-
សេចក្តីជូនដំណឹងការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១២០០យប់ និង បន្តផ្សាយចាប់ពីម៉ោង ៨:០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖ -ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) -វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ដោយ-រ៉ាវុធ
-
ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំបួន នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន

(ភ្នំពេញ)៖ នៅថ្ងៃទីដប់ប្រាំបួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយ ចំនួន ៦ បានហែក្បួនឃោសនារកសំឡេងឆ្នោត ។ ទី១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ ទី២.គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ មណ្ឌលខេត្តកំពង់ចាម និង មណ្ឌលខេត្តតាកែវ។ ទី៣.គណបក្សឯកភាពជាតិខ្មែរ ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។ ទី៤.គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តកំពង់ធំ។ ទី៥.គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ និងទី៦.គណបក្សខ្មែរអភិរក្ស ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានធ្វើការឃោសនាបោះឆ្នោតតាមរយៈ សកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅ ទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅ តាមទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ…
-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុង ៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនិង បងប្អូនកម្មករនយោជិត ទៅតាមបណ្ដាខេត្ត ក្នុងថ្ងៃបោះឆ្នោតដោយមិនគិតថ្លៃ

(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករ-និយោជិត និង ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នឹងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយចេញដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើដំណើរត្រឡប់ពីខេត្តមករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដូចខាងក្រោម ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៨០គ្រឿង។ ២-សម្រាប់សេវាដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត នឹងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុងចំនួន ៣៥០គ្រឿង ដែលមានគោលដៅ ទីតាំងដូចខាងក្រោម៖ ដោយ ៖ ហេង សម្បត្តិ
-
ការនាំចេញបន្លែចម្រុះរបស់កម្ពុជានៅឆមាសទី១ឆ្នាំនេះ កើនឡើងជាង១៥០ភាគរយ

ភ្នំពេញ៖កម្ពុជាសម្រេចបានការនាំចេញបន្លែចម្រុះគ្រប់ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសក្នុងបរិមាណ១២១,១៩តោន នៅឆមាសទី១ ឆ្នាំ២០២៣នេះ ដោយមានការកើនឡើង១៥០,៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២នេះ។ យោងតាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កំណើននៃការកែច្នៃកសិផល បានជួយស្រូបយកវត្ថុធាតុដើមក្នុងស្រុក ដោយបានចូលរួមចំណែកបង្កើនតម្លៃបន្ថែមដល់ខ្សែច្រវាក់តម្លៃដំណាំ ក្នុងនោះក៏មានដំណាំបន្លែនេះផងដែរ។ លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម ផ្គត់ផ្គង់បន្លែនិងផ្លែឈើ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ថា ការនាំចេញបន្លែចម្រុះ ជាប្រភេទបន្លែគ្រឿងទេស ដែលមានដូចជាប្រភេទជី ម្ទេស រំដេង រមៀត ខ្ជាយ ជាដើម មានប្រភេទបន្លែដែលមានតម្លៃ ងាយស្រួលក្នុងការដឹកជញ្ជូនទៅក្រៅប្រទេស ដោយកំណើនជាង១៥០ភាគរយនេះ ដោយសារតែនេះជាដំណាក់កាលនៃការសាកល្បងរបស់កម្ពុជា ក្នុងការនាំបន្លែទាំងនៅទីផ្សារអន្តរជាតិ។ លោកបានបន្ថែមថា ក្រុមហ៊ុនលោកបាននាំចេញសាកល្បងនូវប្រភេទបន្លែគ្រឿងទេសនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយឃើញថាទទួលបានចាប់អារម្មណ៍ពីអតិជនក្នុងប្រទេសនេះ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនលោកកំពុងតែសិក្សាលម្អិត ដើម្បីនាំចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដែលត្រូវដឹកតាមជើងយន្តហោះ។ លោក ហ៊ុន ឡាក់ បានបញ្ជាក់ថា បច្ចុប្បន្ន យើងមិនទាន់អាចនាំចេញបន្លែណាផ្សេងបានក្រៅពីប្រភេទបន្លែគ្រឿងទេស ដែលមានដូចជាប្រភេទជី ម្ទេស រំដេង រមៀត ខ្ជាយ ជាដើមនេះបានទេ ដោយសារតែបន្លែប្រភេទមានតម្រូវការខ្ពស់ ជាប្រភេទបន្លែមានតម្លៃនៅទីផ្សារអន្តរជាតិ…
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញ បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល ។ មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការ ក.ប.ទ. បច្ចុប្បន្ន ដែលមានអាសយដ្ឋាន អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ អត្ថបទ ៖…
-
គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ២នាក់របួស ៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែកក្កដា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់ស្រាល៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៣លើក បត់គ្រោះថ្នាក់ ១លើក កត្តាផ្លូវ ១លើក និងកត្តាយាន ១លើក៕ ដោយ៖ ភារ៉ា និង ប៊ុនធី
-
ជនសង្ស័យ ៦១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន១៧ករណី ថ្ងៃទី១៨ខែកក្កដា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន៦១នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ ១១នាក់ (ស្រី ២នាក់)។ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៧ករណី ឃាត់ ៣៦នាក់ (ស្រី ៥នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១១៩,៦៩ក្រាម និង៦កញ្ចប់តូច។ -អុិចស្តាសុី (mdma) ស្មើ៤៩៦,៣៨ក្រាម។លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៩អង្គភាព ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
យានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៥គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥គ្រឿង ម៉ូតូចំនួន០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា និង ប៊ុនធី
-
ទីក្រុងបាងកក ដាក់ដំណើរការ ម៉ូតូសង្គ្រោះបន្ទាន់ ដំបូងបង្អស់របស់ខ្លួនចំនួន ៥០គ្រឿង

ថៃ៖ រដ្ឋបាលក្រុងបាងកក (BMA) បានដាក់ឱ្យដំណើរការនូវម៉ូតូសង្គ្រោះបន្ទាន់ ដំបូងរបស់ខ្លួនដោយមានម៉ូតូសរុបចំនួន ៥០គ្រឿង ដើម្បីផ្តល់សេវាសង្គ្រោះជីវិតបន្ទាន់នៅក្នុងសង្កាត់ទាំង ៥០ ក្នុងទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។ ម៉ូតូសង្គ្រោះបន្ទាន់ទាំង ៥០ គ្រឿងមានបំពាក់ទៅដោយឧបករណ៍សង្គ្រោះជីវិត។ ចំណែកអ្នកបើកបរគឺសុទ្ធតែជាបុគ្គលដែលបានទទួលការបណ្តុះបណ្តាលពិសេសពីមន្ទីរពេទ្យមុនពេលត្រូវបានដាក់ពង្រាយតាមគោលដៅនានាក្នុងទីក្រុង។ ការសង្គ្រោះដោយម៉ូតូ គឺអាចបញ្ចៀសនូវការកកស្ទះ លើដងផ្លូវដ៏មមាញឹក និងអាចបម្រើដល់ទីតាំង ផ្លូវតូចៗដែលរថយន្តសង្គ្រោះកង់បួនពិបាកទៅដល់ ឬត្រូវចំណាយពេលយូរ។ ម៉ូតូសង្គ្រោះបន្ទាន់ ចំនួន ៥០គ្រឿងដំបូងនេះ ត្រូវបានសម្ពោធជាផ្លូវការនៅឯពិព័រណ៍ BMA ឆ្នាំ២០២៣ របស់ថៃកាលពីថ្ងៃទី១៥ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រោមវត្តមានអភិបាលក្រុងបាងកក លោកចាតចា ស៊ីតទីភូន(Chadchart Sittipunt)។ អភិបាលក្រុងបាងកក បាននិយាយថា ៖ «ម៉ូតូគឺជាមធ្យោបាយដែលមានល្បឿនលឿនក្នុងការផ្តល់ជំនួយដើម្បីសង្គ្រោះជីវិតដ៏មានសក្តានុពលដល់ជនរងគ្រោះនៅក្នុងទីក្រុង។ នៅពេលដែលមានអាសន្នកើតឡើងក្រុម ម៉ូតូសង្គ្រោះបន្ទាន់ នឹងអាចទៅដល់កន្លែងកើតហេតុ ឬទៅដល់ទីតាំងអ្នកជំងឺក្នុងរយៈពេល ៨នាទី និងអាចជួយសង្គ្រោះជីវិតពួកគេបាន»។ លោក Chadchart បានបន្តថា ក្រុងបាងកកក៏មានគម្រោងបន្ថែម ម៉ូតូសង្គ្រោះបន្ទាន់ ឱ្យដល់ ២០០ ទៅ ៣០០ គ្រឿង។ លោកថា ការកកស្ទះចរាចរណ៍ និងផ្លូវតូចចង្អៀត…
-
យានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៦គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង ម៉ូតូចំនួន០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី