Category: ព័ត៌មានសង្គម

  • កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ខ្លួនអាវុធហត្ថក្លែងក្លាយម្នាក់ ទៅតុលាការ

    កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ខ្លួនអាវុធហត្ថក្លែងក្លាយម្នាក់ ទៅតុលាការ

    (ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ ។ គួបញ្ចាក់ថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។ ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត មិនត្រឹមតែក្លែង បន្លំ ជា សមត្ថកិច្ចអាវុធហត្ថ ប៉ុណ្ណោះទេ ថែមទាំងក្លែងជានគរបាលផង និងមេធាវី ថែមទៀតផង ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ជាអាជីព តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសបុក ត្រូវបាន កម្លាំង ការិយាល័យ ប្រឆាំងបទល្មើស ព្រហ្ម…

  • លោកស្រី Jane Ohisson ស្នើសុំនគរបាលជាតិកម្ពុជាផ្តល់កិច្ចសហការលើការងារផ្លាស់ប្តូរព័ត៌មាន ដើម្បីស្រាវជ្រាវបង្រ្កាបមុខសញ្ញាដែលគេចខ្លួនពីតំបន់ Nordic ចូលមកក្នុងតំបន់អាស៊ាន

    លោកស្រី Jane Ohisson ស្នើសុំនគរបាលជាតិកម្ពុជាផ្តល់កិច្ចសហការលើការងារផ្លាស់ប្តូរព័ត៌មាន ដើម្បីស្រាវជ្រាវបង្រ្កាបមុខសញ្ញាដែលគេចខ្លួនពីតំបន់ Nordic ចូលមកក្នុងតំបន់អាស៊ាន

    ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យលោកស្រី Jane Ohisson មន្ត្រីទំនាក់ទំនងនគរបាលប្រចាំតំបន់ Nordic (NLO) ប្រចាំទីក្រុងបាងកក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជានៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកស្រី Jane Ohisson បានស្នើសុំនគរបាលជាតិកម្ពុជាផ្តល់កិច្ចសហការលើការងារផ្លាស់ប្តូរព័ត៌មាន ដើម្បីស្រាវជ្រាវបង្រ្កាបមុខសញ្ញាដែលគេចខ្លួនពីតំបន់ Nordic ចូលមកក្នុងតំបន់អាស៊ាន ។ ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជម្រាបជូន លោកស្រី Jane Ohisson អំពីគោលជំហររបស់នគរបាលជាតិកម្ពុជាក្នុងការគាំទ្រផ្តល់កិច្ចសហការ និងស្វាគមន៍រាល់ព័ត៌មានទាំងឡាយណាដែលឈានទៅបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ជូនអំពីការធានាសន្តិសុខ សុវត្ថិភាពជូនជនបរទេសគ្រប់ជាតិសាសន៍ ដែលកិច្ចការនេះ គឺមានកំណត់ក្នុងផែនការការពាររបស់នគរបាលជាតិកម្ពុជាផងដែរ៕ ដោយ-រ៉ាវុធ

  • ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យប្រធានផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិនិត្យមើលបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ហើយរកទីតាំងឱ្យពួកគាត់បានលក់ដូរ និង ការបញ្ចុះតម្លៃទឹក ភ្លើង

    ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យប្រធានផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិនិត្យមើលបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ហើយរកទីតាំងឱ្យពួកគាត់បានលក់ដូរ និង ការបញ្ចុះតម្លៃទឹក ភ្លើង

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ ពិនិត្យឱ្យម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយ និងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល ។ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះ គណៈកម្មការផ្សារត្រូវមានភាពស្និតស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ ។ ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ចប្រជុំ ពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឱ្យមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ កាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរពនិងស្រលាញ់ពីប្រជាពលរដ្ឋនិងអាជីវករ ។ បន្ថែមពីនេះត្រូវណែនាំបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ ៕ ដោយ ហេង សម្បត្តិ

  • រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹង ស្តីពីការផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា

    រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹង ស្តីពីការផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា

    ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូនដោយរថយន្ត និងសាធារណជនឱ្យបាន ជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់ លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាង ត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង ១២០ម៉ែត្រ ស្ថានភាពបែបនេះមិនអាច អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។ ដូចនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមានការបាក់ ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយាន យន្តគ្រប់ប្រភេទ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ០៩៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ រហូត ដល់មានការជូនដំណឹងជាថ្មី។ ក្នុងករណី សម្តេច ឯកឧត្តម…

  • ជនសង្ស័យ ៩៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៥ករណី ថ្ងៃទី២៧ ខែកញ្ញា

    ជនសង្ស័យ ៩៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៥ករណី ថ្ងៃទី២៧ ខែកញ្ញា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៩៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន  ៩៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់)ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៤០នាក់(ស្រី ២នាក់)ប្រើប្រាស់ ១១ករណី ឃាត់ ៤៥នាក់(ស្រី ០នាក់)វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើ ២៧២,៤២ក្រាម និង១៦កញ្ចប់តូច។មេតំហ្វេតាមីន(Wy) ស្មើ ០,៦១ក្រាម។អុិចស្តាសុី(mdma) ស្មើ ៦៦,៨០ក្រាម និង២០កញ្ចប់តូច។លទ្ធផលខាងលើ ១៦អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១២អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • រកឃើញយានយន្តល្មើសចំនួន ៣៦៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិនយ័នៅថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញ

    រកឃើញយានយន្តល្មើសចំនួន ៣៦៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិនយ័នៅថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ ផ្លូវគោក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញឱ្យដឹងថា មាន គោលដៅ ចំនួនសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅ ចំនួន ៨៦៩គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច៩២គ្រឿង ម៉ូតូ ៧៧៥គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣៦៩គ្រឿង មាន រថយន្តធំ២គ្រឿង រថយន្តតូច២០គ្រឿង និងម៉ូតូចំនួន៣៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការ អនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្ត ល្មើស បានដំណើរការទៅយ៉ាងល្អ ប្រសើរ ទទួលបានការគាំទ្រ…

  • ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

    ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

    ភ្នំពេញ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន បានសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិក​ម្ម និងជនបទ និងគាំទ្រក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់អនុវត្តគម្រោងនានា ដោយឈរលើក្របខណ្ឌសហប្រតិបត្តិការ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ នោះរួមមាន៖ អង្គការស្បៀង និងកសិកម្ម (FAO), អង្គការយូនីសេហ្វ (UNICEF), អ​ង្គការយូនីដូ (UNIDO), អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការសុខភាពពិភពលោក (WHO) ។ ការសន្យាបន្តកិច្ចសហប្រតិបត្តិការ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងប្រាំខាងលើធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈក ម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ យោងតាម​ខ្លឹមសារព័ត៌មាន​របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបាន​ឱ្យដឹងថា ​នៅអំឡុងពេលកិច្ច​ពិ​ភា​ក្សានេះ លោក ចូស៊េប សូឃ័រ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បាន​លើកឡើងថា ក្របខណ្ឌ​សហប្រតិបត្តិការប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ​នៅកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអនុវត្តយុ​ទ្ឋសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបានជោគជ័យ…

  • រដ្ឋមន្រ្តីសង្គមកិច្ច ៖ ​សង្គមមិន​​រើសអើងអ្នក​​ដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ

    រដ្ឋមន្រ្តីសង្គមកិច្ច ៖ ​សង្គមមិន​​រើសអើងអ្នក​​ដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ

    ភ្នំពេញ៖​រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី  បានលើកទឹកចិត្តអ្នកដែលកំពុងទទួលសេវាប​ន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហ​គមន៍នៅកែវផុស ខេត្តព្រះសីហនុ ឱ្យបំភ្លេចរឿងចាស់ខិតខំកសាងអនាគតឡើងវិញ។ ឯកឧត្តម ជា សុមេធី បានណែនាំ និង​លើកទឹកចិត្តដូចនេះ ក្នុង​ពេលលោក​​ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈ​ម​ណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅកែវផុស និងបាន​ជួប​សំណេះ​សំណាលជាមួយជនរងគ្រោះដែលទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលផងដែរ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ​ យោងតាមរយៈសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​​សង្គមកិច្ច ឯកឧត្តម ជា សុមេធី ​មានប្រសាសន៍លើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅកែវផុសថា ៖ «ត្រូវ​​ប្រឹងប្រែងហាត់កីឡា ហាត់ពត់ លត់ដំខ្លួនឱ្យមានភាពអ​ត់ធ្មត់ និងត្រូវ​ជឿជាក់ថាសង្គមមិនមានការរើសអើងដល់​ទាំងអស់គ្នា​ដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ​»។ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏​បានបង្ហាញក្តីសង្ឃឹមផងដែរថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជា​តិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ និងផ្តាំផ្ញើ​ឱ្យបំភ្លេចរឿងចាស់ចោល ខិតខំកសាងអនាគតឱ្យក្លា​យជាទំពាំងស្នងឬស្សី ក្លាយទៅជាមនុស្សល្អជាធនធានរបស់ប្រទេសជាតិ។ លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែ​កញ្ញា​​​ថា នៅក្នុងដំណើរទស្សនកិច្ច និងចុះពិនិត្យមើល​វឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល…

  • នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ឧបត្ថម្ភ និងទំនុកបម្រុងដល់ពលរដ្ឋម្នាក់មានជំងឺរុំារ៉ៃ អស់រយ:ពេល ២ឆ្នាំ គ្មានលទ្ធភាពព្យាបាល ឱ្យទទួលបានការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

    នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ឧបត្ថម្ភ និងទំនុកបម្រុងដល់ពលរដ្ឋម្នាក់មានជំងឺរុំារ៉ៃ អស់រយ:ពេល ២ឆ្នាំ គ្មានលទ្ធភាពព្យាបាល ឱ្យទទួលបានការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសឧបត្ថម្ភ និងទំនុកបម្រុងដល់ពលរដ្ឋម្នាក់ដែលមានជំងឺរុំារ៉ៃ អស់រយ:ពេល ២ឆ្នាំ គ្មានលទ្ធភាពព្យាបាល ឱ្យទទួលបានការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៧កញ្ញា សម្ដេចធិបតី បានសរសេរថា អុំប្រុស ជឹម សាអ៊ែម អាយុ ៦៥ឆ្នាំ រស់នៅភូមិប្រសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល មានអាការហើមដៃជើង ហើមមុខ ឈឺតាមសន្លាក់រុំារ៉ៃ និងលើសសម្ពាធឈាម អស់រយ:ពេល ២ឆ្នាំកន្លងមក ហើយពុំមានលទ្ធភាពព្យាបាលដោយសារបញ្ហាជីវភាព ។ ដោយទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី, លោកទាំងពីរ បានចាត់ឱ្យក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បញ្ជូនអ៊ំប្រុសទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។ បច្ចុប្បន្ន អ៊ំប្រុស កំពុងតែទទួលការ ពិនិត្យ…

  • មន្រ្តីជំនាញ បន្តចុះស៊ើបអង្កេត ត្រួតពិនិត្យ និងស្វែងរកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ចែករំលែកចំណេះដឹងដល់ទំពាំងស្នងឬស្សីនៅតាមសាលារៀន

    មន្រ្តីជំនាញ បន្តចុះស៊ើបអង្កេត ត្រួតពិនិត្យ និងស្វែងរកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ចែករំលែកចំណេះដឹងដល់ទំពាំងស្នងឬស្សីនៅតាមសាលារៀន

    (ភ្នំពេញ)៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី-ខេត្ត កាលពីថ្ងៃទី ២៦ កញ្ញា ២០២៣ ម្សិលមិញ បានចុះអនុវត្តការស៊ើបអង្កេត ត្រួតពិនិត្យ និងស្វែករកភាពមិនមានអនុលោមលើទំនិញនៅតាមបណ្ដាឃ្លាំងស្ដុកចែកចាយ ម៉ាត ផ្ទះលក់ទំនិញ និងតាមផ្សារដើម្បីទប់ស្កាត់អំពើមិនសុចរិតតាមរយៈការលក់ និងចែកចាយទំនិញដែលខូចគុណភាព និងមិនមានអនុលោមភាពដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងយោងទៅតាមបណ្ដឹងរបស់អ្នកប្រើប្រាស់មួយចំនួនផងដែរ។ ក្នុងប្រតិបត្តិការនោះ ជាក់ស្ដែង តាមលទ្ធផលត្រួតពិនិត្យមន្រ្តីជំនាញ បា ន រកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពក្នុងការប្រើប្រាស់ក៏ដូច ជាការបរិភោគចំនួន ២០គីឡូក្រាម និងពិន័យទៅតាមនីតិវិធីផងដែរ ។ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ បាន បន្ត អនុវត្ត យន្ត ការ ចែករំលែកចំណេះដឹងដល់ទំពាំងស្នងឬស្សីនៅតាមសាលារៀនស្របតាមអនុសាសន៍ណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ យន្តការមួយនេះនឹងនាំចំណេះដឹងជាច្រើនដល់សិស្សានុសិស្សនៅតាមសាលារៀនឱ្យពួកកាត់បានស្វែងយល់អំពីសុវត្ថិភាពចំណីអាហារ ផលិតផលប្រើប្រាស់ដែលមានហានិភ័យ អាហារដែលងាយរងគ្រោះ និងទំនិញដែលពុំអនុលោមភាពតាមបទប្បញ្ញត្តិ ។ ជាក់ស្ដែងនៅក្នុងវិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្រ្តីជំនាញ ក.ប.ប. បានបើកការបង្រៀន…