-
ឯកឧត្តម កើត ឆែ ណែនាំអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានល្អក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ បានធ្វើការណែនាំអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ទាំងអស់ត្រូវពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រលងទាំងអស់ ធ្វើយ៉ាងណា កុំឲ្យមាន ភាពឆកល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ។ ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ ក៏បានណែនាំទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រលងណា ដែលមានបងប្អូនប្រជាពលរដ្ឋស្នាក់នៅ ជាមួយនិងការណែនាំទៅមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះនៅពេលដែលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព ។ ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញ បានការណែនាំបែបនេះ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣នេះនៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)និងតំណាងក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអាជ្ញាធរនិងកងកម្លាំងទាំង១៤ខណ្ឌ។ ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ ឯកឧត្តម កើត ឆែ បានណែនាំមិនឲ្យយកប្រាក់ឡើយ នៅពេលប្រលង២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញ។ សំរាប់កម្លាំងប៉ូលីសទាំងអស់ ពិសេស កម្លាំងប៉ូលីសនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនត្រូវដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាធរផ្លូវគោកនោះទេ ដើម្បីសម្រួល ចរាចរណ៍ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ បានទាន់ពេលវេលា។ គួរបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់) ស្រី…
-
ក្រសួងអប់រំដឹកជញ្ជូន និង រក្សាទុកហឹបវិញ្ញាសាសម្រាប់ការ ប្រឡងសញ្ញាបត្របាក់ឌុបនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត

(ភ្នំពេញ)៖ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបង្ហាញពីការដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់ បណ្ដា រាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣។ ក្រសួងអប់រំបានឱ្យដឹងថា៖ក្រោយពីដឹកជញ្ជូនទៅដល់ទីតាំង ប្រធាន គណៈ មេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ខណៈដំណើរការសំណេរ នៅសល់ត្រឹមតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ការប្រឡងនេះដែរត្រូវបាន ក្រសួង អប់រំជំរុញឱ្យដល់គណៈមេប្រយោគគ្រប់រូប ត្រូវអនុវត្ត តួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានា បាន នូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ គួរបញ្ជាក់ថា ហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប ត្រូវបាន ដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត។ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការ ចូលរួម ពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុស ត្រូវខ្ពស់ ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំង ប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំង អង្គភាព ប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ…
-
អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និង មាន លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រប ដណ្តប់លើ ផ្ទៃដីពី ៣០% ទៅ ៤០% ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រ កម្ពុជា បានសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាស នៅ ព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមាន ភ្លៀង ធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹក ភ្លៀង ធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និង ទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្ត ជាប់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០% ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
យានយន្តល្មើសចំនួន ៣៤៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យនៅថ្ងៃទី២ ខែវិច្ឆិកា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបាន ឱ្យដឹងថា មាន គោលដៅសារុបចំនួន ៨១គោលដៅ មានយានយន្ត ចូល គោលដៅចំនួន៦១៤គ្រឿង រថយន្តធំ២គ្រឿង រថយន្តតូច ១០៦គ្រឿង ម៉ូតូ ៥០៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុប ចំនួន៣៤៥គ្រឿង មានរថយន្តធំ២គ្រឿង រថយន្តតូច ៤៣គ្រឿង និងម៉ូតូចំនួន ៣០០គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់និងរងរបួសធ្ងន់ស្រាចំនួន ៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មានគ្រោះ ថ្នាក់រួមមានៈល្មើសល្បឿន ២លើក ស្លាប់ ២នាក់ មិនគោរពសិទ្ធិ ១លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ០នាក់ប្រជែង គ្រោះ ថ្នាក់ ១លើក ស្លាប់ ០នាក់និងបត់/គ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី២ ខែវិច្ឆិកា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាម របាយ ការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២០ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ៖ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ៣២នាក់ស្រី ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែវិច្ឆិកា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ២៦៨,២៣ក្រាម និង២១កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ៣,០២ក្រាម។អុិចស្តាសុី(mdma) ស្មើ ១៩៦,១០ក្រាម។លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
រដ្ឋមន្ត្រីអប់រំ និងប្រធាន ACU ដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ សម្រាប់ការប្រឡងបាក់ឌុប ថ្ងៃទី៦ វិច្ឆិកា ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នៅសាលសន្និសីទនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំគណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ អំពីបច្ចេកទេសសម្រាប់ដំណើរការសំណេរ តួនាទីភារកិច្ច គណៈមេប្រយោគទាំងអស់ ដែលត្រូវអនុវត្តក្នុងការប្រឡងសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏ដូចជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលតែងជួយគាំទ្រដល់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែកជំរុញឲ្យដំណើរការនៃកំណែទម្រង់ក្នុងវិស័យអប់រំទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្ត…
-
ស្ថាប័នពាក់ព័ន្ធ កំពុងពិនិត្យនិងសម្រេចផែនជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍

ភ្នំពេញ៖ ក្រសួងពាក់ព័ន្ធ និងស្ថាប័នអន្តរជាតិកំពុងពិនិត្យនិងសម្រេចផែនជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យទេសន្តរប្រវេសន៍ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត មិនរងនូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ មុននឹងអនុវត្តផែនការជាតិនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស(គ.ជ.ប.ជ.) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពិនិត្យនិងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោកខាងលើ ដែលមានការចូលរួមពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) ក្រសួង ស្ថាប័ន អង្គការដៃគូជាតិ និងអន្តរជាតិផងដែរ។ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានប្រាប់នៅថ្ងៃទី២ ខែវិច្ឆិកានេះថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិនេះ មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីធ្វើការត្រួតពិនិត្យ ព្រោះកម្ពុជាជាប្រទេសហត្ថលេខីមួយនៅក្នុងចំណោមប្រទេស១៨៣នៅលើពិភពលោក ដែលចូលជាសមាជិកនៃកតិកាសញ្ញាពិភពលោកនេះ។លោកជំទាវបន្តថា ដូច្នេះដើម្បីអាចអនុវត្តកតិកាសញ្ញាពិភពលោកនេះបាន គឺត្រូវរៀបចំផែនការជាតិសំខាន់ៗក្នុងនោះរួមមាន៖ ១.ប្រមូលនិងប្រើប្រាស់ជាមូលដ្ឋាន នូវទិន្នន័យដែលសុក្រឹតសម្រាប់គោលនយោបាយផ្អែកលើភស្តុតាង,២. គ្រប់គ្រងព្រំដែនរួមគ្នាដោយសុវត្ថិភាព និងស៊ីសង្វាក់គ្នានិងទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូសកលស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។ លោកជំទាវបញ្ជាក់ថា៖ «ការអនុវត្តកតិកាសញ្ញាពិភពលោកហ្នឹង គឺវាមានសារៈសំខាន់ណាស់ សម្រាប់ឱ្យយើងជួយគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យទេសន្តរប្រវេសន៍ទាំងប្រទេសយើង និងប្រទេសគេ ប្រកបដោយសុវត្ថិភាព»។ បើតាមលោកជំទាវ ជូ ប៊ុនអេង នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ…
-
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យសំណូមពរដល់អាជ្ញាធរ ជួយដោះស្រាយបញ្ហា ដូច ជា ការធ្វើប្លង់កម្មសិទ្ធិដីធ្លី១៧ហិចតា-សុំបើកផ្លូវដែលមានទំនាស់-សុំដាក់លូនៅផ្លូវ ៦០ម៉ែត្រ

(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋបានសំណូមឱ្យជួយដោះស្រាយបញ្ហាជាច្រើន មានដូចជា ការសុំជម្រុញនៃការធ្វើប្លង់កម្មសិទ្ធិដីធ្លី១៧ហិចតា ជូនពលរដ្ឋ ៦៨៩គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី១; សុំបើកផ្លូវដែលមានទំនាស់; សុំដាក់លូនៅផ្លូវ៦០ម៉ែត្រនិងផ្លូវជាតិលេខ២; សុំរៀបចំខ្សែភ្លើងអោយមានសោភណ្ឌភាព; សុំរឹតបន្តឹងចំពោះអ្នករើសអាតចាយពេលយប់; សុំដោះស្រាយការលិចលង់ភូមិដ្ឋាន ការសុំធ្វើប្រព័ន្ធ លូ ផ្លូវដែលខូចខាតដោយសារទឹកភ្លៀង សូមជម្រុញឱ្យធ្វើប្លង់រឹងប្រជាពលរដ្ឋនៅតាមបណ្តាយប្រឡាយស្ទឹងមានជ័យ; ការសុំបើកក្លឹបប្រដាល់របស់សមាគមនដែលត្រូវបានគេបិទ ការសុំសំអាតបន្ទប់អនាម័យនៅតាមសាលារៀន ពិសេសសាលាបឋមសិក្សាជាដើម ។ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ទាំង ១៩នាក់នេះ ត្រូវបាន អភិបាលខណ្ឌមានជ័យ និងមន្ទីរពាក់ព័ន្ធ ស្រាយបំភ្លឺនិងដោះស្រាយជូនភ្លាមៗ ជាមួយនឹងការបង្ហាញពីគម្រោងដែលប្រជាពលរដ្ឋបានស្នើសុំផងដែរ ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋសុំធ្វើលូ ផ្លូវ ១៦BT ត្រូវបាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បកស្រាយថា មិនត្រឹមតែស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះទេ គឺស្ថាបនាផ្លូវ លូពាក់ព័ន្ធ ជាច្រើនខ្សែទៀតដែលជាប់ពាក់ព័ន្ធប្រឡាយបឹងទំពុន ។ ឯកឧត្តម ម៉ប់ សារិន…
-
ខែវិច្ឆិកា ដល់រដូវទស្សនាសត្វផ្សោត ដែលជាសត្វដ៏កម្រនៅ ខេត្តកោះកុង

ខេត្តកោះកុង៖ រៀងរាល់ឆ្នាំនៅពេលឈានចូល ខែវិច្ឆិកា ដល់ខែមេសា សត្វផ្សោតជាច្រើនក្បាលតែងចេញមកប្រមាញ់ រកចំណី យ៉ាងសប្បាយរីករាយ ហើយនាឱកាសនោះដែរ អ្នក ទេសចរ ក៏អាចមកកម្សាន្តដើម្បីទស្សនាសត្វដ៏កម្រនេះ នៅក្នុង សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោប នៃដែន ជម្រក សត្វព្រៃពាមក្រសោប ក្នុងភូមិសាស្រ្តខេត្តកោះកុង ។ សត្វផ្សោតសមុទ្រដែលត្រូវបានគេរកឃើញនាកន្លងមកនោះមានចំនួនច្រើនជាង ៥០០ក្បាល នៅដែនជម្រកសត្វព្រៃពាមក្រសោប ដែល ពួកវាកំពុងរស់នៅនៅយ៉ាងសុខុដុម នៅសមុទ្រ ក្នុងទឹកដីខេត្តកោះកុង ប្រទេសកម្ពុជា ។ លោក រ៉េត សុខនីម អនុប្រធានមន្ទីរខេត្តកោះកុង បានឱ្យដឹងនៅ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ៖សត្វផ្សោតដែលមានវត្តមាននៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃពាម ក្រសោបនេះ មានចំនួន ៣ប្រភេទ គឺ សត្វផ្សោតទន្លេ ឬហៅថា ផ្សោតក្បាលត្រងោល សត្វផ្សោតឥតព្រុយខ្នង និងសត្វផ្សោតឃ្លៀច ។ បើតាមរយៈការសិក្សាស្រាវជ្រាវ កាលពីអំឡុងឆ្នាំ២០១៨ គេឃើញវត្តមានសត្វផ្សោតចំនួនប្រមាណជាង ៥០០ក្បាល។ លោក រ៉េត សុខនីម បន្តថា៖…