Category: ព័ត៌មានសង្គម

  • មូលនិធិអភិវឌ្ឍន៍សមុទ្រចិនគាំទ្រដល់អាទិភាពចម្បងទាំងបីរបស់ក្រសួងបរិស្ថានកម្ពុជា

    មូលនិធិអភិវឌ្ឍន៍សមុទ្រចិនគាំទ្រដល់អាទិភាពចម្បងទាំងបីរបស់ក្រសួងបរិស្ថានកម្ពុជា

    ភ្នំពេញ៖គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯក ឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយលោក LV Bin ប្រធានមូលនិធិអភិវឌ្ឍន៍សមុទ្រចិន (Chinese Oceanic Development Foundation: CODF) នារដ្ឋធានីប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន។ ក្នុងជំនួប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបាន បានលើកឡើងពីអាទិភាព ទាំង បី ចំពោះមុខរបស់ក្រសួងបរិស្ថាន គឺទី១ ផ្តោតលើយុទ្ធនាការកាត់ បន្ថយ ថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេ ប្រមាណ ១,៥ លាននាក់ ។ អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើង វិញ តាមរយៈការចែកជូនកូនឈើមួយលានដើម ដល់ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយ អនុលោមទៅតាមគោលការណ៍គតិយុត្ត ។ អាទិភាពទី៣ គឺជាការបូក បញ្ជូលរវាងអាទិ១និងទី២ ចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បី…

  • ក្រសួងសង្គមកិច្ច កំពុងជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនៅទូទាំងប្រទេស ដើម្បីទទួលបានសេវាសង្គមឥតគិតថ្លៃ

    ក្រសួងសង្គមកិច្ច កំពុងជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនៅទូទាំងប្រទេស ដើម្បីទទួលបានសេវាសង្គមឥតគិតថ្លៃ

    ភ្នំពេញ៖ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាននិងកំពុងជំរុញ​ការ​កំណត់​អត្ត​សញ្ញាណ​កម្ម​ពិការ​ភាព​ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​មាន​ពិការ​ភាព​ឱ្យ​ទទួល​បាន​សេវា​សង្គម​នា​នា​ដោយ​ឥត​គិត​ថ្លៃ ។​ក្រសួង បាន​ចុះ​ជំរុញការ​ងារ​នេះ​ក្នុង​​ខេត្ត​ចំនួន​បី​ហើយ​។ ​ក្រសួង​សង្គម​កិច្ច បាន​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី​​១៨ ខែ​តុលា​ថា នាយក​ដ្ឋាន​សុខុមាល​ភាព​ជនពិការ នៃ​ក្រសួង​សង្គម​កិច្ច បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន ដោយ​បានស​ហការ​ជា​មួយ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ក្រចេះ ​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។ តាមរយៈការសហការនេះ គ្រប់ភាគីដែលចូលរួមខាងលើ បានចុះជំរុញ​ការ​ងារ​អត្ត​សញ្ញាណ​កម្ម​ពិការ​ភាព​ ក្នុង​គោល​បំណង​ជួយ​សម្រប​សម្រួល​បច្ចេកទេស និង​ពង្រឹង​គុណភាព​ដល់​គ្រូ​បង្គោល​ថ្នាក់​រាជ​ធានី​ខេត្ត​ និង​ជន​បង្គោល ឃុំ​​/​សង្កាត់ ក្នុង​ការ​ចុះ​កំណត់​អត្ត​សញ្ញាណ​កម្ម​ពិការ​ភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូល​ដ្ឋាន​ដល់​ជន​មាន​ពិការ​ភាព​នៅ​តាម​បណ្តា​ឃុំ​/​សង្កាត់​នា​នា​។  ក្រសួង​សង្គម​កិច្ច​បញ្ជាក់​ថា​៖ «​ការ​កំណត់​អត្ត​សញ្ញាណ​កម្ម​ពិការ​ភាព នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​ទិន្នន័យ​ជន​មាន​ពិការ​ភាព​ដែល​មាន​លក្ខណៈ​ស្តង់​ដា​រួម​មួយតា​ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​សម្រាប់​​ការ​គ្រប់​គ្រង​ពិការ​ភាព សម្រាប់​ជា​មូល​ដ្ឋាន​កំណត់​ក្រុម​គោល​ដៅ​ជន​មាន​ពិការ​ភាព ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ជ​ន​មាន​ពិការ​ភាព​ឱ្យ​ទទួល​បាន​ការ​លើក​កម្ពស់​សេវា​គាំ​ពារ ការ​អភិវឌ្ឍ​ដល់​ជន​មាន​ពិការ​ភាព និង​សេវា​សង្គម​នា​នា​ប្រកប​ដោយ​សមធម៌ និង​បរិយាបន្ន ក្នុង​ការ​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​សម្រេច​គោល​ដៅអ​ភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​រាជ​រដ្ឋាភិបាល​»​។ ក្រសួង​បន្ថែម​ថា ក្រៅ​ពី​នេះ ការ​កំណត់​អត្ត​សញ្ញាណ​កម្ម​នេះ វាក៏​បាន​​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ជន​មាន​ពិការ​ភាព​តាម​រយៈ​ប័ណ្ណ​សម្គាល់​ស្ដី​ពី​ពិការ​ភាព​របស់​ពួក​គាត់​ផង​ដែរ​។ លោក សាន់ រតនា ប្រធាន​​​នាយក​​ដ្ឋាន​​សុខុមាល​​ភាព​​ជន​​ពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ឱ្យ​ដឹង​កន្លង​មក​ថា ការ​អនុវត្ត​ការ​ងារ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការ​ភាព​នេះ បាន​ជួប​ឧបសគ្គ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ខ្លះ​ដែរ​ដូច​ជា ការ​យល់​ដឹង​ប្រភេទ​ពិការ​​​ភាព​របស់​មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​នៅ​តាម​ឃុំ​/​សង្កាត់ គ្រួសារ…

  • មន្រ្តីជំនាញ អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាយកចិត្តទុកដាក់លើការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន

    មន្រ្តីជំនាញ អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាយកចិត្តទុកដាក់លើការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន

    ភ្នំពេញ៖​មន្រ្តីជាន់ខ្ពស់នៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្រ្តីនៃ​​ក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍បាន​អំពាវនាវ ​ក៏ដូចជាណែនាំ​ឱ្យ​មន្រ្តីពាក់ព័ន្ធទាំងអស់​មានការ​យកចិត្តទុកដាក់លើការងារប្រយុទ្ធនឹងជំងឺអេដស៍ និងបញ្ហាគ្រឿងញៀន។ មន្ទីរ​ប្រៃ​សណីយ៍និងទូរគមនាគមន៍ខេត្តស្ទឹងត្រែងនាថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣បាន​រៀបចំ​សិក្ខាសាលាស្តីពី ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរា​ចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍» ដោយមានការ​​ចូលរួមពីមន្រ្តីនៃ​​មន្ទីរនេះ​ ​ចំនួនប្រាំ រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផងដែរ។ ប្រភពហ្វេសប៊ុកក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ​ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃ​ក្រសួងប្រៃ​សណីយ៍និងទូរគមនាគមន៍ បានថ្លែងថា​​ ​សិក្ខាសាលានេះ​​ជា​ការ​​ផ្សព្វផ្សាយ និងលើកទឹកចិត្ត​ឱ្យមន្រ្តី​ពាក់ព័ន្ធ បង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ឱ្យបាននៅឆ្នាំ២០២៥។ការចូលរួម​ទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការ និងទិសដៅក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍និងការប្រើប្រាស់គ្រឿងញៀនរបស់រាជរដ្ឋាភិបាលផងដែរ​។​ ឯកឧត្តមមានប្រសាសន៍ថា ៖ «​សិក្ខាកាមដែលបានចូលរួមនាពេលនេះ​ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ច​ប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យ និងរឹតប​ន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ផងដែរ​»​។​ ​ដោយឡែក យោងតាម​អាជ្ញាធរ​ជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន​នៅថ្ងៃដដែល​ ​លោក ថោង សុគន្ធា​ អគ្គលេខាធិការរនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ​ជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បាន​លើកឡើងដែរ​ថា អ្នកប្រើគ្រឿងញៀនដោយចាក់គ្រឿងញៀននៅតែជាក្រុមគោលដៅប្រឈមខ្ពស់នឹងមេរោគអេដស៍ ជំងឺអេដស៍។ លោក…

  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដាក់ចេញសសរស្តម្ភ ២ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរក្នុងរយៈពេល៥ឆ្នាំខាងមុខ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដាក់ចេញសសរស្តម្ភ ២ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរក្នុងរយៈពេល៥ឆ្នាំខាងមុខ

    ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា ក្រសួងបានកំណត់ទិសដៅកំណែទម្រង់វិស័យយុត្តិធម៌រយៈពេល ៥ឆ្នាំ ខាងមុខ ជុំវិញអាទិភាពសសរស្តម្ភ ២ ។ក្នុងនោះ ទី១ ការខិតខំកែទម្រង់ប្រព័ន្ធតុលាការ និងទី២ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាទិសដៅអាទិភាពរបស់រដ្ឋាភិបាលអាណត្តិទី៧។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក រស់ សារាំ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក ស៊ិន វិរៈ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នាខេត្តកំពង់ធំ។នេះបើតាមប្រភពក្រសួងយុត្តិធម៌ ។ ឯកឧត្តម កើត រិទ្ធ បញ្ជាក់ថា នៅក្នុងសសរស្តម្ភទី១ នេះ ក្រសួងនឹងខិតខំកែប្រែប្រព័ន្ធតុលាការ រៀបចំយន្តការថ្មីក្នុងការកែប្រែយន្តការដោះស្រាយវិវាទនៅកម្ពុជា ។ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈកិច្ចសម្រុះសម្រួលនិងផ្សះផ្សារគ្នា ។ ចំណែកសសរស្តម្ភទី២ គឺធ្វើយ៉ាងណាបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជំរុញ និងពន្លឿនសំណុំរឿងក្តីកកស្ទះនៅតាមតុលារការ ព្រមទាំងពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកម្ពស់តម្លាភាព ភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ឯកឧត្តមសង្កត់ធ្ងន់ថា៖«ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។ ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិថ្មី លើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌ក៏បានរៀបចំយុទ្ធនាការសំខាន់ៗ…

  • ក្រសួងកិច្ចការនារី ដាក់ចេញគោលការណ៍អាទិភាពចំនួនប្រាំ ដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងសុខុមាលភាព

    ក្រសួងកិច្ចការនារី ដាក់ចេញគោលការណ៍អាទិភាពចំនួនប្រាំ ដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងសុខុមាលភាព

    ភ្នំពេញ៖ក្រសួង​កិច្ច​ការ​នារីបាន​ដាក់​ចេញ​គោល​ការណ៍​អាទិភាពចំនួន​ប្រាំដោយផ្តោត​​លើ​ការ​ធ្វើ​បដិវត្តន៍​កម្ម​យេនឌ័រ តាមរយៈការ​គាំ​ពារ​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ក៏ដូចជា​លើក​កម្ពស់​សុខុមាល​ភាព​ស្ត្រី​ ខណៈ​​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP) ប្តេជ្ញានឹង​ស្វែង​រក​លទ្ធភាព​គាំ​ទ្រ ដើម្បី​ឱ្យគោ​លការណ៍​អាទិភាព​ទាំង​នោះ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​។ គោល​ការណ៍​អាទិភាព​ទាំងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ក្នុងន័យ​បន្ត​កិច្ច​សហប្រ​តិបត្តិការក្នុង​អាណត្តិ​ថ្មី​នេះ​រវាង លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ជាមួយលោក​ស្រី អាលីហ្សា ឆាកឺ (Alissar Chaker) ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ (UNDP) ប្រចាំ​កម្ពុជាកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។ ប្រភពក្រសួងកិច្ចការនារីបានឱ្យដឹងថា នៅក្នុងជំនួបនោះលោកជំទាវ អ៊ឹង កន្ថាផាវី  បានបញ្ជាក់ជូនភ្ញៀវថា ក្រសួង​កំពុង​រៀប​ចំ​ផែនការ​នារី​រតនៈ​ទី​៦ ដែល​ក្នុង​ផែនការ​នេះ​មាន​អាទិភាព​ប្រាំផ្តោត​លើ​ការ​ធ្វើ​បដិវត្តន៍​កម្ម​យេនឌ័រ ។ក្នុង​នោះ ​អាទិភាព​ទី​១.​គឺ​ការ​ផ្តល់​ភាព​អង់​អាច​ស្ត្រី ទៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថល។ អាទិភាពទី​២.​គិត​គូរ​អំពី​សុខុមាល​ភាព សេដ្ឋកិច្ច​បៃតង ជា​អភិបាល​កិច្ច​ដែល​មាន​បរិយាបន្ន ។អាទិភាពទី​ ​៣. ការ​គាំ​ពារ​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ។​អាទិភាព​ទី៤. ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ទី​៥.​ ការ​លើក​កម្ពស់​សុខុមាល​ភាព​ស្ត្រី​។ ចំណែកលោកស្រី អាលីហ្សា ឆាកឺ ក៏​បាន​បង្ហាញ​នូវ​ក្រប​ខ័ណ្ឌ​ផែន​ការ​​សហ​​ប្រតិបត្តិ​ការ​​​ថ្មី​របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រយៈ​ពេល​៥​ឆ្នាំ សម្រាប់​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ទាក់​ទង​ទៅ​នឹង​យេនឌ័រ​ផ្ដោត​ទៅ​លើកា​រ​គាំ​ពារ​ដោះ​ស្រាយ​គម្លាត​យេនឌ័រ ក្នុង​ផ្នែក​ឌី​ជី​ថល ការ​ដោះ​ស្រាយ​សេដ្ឋកិច្ច​…

  • ឯកឧត្តម គីម ប៊ុនថាន នាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនអង្គភាពកងពលតូចអន្ដរាគមន៍លេខ៨

    ឯកឧត្តម គីម ប៊ុនថាន នាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនអង្គភាពកងពលតូចអន្ដរាគមន៍លេខ៨

    (ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់សម្ភារ គ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៨ ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្ដរាគមន៍លេខ៨ និងលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ នាយផ្នែក មេ គ មេ ខ និងលោកមេបញ្ជាការវរសេនាតូចទាំង ៥ចំណុះ ។ មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៨ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការបញ្ជាក់អំពីសកម្មភាពតាមព្រំដែន ដោយសង្ខេបជូនគណៈប្រតិភូ ព្រមទាំងបានប្ដេជ្ញាប្រកាន់ខ្ជាប់ តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះហាក្សត្រ ការពារ រដ្ឋ…

  • នាយករដ្ឋមន្រ្តីស្តីទីសន្តិបណ្ឌិត  នេត សាវឿន  ជំរុញគ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ជនមានពិការភាព

    នាយករដ្ឋមន្រ្តីស្តីទីសន្តិបណ្ឌិត  នេត សាវឿន  ជំរុញគ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ជនមានពិការភាព

    ភ្នំពេញ៖នាយករដ្ឋមន្រ្តីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ អនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាពឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។ ការជំរុញនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ ឯកឧត្តម នេត សាវឿន បានបញ្ជាក់តាមរយៈសុន្ទរកថា ថា ​ពិតណាស់ កម្ពុជា ធ្លាប់ហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ។ជាតំបន់អសន្តិសុខ ។ជាវាលពិឃាត ។ជាចម្ការមីន ប៉ុន្តែស្លាកស្នាមទាំងនោះ​ ក៏បង្ហាញផងដែរអំពីភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា​។កម្ពុជា​បានបង្ហាញប្រាប់ពិភពលោកថា ទោះបីជាកម្ពុជា​ជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា កម្ពុជា​នៅតែអាចស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភាពក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា​ត្រូវបន្តប្តេជ្ញាចិត្តយ៉ាង​មុតមាំ និង​បន្ត​ដំណើរវែងឆ្ងាយទៅមុខទៀត​ ដើម្បីឱ្យសម្រេច​បាននូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុង​ផែនការ​យុទ្ធសាស្ត្រជាតិ​​សកម្មភាពមីន ២០១៨-២០២៥ គឺ កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយ​ការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ​និងធនធានមនុស្ស ប្រព្រឹត្តទៅដោយ​សុវត្ថិភាព​។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមលើកឡើងថា កម្ពុជា បាន​ប្តេជ្ញា…

  • ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង និង កំពុងទាក់ទាញយុវជនកាន់តែច្រើនចូលរួម

    ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង និង កំពុងទាក់ទាញយុវជនកាន់តែច្រើនចូលរួម

    (ភ្នំពេញ)៖ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ដែលបានផ្តល់ឱកាសការងារដល់យុវជនជាង២ម៉ឺនកន្លែងកំពុងបានទាក់ទាញឱ្យយុវជនពីគ្រប់ទិសទីដែលកំពុងស្វែងរកការងារ និងពលរដ្ឋកម្ពុជាដែលមានបំណងចង់ស្វែងរកការងារនឹងចូលរួមច្រើនកុះករ។ គួរបញ្ជាក់ថាពិព័រណ៍ការងារលើកទី១៣ នឹងរៀបចំឡើងនៅ សាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ហើយក៏មានរៀបចំតាមប្រព័ន្ធអនឡាញផងដែរ។ ឯកឧត្តម កត្តាអ៊ន រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា៖ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ លើកទី១៣ដែលរៀបចំ រយៈពេល២ថ្ងៃពោល គឺថ្ងៃទី១០និង១១ វិច្ឆិកា គឺជាព្រឹត្តិការណ៍ដើម្បីប្រមូលផ្ដុំការជ្រើសរើសកម្លាំងពលកម្ម ហើយក៏ជាឱកាសសម្រាប់អ្នកស្វែងរកការងារធ្វើផងដែរ។ ការប្រមូលផ្តុំការងារនៅថ្ងៃនេះដែរនឹងជួយឱ្យយុវជនអាចរកការងារបានច្រើនតាមអ្វីដែលពួកគេចង់បាន។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ គោលបំណងនៃការរៀបចំពិព័រណ៍ការងារ គឺដើម្បីឱ្យនិយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម សម្រាប់ជាការទាក់ទាញអ្នកស្វែងរកការងារធ្វើ។ ចំណែក អ្នកស្វែងរកការងារធ្វើ គឺអាចចូលរួមដោយសេរី ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យត្រៀមរៀបចំ ប្រវត្តិរូប ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា( TAFTAC )បានលើកឡើងដោយបញ្ជាក់ពីសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ…

  • ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយលើកការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិ

    ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយលើកការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ប្រមាណជិត ១០នាក់បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយពួកគាត់លើកការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ដែលមានដូចជាការសុំជួយធ្វើផ្លូវ ប្រព័ន្ធលូ ដោះស្រាយការលិចលង់ និងការសុំបង្គោលភ្លើងបំភ្លឺសាធារណៈជាដើម ។ ការស្នើនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅក្បែរស្ពានអាកាសព្រះមុនីវង្សនេះ បានលើកឡើងថា កាលពីមិនទាន់មានការដ្ឋានស្ពានអាកាសព្រះមុនីវង្សនេះ ភូមិដ្ឋានរបស់ពួកគាត់ ត្រូវបានទប់ ទំនប់ការពារតែខណៈដែល ការដ្ឋានស្ថាបនាស្ពានអាកាសព្រះមុនីវង្សនេះបានដំណើរការ ក្រុមការងាររបស់ការដ្ឋានបានកាយទំនប់ដែលទប់ទឹកនោះចេញអស់ ធ្វើឱ្យទឹកភ្លៀងហូរចូលភូមិដ្ឋានរបស់គាត់ ថែមទាំងនាំកម្ទេចថ្មរបស់ការដ្ឋាន ចូលទៅជាមួយថែមទៀត ។ ពាក់ព័ន្ធករណីនេះ ពួកគាត់ស្នើឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធជួយដោះស្រាយជូនពួកគាត់ផង ។ ឯកឧត្តម ម៉ប់…

  • ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» នៅខេត្តបាត់ដំបង

    ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» នៅខេត្តបាត់ដំបង

    (បាត់ដំបង)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅទីរួមស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។ ការប្រារព្ធទិវាជាតិ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជា ការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, និយាយជារួម, និងនិយាយដោយឡែក, សម្រាប់កាកបាទក្រហមកម្ពុជា គឺជាការអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ លោកជំទាវ ម៉ែន នារី សោភ័គ មានប្រសាសន៍ថា ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យ, ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ…