-
Google ចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាមួយកម្ពុជា

ភ្នំពេញ៖ Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក នៅថ្ងៃនេះ បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាមួយកម្ពុជាដែរ ដោយបានប្ដូររូបភាពលើ Homepage របស់ខ្លួន ដែលភ្ជាប់ជាមួយទង់ជាតិប្រទេសកម្ពុជា។ ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ គឺជាថ្ងៃរំលឹកប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ក៏ដូចជារំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ ថ្ងៃនេះ មិនត្រឹមតែប្រជាជនកម្ពុជានោះទេ ដែលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា សូម្បីក្រុមហ៊ុន Google ក៏បានចូលរួមប្រារព្ធជាមួយប្រទេសកម្ពុជាដូចគ្នាដែរ ខណៈឆ្នាំនេះក្រុមហ៊ុនបានប្ដូររូបភាពលើ Homepage របស់ខ្លួននូវទង់ជាតិកម្ពុជារយៈពេលមួយថ្ងៃ៕ អត្ថបទ៖ ឈឹម ទីណា
-
យានយន្តល្មើសចំនួន ១៤៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាក ពិន័យ នៅថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបាន ឱ្យដឹងថា មាន គោលដៅចំនួនសរុប៥០គោលដៅ មានយានយន្ត ចូលគោលដៅចំនួន៣៤៩គ្រឿង រថយន្តធំ២៣គ្រឿង រថយន្តតូច ១០៤គ្រឿង ម៉ូតូ ២២២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុប ចំនួន ១៤៧គ្រឿង មានរថយន្តធំ ៣គ្រឿង រថយន្តតូច ៥៥គ្រឿង និងម៉ូតូចំនួន ៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អ ប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យ មនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រចំនួន ៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់ រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ០១នាក់ និងកត្តាយាន ១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី៨ ខែវិច្ឆិកា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១៥នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣៤,៥០ក្រាម និង៣៤កញ្ចប់តូច។លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មការចំពោះកិច្ច បានដឹកនាំប្រជុំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ទូរសព្ទទាន់ហេតុការណ៍ Hotline 1244 នៅសាលប្រជុំនៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី៨ខែវិច្ឆិកានេះ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមលេខា ធិការដ្ឋាន ប្រចាំការ ឯកឧត្តម-លោកជំទាវ អស់លោកលោកស្រី ដែល ជាអនុប្រធាន និងជាសមាជិកដែលតំណាងក្រសួងស្ថាប័ន មួយចំនួនដែលពាក់ព័ន្ធ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន:១. ការរៀបរាប់អំពីសាវតានៃការបង្កើតគណៈកម្មការចំពោះកិច្ច និងក្រុមលេខាធិការដ្ឋានប្រចាំការ ទៅតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី។២. ការរំលឹកឡើងវិញអំពីតួនាទីភារកិច្ចនិងរបៀបរបបការងារនៃក្រុមលេខាធិការដ្ឋានប្រចាំការ៣. ការពិភាក្សាលក្ខណៈបច្ចេកទេសលើដំណើរការបង្កើត និងការកែសម្រួល ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244។ បន្ទាប់ពីបានស្ដាប់មតិយោបល់ចូលរួមពី ឯកឧត្តមលោកជំទាវ និងសមាជិកនៃគណៈកម្មការចំពោះកិច្ច ឯកឧត្តម សន្តិបណ្ឌិត គៀត ចាន់ថារិទ្ធ បានដាក់ចេញនូវសំណូមពរចាំបាច់នៃការងារមួយចំនួន:…
-
វិស័យឯកជនឧបត្ថម្ភស្លាកសញ្ញាប្រាប់ទិស នៅសហគមន៍តាំងយូរ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ខេត្តព្រះវិហារ៖ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ទៅតាមគោលដៅកន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូល នៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។ លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមនៃការបំពាក់ស្លាកសញ្ញា និងទិសដៅទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រដល់វិស័យទេសចរណ៍ក្នុងតំបន់សហគមន៍តាំងយូរ តាមរយៈការផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍អំពីទិសដៅកំសាន្ត និងរយៈចំងាយនៃការធ្វើដំណើរឡើងទៅកាន់តំបន់ធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ និងជាការឆ្លើយតបនៃតម្រូវការជាក់ស្តែងរបស់សហគមន៍”។ លោក ចាន់ វណ្ណូ ប្រធានគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា៖ «តាងនាមឱ្យសហគមន៍តាំងយូរ យើងខ្ញុំសូមថ្លែងអំណរគុណ និងពិតជាមានសេចក្តីរីករាយជាខ្លាំងដែលទទួលបានការឧបត្ថម្ភគាំទ្រពីវីតាល់ និងមូលនិធិ២៥រៀល ចំពោះការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិសដៅជាច្រើនសន្លឹកនៅសហគមន៍យើងខ្ញុំ ពីព្រោះសហគមន៍ពិតជាចង់បានស្លាកសញ្ញាដែលមានការរចនាប្រកបដោយសោភ័ណភាព និងភាពរឹងមាំ ដែលអាចជាគុណប្រយោជន៍ដល់អ្នកដំណើរ និងភ្ញៀវទេសចរណ៍ក្នុងការអញ្ជើញមកកម្សាន្តនៅសហគមន៍យើងខ្ញុំ”។ ក្នុងគម្រោងនេះ វីតាល់ និងមូលនិធិ២៥រៀល បានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំ ចំណតឈប់សម្រាក ស្លាកសញ្ញាប្រាប់ទិសដៅ និងស្លាកសញ្ញាចម្ងាយផ្លូវពីជើងភ្នំឡើងដល់ចំណតចុងក្រោយនៃតំបន់ការពារធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ។ សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសារបស់ប្រជាជនខ្មែរ…
-
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន ១០៨គ្រួសារ នៅខណ្ឌកំបូល ទទួលបាលស្រូវពូជរបស់ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញបានធ្វើការណែនាំអោយមន្ទីរកសិកម្ម មន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌកំបូលយកចិត្តទុកដាក់ ទាំងបណ្ដុះបណ្ដាលបច្ចេកទេស ទាំងការផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាលបានផ្ដល់គ្រាប់ពូជជូនពួកគាត់ សំដៅធ្វើយ៉ាងណាអោយពួកគាត់អាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ ។ ការណែនាំបែបនេះរបស់ ឯកឧត្តម កើត ឆែ បានធ្វើឡើងនាព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីចែកស្រូវពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន ១០៨គ្រួសារ នៅវត្តទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។ ឯកឧត្តម កើត ឆែ បានមានប្រសាសន៍លើកឡើងថាសម្រាប់ មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួន ផ្ដល់បច្ចេកទេសអោយបងប្អូនប្រជាពលរដ្ឋ រីឯមន្ទីរធនធានទឹកក៏ត្រូវនៅកៀកគិតជាមួយប្រជាពលរដ្ឋដែល ពោលគឺនៅពេលដែលប្រជាពលរដ្ឋមិនមានទឹកបដើម្បីបង្កបង្កើតផល មន្ទីរត្រូវតែផ្ដល់ទឹកជូន ។ ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែនៅផ្ទាល់ជាមួយប្រជាពលរដ្ឋផងដែរ ខណៈដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតអ្វីមួយ អាជ្ញាធរត្រូវជួយពួកគាត់ភ្លាម សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានគ្រាប់ពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនេះហើយ ពួកគាត់អាចយកទៅបង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់ ។ ឯកឧត្តម កើត…
-
សូមបង្កើនការប្រុងប្រយ័ត្ន ! អាចមានភ្លៀងធ្លាក់លាយឡំជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នាថ្ងៃទី៧នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃអង្គារទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅ ព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានដូចខាងក្រោម ៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៧ ខែវិច្ឆិកា ២០២៣ ៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី⁃ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី១០% ទៅ ៣០%។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី⁃…
-
អាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន រៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដោយរលូន សម្រាប់បេក្ខជនចូលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ និងជាថ្ងៃ ទី ២ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សានុសិស្ស នៅវិទ្យាល័យ បឹងត្របែក និងវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដេីមថ្កូវ ត្រូវបានកម្លាំងគណៈបញ្ចាការ ឯកភាព និងមន្ត្រីចរាចរណ៍ខណ្ឌចំការមន បានចុះរៀបចំសណ្ដាប់ ធ្នាប់ និងជួយសម្រួលចរាចរណ៍បានទៅដោយរលូនពុំមាន បញ្ហាអ្វី កេីតឡេីងនោះទេ ។ ជាមួយគ្នានោះគេសង្កេតឃេីញថា បេក្ខជន ដែលចូលទៅក្នុង មណ្ឌលប្រឡង ក៏មានការឆែករកសំណៅឯកសារ សម្ភារៈហាម ឃាត់ និងពិនិត្យផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់អនុរក្ស ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។ ហេីយចំពោះ ដំណើរការ សំណេរ នា ព្រឹក នេះ មាន ពីរ មុខវិជ្ជា គឺ៖ សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៦ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១២នាក់

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មាន ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់និងរងរបួសធ្ងន់ស្រចំនួន ១២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយ មានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា