-
សាធារណរដ្ឋឆែកនឹងរួមចំណែកលើការកាត់បន្ថយថង់ប្លាស្ទិក និងទឹកស្អាត នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ម៉ាទីន វ៉ាវរា (Martin Vavra) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការកាត់ បន្ថយថង់ប្លាស្ទិកជាបញ្ហាសកល ដែលត្រូវយកចិត្តទុកដាក់ និងដោះ ស្រាយ ជាបន្ទាន់ ពីព្រោះថាសំណល់ប្លាស្ទិក បានបង្កហានិភ័យដល់ សុខភាពមនុស្ស សត្វ ធនធានធម្មជាតិ និងប្រភពទឹក ។ ការថ្លែងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ក្នុងឱកាសនេះដែរឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ ចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានជម្រាបជូន គោលបំណង ដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមរវាង សាធារណ រដ្ឋឆែក និងព្រះ រាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងអនាម័យ ទឹកស្អាត ។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត Martin…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៣១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៣១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ម្ចាស់ស្លុតចិត្តនិយាយលែងចេញដោយសារសត្វគោ ១៧ក្បាលបានងាប់ សង្ស័យបណ្តាលមកពីពុលថ្នាំបាញ់ស្រូវពង្រោះ

កំពង់ឆ្នាំង៖ គោចំនួន ១៧ក្បាលបានងាប់ក្នុងដីស្រែមួយកន្លែង នៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខណៈដែលម្ចាស់គោដើររកគោពេលថ្ងៃមិនឃើញលុះយប់ឡើងទើបគេមកប្រាប់ថា មានគោជាង ១០ក្បាល បានងាប់ក្នុងដីស្រែគេ ។ ហេតុការនេះបានកើតកាលពីយប់ថ្ងៃទី១៤ លុះព្រឹកឡើងថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ទើបសមត្ថកិច្ចនិងមន្ត្រីជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័្ចយ ។ លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យបាន ឲ្យដឹងថាម្ចាស់គោដែលងាប់ទាំង ១៧ក្បាល មានឈ្មោះ ទត សៀងហីម អាយុ ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ចំណែកដីស្រែដែលគោចូលទៅស៊ីស្រូវពង្រោះរហូតដល់ងាប់ ១៧ក្បាល មានទីលំនៅ ស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់ដឹងឈ្មោះនៅឡើយ ។ លោក ទត សៀងហ៊ីម អាយុ៤២ឆ្នាំ បានបញ្ជាក់ថាគោរបស់គាត់បានងាប់ ចំនួន ១៧ក្បាល (គោញី៥) ក្នុងចំណោមគោ ២២ក្បាល ។ ប្រភពដដែលបានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ ខែតុលា ប្អូនប្រុសរបស់គាត់ បានយកគោទៅឃ្វាលដូចសព្វដង ប៉ុន្តែនៅម៉ោងជាង ៣រសៀល ប្អូនប្រុសគាត់បានត្រឡប់មកហូបបាយវិញ ដោយលែងគោឱ្យស៊ីស្មៅក្នុងព្រៃ…
-
ភ្ញៀវទេសចរ ៦៣០៦៦នាក់ បានមកលេងកំសាន្តខេត្ត កែប ក្នុងពិធី បុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ

ខេត្តកំពត៖ ក្នុងរយៈពេលបីថ្ងៃ ត្រូវនឹងថ្ងៃទី ១៣-១៤-១៥ ខែតុលា ឆ្នាំ ២០២៣ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណី ជាតិ របស់ខ្មែរយេីង សម្រាប់ ខេត្ត កែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញ មកលេងកំសាន្តតាមរមណីដ្ឋាននានាទូទាំងខេត្ត មានចំនួនសរុប ៦៣,០៦៦នាក់ (ភ្ញៀវ ជាតិ ៦២,១៩០នាក់ និងភ្ញៀវបរទេស ៨៧៦នាក់ ) សម្រាប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ មានភាពល្អប្រសេីរ មិនមាន បញ្ហាអ្វី កើតឡើងឡើយ នេះបេីតាមការលេីកឡេីងរបស់ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ៕ ដោយ ៖ សិលា សារិន
-
សំណង់ព្រះវិហារដ៏ចំណាស់មួយ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬហៅថាវត្តអារញ្ញរង្សី ត្រូវបានអភិរក្ស

(សៀមរាប)៖ វត្តល្អក់ ឬហៅវត្តអារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។ ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានឆ្នៃឆ្លាក់ជារូបមុខមនុស្ស។ ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។ បច្ចុប្បន្នព្រះវិហារកំពុងធ្វើការជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃ ដែលជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕ ដោយ ស៊ាន សុផាត
-
យានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មានគោលដៅសារុបចំនួន ៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ១២គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច៣គ្រឿង ម៉ូតូ ៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន១២គ្រឿង មានរថយន្តធំ ០១គ្រឿង រថយន្តតូច៣គ្រឿង និងម៉ូតូចំនួន ៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ២៩នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ២៥លើក បណ្ដាលឲ្យមនុស្សស្លា ប់៧នាក់ និងរងរបួសធ្ងន់ស្រាល ២៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៧នាក់ ស្រី ០នាក់ របួសធ្ងន់ ២២នាក់ស្រី ០៦នាក់ និងរបួសស្រាល ០៧នាក់ ស្រី ០១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២៥លើក យប់ ១១លើក រួមមាន ៖ កត្តាល្បឿន ១៦លើក ស្លាប់ ០៥នាក់ មិនគោរពសិទ្ធ ០១លើក មិនប្រកាន់ស្តាំ ០២លើកស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០២លើក ,បត់គ្រោះថ្នាក់ ០១លើក,កត្តាយាន០២លើក និងភ្លើងសញ្ញា០១លើកស្លាប់ ០១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១០ករណី ថ្ងៃទី១៤ ខែតុលា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ខ្លួន ៣នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួន ១០នាក់ស្រី ១នាក់ប្រើប្រាស់ ៥ករណី ឃាត់ខ្លួន ១៥នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែតុលា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ១៤៤,៨០ក្រាម កេតាមីន(Ke) ស្មើ ២,០៨ក្រាម។លទ្ធផលខាងលើ ០៧អង្គភាព បានចូលរួមបង្ក្រាប នគរបាល ០៧អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
សហជីពធំៗ គាំទ្រការផ្តល់រថយន្តក្រុងសាធារណៈឥតគិតថ្លៃ ដែលធ្វើ ឱ្យកម្មករសន្សំបាន២០ដុល្លារយ៉ាងតិច

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បាន ណែនាំឱ្យរដ្ឋបាលសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹក អ្នក ដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន សាធារណៈ ដោយឥតគិតថ្លៃ ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ជុំវិញសកម្មភាពនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បាន សម្តែងនូវការគាំទ្រចំពោះការរៀបចំឡាន ក្រុងដឹកជញ្ជូន ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ព្រោះមិនត្រឹមតែកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករ និយោជិត និង ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងអាចធានាសុវត្ថិភាព ខ្ពស់តាមរយៈការប្រើមធ្យោបាយធ្វើដំណើរទៅស្រុកកំណើតផងដែរ។ ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា ការរៀបចំមធ្យោបាយដឹកជញ្ជូនតាមឡានក្រុងសាធារណៈឥតគិតថ្លៃ អំឡុងពេលបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំខ្មែរ គឺត្រូវបានរាជរដ្ឋាភិបាល រៀបចំសម្រាប់ប្រជាពលរដ្ឋ តាំងពីសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីមកម៉្លេះ…
-
ពលករ និងពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង រួមគ្នាជាមួយមន្ត្រីរាជការ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងសប្បាយរីករាយ

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមការងារពាក់ព័ន្ធ បានរៀប ចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយប្អូនពលករ ពលរដ្ឋខ្មែរដែលកំពុងបំពេញការងារ និងរសនៅទីនោះ។ តាមរយៈក្រសួងការងារ លោក តូយ ដារិទ្ធ អនុព័ន្ធការងារប្រចាំស្ថានទូត ខ្មែរនៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ពលករខ្មែរដែល កំពុងបម្រើ ការងារនៅប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងជួបជុំគ្នា ដើម្បីប្រារព្វពិធី បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនៅទីតាំងចំនួនប្រាំបី ទីតាំងទូទាំងប្រទេស កូរ៉េខាងត្បូង។ពលករ និងពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានចូលរួម ។ ពលករខ្មែរនៅកូរ៉េខាងត្បូងនេះបានប្រារព្វ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ បិណ្ឌចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញា រហូតដល់សប្តាហ៍ទី២ខែតុលា ឆ្នាំ២០២៣នេះ។ លោកបន្តថា៖ «ភាគច្រើនបងប្អូនពលកររបស់យើងនៅកូរ៉េ ខាងត្បូង នេះ អ្នកខ្លះបានចូលរួមប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ បិណ្ឌនៅតាម ទីតាំង ដែលនៅក្បែរ កន្លែងធ្វើការរបស់ពួកគេផ្ទាល់។ ដោយឡែក អ្នកខ្លះទៀតចូលចិត្តទៅធ្វើបុណ្យនៅតាមវត្តខ្មែរនានា នៅកូរ៉េខាង ត្បូងនេះតែម្តង» ។ លោកលើកឡើងថា ក្រៅពីការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏មាន ការរៀបចំកម្មវិធីអាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរផងដែរ។ការរៀបចំកម្មវិធីទាំងនេះបញ្ជាក់ឱ្យឃើញពីការសាមគ្គីគ្នា ស្រឡាញ់គ្នា សហការគ្នា របស់បងប្អូនពលករខ្មែរនៅសាធារណកូរ៉េ…