-
ក្រសួងព័ត៌មាន ជូនដំណឹងពីជនខិលខូចមួយចំនួន បានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី តេឡេក្រាម និងបណ្តាញសង្គមដទៃទៀត ….

-
សហគមន៍ការពារធម្មជាតិ និងសហគមន៍នេសាទចំនួនប្រាំមួយនៅខេត្តកោះកុង បានទទួលសម្ភារៈល្បាតក្នុងដែនសហគមន៍

កោះកុង៖ មន្ទីរបរិស្ថានខេត្តកោះកុង និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) បានប្រគល់សម្ភារៈសម្រាប់ចុះល្បាតទៅដល់សហគមន៍ការពារធម្មជាតិ និងសហគមន៍នេសាទចំនួនប្រាំមួយ ដើម្បីប្រើប្រាស់សម្រាប់ចូលរួមបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងដែនសហគមន៍របស់ពួកគាត់។ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញាថា សម្ភារៈសម្រាប់ចុះល្បាតនេះ ទទួលបានការគាំទ្រពីអង្គការសត្វព្រៃ និងរុក្ខជាតិ ដែលមានការសហការអនុវត្តដោយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដោយបានប្រគល់សម្ភារៈដល់សហគមន៍តំបន់ការពារធម្មជាតិចំនួនបីសហគមន៍ និងសហគមន៍នេសាទចំនួនបីសហគមន៍។ក្នុងនោះសហគមន៍តំបន់ការពារធម្មជាតិ បានទទួលអូប័រចំនួនបីគ្រឿង ដែលជាមធ្យោយក្នុងចុះល្បាតនៅតាមសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប។ សហគមន៍នេសាទ បានទទួលសម្ភារៈល្បាតរួមមាន៖ វិទ្យុទាក់ទងចំនួន ១២គ្រឿង អាគុយ ៧០អំពែរចំនួនបីគ្រាប់, ពិលចំនួនប្រាំមួយគ្រឿង និងអាវសង្គ្រោះចំនួនបួនអាវ ដើម្បីប្រើប្រាស់សម្រាប់ការងារចុះល្បាតនៅតាមសហគមន៍នេសាទឃុំពាមក្រសោប សហគមន៍នេសាទឃុំព្រែកខ្សាច់ និងសហគមន៍នេសាទឃុំជ្រោ យប្រស់។ លោក ហ៊ុន ម៉ារ៉ាឌី បានថ្លែងថា ៖ «គោលបំណងដែលយើងឱ្យសម្ភារៈចុះល្បាតនេះទៅដល់សហគមន៍ទាំងអស់ហ្នឹង គឺដើម្បីជាមធ្យោបាយជួយឱ្យពួកគាត់ចូលរួមជាមួយយើងក្នុងការចុះល្បាតបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសនេសាទ នៅក្នុងតំបន់ការពាររបស់ពួកគាត់»។ លោកបានបន្ថែមថា ក្រៅពីនេះ ការផ្ដល់សម្ភារៈល្បាតទាំងនេះ ក៏ជាឧបករណ៍ជំនួយដល់សហគមន៍នេសាទ…
-
គណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាលប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នាថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នេះ បានចុះរដ្ឋបាលក្នុងមូលដ្ឋាននៃតំបន់មិនរាបរយ ដោយប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយទឹកស្អុយ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ កម្លាំងគណៈបញ្ចាការឯកភាពបានរុះរើខ្ទមមួយកន្លែងដោយមានក្រុមជនសង្ស័យជាច្រេីនបានប្រមូលផ្តុំគ្នាសង្ងំលាក់ខ្លូនចែកចាយនិងប្រើប្រាស់គ្រឿងញៀន ទេីបអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ខាងលេី ដែលពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។ បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីជាច្រេីននាក់នោះ កំពុងតែឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា
-
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍វីរបុរសចិន

(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន នៅមហាទីលានធានអានមិន (Tiananmen Square) រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ឆ្នាំ២០២៣ ។ សូមជម្រាបថា គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រអាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ៕ ដោយ ៖ វណ្ណលុក
-
លោកវរសេនីយ៍ឯកសែម រតនា ៖ កម្លាំងនគរបាលខណ្ឌដង្កោ ត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯកសែម រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌដង្កោ ត្រូវពង្រឹងនិងយកចិត្តទុកដាក់បន្ថែមរួមគ្នាអនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បម្រើសេវាជូនប្រជាពលរដ្ឋលើគ្រប់រូបភាពនៅក្នុងមូលដ្ឋាន ចូលរួមរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ក្រារ ការពារ ទប់ស្កាត់នូវរាល់បទល្មើសផ្សេងដែលកើតមានឡើង ដើម្បីទទួលបានការគោរពស្រលាញ់ និងការគាំទ្រពីប្រជាពលរដ្ឋ ។ នេះជាការលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំនួន៥៣នាក់ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌដង្កោ ។ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា មន្រ្តីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង នាពេលនេះ មានចំនួន១០នាក់ និងបំពាក់ឋានន្តរសក្តិ មានចំនួន៤៣នាក់ ។ លោកអធិការបានបន្តថា កន្លងមកកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបំពេញការងារបានយ៉ាងល្អក្នុងនាមជាសេនាធិការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគោរពអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចភារកិច្ចការងារដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ក្នុងការស្មារតីទទួលខុសត្រូវខ្ពស់ ។ លោកជឹម ស៊ីថា បន្តថា កងកម្លាំងនគរបាលខណ្ឌដង្កោនឹងខិតខំបង្កើននូវសមត្ថភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងកិច្ច ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ឲ្យកាន់តែប្រសើរថែមទៀត…
-
នាយឧត្តមសេនីយ៍ ស ថេត អញ្ចេីញបើកកិច្ចប្រជុំ ស្តីពីការបន្ត អនុវត្តវិធានការ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុង ក្របខណ្ឌទូទាំងប្រទេស

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយការិយាល័យចំណុះអង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធប្រមាណ ៩៥រូប។ នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល ០៩ខែ នៃឆ្នាំ២០២៣ និងរយៈពេល ០៩ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅមានការថយចុះគួរឱ្យកត់សំគាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្ត ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល យល់ច្រឡំ ហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ ក្រុមការងារត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ហើយគ្រប់មន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តវិន័យ បំពេញការងារប្រកបដោយតម្លាភាព…
-
អភិសន្តិបណ្ឌិត ស សុខា សម្រេច ដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ស្នងការរងខេត្តកំពតឱ្យមកជាមន្ត្រី

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច៖ប្រការ១ : ដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តកំពតឱ្យមកជាមន្ត្រី ។ មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ប្រការ ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។ ប្រការ ៣ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ គួររំលឹកថា កន្លងទៅថ្មីៗនេះ មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្នមិនទាន់ ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ក៏មានករណីតែងតាំងស្នងការរងនគរបាលខេត្តកំពតមួយរូបដែលមានប្រវត្តិលួចអាយផេតពីអាជីវករកន្លែងវេរប្រាក់វីង រហូតដល់ទៅមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាចម្រៀងក្នុងន័យស្ថាបនាកែលម្អថា “ចោរហើយថាមិនមែនចោរទៀត”។ facebook ខ្លះបានបង្ហោះថា ( ប្លែកៗ !…
-
រកឃើញកូនសត្វក្រៀលចំនួន២ក្បាល និង សត្វត្រយងយក្សចំនួន២ក្បាលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

(ភ្នំពេញ)៖កូនសត្វត្រយងយក្ស២ក្បាលដែលជាប្រភេទជិតផុតពូជ និងកូនសត្វក្រៀលចំនួន២ក្បាលដែលជាប្រភេទកំពុងទទួលរងការគំរាមកំហែង ត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ អង្គការUSAID មរតកបៃតងបានឱ្យដឹងថា ការរកឃើញកូនសត្វដ៏កម្រទាំង២ប្រភេទនេះគឹធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយក្រុមត្រួតពិនិត្យ និងតាមដានសត្វព្រៃមកពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia)។ ប្រភពខាងលើនេះបានបញ្ជាក់ថា៖នៅក្នុងសំបុករបស់សត្វត្រយងយក្ស គឺជាកូនសត្វត្រយងយក្ស ២ ក្បាលដែលទំនងជាមានសុខភាពល្អញាស់ធំធាត់ និងអាចហើរចេញពីសំបុកបាននាពេលឆាប់ៗខាងមុខនេះ ។ខណៈកូនសត្វក្រៀលដែលទើបនឹងញាស់ចំនួន ២ ក្បាល បានហើរចេញពីសំបុករបស់ពួកវាដោយសុវត្ថិភាព។ អង្គការ USAID មរតកបៃតងកំពុងធ្វើការជាមួយដៃគូអភិរក្សរបស់យើង អង្គការ WCS ដើម្បីគាំទ្រកម្មវិធីការពារសំបុកសត្វព្រៃដែលការពារសត្វស្លាប និងជម្រករបស់ពួកគេ។ ការរកឃើញកូនសត្វទាំង២ប្រភេទត្រូវបានអង្គការUSAID មរតកបៃតងចាត់ទុកថាជារឿងគួរឱ្យរំភើបនិងបានជំរុញទឹកចិត្ត ក៏ដូចជាធ្វើឱ្យគេមានសង្ឃឹមយ៉ាងមុតមាំថា គេអាចការពារ និងរង់ចាំមើលការកើនឡើងនៃចំនួនសត្វព្រៃដែលរងការគំរាមកំហែងទាំងនេះ៕ ដោយ៖ម៉ាដេប៉ូ
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រើប្រាស់

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងសប្តាហ៍កន្លងទៅ បានបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ គណៈអភិបាលខេត្តបាត់ដំបង និងឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវបៃតងកម្ពុជាខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករ ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានណែនាំឱ្យមានការសហការគ្នាល្អ និងកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ មានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធនេះ និងប្រមូលទិញមកវិញ តាមតម្លៃកិច្ចសន្យា។ ជាគោលបំណង គឺដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានបន្តចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ក្នុងឱចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។ បន្ទាប់ពីបានចុះពិនិត្យ និងពិភាក្សាការងារជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ…
-
មន្ត្រីជំនាញអគ្គនាយក ដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ចុះត្រួតពិនិត្យទំនិញមិនមានអនុលោមភាព និងបន្តដកហូតពីទីផ្សារ នៅតាមបណ្ដាខេត្ត-រាជធានី

(ភ្នំពេញ )៖ អគ្គនាយក ដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា រយៈពេល ពីរ ថ្ងៃ នាថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់លើទីផ្សារ និងកន្លែងលក់ទំនិញនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។ បេីតាមការបញ្ជាក់របស់មន្ត្រីជំនាញ ទំនិញចម្រុះរួមមាន គ្រឿងទេសចិន មីចិន ភេសជ្ជៈ គ្រៀងសមុទ្រ។ល។ ត្រូវបានត្រួតពិនិត្យ ហើយពពុះសណ្តែក សរសៃគុយទាវ និងអំបិលអ៊ីយ៉ូដ ត្រូវបានមន្ត្រីជំនាញធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ និងភាពអនុលោមតាមបទដ្ឋានបច្ចេកទេសផងដេរ។ ក្នុងនោះ មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ជាលទ្ធផល បានរកឃើញ៖ ដោយ ៖ ជីម ភារ៉ា