Category: ព័ត៌មានសង្គម

  • រដ្ឋបាលជលផល៖ ប្រភេទត្រី ស៊ីសាច់មនុស្ស ដែលឈ្មួញលួចនាំចូលមកកម្ពុជា ត្រូវបានដកហូតបំផ្លាញចោលហើយ

    រដ្ឋបាលជលផល៖ ប្រភេទត្រី ស៊ីសាច់មនុស្ស ដែលឈ្មួញលួចនាំចូលមកកម្ពុជា ត្រូវបានដកហូតបំផ្លាញចោលហើយ

    ភ្នំពេញ៖ រដ្ឋបាលជលផល​ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣​ថា ប្រ​ភេ​ទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ជាត្រីដែលគ្រោះថ្នាក់បំផុត ឬកម្ពុជា ហៅថា ប្រភេទត្រីចាប ដែលឈ្មួញបានលួចនាំចូ​ល​យកមកកម្ពុជានោះ ត្រូវបានដកហូតបំផ្លាញចោលអស់​ហើយ។ លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានប្រាប់ឱ្យដឹង​ថា ត្រីប្រភេទស៊ីសាច់នេះ នៅកម្ពុជា ហៅថាត្រីចាប ដោយត្រីចា​បនេះ មានប្រភេទខ្លះកាចសាហាវ និងខ្លះមិនសូវកាចសាហាវទេ ហើយត្រីប្រភេទនេះ តាមច្បាប់គឺ​មិនត្រូវបានអនុញ្ញាតឱ្យ​នាំចូលជាដាច់ខាត ប៉ុន្តែមានឈ្មួញខ្លះលួចនាំចូលដោយលួចលាក់តាមប្រភពផ្សេងៗ។ លោកបានបញ្ជាក់ថា ៖ «ក្រោយពីបានទទួលព័ត៌មានតាមរយៈការចែករំលែកនៅលើបណ្តាញសង្គមនានារួចមក មន្រ្តីជំនាញនៃរដ្ឋបាលជលផល បានចុះទៅដល់ទីតាំងលក់ត្រី ដែលបាននាំចូលប្រភេទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ដោយបានធ្វើការណែនាំដកហូតត្រីទាំងនោះយកទៅបំផ្លាញចោលរួចហើយ និងបានឱ្យអ្នកលក់នោះធ្វើកិច្ចសន្យា បញ្ឈប់ការនាំចូលប្រភេទត្រីនេះ និងត្រូវលុបវីដេអូ ដែលបានបង្ហោះជាសាធារណៈផងដែរ»។ បើតាម លោក ខូវ​ គួង វីដេអូ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថ្មីៗនេះ ជាវីដេអូកើតមានយូរដែរហើយ​មិនមែនថ្មីៗនេះទេ ដោយករណីរដ្ឋបាលជលបានធ្វើការងារចប់សព្វគ្រប់ហើយ តែទើបមានអ្នកយកទៅកាត់ត និងបង្ហោះឡើងវិញ ដែលនាំឱ្យសាធារណជនមានការភ្ញាក់ផ្អើលបែបនេះ ខណៈដែលត្រីទាំងនោះត្រូវបានជលផលបំផ្លាញចោលអស់យូរ​មក​ហើយ។ បើតាមអនុប្រធានរដ្ឋបាលជលផលដដែក​…

  • រយៈ​ពេល​ពីរ​ថ្ងៃ ស៊ី​ម៉ាក់​បាន​រក​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ ១ ០០០ ​គ្រាប់​​ក្នុង​ខេត្ត​ក្រចេះ

    រយៈ​ពេល​ពីរ​ថ្ងៃ ស៊ី​ម៉ាក់​បាន​រក​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ ១ ០០០ ​គ្រាប់​​ក្នុង​ខេត្ត​ក្រចេះ

    ក្រចេះ៖ រយៈ​ពេលពីរថ្ងៃ ក្រុម​កម្លាំង​នៃ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់(CMAC) ​បាន​រាវ​រក​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ ១ ០០០ ​គ្រាប់​នៅ​វិទ្យា​ល័យ​មហា​ក្សត្រី​កុ​សុ​មៈ​ក្នុង​ខេត្ត​ក្រចេះ។ទន្ទឹមនេះ​​មន្រ្តីជាន់ខ្ពស់​នៃ​អាជ្ញា​ធរ​មីន នៅ​តែ​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​​ត្រូវ​មានការ​​ប្រុង​ប្រយ័ត្ន​ចំពោះ​តំប​ន់​ដែល​រាវ​រក​ឃើញ​នេះ​។ យោងតាម​​មន្ទីរ​ព័ត៌​មាន​ខេត្ត​ក្រចេះកាលពី​ថ្ងៃ​ទី​១២ ខែ​សីហា​​​បានឱ្យដឹងថា ក្រុម​កម្លាំង​ស៊ី​ម៉ាក់បាន​រាវ​រក​គ្រា​ប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​វិទ្យា​ល័យ​មហា​ក្សត្រី​កុ​សុ​មៈ ក្នុង​រយៈ​ពេល​ពីរថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ​រក​​បាន​គ្រាប់​បួន​ប្រភេទ គឺ​ប្រភេទ​ M៧៩ ប្រភេទ DK៧៥ ប្រភេទ M៤៨ ប្រភេទ B៤០ ដែល​សរុប​ចំនួន ១,០៧៨​គ្រាប់​។ ប្រភព​ដ​ដែល​បន្ត​ថា បន្ទាប់​ពី​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ទាំង​​នេះ​ហើយ ​សិស្សា​នុ​សិ​ស្ស​នៅ​ក្នុង​វិទ្យា​ល័យ​ព្រះ​មហា​ក្សត្រី​កុ​សុ​មៈ​ត្រូវ​បាន​មន្ទីរ​អប់​រំ​ខេត្ត​បាន​អនុ​ញ្ញាត​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះ​​​អាសន្ន​មួយ​រយៈ​។ជាមួយគ្នានេះក្រុម​កម្លាំង​ស៊ី​ម៉ាក់ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​​បាន​ខ្ពស់ ជា​ពិសេស​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​មូល​ដ្ឋាន​ដែល​រាវ​រក​ឃើញ​គ្រាប់​ទាំង​នោះ​។​ ដោយ​ឡែក ឯកឧត្តម លី ធុជ អនុ​ប្រធាន​ទី​១ ​​អាជ្ញា​ធរ​មីន បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​​ថា ការ​រក​ឃើ​ញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ទឹក​ដី​របស់​កម្ពុជាបាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ពិត​ជា​បាន​រង​គ្រោះ​​ដោយ​សារ​សង្គ្រាម ​ព្រោះ​ការ​បន្សល់​ទុក​នូវ​គ្រាប់​រំសេវ​ជា​ច្រើន​នៅ​លើ​ទឹក​ដី​របស់​កម្ពុជា​។​​ការ​រក​ឃើញ​នេះ វា​ក៏​បង្ហាញ​ផងដែរ​ថា កង​កម្លាំង​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ គឺ​មាន​ភា​ព​ចាំ​បាច់ និង​មាន​សារៈ​សំខាន់​​ក្នុង​ការ​បន្ត​ធ្វើ​ការ​បោស​សម្អាត​គ្រាប់​ទាំង​ឡាយ​នេះ​ឱ្យ​អស់​ពី​ទឹក​ដី​កម្ពុជា​ ស្រ​ប​តាម​គោល​ដៅ​របស់​រាជ​រដ្ឋា​ភិ​បាល​។ ​​ក្នុង​នាម​ជា​អាជ្ញា​ធរ​មីន និង​ជា​កង​កម្លាំង​ប្រតិ​បត្តិ​ករ​ជាតិ និង​អន្តរ​ជាតិ​​ទាំង​អស់ នឹង​បន្ត​ធ្វើ​ការ​អនុ​វត្ត​នូវ​គោ​ល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ជា​បន្ត​បន្ទាប់​ទៀត​សម្រា​ប់​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​។ ឯកឧត្តម លី ធុជ មានប្រសាសន៍​​ថា​៖ «​ប្រសិន​ជា​គ្រាប់​ទាំង​នោះ​មិន​ទាន់​រក​ឃើញ​ទេ…

  • អភិបាលខេត្តបន្ទាយមានជ័យ​ បញ្ជាឱ្យរុះរើស្លាកផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ បន្ទាប់ពីផ្ទុះការរិះគន់​

    អភិបាលខេត្តបន្ទាយមានជ័យ​ បញ្ជាឱ្យរុះរើស្លាកផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ បន្ទាប់ពីផ្ទុះការរិះគន់​

    បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម  អ៊ុំ រាត្រី បានបញ្ជាឱ្យអាជ្ញាធរក្រុងប៉ោយប៉ែត រុះរើស្លាកផ្សាយពាណិ​ជ្ជកម្ម​ទាក់ទងនឹង​ល្បែងភ្នាល់អនឡាញ​នៅដងផ្លូវជាតិលេខ៥ នៅ​ទល់មុខទីស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែតជាបន្ទាន់ បន្ទាប់ពីមានរង​កា​ររិះគន់​ និង​បង្ហាញ​​ការមិនពេញចិត្តពីសំណាក់​ប្រជាពលរដ្ឋយ៉ាងច្រើន។ រដ្ឋបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី១៣ ខែសីហា ​បាន​ប្រកាស​ឱ្យដឹង​ថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅម៉ោង២រសៀលថ្ងៃដដែល​នោះ ក្រុមការងារក្រុងប៉ោយប៉ែតបានចុះរុះ​រើស្លាកផ្សាយពាណិជ្ជកម្មនៅដងផ្លូវជាតិលេខ៥ ទល់មុខទីស្នាក់ការ​គយ និងរដ្ឋាករប៉ោយប៉ែតនេះ រួច​រា​ល់ហើយ។   រដ្ឋបាលក្រុងប៉ោយប៉ែត បាន​​បញ្ជាក់ថា ៖ «ការដាក់ស្លាកនេះ ពុំមានច្បាប់អនុញ្ញាត និងមិនមានការ​ស្នើពីអាជ្ញា​ធរមានសមត្ថកិច្ចណាមួយឡើយ។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ​ក៏បានប្រកាស​ទទួលយករាល់មតិរិះគ​ន់ ដើម្បីស្ថាបនាពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ​»។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី​១៣ ខែសីហា​ បាន​ប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋបានថត និង​ធ្វើការ​ផ្ស​ព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក​ និងការចុះផ្សាយពីសំណាក់សារព័ត៌មាន មិនពេ​ញចិត្ត និងប្រតិកម្មខ្លាំងៗ​ចំពោះស្លាកផ្សាយពាណិជ្ជកម្មនេះ។ ទោះជាយ៉ាងណា ស្លាកផ្សាយពាណិជ្ជក​ម្មនេះ​មិនត្រូវបានអនុញ្ញាត ឱ្យដាក់ផ្សាយពីអាជ្ញាធរពាក់ព័ន្ធនោះទេ។​ លោក គាត ហ៊ុល បាន​បន្តថា លោកទើបតែដឹងនៅពេលដែលមានការប្រតិកម្មកពីមហាជន នៅលើបណ្តាញ​សង្គម លោក​ក៏បានស្នើសុំគោការណ៍ពី​អភិបាលខេត្តបន្ទាយមានជ័យ ហើយលោកអភិបាលខេត្ត​​ក៏បានបញ្ជាឱ្យរុះរើបន្ទាន់ ខណៈពេលនេះ…

  • រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី

    រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី

    ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីដោយអនុក្រឹត្យបានកំណត់បទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅកម្ពុជាតាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល​ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ​មាន១០ជំពូក និង២៨មាត្រា ដែលមានវិសាលភាពគ្របដណ្ដប់លើរាល់សកម្មភាពនៃការបញ្ញត្តិ ការគ្រប់គ្រង ការទទួលខុសត្រូវរបស់ស្ថាប័នរាជរដ្ឋាភិបាល និងការលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលបានបញ្ជាក់ថា គោលការណ៍នៃប្រសិទ្ធភាពថាមពល គឺជាក់លាក់ចំពោះ “បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា”នីមួយៗ។ដូច្នេះវិសាលភាពបទដ្ឋានគុណផលនិងសុវត្ថិភាព វិធីសាស្ត្រធ្វើតេស្ត បទដ្ឋានគុណផលប្រើប្រាស់ថាមពលអប្បបរមា កម្រិតប្រសិទ្ធភាពថាមពល ការរចនាស្លាកប្រសិទ្ធភាពថាមពល នីតិវិធីត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ ត្រូវរៀបចំនិងដាក់ឱ្យអនុវត្តសម្រាប់បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញានីមួយៗ ហើយបំពេញបន្ថែមតាមតម្រូវការ ដោយមាន ការណែនាំលម្អិត និងនីតិវិធីប្រតិបត្តិការស្តង់ដាជាក់លាក់។ អនុក្រឹត្យនេះកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗគ្នា ក្នុងការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី។ អនុក្រឹត្យបានកំណត់ទៀតថា ក្រសួងស្ថាប័នសំខាន់ៗដែលទទួលខុសត្រូវក្នុងការអនុវត្តអនុក្រឹត្យនេះរួមមាន ក្រសួងរ៉ែ និងថាមពល ជាស្ថាប័នបង្គោល ដែលទទួលខុសត្រូវរួមលើការងារគ្រប់គ្រងនិងលើកកម្ពស់ប្រសិទ្ធភាព ថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ។ ដោយឡែកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នដៃគូទទួលខុសត្រូវជួយដល់ក្រសួងរ៉ែនិងថាមពល ក្នុងការកំណត់ស្តង់ដានៃការធ្វើតេស្តដែលត្រូវអនុវត្តចំពោះបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា និង លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការទទួលស្គាល់មន្ទីរពិសោធន៍ធ្វើតេស្ត ព្រមទាំងក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងពង្រឹងការអនុវត្តវិធានការច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដើម្បីធានាថា ការផលិតបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញាក្នុង គោលបំណងធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមទៅតាមបទប្បញ្ញត្តិនៃបទដ្ឋាននិងការបិទស្លាក សញ្ញាប្រសិទ្ធភាពថាមពល។…

  • អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមសាងសង់ស្ថានីយបូមទឹកមួយកន្លែង ដើម្បីផ្គត់ផ្គង់ដល់តម្រូវការប្រជាពលរដ្ឋ

    អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមសាងសង់ស្ថានីយបូមទឹកមួយកន្លែង ដើម្បីផ្គត់ផ្គង់ដល់តម្រូវការប្រជាពលរដ្ឋ

    មណ្ឌលគិរី៖អាជ្ញាធរខេត្តមណ្ឌលគិរីត្រៀមសាងសង់ស្ថានីយបូមទឹកមួយកន្លែងទៀត ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ  ដើម្បីបំពេញតម្រូវការទឹកស្អាតផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ក្រោយទទួលបានការឯកភាពពីម្ចាស់កម្មសិទ្ធិដី ដែលបានយល់ព្រមបរិច្ចាគដីសម្រាប់សាងសង់សំណង់ស្ថានីយ។ យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឱ្យដឹងថា  អាជ្ញាធរខេត្តមណ្ឌលគិរី នាថ្ងៃទី១១ សីហា ២០២៣ ដឹកនាំដោយលោក សាន់ ដារិទ្ធ អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងស្ថានីយបូមទឹក មួយកន្លែងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។ ការចុះត្រួតពិនិត្យនេះបន្ទាប់ពី លោក កែវ ឡា ម្ចាស់ទីតាំងដីបានយល់ព្រមឱ្យក្រុមការងារអាចសង់ស្ថានីយបូមទឹកថ្មីប្រភេទសំណង់រឹងមាំលើផ្ទៃដីរបស់គាត់ទំហំ៦ម៉ែត្របួនជ្រុង និងផ្លូវធ្វើដំណើរចេញចូលទំហំបួនម៉ែត្រ ពីផ្លូវកៅស៊ូចូលទៅស្ថានីយចំងាយប្រហែល៥០ម៉ែត្រឯណោះ។ លោក សាន់ ដារិទ្ធ ឱ្យដឹងថា ក្រោយទទួលបានការណែនាំពីអភិបាលខេត្ត លោកបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យទីតាំងដែលត្រូវសាងសង់ស្ថានីយបូមទឹកថ្មីបន្ថែម សម្រាប់​​បំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ដែលមានចំនួននៃការប្រើប្រាស់បរិមាណទឹកកើនឡើងជាប្រចាំ។ លោកបញ្ជាក់ទៀតថា សមត្ថភាពផលិតកម្មទឹកស្អាតរបស់រដ្ឋាករទឹកក្រុងសែនមនោរម្យ បច្ចុប្បន្នអាចផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រើប្រាស់ចំនួន ពីរពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលស្មើនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះប្រមាណជាងពីរពាន់គ្រួសារ។ លោកបន្ថែមថា ទីតាំងខាងលើ ថ្វីត្បិតតែជាប្រឡាយអូរធម្មជាតិរបស់រដ្ឋ ប៉ុន្តែនៅផ្នែកខាងលើចំណីអូរគឺជាកម្មសិទ្ធឯកជន ដែលមានប័ណ្ណកម្មសិទ្ធិអាស្រ័យផលស្របច្បាប់ ។ដូច្នេះក្រោយមានការស្នើសុំពីក្រុមការងារ និងការពន្យល់ណែនាំអំពីផលប្រយោជន៍រួមនៃការសាងសង់ស្ថានីយបូមទឹកទើបឈានដល់ចំណុចឯកភាពគ្នា។ ជាមួយគ្នានេះ លោក សាន់ ដារិទ្ធ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់…

  • ស៊ីម៉ាក់ និង អង្គការជំនួយរបស់ប្រជាជនន័រវែស ចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការអនុវត្ត “គម្រោងបោសសម្អាតមីនមនុស្សធម៌” នៅកម្ពុជា

    ស៊ីម៉ាក់ និង អង្គការជំនួយរបស់ប្រជាជនន័រវែស ចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការអនុវត្ត “គម្រោងបោសសម្អាតមីនមនុស្សធម៌” នៅកម្ពុជា

    ភ្នំពេញ៖ឯកឧត្តម ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងលោក Rune Dale Andresen ប្រធានអង្គការជំនួយរបស់ប្រជាជនន័រវែស( NPA) ប្រចាំកម្ពុជានៅថ្ងៃទី ១១  ខែសីហា ឆ្នាំ ២០២៣  បានចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការអនុវត្តលើ  “គម្រោងបោសសម្អាតមីនមនុស្សធម៌” នៅកម្ពុជាដោយមានហិរញ្ញប្បទានសរុបចំនួន ២,១លានដុល្លារអាមេរិក ។ ថ្លែងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅក្រោយពិធីចុះហត្ថកេខានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ  គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ដើម្បីគាំទ្រសអង្គការជំនួយរបស់ប្រជាជនន័រវែស (NPA) និងអង្គភាពស៊ីម៉ាក់ សហការគ្នាក្នុងកិច្ចប្រតិបត្តិការ។  លោកបន្តថា ដោយអង្គភាពស៊ីម៉ាក់ជាអ្នកអនុវត្តការងារបោសសម្អាតមីន  ហើយគម្រោងនេះមានរយៈពេល១៦ខែ ដែលត្រូវបោសសម្អាតបញ្ហាគ្រាប់មីន ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ  គឺខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល “ កម្ពុជាគ្មានមីន ឆ្នាំ២០២៥” ។ បើតាមឯកឧត្តម ហេង រតនា គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនផងដែរ ។ យោងសេចក្ដីជូនដំណឹងរបស់អង្គភាពស៊ីម៉ាក់នាថ្ងៃទី៣ ខែសីហា…

  • នគរបាលជំនាញបង្ការ ពន្លត់អគ្គិភ័យ បានធ្វើ ការសមយុទ្ធពន្លត់អគ្គីភ័យ ទ្រង់ ទ្រាយ ធំ នៅផ្សារទំនើបអុីអន ម៉ល សែនសុខ ដេីម្បី ការពារ គ្រោះ មហន្តរាយ

    នគរបាលជំនាញបង្ការ ពន្លត់អគ្គិភ័យ បានធ្វើ ការសមយុទ្ធពន្លត់អគ្គីភ័យ ទ្រង់ ទ្រាយ ធំ នៅផ្សារទំនើបអុីអន ម៉ល សែនសុខ ដេីម្បី ការពារ គ្រោះ មហន្តរាយ

    (ភ្នំពេញ) ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឱ្យដឹងថា ដោយអនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូម គោរព ជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ពិសេសបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២ (សែនសុខ) មេត្តាជ្រាបថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ០៦ និង០០ នាទី ព្រឹក រហូតដល់ម៉ោង ០៩ និង០០ នាទីព្រឹក មានការរៀបចំធ្វើសមយុទ្ធសាកល្បង ស្តីពីការបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នឹងមានការរៀបចំសមយុទ្ធជាក់ស្តែងម្តងទៀត ចាប់ពីម៉ោង ០៦:០០ នាទីព្រឹក រហូតដល់ម៉ោង ០៩:៣០នាទីព្រឹក ។ នេះជាការធ្វើ សមយុទ្ធពន្លត់អគ្គីភ័យ ទ្រង់ ទ្រាយ…

  • ឯកឧត្តម ឃួង ស្រេង ៖ ពិធីដាំ និងចែកកូនឈើ ដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើ

    ឯកឧត្តម ឃួង ស្រេង ៖ ពិធីដាំ និងចែកកូនឈើ ដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើ

    (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើ អោយបានគង់វង្សនិង ធ្វើរបាយការណ៍៣ខែម្តងមករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍន៍នៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយដើមនៅអាចរស់នៅដោយភាពគង់វង្សនិងរក្សាបានជាទីក្រុងមានពណ៌បៃតង។ ការជំរុញបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា នេះធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើ ធ្វើអោយភ្នំពេញមានមានពណ៌បៃតងស្រស់ស្អាត។ ឯកឧត្តមអភិបាលបន្តថា ព្រៃឈើមានអត្តប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អ៊ុកស៊ីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំនិងរក្សាព្រៃឈើអោយបានគង់វង្សទាំងអស់គ្នា។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា ឆ្នាំ២០២៣…

  • កូនផ្សោត​ញី​អាយុ​ប្រមាណពីរ​ខែ ត្រូវបានប្រទះ​ឃើញ​ស្លាប់ ដោយ​សារ​ជាប់​មង​

    កូនផ្សោត​ញី​អាយុ​ប្រមាណពីរ​ខែ ត្រូវបានប្រទះ​ឃើញ​ស្លាប់ ដោយ​សារ​ជាប់​មង​

    ភ្នំពេញ៖ កូន​ផ្សោត​ញី​អាយុ​ប្រមាណពីរ​ខែ ត្រូវបានប្រទះ​ឃើញ​ស្លាប់ ដោយ​សារ​ជាប់​មង​នេសាទ​នៅ​ក្នុង​ខេត្ត​កណ្ដាល ។ទន្ទឹមនេះ​អ្នក​អភិ​រក្ស បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​តាម​ទន្លេ​ជួយ​ការ​ពារ និង​ឃ្លាំ​មើល​ប្រសិន​ជា​បាន​ឃើញ​ផ្សោត​ចុះ​មកខាង​​ក្រោម​សូម​រាយ​ការណ៍​ទៅ​មន្ត្រី​ជល​ផល​។ ​សេចក្ដី​ប្រកាស​របស់​រដ្ឋ​បាល​ជល​ផលនៃ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៥​ និង៣០​នាទី​ព្រឹក កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ ប្រជា​នេសាទ​ក្នុង​ខេត្ត​កណ្ដាល បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ញី​មួយ​ក្បាល​មាន​ប្រវែង១,០១​ម៉ែត្រ ទម្ងន់ ១៤​.​៤​គីឡូ​ក្រាម ដែល​មាន​អាយុ​ប្រហែល​ ២​ខែ បាន​ជាប់​មង​ស្លាប់ ស្ថិត​នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល​។ ​ប្រភពដដែលបាន​ឱ្យ​ដឹង​ទៀត​ថា នៅ​រដូវ​ទឹក​ដំឡើង សត្វ​ផ្សោត​តែង​តែ​បម្លាស់​ទី​ចេញ​ពី​អន្លង់​ដើម្បី​តាម​ហ្វូង​ត្រី​ដែល​ជា​ចំណី​​។ តាម​ការ​ស្រាវ​ជ្រាវ​ជា​លក្ខណៈ​ជីវ​សាស្ត្រ កូន​ផ្សោត​ដែល​រស់​នៅ​ជា​មួយ​មេ និង​បៅ​ដោះ​រយៈ​ពេល​មួយ​ឆ្នាំ​។ ហេតុ​ដូច្នេះ​កូន​ផ្សោត​ដែល​ប្រទះ​ឃើញ​ស្លាប់​នេះ ទំនង​ជា​បាន​ផ្លាស់​ទី​ជា​មួយ​មេ​របស់​វា ​ឬជា​មួយ​ផ្សោត​ផ្សេង​ទៀត ពី​ទន្លេ​មេគង្គ​លើ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង មក​ដល់​ខេត្ត​កណ្ដាល ហើយ​ត្រូវ​ជាប់​មង​ស្លាប់»​។ លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិ​រក្ស​ជល​ផលបាន​ឱ្យ​ដឹង​ថា ជា​ធម្មតា​តំបន់​គ្រប់​គ្រង​ផ្សោត គឺ​មាន​ព្រំ​ដែន​ហួស​តែ​ខេត្ត​ក្រចេះប​ន្តិច​នោះ​ទេ​ ដែល​សុទ្ធ​សឹង​តែ​ជា​អន្លង់​ផ្សោត។ ដូច្នេះ​មន្ត្រី​ជល​ផល បាន​ការ​ពារ​កុំ​ឱ្យ​មាន​ឧបករណ៍​ខុស​ច្បាប់​មួយ​ចំនួន​ដូច​ជា មង និង​ឧបករណ៍​ឆក់​​ជា​ដើម​។  លោក​បន្ត​ថា ​ហើយ​ប្រសិន​ជា​ផ្សោត​បាន​ចេញ​ឆ្ងាយ​ពី​អន្លង់ រហូត​ធ្លាក់​មក​ខេត្ត​កំពង់​ចាម…

  • អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត

    អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យសមនឹងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។ ឯកឧត្តម ឃួង ស្រេង បន្តថា ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញរបស់យើង។ ដូច្នេះជាការឆ្លើយតប យើងត្រូវតែបម្រើពួកគាត់ឲ្យបានឲ្យកាន់តែល្អឲ្យសមទៅនឹងការជឿទុកចិត្តនិងការស្រឡាញ់របស់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។ ឯកឧត្តម ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ កោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣…