Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១១នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១១នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្ស ៤ស្លាប់និងរបួសធ្ងន់ស្រាល ១១នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក មាន កត្តាល្បឿន ៥លើក មិនប្រកាន់ស្តាំ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ៣លើក ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ១៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី២៦ខែកក្កដា

    ជនសង្ស័យ ១៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី២៦ខែកក្កដា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ១៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន (Ice) ស្មើ ១៧១,៦៨ក្រាម។ លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៤អង្គភាព ១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៧២ក្រាម។២…

  • យានយន្តល្មើសចំនួន ២គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

    យានយន្តល្មើសចំនួន ២គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៤គោលដៅ មានយានយន្តចូលគោលដៅចំនួន២គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២គ្រឿងម៉ូតូចំនួន០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី

  • លិចកាណូតបាឡាស្មាច់មួយគ្រឿងនៅខាងកើតកោះចាប ស្រុកកំពង់លែង បាត់ខ្លួនមនុស្សពីរនាក់

    លិចកាណូតបាឡាស្មាច់មួយគ្រឿងនៅខាងកើតកោះចាប ស្រុកកំពង់លែង បាត់ខ្លួនមនុស្សពីរនាក់

    កំពង់ឆ្នាំង៖ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀង មួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឱ្យ ក្រឡាប់លិច កាណូតបាឡាស្មាច់មួយគ្រឿងដែលជិះគ្នា នៅចំណុចខាងកើត កោះចាប ក្នុងភូមិសាស្ត្រឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រភពអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាក្នុងហេតុការណ៍នេះ បណ្តាលឱ្យ បាត់ខ្លួនមនុស្សពីរនាក់ និងម្នាក់ទៀតហែលរួចផុតពីគ្រោះថ្នាក់ ។គិតត្រឹមព្រឹកថ្ងៃទី២៦ខែកក្កដានេះជនរងគ្រោះដែលបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។ ជនរងគ្រោះទាំងបីនាក់មាន៖ ១.ឈ្មោះ រ៉េន រឹទ្ធ ភេទ ប្រុស អាយុ ៣០ឆ្នាំ ត្រូវជាប្ដី(បាត់ខ្លួន)។ ២.ឈ្មោះ អេង យីម ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធ(បាត់ខ្លួន ) និង៣.ឈ្មោះ ប៉ុន ភារម្យ ភេទ ប្រុស អាយុ១៦ ឆ្នាំ ត្រូវជាកូន បានហែលរួច ។ ជនរងគ្រោះមានទីលំនៅ ក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ។សមត្ថកិច្ចកំពុងខ្នះខ្នែងស្វែងរកអ្នកដែលបាត់ខ្លួន ៕ ដោយ៖ ង៉ាន់…

  • មនុស្សស្លាប់ ៣នាក់ និងរងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ កក្កដា

    មនុស្សស្លាប់ ៣នាក់ និងរងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ កក្កដា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្ស ៥ស្លាប់និងរបួសធ្ងន់ស្រាល៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មាន កត្តាល្បឿន ៤លើក និងកត្តាអាកាសធាតុ ១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ក្រសួងធនធានទឹក និងឧតុនិយម៖ ស្ថានភាពធាតុអាកាស អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា,

    ក្រសួងធនធានទឹក និងឧតុនិយម៖ ស្ថានភាពធាតុអាកាស អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា,

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន ចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន ក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លើកលែងតែបណ្តាខេត្ត…

  • ស្លាប់ ១នាក់របួស ២៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកក្កដា

    ស្លាប់ ១នាក់របួស ២៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកក្កដា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ស្រាល ២៦នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយាន ២លើក និងងងុយ ១លើក៕ ដោយ ៖ ប៊ុនធី ភារ៉ា

  • ឯកឧត្តមអភិបាលខេត្តអញ្ជើញជូនដំណើរ បងប្អូនប្រជាពលរដ្ឋ និងកម្មករនៅបេនរថយន្តផ្សារលើ ខណៈដែលពួកគាត់ជិះរថយន្តត្រឡប់ទៅធ្វើការនៅភ្នំពេញវិញ

    ឯកឧត្តមអភិបាលខេត្តអញ្ជើញជូនដំណើរ បងប្អូនប្រជាពលរដ្ឋ និងកម្មករនៅបេនរថយន្តផ្សារលើ ខណៈដែលពួកគាត់ជិះរថយន្តត្រឡប់ទៅធ្វើការនៅភ្នំពេញវិញ

    (កំពង់ឆ្នាំង) ៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣បានដឹកនាំក្រុមការ ងារចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋនិងបងប្អូនកម្មករកម្មការិនីនៅបេនរថយន្តផ្សារលើក្រុងកំពង់ឆ្នាំង ខណៈដែលពួកគាត់បានបោះឆ្នោតរួចនៅក្នុងមូលដ្ឋាន ត្រឡប់មកជិះរថយន្តទៅធ្វើការនៅភ្នំពេញវិញ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ប្រជាពលរដ្ឋ និងបងប្អូន កម្មករកម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់  ដែលបានអញ្ជើញមកបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រអាណត្តិទី៧ គឺបានបំពេញកាតព្វ កិច្ចជាពលរដ្ឋល្អ ក្នុងការជ្រើសរើសអ្នក ដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌និងសមត្ថភាពដើម្បីដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯក ឧត្តមអភិបាលក្រុងភ្នំពេញ ដែលបានផ្ដល់រថយន្តទូរីសធុនធំ ចំនួន ១៩ គ្រឿងសម្រាប់ខេត្តកំពង់ឆ្នាំងដឹកជញ្ជូនកម្មករ និងប្រ ជាពលរដ្ឋមកបោះឆ្នោតតាំង ពីថ្ងៃទី ២២ ខែកក្កដា និងនៅក្នុងថ្ងៃទី២៤ ខែកក្កដានេះ ត្រូវដឹកប្រជាពលរដ្ឋនិងកម្មករត្រឡប់ទៅធ្វើការតាមបណ្ដាខេត្ត និងទីក្រុងភ្នំពេញវិញដោយមិនគិតថ្លៃ ។ ចំណែកលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពល រដ្ឋនិងកម្មករកម្មការិនីទាំងអស់ផងដែរដែលនៅក្នុងខេត្តកំពង់ឆ្នាំងបានមកបោះ ឆ្នោតជាង ៨៧ភាគរយស្មើនឹងជាង៣១ម៉ឺននាក់ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងទទួលបានជ័យជំនះយ៉ាងល្អប្រសើរ ។…

  • សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ទៀតដែលគូសខ្វែងសន្លឹកឆ្នោត និងយកទូរសព្ទថតនៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យ

    សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ទៀតដែលគូសខ្វែងសន្លឹកឆ្នោត និងយកទូរសព្ទថតនៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យ

    ភ្នំពេញ៖ មន្ត្រី គ.ជ.ប សហការជាមួយសមត្ថកិច្ចបានឃាត់ខ្លួនបុរស ម្នាក់ដែលគូសខ្វែងលើសន្លឹកឆ្នោត រួចយកទូរសព្ទថត។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នៅការិយាល័យ បោះឆ្នោត ០៨០៤ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ AMS ថា បុរស ដែលឃាត់ខ្លួនឈ្មោះ សាត អូន អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នៅពេលចូលការិយាល័យបោះឆ្នោត ០៨០៤ បុរសរូបនោះបានយក សន្លឹកឆ្នោតរួចគូសខ្វែងរួច យកទូរស័ព្ទដៃថត រួចដាក់ក្នុងហិបឆ្នោត ហើយក៏ជ្រលក់ដៃ។ នៅពេលនោះមន្ត្រី គ.ជ.ប មានការសង្ស័យហៅ មកសួរ បុរសម្នាក់នោះក៏បាន គូសខ្វែងលើសន្លឹកមែន និងបានថត ថែមទៀត។សមត្ថកិច្ចក៏បាននាំបុរសម្នាក់នោះទៅប៉ុស្តិ៍នគរ បាលដើម្បីអនុវត្តតាមនីតិវិធី។ គួរបញ្ជាក់ថា មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់…

  • មុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ», សមត្ថកិច្ចបន្តរកឃើញកើនដល់៣៤នាក់

    មុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ», សមត្ថកិច្ចបន្តរកឃើញកើនដល់៣៤នាក់

    ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី សមត្ថកិច្ច ជំនាញ បានរកឃើញ និងបង្ហាញមុខសកម្មជនក្រុមប្រឆាំង៣៤នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈ ក្រុមតេលេក្រាម «Sabai សប្បាយ»។ខាងក្រោមនេះជាបញ្ជីឈ្មោះ សកម្មជនក្រុមប្រឆាំង៣៤នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»៖