ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀត នឹងកកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈ

    ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀត នឹងកកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈ

    ភ្នំពេញ៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត នឹងកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈមួយជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ។ នេះជាសមិទ្ធផលថ្មីមួយទៀតមិនធ្លាប់មានកន្លងមក នៅក្នុងខណ្ឌដូនពេញ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោហ៊ុន សែន រកបានមកដោយលំបាក។ ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋានខាងលើនេះ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ ផ្លូវលេខ ១០៦-១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារ ទំនើប នៅខាងក្រោមដីរបស់ ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា)នាពេលនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនបងប្អូនអាជីវករ កាន់តែសម្បូរបែប…

  • ត្រឹមត្រីមាសទី២ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការជាងពីរពាន់នាក់

    ត្រឹមត្រីមាសទី២ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការជាងពីរពាន់នាក់

    ភ្នំពេញ៖ នាយកដ្ឋានស្តារនីតិសម្បទា​នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញរបាយការណ៍ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣នេះ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការសរុបជាងពីរពាន់នាក់ ក្នុងនោះស្ដ្រីមានជាងមួយពាន់នាក់ ខណៈដែលចំនួនសមាជិកទាំងនោះ កំពុងទទួលបានការគាំពារពី ប.ស.ស.ផងដែរ​។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា គិតចាប់ពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ស​មាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការចំនួន២ ៥៨៥នាក់។​ ក្នុងនោះមានជនពិការជាសមាជិក ប.ស.ស. ចំនួន ២ ៥៦១នាក់ ​បម្រើការងារក្នុងវិស័យឯកជន និងចំនួន ២៤នាក់​ បម្រើការងារក្នុងវិស័យសាធារណៈ កំពុងទទួលបានការគាំពារពី ប.ស.ស.។ ទាក់ទងនឹង​របាយការណ៍នេះ លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)​ បានប្រាប់ឱ្យដឹង​ថា មានតែ ប.ស.ស ទេ ដែលដឹងព័ត៌មានជាក់លាក់​ពីចំនួនសមា​ជិករបស់ខ្លួនឯង ដែលរងគ្រោះថ្នាក់រហូតដល់ធ្លាក់ខ្លួនពិការ ពីព្រោះ ប.ស.ស ជាស្ថាប័នដែលផ្ដល់ការគាំពារ​ និងឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក។ ក្រៅពីនេះទៀត លោក មឿន តុលា ក៏សន្មតដែរ​ថា មូលហេតុដែលមានចំនួនសមាជិក…

  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្កើតយុទ្ធនាការ «អំណានក្នុងសន្តិភាព ៩០០០ ក្បាល» ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យតេជោ  

    ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្កើតយុទ្ធនាការ «អំណានក្នុងសន្តិភាព ៩០០០ ក្បាល» ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យតេជោ  

    ​ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្កើតយុទ្ធនាការ «អំណានក្នុងសន្តិភាព៩ ០០០ ក្បាល»ដើម្បីតម្កល់ទុក​ក្នុង​បណ្ណាល័យតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា  ដោយ​ពុទ្ធិកបាន​អំពាវនាវ​ឱ្យ​មានការ​រួមគ្នាបរិច្ចាគសៀវភៅ​អានម្នាក់មួយក្បាល ដាក់បណ្ណាល័យដើម្បីសាងជាតិ ឱ្យខ្លាំង និងរុងរឿង។​ ការបង្កើតយុទ្ធនាការនេះ គឺ​ក្នុង​គោល​ដើម្បី​បំផុសគំនិតសមណនិស្សិត និស្សិតឱ្យស្រឡាញ់ការសិក្សារៀនសូ​ត្រ ស្រឡាញ់គតិបណ្ឌិត ​និង​ពិសេស​ឱ្យចេះ​គាំទ្រស្នាដៃនិពន្ធ ​និងការ​គោរពស្រឡាញ់គ្នា​ ដើម្បីរួមគ្នាអ​ភិវឌ្ឍប្រទេសជាតិ សាសនា និង​ព្រះមហាក្សត្រ។ ​ ទាក់ទងនឹង​ការបង្កើត​យុទ្ធនាការនេះ លោក ឈត ប៊ុនថន មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ​បាន​បង្ហាញការគាំទ្រ និង​ស្វាគមន៍ចំពោះយុទ្ធនាការ​អំណាននេះទោះបី​ក្នុងរូបភាពណាមួយក៏ដោយ ព្រោះវាបានផ្តល់ប្រយោជន៍ និងចំណេះដឹងដល់សិស្ស និស្សិតទូទៅ  ។  ​ លោក​បាន​ប្រាប់​ឱ្យដឹងថា ៖ «យុទ្ធនការនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុត ដោយសារតែមនុស្សមួយចំ​នួន នាពេលបច្ចុប្បន្ននេះ មិនសូវចាប់អារម្មណ៍លើការអានសៀវភៅនោះទេ ពួកគេចូលចិត្តអានតែខ្លឹមសារខ្លី ដែលគេបង្ហោះនៅតាមបណ្តាញសង្គម ដូចជាហ្វេសប៊ុកជាដើម»។ ទោះជាយ៉ាងណាលោក លោក ឈត ប៊ុនថន បាន​លើកឡើងដែរថា ​ការអានសារខ្លីៗ មិនមែនមានន័យថា…