-
អ្នកអភិរក្ស បង្ហាញពីរូបភាពសត្វស្លាបកម្រកំពុងមានវត្តមាននៅសហគមន៍ តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង

(ភ្នំពេញ)៖ ក្រុមអ្នកអភិរក្សបានបង្ហាញពីសត្វស្លាបដ៏កម្រកំពុងមានវត្តមានជាច្រើនក្បាល នៅសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ហើយដែលជាសហគមន៍តំបូងគេបង្អស់ដែលស្ថិតក្នុងតំបន់រ៉ាមសារស្ទឹងសែន នៃបឹងទន្លេសាប ។ សូមបញ្ជាក់ថា៖ សហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ជាសហគមន៍តំបូងគេបង្អស់ដែលស្ថិតក្នុងតំបន់រ៉ាមសារស្ទឹងសែន នៃបឹងទន្លេសាប ដែលទទួលបានការគាំទ្រថវិកា និងសម្ភារៈពីអង្គការជីវិតធម្មជាតិនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ សម្រាប់ធ្វើការល្បាតនិងអង្កេតតាមដានជីវៈចម្រុះ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា៖ ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យល្បាត អង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រគល់ម៉ាស៊ីនថតដល់ក្រុមល្បាតសហគមន៍ដើម្បីបង្កភាពងាយស្រួលដល់ការផ្តិតយករូបភាពកំឡុងពេលល្បាត និងស្ថានភាពជីវៈចម្រុះ ជាពិសេសសត្វស្លាបទឹកដែលមានវត្តមាននៅទីនោះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា ”ក្រោយពេលទទួលបានម៉ាស៊ីនថត និងវគ្គបណ្តុះបណ្តាលស្តីពីរបៀបថតរូបរួចមកឃើញថា នៅក្នុងខែកក្តដានេះ ក្រុមល្បាតសហគមន៍បានថតរូបភាពប្រភេទសត្វស្លាបទឹកកម្រមួយចំនួនបានយ៉ាងស្អាត គឺសត្វត្រដក់ធំ និងត្រយ៉ងខ្លួនស ដែលជាប្រភេទសត្វជិតផុតពូជមួយប្រភេទ និង ជិតរងការគំរាមកំហែង”។ សកម្មភាពនេះទទួលបានថវិកាគាំទ្រពីមូលនិធិសហភាពអឺរ៉ុប តាមរយៈ ទន្លេសាបយើង Our Tonle Sap ដែលបានផ្ដល់នូវឪកាសពង្រឹងសមត្ថភាព និងលទ្ធភាពរបស់សហគមន៍ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់៕ ដោយ ៖ ម៉ាដេប៉ូ
-
ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ត្រូវបានបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ

(ខេត្តកណ្តាល)៖ ក្បាលដីចំនួន ១ភូមិ គឺភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលមានក្បាលដីសរុប ១,៣៨២ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដែលមានទីតាំង នៅវត្តពោធិ៍អណ្តែត ។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអំពាវនាវដល់បងប្អូនដែលមានដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីនៅតំបន់នេះមកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នា ។ លោកបន្តថា៖ ការបិទផ្សាយ ជាសាធារណៈ នូវ ឯកសារ នៃ ការវិនិច្ឆ័យមានលក្ខណៈ ជាប្រព័ន្ធនាពេលនេះគឺមានរយៈពេល ១៥ ថ្ងៃ គិតចាប់ពី ថ្ងៃទី ៤ ខែសីហា ដល់ ថ្ងៃទី ១៨ខែសីហា ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ ។ លោកបានបន្ថែមថា៖ ក្នុងពេល ១៥ថ្ងៃនេះ ជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់…
-
ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២៤គ្រួសារ រស់នៅភូមិចំនួន៩ មកពីឃុំចំនួន២ ស្រុកស្រែអំបិល ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

(កោះកុង)៖ ក្នុងបេសកកម្មមនុស្សធម៌ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២៤គ្រួសារ រស់នៅភូមិចំនួន៩ មកពីឃុំចំនួន២ ស្រុកស្រែអំបិល ខេត្តកោះកុង។ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍សំណេះសំណាល បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខា-អនុសាខាខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនពុកម៉ែមាមីង លោកយាយលោកតា ទាំងអស់ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ។ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
-
ទស្សនកិច្ចរបស់យុវជនអាយុក្រោម ១៤ឆ្នាំពីក្លិបបាល់ទាត់ Tokushima Vortis, ដែលស្ថិតនៅលីគ J2 នៃប្រទេសជប៉ុន បានបញ្ចប់ដោយភាពរលូន និងរីករាយនៅក្នុងខេត្តសៀមរាប

កាលពីថ្មីៗកន្លងទៅនេះ ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំមកពីក្លិប Tokushima Vortis (តូគូស៊ីម៉ា វ៉ូទីស) បានមកធ្វើការទស្សនកិច្ចក្នុងខេត្តសៀមរាបរយៈពេល 5 ថ្ងៃ ចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2023។ ពួកគាត់បានបំពេញសកម្មភាព និងបេសកកម្មជាច្រើននៅក្នុងក្រុងខេត្តសៀមរាប រួមជាមួយក្រុមយុវជនដែលមកពីក្លិបក្នុងខេត្តមួយចំនួនទៀត។
-
កម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិក រៀបចំឡើងនៅកម្ពុជាលើកដំបូង

ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ បានសហការគ្នានាំយកកម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APYE ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា។បណ្តាភាគីពាក់ព័ន្ធបានបង្ហាញការជឿជាក់ថា តាមរយៈកម្មវិធីនេះនឹងរួមចំណែកជួយកសាងសក្ដានុពលរបស់យុវជនក្នុងតំបន់ឱ្យកាន់តែមានគុណភាពថែមទៀត។ សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APYE ចេញផ្សាយកាលពីថ្ងៃទី២ ខែសីហា បានឱ្យដឹងថា កម្មវិធីនេះនឹងរៀបចំឡើងលើកដំបូងនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែសីហា។កម្មវិធីនេះ គឺជាកិច្ចផ្តួចផ្តើមដោយ The Urban Youth Academy ពីសាធារណរដ្ឋកូរ៉េ ដោយបានរួមសហការជាមួយនឹង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ,សាកលវិទ្យាល័យ Hanyang ,មូលនិធិសាកលវិទ្យាល័យ Hanyang LINC ,មជ្ឈមណ្ឌលប្រើប្រាស់ទឹកប្រកបដោយចីរភាព និងអង្គការដៃគូផ្សេងទៀត។ សេចក្តីប្រកាសដដែល បានបញ្ជាក់ថា កម្មវិធីនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “ឆ្ពោះទៅរកអនាគត ប្រកបដោយចិរភាព៖ យុវជនជាដៃគូ ក្នុងការស្ដារឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ១៩” ខណៈកម្មវិធីអន្តរជាតិនេះដែរ គឺបានបង្កើតឡើងក្នុងគោលបំណង កសាងសក្ដានុពលរបស់យុវជននៅក្នុងតំបន់។ ប្រភពដដែលបានបញ្ជាក់ថា៖« កន្លងមកកម្មវិធី APYE បានរៀបចំឡើង និងទទួលបានភាពជោគជ័យនៅក្នុងប្រទេសផ្សេងៗ ដូចជាហ្វីលីពីន កូរ៉េខាងត្បូង ថៃ វៀតណាម…
-
សិក្ខាកាមកម្ពុជា៥០រូប ចូលរួមសិក្ខាសាលាតាមអនឡាញ ដើម្បីពង្រឹងកិច្ចសហការដោះស្រាយបញ្ហាអំពើពុករលួយសកល

ភ្នំពេញ៖សិក្ខាកាមមកពីប្រទេសចំនួន៦០ពីគ្រប់តំបន់នៅទូទាំងពិភពលោក បានមកចូលរួមសិក្ខាសាលាអនឡាញ ដែលរៀបចំដោយសមាគមអន្តរជាតិនៃអាជ្ញាធរប្រឆាំងអំពើពុករលួយ (I AACA) ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយអំពើពុករលួយថ្នាក់តំបន់និងពិភពលោក។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាផ្សាយចេញកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២៣។ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាបានឱ្យដឹងថា សិក្ខាសាលាអនឡាញរបស់សមាគមអន្តរជាតិនៃអាជា្ញធរប្រឆាំងអំពើពុករលួយ(IAACA)ស្ដីពី”អំពើពុករលួយឥតមានដែនកំណត់បានធ្វើឡើងក្រោមប្រធានបទ៖ តើត្រូវធ្វើកិច្ចសហបតិបត្តិការដូចម្ដេចដើម្បីដោះស្រាយអំពើពុករលួយ?” ។ សិក្ខាសាលានេះបានសហការរៀបចំដោយដៃគូសហការប្រឆាំងអំពើពុករលួយអឺរ៉ុប និងបណ្ដាញទំនាក់ទំនងប្រឆាំងអំពើពុករលួយអឺរ៉ុប (EPAC/EACN) ដែលមានសិក្ខាកាមមកពីប្រទេសចំនួន ៦០ ពីគ្រប់តំបន់នៅទូទាំងពិភពលោក។ សិក្ខាសាលាតាមអនឡាញនេះដែរក៏ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញវាគ្មិនប្រកបដោយបទពិសោធន៍ និងចំណេះដឹងខ្ពស់ ក្នុងផ្នែកផ្សេងៗពាក់ព័ន្ធនឹងសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ ដែលអញ្ជើញមកពីគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយនៃទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន(ICAC)ការិយាល័យទំនាក់ទំនង នៃអគ្គនាយកដ្ឋានប្រឆាំងអំពើពុករលួយជាតិប្រទេសរ៉ូម៉ានី និងលេខាធិការដ្ឋាន EPAC/EACN។ សិក្ខាសាលានេះមានវាគ្មិនចែករំលែកនូវបទពិសោធន៍ និងជំនាញ នូវប្រធានបទចំនួនបី។ ទី១ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលប្រឆាំងអំពើពុករលួយអន្តរជាតិ ទី២. កិច្ចសហប្រតិបត្តិការអន្តរជាតិលើសំណុំរឿងប្រឆាំងអំពើពុករលួយ ដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មានសម្រាប់ធ្វើការស៊ើបអង្កេតសំណុំរឿងឆ្លងដែន និងទី៣. ការផ្លាស់ប្តូរការអនុវត្តការងារប្រឆាំងអំពើពុករលួយល្អបំផុត ដើម្បីដកពិសោធន៍ និងជាមេរៀនសម្រាប់ការអនុវត្តរបស់ខ្លួន។ ក្នុងសិក្ខាសាលានេះ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានដឹកនាំសិក្ខាកាមចំនួន៤៦រូប ដើម្បីចូលរួមក្នុងសិក្ខាសាលាអនឡាញរបស់សមាគមអន្តរជាតិនៃអាជ្ញាធរ ប្រឆាំងអំពើពុករលួយ (I AACA) ដើម្បីពីភាក្សាគ្នារិះរកវីធីដោះស្រាយអំពើពុករលួយផងដែរ។ ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី ៤ ខែសីហា បានថ្លែងថា…
-
ស៊ីម៉ាក់ នឹងទទួលបានជំនួយជាងពីរលានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគម្រោងបោសម្អាតមីន

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នឹងចុះហត្ថលេខាជាមួយអង្គការជំនួយរបស់ប្រជាជនន័រវែស(NPA)ដែលជាជំនួយរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការគម្រោងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជាងពីរលានដុល្លារអាមេរិក។ សេចក្តីប្រកាសព័ត៌មានរបស់ស៊ីម៉ាក់បានឱ្យដឹងថា ពិធីចុះហត្ថលេខានោះនឹងធ្វើឡើងក្រោមអធិបតីភាពរវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ នឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនាសប្ដាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣នេះ ។ សេចក្តីប្រកាសបានបញ្ជាក់ថា៖«គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណងសរុបចំនួន២.១០០.០០០ ដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤»។ តាមរយៈគម្រោងនេះដែរ អង្គភាពស៊ីម៉ាក់ នឹងអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីនទំហំប្រមាណ ១៦០០ ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយ័ព្យរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឱ្យខានតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ពាក់ព័ន្ធសកម្មភាពកម្ចាត់មីននេះដែរកាលពីថ្ងៃទី១ខែសីហាកន្លងទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន ខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនបច្ចេកទេស និងវិជ្ជាជីវ: ទៅលើ ឯកទេសប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជំនាន់ទី២ មានរយៈពេល ២៦ ថ្ងៃ…
-
មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមគោរពទង់ជាតិ ជារៀងរាល់ថ្ងៃមុនពេលចូលធ្វើការ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជារៀងរាល់ថ្ងៃមុនពេលចូលធ្វើការ ចូលរួមគោរពទង់ជាតិ នៅវេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។ ការចូលរួមគោរពទង់ជាតិនេះ គឺត្រូវអនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។នេះបើយោងតាមការផ្សព្វផ្សាយលើផេកផ្លូវការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ។ សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក៕ដោយ ៖ ង៉ាន់ ទិត្យ
-
ជំនន់ទឹកភ្លៀង បណ្តាលឱ្យឃុំមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ និង ស្រុកអង្គរជុំ នៃខេត្តសៀមរាប រងផលប៉ះពាល់

សៀមរាប៖ អាជ្ញាធរស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ឃុំមួយចំនួននៅផ្នែកខាងលើបានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំស្នួល និង ឃុំក្រូចគរ ធ្វើឲ្យដំណាំស្រូវវស្សារងផលប៉ះពាល់ចំនួន ៣១៣ហិកតា ក្នុងនោះមាន ស្រូវកណ្ដាល ២៣៦ហិកតា ស្រូវធ្ងន់ ៧៧ហិកតា មានគ្រួសាររងផលប៉ះពាល់ចំនួន ៣១៥គ្រួសារ ព្រមទាំងបានលិចទីធ្លាសាលារៀនមួយកន្លែងផងដែរ ។ លោក ភន សុខុម អភិបាលស្រុកអង្គរជុំ បានឲ្យដឹងថា ឃុំទាំង៥ របស់ស្រុកអង្គរជុំ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្ញៀង ដែលបានហូរធ្លាប់មកពីតំបន់ខាងលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ ធ្វើឲ្យទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ និង ប៉ះពាល់ដំណាំស្រូវ សរុប ១ពាន់៩ ហិកតា ស្មើ ៩៨៨គ្រួសារ និង ទឹកហូដាច់ខូចខាតផ្លូវលំប្រវែងសរុប ៤៩៥ម៉ែត្រ ។ លោក ភន សុខុម បន្តថា អាជ្ញាធរស្រុកបានសហការជាមួយមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋាន បានធ្វើការបើមុខទឹក និង ស្តារសម្រាមដែលកកស្ទះនៅតាមប្រព័ន្ធលូមួយចំនួន ក្នុងការសម្រួលចរន្តទឹកហូរឲ្យបានទាន់ពេល ក្នុងការបញ្ជៀសការលិចទីរួមស្រុកបន្តទៅទៀត ។ ក្នុងបេសកកម្មចុះពិនិត្យ…
-
សេចក្ដីប្រកាសព័ត៌មានរបស់សកលវិទ្យាល័យពុទ្ធិសាស្រ្ត

ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានរៀបចំពិធីប្រកាសទទូលស្គាល់និស្សិតអាហារូបករណ៍ សម្ដេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន១៣៧នាក់ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលសុខភាពពុទ្ធិសាស្រ្តដែលជាសមិទ្ធិផលថ្មីបន្ថែមមួយទៀតសម្រាប់សាកលវិទ្យាល័យក្នុងការបម្រើដល់វិស័យសុខភាពសាធារណៈ ក៏ដូចជាកន្លែងសម្រាប់និស្សិតធ្វើកម្មសិក្សានិងអនុវត្តជាក់ស្ដែងលើកម្មវិធីសិក្សារបស់ខ្លួន។ កម្មវិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលវិទ្យាល័យពុទ្ធិសាស្រ្ត ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ចម ក្រស្នា អគ្គនាយិកានៃក្រុមហ៊ុន សោម៉ា គ្រុប។ ថ្លែងក្នុងពិធីនេះឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើងពីកត្តាសុខសន្តិភាពដែលនាំឱ្យប្រទេសជាតិមានឱកាសក្នុងការកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងការរួមចំណែកយ៉ាងសំខាន់របស់ សម្ដេចវិបុលបញ្ញា សុខ អាន និងលោកជំទាវព្រមទាំងក្រុមគ្រួសារដែលតែងតែយកចិត្តទុកដាក់ចំពោះយុវជនជំនាន់ក្រោយដែលមានជីវភាពលំបាក និងរៀនពូកែទទួលបានឱកាសក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាតាមរយៈអាហរូបករណ៍សម្ដេចនិងលោកជំទាវដើម្បីកសាងចំណេះនិងតម្រង់ទិសពួកគេឆ្ពោះទៅកាន់អនាគតមួយដ៏ភ្លឺស្វាង និងមានលទ្ធភាពជួយសង្គមជាតិឱ្យកាន់តែអភិវឌ្ឍថែមទៀត។ ឯកឧត្តមក៏បានលើកពីតម្លៃស្នូលទាំង៣របស់សាកលវិទ្យាល័យគឺគោរពខ្លួនឯង គោរពអ្នកដ៏ទៃ និងអភិវឌ្ឍន៍សង្គមដែលជាគោលការណ៍ដ៏សំខាន់សម្រាប់បណ្ដុះផ្នត់គំនិត ស្មារតីដល់និស្សិតដែលរៀនចប់ពីសាកលវិទ្យាល័យទៅក្លាយជាធនធានមួយសម្រាប់សង្គមប្រកបដោយទំនួលខុសត្រូវ។ ក្រោយបញ្ចាប់ការសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន និងលោកជំទាវរួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសុខភាពពុទ្ធិសាស្រ្តដែលមានមុខងារ៣សំខាន់ៗរួមមាន៖ ឱសថស្ថាន ឱសថស្ថានសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាឱសថស្ថានក្នុងស្រុកធំជាងគេក្នុងប្រទេសកម្ពុជាក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពដូចជា ការប្រឹក្សាអំពីឱសថទូទៅ ការពិនិត្យមើលឡើងវិញអំពីការប្រើប្រាស់ឱសថ ការបកស្រាយលទ្ធផលតេស្តមន្ទីរពិសោធន៍ និងការវាយតម្លៃហានិភ័យសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសសម្ពាធឈាម។ មន្ទីរព្យាបាលធ្មេញ មន្ទីរពេទ្យ ទន្តសាស្រ្ត…