Category: ព័ត៌មានសង្គម

  • ក្រសួងធនធានទឹក៖ អាចនឹងមានភ្លៀងធ្លាក់បង្គួរលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០ % ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា

    ក្រសួងធនធានទឹក៖ អាចនឹងមានភ្លៀងធ្លាក់បង្គួរលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០ % ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី២៩ ខែតុលា ប្រព័ន្ធសម្ពាធខ្ពស់ដែលកំពុងគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្សោយ។ ខណៈពេលនេះ មានលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយនឹងលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖នៅថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៤០% ទៅ ៥០%។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ ចាប់ពីថ្ងៃទី៣០…

  • សត្វទោចថ្ពាល់លឿងជាអ្នកសម្តែង និង ជាអ្នកអធិរាជសំនៀងក្នុងព្រៃព្រឹក្សា

    សត្វទោចថ្ពាល់លឿងជាអ្នកសម្តែង និង ជាអ្នកអធិរាជសំនៀងក្នុងព្រៃព្រឹក្សា

    (ភ្នំពេញ)៖”ដឹងទេ! អ្នកក៏អាចកម្សាន្តការសម្តែងចម្រៀងតន្ត្រីនៅក្នុងព្រៃបានដែរ តែនេះមិនមែនជាការសម្តែងដោយមនុស្សនោះទេ វាគឺជាការសម្តែងរបស់ «អធិរាជសំនៀងព្រៃព្រឹក្សា» របស់យើង គឺ សត្វទោចថ្ពាល់លឿង”។នេះជាការលើកឡើងរបស់ក្រុមអ្នកអភិរក្សនៃអង្គការ USAID មរតកបៃតង។ បើតាមអង្គការ USAID មរតកបៃតងបានឱ្យដឹងពីជីវិតរបស់ សត្វទោចថ្ពាល់លឿងថា សត្វប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា ជាអ្នកចម្រៀងដែលមានសំនៀងដ៏គ្រលួចប្រចាំព្រៃព្រឹក្សា។ សត្វទោចញី និងសត្វទោចឈ្មោល តែងច្រៀងឆ្លងឆ្លើយគ្នាជាគូ បង្កើតបានជាសំឡេងតន្ត្រីធម្មជាតិដ៏អស្ចារ្យ ដែលអាចទាក់ចិត្តរបស់អ្នកទេសចរនិងបង្កើតពេលវេលាដ៏ល្អសម្រាប់ពួកគេនៅក្នុងធម្មជាតិ។ ប្រភពដដែលនេះបានបញ្ជាក់ឱ្យដឹងបន្ថែមថា” បទពិសោធន៍ដ៏ពិសេសនេះ មិនមាននៅទីណាក្រៅពីជំរុំសត្វទោច ចាហ៊ូ (កែវសីមា)នោះឡើយ។ នៅពេលដែលអ្នកបានទស្សនា តែងបានទទួលអារម្មណ៍រីករាយជាមួយនឹងការសម្តែងនេះ និងអ្នកក៏បានរួមចំណែកធ្វើក្នុងការការពារ មើលថែ និងអភិរក្សសត្វទោចនិងទីជម្រករបស់ពួកវា ក៏ដូចជាគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ដែលមានទីលំនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីផងដែរ។ យោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា៖ទោចថ្ពាល់លឿងជាទូទៅត្រូវបានគេប្រទេះឃើញនៅព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ទោចថ្ពាល់លឿងជាថនិកសត្វដែលមានរូបរាង និងពណ៌សម្បុរប្រហាក់ប្រហែលគ្នាទៅនឹងទោចម្កុដដែរ រួមទាំងការប្រែពណ៌។ វាជាប្រភេទសត្វដែលគ្មានកន្ទុយ គេអាចកតសម្គាល់ភេទសត្វទោចនេះបានដោយសារ ទោចឈ្មោលមានសម្បុរពណ៌ខ្មៅ លើកលែងតែថ្ពាល់មានរោមពណ៌លឿង។ ចំណែកសត្វញីវិញវាពេញវ័យមានពណ៌លឿង ប៉ុន្តែចំពោះកូនទោចឈ្មោលនៅពេលពេញវ័យវាមានពណ៌ដូចបារបស់វា។ ហើយរក្សាពណ៌នេះរហូតអស់មួយជីវិត។ . ជាធម្មតាសត្វប្រភេទនេះវារស់នៅជាក្រុមតូចៗពី ២-៥ក្បាល។ ពួកវាចំណាយពេលជាច្រើនម៉ោងនៅលើដើមឈើខ្ពស់ៗ។ ជារឿយៗវាតែងតែហក់លោតពីដើមឈើមួយទៅមួយនៅពេលព្រឹក។ អាហាររបស់វាមាន ផ្លែឈើ ត្រួយឈើ ផ្កា…

  • ព្រះចៅអធិការវត្តកៀនស្វាយក្រៅ៖ អំពាវនាវដល់ព្រះចៅអធិការ វត្ត និងសប្បុរសជនចូលរួមឧបត្ថម្ភលើកកម្ពស់ទូក ង ខ្មែរដ៏ផូរផង់

    ព្រះចៅអធិការវត្តកៀនស្វាយក្រៅ៖ អំពាវនាវដល់ព្រះចៅអធិការ វត្ត និងសប្បុរសជនចូលរួមឧបត្ថម្ភលើកកម្ពស់ទូក ង ខ្មែរដ៏ផូរផង់

    ភ្នំពេញ៖ ព្រះពោធិវង្សា ពៅ រតនា រាជាគណៈព្រះសមុហ៍ គណៈខេត្ត កណ្តាល ព្រះវិន័យធម៌អនុគណស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រះចៅអធិការវត្តកៀនស្វាយក្រៅ បានធ្វើពិធី សែនព្រេងទម្លាក់ ទូកសុំពរជ័យ និងហ្វឹកហាត់សម ដកស្រង់បច្ចេកទេស ពង្រឹង មិត្តភាព សាមគ្គីភាព ត្រៀមចូលរួមប្រណាំងទូកនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៨ និងទី២៩ ខែតុលាចុងសប្តាហ៍នេះ ដើម្បីអបអរ ព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ នៅមុខព្រះ បរមរាជវាំងនាខែវិច្ឆិកាខាងមុខនេះ។ ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដីការថា វត្តកៀនស្វាយក្រៅ មានទូក ង ចំនួនពីរគ្រឿង ។ គឺទូកឈ្មោះ កំផែងបារមីតេជោសែនជ័យ និងទូកកំផែងរាមាតេជោសែនជ័យ ។ជាទូកវែងចំណុះ៥៦នាក់ តែក្រោយ សម័យប៉ុលពតទូកចាស់ទ្រុឌទ្រោមមិនអាចប្រណាំងបាន ទើបអាត្មាភាពធ្វើទូកថ្មីពីរគ្រឿងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមថែរក្សា ទូក ង ទូកមួង ដែលជាមរតកវប្បធម៌ជាតិខ្មែរ កេរ្ត៍ដំណែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។ព្រះចៅព្រះពោធិវង្សា មានសង្ឃដីការ…

  • ឯកឧត្តម ឈិន កេតនា ៖ មន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈ

    ឯកឧត្តម ឈិន កេតនា ៖ មន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈ

    ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា បានលើកឡើងថា មន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ជាពិសេសការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈបំផុត។ ឯកឧត្តម បន្ថែមថា សកម្មភាពយ៉ាងមមាញឹករបស់លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ជាន់ថ្នាក់ ក្នុងកាតព្វកិច្ចថែទាំអ្នកជំងឺប្រកបដោយទឹកចិត្តមេត្តា ករុណា មនុស្សធម៌ ពិសេសបានប្រកាន់ភ្ជាប់នូវក្រមសីលធម៌ប្រកបដោយកាយវិការសុភាពរាបសា ដែលជាកម្លាំងលើកទឹកចិត្តមួយចំណែកធំ ធ្វើអោយអ្នកជំងឺ និងសាធារណជនទូទៅ គោរពស្រលាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត។ ទាំងនេះគឺជាឱសថយ៉ាងសក្កិសិទ្ធសម្រាប់ព្យាបាលជំងឺផ្លូវចិត្តផងដែរ ក្រៅពីឱសថវេជ្ជសាស្ត្រ ហើយនេះគឺជាអ្វីដែល លោកគ្រូ អ្នកគ្រូពេទ្យ បានខិតខំយ៉ាងសកម្មបំពេញកាតព្វកិច្ចដ៏ឧដុង្គឧត្តម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីប្រកបដោយបញ្ញាវាងវៃ និងគតិបណ្ឌិត។ ការលើកឡើងរបស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅក្នុងឱកាសអញ្ជើញសួរសុខទុក្ខនិងនាំមកនូវអំណោយមួយចំនួនរបស់អន្តរក្រសួងចែកជូន លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យពហុព្យាបាល សម្ដេចឪ សម្ដេចម៉ែ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែតុលា ២០២៣។ ឯកឧត្តម…

  • តំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩

    តំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូង។ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយនូវសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា ។ ដោយឡែក នៅថ្ងៃទី៣០ ខែតុលា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ មានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាននឹងប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៤០% ទៅ ៥០ % ។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០% ។ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា…

  • កម្លាំងសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ចាប់សាច់បង្កក និងប្រហិតគ្មានច្បាប់ អនុញ្ញាត ប្រគល់ឲ្យមន្ត្រីពេទ្យសត្វចាត់ការតាមនិតិវិធី

    កម្លាំងសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ចាប់សាច់បង្កក និងប្រហិតគ្មានច្បាប់ អនុញ្ញាត ប្រគល់ឲ្យមន្ត្រីពេទ្យសត្វចាត់ការតាមនិតិវិធី

    កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១និង៣០ នាទីរសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ បានចាប់ឃាត់រថយន្តមួយគ្រឿងចំណុះ ១០តោនដឹកសាច់បង្កក សាច់ប្រហិត គ្មានច្បាប់អនុញ្ញាត រួចបានប្រគល់ជូន មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរដ្ឋាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ។ ប្រូភព ពីសមត្ថកិច្ចនគរបាលបើដឹងថារថយន្តដែលដឹកគ្រឿងប្រហិតនិងគ្រឿងបង្កកគ្មានច្បាប់អនុញ្ញាតខាងលើម៉ាកហ៊ីយ៉ាន់ដាយ  ពាក់ស្លាកលេខ បាត់ដំបង 3B.3255 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (ចុះរត់ពេលសមត្ថកិច្ចចាប់ឃាត់) ។ ប្រភពដដែលបានបន្តថាមុនពេលកើតហេតុដោយសមត្ថកិច្ចមានការសង្ស័យក៏បានចាប់ឃាត់រថយន្តខាងលើនៅចំណុច ភូមិព្រែកកោង ឃុំជើងគ្រាវស្រុករលាប្អៀរ ហហើយបានពិនិត្យឃើញមានដឹកសាច់បង្កក ហ្នឹងសាច់ប្រហិតជាច្រើនមុខដោយគ្មានច្បាប់អនុញ្ញាត។ ក្រោយការចាប់ឃាត់ក៏បានយកប្រគល់ ឲ្យមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។ នៅរសៀលថ្ងៃដដែល មានការចូលរួមត្រួតពិនិត្យ ពីក្រឡាបញ្ជីអម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រីសមត្ថកិច្ចចម្រុះ រួចរក្សាទុកជាបណ្តោះ ដើម្បី រង់ចាំធ្វើការត្រួតពិនិត្យ ជាក់ស្ដែងនៅថ្ងៃស្អែក។ គួរបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធបានបញ្ឈប់ការនាំប្រហិតនិងសាច់បង្កកចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្ឆេះ បើមានការនាំចូលនៅសាច់ប្រហិតសាច់បង្កក គឺជាក្រុមល្មើសច្បាប់ លោតឆ័ត្រនាំចូល ប្រទេសកម្ពុជាដោយលួចលាក់ ៕ សុខ គឹមសៀន

  • ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានសត្វទោចរស់នៅច្រើនជាងគេ

    ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានសត្វទោចរស់នៅច្រើនជាងគេ

    ភ្នំពេញ៖ ទោចជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជ ប៉ុន្តែសត្វប្រភេទនេះនាពេលបច្ចុប្បន្នគេឃើញមានរស់នៅច្រើនគេនៅ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ។ ក្រុមអ្នកអភិរក្សបានឱ្យដឹងថាចំនួនសត្វទោច មានការថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនដោយសារតែការបាត់បង់ទីជម្រក និងការជួញដូរធ្វើជាសត្វចិញ្ចឹម។ អង្គការ USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ថា ដើម្បីជួយការពារប្រភេទសត្វជិតផុតពូជនេះ USAID មរតកបៃតង បានធ្វើការជាមួយអង្គការសេចក្ដីសង្ឃឹម ពិភពលោកអន្តរជាតិ ដើម្បីជួយដល់ក្រុមអ្នកស្រាវជ្រាវនៅតំបន់ ទេសចរណ៍ធម្មជាតិ ចាហ៊ូ ដើម្បីធ្វើការតាមដាន និងសិក្សាពីអាកប្បកិរិយារបស់ក្រុមគ្រួសារសត្វទោចថ្ពាល់លឿងចំនួន ៤ ក្រុម ក្នុងគោលបំណងផ្សាំងពួកវាទៅនឹងវត្តមានរបស់ ក្រុមអ្នកស្រាវជ្រាវរបស់ ចាហ៊ូ ដែលយើងហៅថា «អ្នកការពារសត្វទោច» ។ ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖បច្ចុប្បន្ននេះ ក្រុមការងា របានធ្វើការផ្សាំងក្រុមសត្វទោចទី ១ និងទី ២ ដោយជោគជ័យ ដែលអនុញ្ញាតឱ្យពួកគេអាចសង្កេតមើលអាកប្បកិរិយាពេញលេញរបស់ក្រុមទាំងពីរនេះ នៅពេលដែលពួកវាកាន់តែសាំងជាមួយក្រុម អ្នកស្រាវជ្រាវ និងបានបង្ហាញអាកប្បកិរិយាទូទៅរបស់ពួកវាដូចជា ការបំបៅដោះកូន ការប្រលែងគ្នាលេង និងការសម្រាកដោយគ្មាន ការបារម្មណ៍ ខណៈពេលដែលយើងកំពុងសង្កេតមើលពួកវា។ ចំណែកឯក្រុមទី ៣…

  • ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០ គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០ គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ។ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជារាស្ដ្រគ្រប់រូប ជាពិសេសអ្នកងាយរងគ្រោះជាងគេបំផុត ដើម្បីផ្ដល់ការជួយសង្គ្រោះទាល់ពេលវេលា និងយ៉ាងឆាប់រហ័ស ដោយមិនទុកឱ្យកូនចៅណាម្នាក់ចោលនោះឡើយ។ លោកជំទាវបន្ដថា ក្នុងរដូវវស្សានេះដែរតែងតែកើតមាននូវគ្រោះទឹកជំនន់ ដូច្នេះដើម្បីឆ្លើយតប គឺកាកបាទក្រហមកម្ពុជាទាំងស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្ដ បានចេញសកម្មភាពជួយសង្គ្រោះ តាមរយៈការផ្ដល់អំណោយសម្រាលការលំបាក ការអប់រំផ្សព្វផ្សាយពីសុខភាព ដើម្បីចៀងវាងគ្រោះថ្នាក់ណាមួយកើតឡើងក្នុងកំឡុងពេលទឹកជំនន់ និងក្រោយទឹកស្រកជាដើម។ សូមបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២៣នេះ…

  • ព្រះគ្រូចៅអធិការចំនួន ២៤វត្ត នៅក្នុងខណ្ឌច្បារអំពៅឧបត្ថម្ភថវិកានិងទេយ្យទាន ទេយ្យវត្ថុ ដល់អាជ្ញាធរខណ្ឌ

    ព្រះគ្រូចៅអធិការចំនួន ២៤វត្ត នៅក្នុងខណ្ឌច្បារអំពៅឧបត្ថម្ភថវិកានិងទេយ្យទាន ទេយ្យវត្ថុ ដល់អាជ្ញាធរខណ្ឌ

    (ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់ទ្រទ្រង់ការងារមនុស្សធម៍ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។ ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកា នេះបានធ្វើឡើងនៅវេលាម៉ោង២,៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីយភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។ បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និង ថវិកា លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងអំណអរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានសន្យាថានិងប្រើប្រាស់ជំនួយរបស់ព្រះគ្រូចៅអធិការវត្តអោយចំទិសដៅ ដោយនាំយកជំនួយទាំងអស់នេះបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន…

  • មន្ត្រី និងពលរដ្ឋ អះអាងថា មិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះទេ

    មន្ត្រី និងពលរដ្ឋ អះអាងថា មិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះទេ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថាមកដល់ពេលនេះទាំងមន្រ្តី អាជ្ញាធរមូលដ្ឋាន និង ពលរដ្ឋបានលើកឡើងថាមិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះដូចការចុះផ្សាយបណ្តាញសារព័ត៌មានមួយចំនួននោះឡើយ។ជាមួយការលើកឡើងបែបនេះក្រសួងបរិស្ថានក៏បានអះអាងអំពីការរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។ ក្រសួងបានបន្តឱ្យដឹងថាជាក់ស្ដែងនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។ ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានបញ្ជាក់ថា កន្លងមកនេះមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ប្រជាពលរដ្ឋរបស់លោកដូច «មាត់ និងធ្មេញ» គឺបានសហការយកចិត្តទុកដាក់ការចូលរួមការពារធនធានធម្មជាតិនៅក្នុងតំបន់ភូមិសាស្ត្រការពារធម្មជាតិព្រៃឡង់នេះ។ លោកមេឃុំបឹងរូបនេះ បានបញ្ជាក់បន្ថែមថា សម្រាប់ឃុំបឹងចារ របស់លោក គឺមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ហើយពលរដ្ឋទាំងនោះភាគច្រើន កំពុងប្រកបមុខរបរកសិកម្ម និងមួយចំនួនទៀតគាត់កំពុងទទួលផលពីការងារនៅចំការឈើដាំ។ ដោយឡែកមួយចំនួនទៀត បានបន្តចេញទៅធ្វើការងារនៅរាជធានីភ្នំពេញ។ លោក ហ៊ុល សឿង បានគូសបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឃុំបឹងចារ…