Category: ព័ត៌មានសង្គម

  • ជនរងគ្រោះគ្រឿងញៀនមួយចំនួន កំពុងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅមណ្ឌលបន្សាបគ្រឿងញៀន

    ជនរងគ្រោះគ្រឿងញៀនមួយចំនួន កំពុងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅមណ្ឌលបន្សាបគ្រឿងញៀន

    ភ្នំពេញ៖​ មន្រ្តី និងអ្នកជំនាញបានលើកឡើងថា ក្រោមកិច្ចសហការផ្តល់ការបង្រៀនដោយគ្រូមកពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ជនរងគ្រោះដោយសារគ្រឿងញៀនមួយចំនួនកំពុងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីទុកជាទុនសម្រាប់ប្រកបរបរជីវិតនៅពេលពួកគេត្រឡប់ទៅរស់នៅសហគមន៍វិញ។ ការលើកឡើងនេះ បានធ្វើឡើងអំឡុងពេលលោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើទស្សនកិច្ចនិងសំណេះសំណាលជាមួយជនរងគ្រោះកំពុងសម្រាកព្យាបាលស្តារនីតិសម្បទាផ្តាច់ភាពញៀននិងទទួលការបណ្តុះបណ្តាលចំណេះជំនាញ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បាត់ដំបង ដែលមានទីតាំងនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងឱកាសនោះដែរ លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានប្រសាសន៍ថា ជនរងគ្រោះដោយសារធាតុញៀនទាំងអស់ទទួលបានការព្យាបាល ស្តារនីតិសម្បទាប្រកបដោយប្រសិទ្ធភាព និងទទួលបានការបណ្តុះបណ្តាលចំណេះជំនាញសម្រាប់បំណិនជីវិត។លោកបន្តថា ៖«ជំនាញទាំងនោះរួមមាន ជាងអគ្គិសនី ម៉ាស៊ីនត្រជាក់ ពេទ្យសត្វ សំណង់ស៊ីវិល កសិកម្មចិញ្ចឹមសត្វ និងកែឆ្នៃម្ហូបអាហារ ក្រោមកិច្ចសហការផ្តល់ការបង្រៀនពីគ្រូមកពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលដើម្បីពួកគេមានទុនអាចប្រកបរបរចិញ្ចឹមជិវិតបានពេលពួកគាត់ត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនិងសហគមន៍វិញ»។ នាឱកាសនោះលោក លឹម តុងហួត បានកោតសសើរដល់ប្រធាន បុគ្គលិក ទាំងអស់ដែលបានរៀបចំមជ្ឈមណ្ឌលមានបរិស្ថានល្អ ឈរលើស្មារតីរួមតែមួយអត់ធ្មត់ជួយសង្រ្គោះជនរងគ្រោះដោយសារគ្រឿងញៀនប្រកបដោយការទទួលខុសត្រូវ។…

  • ស្លាប់ ៥នាក់ របួស ៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែកក្កដា ម្សិលមិញ

    ស្លាប់ ៥នាក់ របួស ៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ស្រាល ៨នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្ដាយាន ៕ដោយ ៖ ភារ៉ា និង ប៊ុនធី

  • នៅចុងខែមិថុនា ដល់ដើមខែកក្កដានេះ សត្វត្រដក់ធំបានវិលត្រលប់មករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅជាបណ្តើរៗហើយ

    នៅចុងខែមិថុនា ដល់ដើមខែកក្កដានេះ សត្វត្រដក់ធំបានវិលត្រលប់មករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅជាបណ្តើរៗហើយ

    ភ្នំពេញ៖ នៅចុងខែមិថុនា និង ដើមខែកក្កដា ឆ្នាំ២០២៣នេះ គេបានឃើញ សត្វត្រដក់ធំ បានវិលត្រលប់មករកចំណីក្នុងតំបន់ដីសើមនេះ មានចំនួន ៨ ក្បាល ។ នេះបើតាមការឱ្យដឹងពីសំណាក់អង្គការជីវិតនិងធម្មជាតិនៅកម្ពុជា។ គួរបញ្ជាក់ថាត្រដក់ធំ មានឈ្មោះជាភាសាអង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius និង ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN។ អង្គការជីវិតនិងធម្មជាតិនៅកម្ពុជាបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១២ខែ កក្កដាឆ្នាំ ២០២៣ ថា សត្វត្រដក់តែងតែមានវត្តមានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ជារៀងរាល់ឆ្នាំ ចាប់ពីខែ មិថុនា ដល់ខែ សីហា រឺ កញ្ញា (អាស្រ័យលើ កម្ពស់ទឹកជំនន់) និងជាទៀងទាត់។ ត្រដក់វាមានប្រវែងខ្លួន ១៤៥-១៥០ស.ម ហើយសត្វពេញវ័យ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក ។ ពេលបន្តពូជ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។ បើតាមការចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននាកន្លងមកបានឱ្យដឹងដែរថា៖ទីជម្រករបស់សត្វប្រភេទនេះតែងតែរស់នៅ ព្រៃរនាម(ព្រៃលិចទឹកតាមរដូវ) តំបន់ដីសើម និងព្រៃល្បោះ មានបនា្ទយពងកូនយ៉ាងធំនៅតំបន់រ៉ាមសារព្រែកទាល់…

  • មេបញ្ជាការយោធាខេត្តកំពង់ធំ អំពាវនាវដល់យោធិន និងក្រុមគ្រួសារ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

    មេបញ្ជាការយោធាខេត្តកំពង់ធំ អំពាវនាវដល់យោធិន និងក្រុមគ្រួសារ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

    (កំពង់ធំ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តប្រចាំខែកក្កដា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួន និងឯកសារគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះលទ្ធផលការងារកន្លងមក ទទួលបានជោគជ័យគួរជាទីមោទនៈ ដោយបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត រួមមាន ៖ ទី១-ត្រូវបន្តសកម្មភាពអនុវត្តន៍កិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ។ ជាមួយនេះ គ្រប់បណ្ដាកងឯកភាព ត្រូវយកចាត់ទុកដាក់ការអប់រំរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទក្នុងដំណើរការបោះឆ្នោត។ ទី២-បន្តសកម្មភាពហ្វឹកហ្វឺនបំប៉នពង្រឹងផ្នែកយុទ្ធវិធី និងអប់រំចិត្តសាស្ត្រជូនកងកម្លាំង តាមផែនការ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលទើបបើកវគ្គហ្វឹកហ្វឺននាពេលថ្មីៗនេះ ឲ្យទទួលបានលទ្ធផលល្អ ៕ ដោយ ៖ ប៊ុន រដ្ឋា

  • ក្រសួងផែនការបានរៀបចំពិធី ទិវាប្រជាជនពិភពលោកលើកទី៣៤ ក្រោមប្រធានបទ “ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ”

    ក្រសួងផែនការបានរៀបចំពិធី ទិវាប្រជាជនពិភពលោកលើកទី៣៤ ក្រោមប្រធានបទ “ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ”

    (ភ្នំពេញ)៖ ក្រសួងផែនការបានរៀបចំពិធី ទិវាប្រជាជនពិភពលោកលើកទី៣៤ ក្រោមប្រធានបទ “ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ” ដែលបានប្រារព្ធធ្វើទ្បើងនៅ CKCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការនកាលពីថ្ងៃទី ១១ កក្កដា ឆ្នាំ២០២៣។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានរំលឹកពីប្រវត្តិសង្ខេប នៃការប្រារព្ធទិវាប្រជាជនពិភពលោក ថា ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្កើត និងប្រារព្ធទិវាប្រជាជនពិភពលោកលើកដំបូងនៅឆ្នាំ១៩៨៩ ក្នុងគោលបំណងដើម្បីផ្ដល់នូវការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក ដោយកំណត់យក ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ សហការជាមួយ មូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងស្ថាប័នពាក់ព័ន្ធ ប្រារព្ធទិវាប្រជាជនពិភពលោកនេះជារៀងរាល់ឆ្នាំ ផងដែរ ។ សូមបញ្ជាក់ថា កម្មវិធីនេះធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកង្វល់ទាក់ទងនឹងកំណើនប្រជាជន និងបញ្ហាប្រជាជន និងអភិវឌ្ឍន៍ និងចាត់ទុក “ប្រជាជនជាមធ្យោបាយនៃការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង”។ ដើម្បីរំលេចពីតម្រូវការក្នុងការជំរុញសមភាពយេនឌ័រ ដើម្បីជួយសម្រេចក្តីសុបិនរបស់មនុស្សទាំង ៨ប៊ីលាននាក់ តាមរយៈការស្តាប់សំឡេងរបស់ស្រ្តី…

  • ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ

    ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន ១០០% ។ ឯកឧត្តម ម៉ប់ សារិន បន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ០៩លើក ។ សមត្ថកិច្ច បង្ក្រាបបាន ២២០ករណី ឃាត់ខ្លួនបាន ៣៥៦នាក់ ដែលធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវកិច្ចដំណើរការនៃព្រឹត្តិការណ៍ធំក្នុងរាជធានីភ្នំពេញបានល្អ ប្រសើរ។ ឯកឧត្តម ម៉ប់ សារិន ក៏បានមានប្រសាសន៍កោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់គ្រប់គណបក្សនយោបាយក្នុងពេលបើក…

  • រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

    រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ «រូបពីរ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង កំណាត់ផ្លូវលេខ៤៧ ចាប់ពីផ្លូវលេខខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរជាធម្មតាវិញ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • កម្លាំងនគរបាលពន្លត់អគ្គិភ័យ ធ្វើ លំហាត់សមយុទ្ធ នៅក្នុងបរិវេណ ផ្សារទំនើប អុីអន ម៉ល ទី១

    កម្លាំងនគរបាលពន្លត់អគ្គិភ័យ ធ្វើ លំហាត់សមយុទ្ធ នៅក្នុងបរិវេណ ផ្សារទំនើប អុីអន ម៉ល ទី១

    ភ្នំពេញ៖ កម្លាំងនគរបាល ពន្លត់ អគ្គិភ័យ នៃអគ្គស្នងការនគរបាលជាតិ បានជូនដំណឹងដល់ សាធារណជនទាំងអស់កុំឲ្យមានការភ្ញាក់ផ្អើល ពីការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះជាក់ស្តែង ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុង បរិវេណផ្សារទំនើប អុីអន ម៉ល ទី១ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងរយៈពេល ២ម៉ោង ចាប់ពីវេលាម៉ោង ០៧:០០នាទី ដល់ ម៉ោង ០៩:០០ នាទី ព្រឹក ។ បេីតាមមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យថា នេះជាការហ្វឹកហាត់ និង ធ្វើ លំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះជាក់ស្តែង ដេីម្បី រំលឹក ដល់អាជីវករ កំពុងធ្វេី អាជីវកម្ម នៅក្នុងផ្សារទំនើបអុីអនម៉ល ទី១ បានចេះនិងយល់ដឹងមួយកំរឹតបន្ថែម ទៀតពីរបៀបប្រេីប្រាសឧបករណ៍ សម្ភារៈ បរិក្ខាបង្ការ ពន្លត់អគ្គីភ័យ និងចេះវិធីសាស្រ្តជួយ សង្គ្រោះ ដល់ជនរងគ្រោះ និងការជំលៀសមនុស្សចេញពីក្នុងអគារ ពេលមានអគ្គិភ័យកេីតឡេីង។ ក្នុងលំហាត់ សង្គ្រោះ…

  • ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី១១ ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី១១ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ៖  ជួញដូរ ៤ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៦ករណី ឃាត់ ២៩នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកក្កដា រួមមាន ៖  -មេតំហ្វេតាមីន (Ice) ស្មើ ១៥៥,៤៦ក្រាម និង១កញ្ចប់តូច ។ លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៨អង្គភាព៕ ដោយ ៖ ភារ៉ា និង…

  • ស្លាប់ ៤នាក់របួស ១១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែកក្កដា ម្សិលមិញ

    ស្លាប់ ៤នាក់របួស ១១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់ស្រាល១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្ដាយាន៕ ដោយ៖ ភារ៉ា និង ប៊ុនធី