Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ៤៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៤៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ

    នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០០គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៤៦គ្រឿង ម៉ូតូ ៤៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៥៤គ្រឿង មាន រថយន្តធំ ០២គ្រឿង រថយន្តតូច ២៨គ្រឿង និងម៉ូតូចំនួន ៤៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ៥៥០ក្បាលដី ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

    ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ៥៥០ក្បាលដី ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

    ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីររៀប ចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និង អាជ្ញាធរ ស្រុកក្រឡាញ់ បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីស្ថិតនៅក្នុងបរិវេណវត្តព្រះពុទ្ធអណ្តែតរង្សីដំណាក់ខ្ចាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋចំនូន ២ភូមិ គឺភូមិឱម៉ាល មានក្បាល ដីចំនួន ៥៤៤ក្បាលដី និងភូមិតាំងយូរ មានចំនួនក្បាលដី ៦ក្បាលដី ស្ថិតក្នុងឃុំ២ គឺឃុំសំបូរ និង ឃុំស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាប ក្បាលដីសរុបទាំង ២ភូមិ ចំនួន ៥៥០ក្បាលដី។ នៅក្នុងការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនេះ គឺតម្រួវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងសៀវភៅគ្រួសារ ដើម្បីយកផ្ទៀងផ្ទាត់ នៅក្បាលដីរបស់ខ្លួន គឺទុកឲ្យរយ:ពេល ១៥ថ្ងៃ សម្រាប់ត្រួតពិនិត្យមើល នឹងផ្ទៀងផ្ទាត់បញ្ជីឈ្មោះក្បាលដី។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានបង្ហាញថា ក្នុងចំណោមខេត្តអទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តការចុះបញ្ជីដីធ្លី…

  • ប្រជាពលរដ្ឋស្រុកជ័យសែន សប្បាយចិត្ត ក្រោយទទួលបានផ្លូវល្អ ជួសជុលរួច ងាយស្រួលធ្វើដំណើរ

    ប្រជាពលរដ្ឋស្រុកជ័យសែន សប្បាយចិត្ត ក្រោយទទួលបានផ្លូវល្អ ជួសជុលរួច ងាយស្រួលធ្វើដំណើរ

    ព្រះវិហារ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកជយ័សែន ក៍ដូចបង ប្អូន ប្រជា ពលរដ្ឋប្រកបមុខរបរដឹកដំឡូងដឹកស្រូវចេញពីស្រុកជ័យសែនទៅកាន់បណ្តាលខេត្តនានា សប្បាយចិត្តជាខ្លាំងក្រោយពីទទួលបានការជួសជុលផ្លូវរួច ដោយក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន ធ្វើការជួសជុលផ្លូវលំចំនួន ១ខ្សែនេះរួចដោយចាក់គ្រួសក្រហម និងកំទិចថ្ម ផ្លូវនេះមានប្រវែងជាង ៣០គីឡូមែត្រ បំបែកចេញពីផ្លូវជាតិលេខ៩៤ ត្រង់ចំណុចឃុំស្អាងទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជយ័សែន ខេត្ត ព្រះវិហារ ក្រុមហ៊ុនជួសជុលរួចចម្ងាយ ១៦គីឡូមែត្រ នៅ ១៥គីឡូ មែត្រ ទៀតបានកៀលុបសំបុកមាន់រួចហើយ គ្រោងចាក់គ្រួសក្រហម និងកំទិចថ្ម នាពេលខាងមុខ ។ លោក លី សុខ តំណាងក្រុមហ៊ុនគ្លូប៊លគ្រី អិនន័រជី ឌីវែលឡុបមែនបានឱ្យដឹងថាក្រោយពីបានមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកជយ័សែន ក្នុងការដឹកជញ្ជូនកសិផលឡើងមកកាន់ទីផ្សា នឹងដោយបានសហការល្អជាមួយអាជ្ញាធរស្រុកជយ័សែនក្រុមហ៊ុនបានចំណាយថវិការជួសជុលផ្លូវនេះឡើងវិញ បន្ទាប់បានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាជំនុនទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ ។ ប្រជាពលរដ្ឋប្រកបរបរដឹកស្រូវដឹកដំឡូងបានឱ្យដឹងថា ពួកគាត់សប្បាយចិត្តណាស់ក្រោយពីក្រុមហ៊ុនធ្វើផ្លូវបានស្រួល ពីមុនពិបាកចូលឡានព្រោះខ្លាចជាប់ផុង ។ លោក រស់ ហេង អភិបាលស្រុកជយ័សែន បានអោយដឹងថា ស្របតាមយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត…

  • ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំព្រឹត្តិការណ៍រត់ឡើងអគារដំបូងគេនៅកម្ពុជា ដើម្បីអបអរវត្តមានភេសជ្ជៈកីឡាថ្មី

    ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំព្រឹត្តិការណ៍រត់ឡើងអគារដំបូងគេនៅកម្ពុជា ដើម្បីអបអរវត្តមានភេសជ្ជៈកីឡាថ្មី

    បន្ទាប់ពី ភេសជ្ជៈកីឡា វី-អាកទីវ បានដាក់ដំណើរការត្រឹមរយៈពេលខ្លី ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា ឥឡូវនេះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធភេសជ្ជៈកីឡាថ្មី រូបរាងថ្មី ចំនួនពីររសជាតិទៀត គឺភេសជ្ជៈកីឡា វី-អាកទីវក្រហម និងភេសជ្ជៈកីឡា វី-អាកទីវបៃតង ស្របពេលជាមួយនឹងការរៀបចំព្រឹត្តិការណ៍រត់ឡើងអគារដំបូងគេនៅកម្ពុជា V-Active Run Up ដែលចូលរួមដោយគណៈគ្រប់គ្រងក្រុមហ៊ុន អត្តពលិក ក្រុមកីឡាករ សិល្បៈករ សិល្បៈការិនី តារាចម្រៀង យ៉ាងច្រើនកុះករ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។    ព្រឹត្តិការណ៍ V-Active Run Up គឺជាកម្មវិធីកីឡារត់ឡើងអគារដំបូងបំផុតនៅកម្ពុជា ដែលបានធ្វើឡើងនៅអគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ស្កឹមស្កៃកម្ពស់៣៩ជាន់ ប្រវែង១៨៨ម៉ែត្រ មានស្ថាបត្យកម្ម និងរចនាបទប្រណីតប្លែកគេ រះយ៉ាងលេចធ្លោចំកណ្តាលរាជធានីភ្នំពេញប្រកបដោយសក្តានុពលល្អបំផុត។ កម្មវិធីនេះរៀបចំឡើងដើម្បីជំរុញ និងលើកកម្ពស់ការរស់នៅរបស់ប្រជាជនយើងឲ្យកាន់តែរស់រវើក ប្រកបដោយសុខុមាលភាព ដោយផ្តើមចេញពីសកម្មភាពពលកម្មទូទៅប្រចាំថ្ងៃ ការធ្វើលំហាត់ប្រាណ និងការហាត់កីឡាផ្សេងៗ។   អ្នកឧញ៉ា សំអាង…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារក្រសួង និងកងកម្លាំងចម្រុះចុះជួយសង្គ្រោះស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារក្រសួង និងកងកម្លាំងចម្រុះចុះជួយសង្គ្រោះស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ

    (ខេត្តតាកែវ )៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារយុវជនក្រសួង ដោយមានការសហការចូលរួមពីសំណាក់កងកម្លាំងយោធា នគរបាល និងអាជ្ញាធរខេត្តតាកែវ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរួមគ្នាក្នុងប្រតិបត្តិការជួយសង្គ្រោះប្រមូលផលស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ ។ សូមបញ្ជាក់ថា នៅស្រុកគិរីវង់ ខេត្តតាកែវ ការប្រមូផលស្រូវរបស់ប្រជាជនធ្វើឡើងដោយលំបាកដោយសារទឹកភ្លៀងឡើងខ្លាំងជាហេតុធ្វើឱ្យម៉ាស៊ីនមិនអាចចូលច្រូតបាន ដូច្នេះហើយទើបក្រសួងសម្រេចចុះអន្តរាគមន៍បន្ទាន់ ដោយមានការសហការពីសំណាក់អាជ្ញាធរខេត្ត កងកម្លាំងយោធា នគរបាល និងយុវជនក្រសួង នៅក្នុងប្រតិបត្តិការជួយច្រូតសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យខូចស្រូវ បន្ទាប់មកទៀតទើបអាចយកទៅបោកម៉ាស៊ីនបាន។ បើតាមការគូសបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម នឹងសហការជាមួយក្រសួងធនធានទឹក ដើម្បីអន្តរាគមន៍បូមទឹកចេញឱ្យអស់ ដើម្បីអាចឱ្យម៉ាស៊ីនចូលច្រូតបានទាន់ពេលវេលា ដោយនៅតំបន់នេះ មានដីស្រែសរុបប្រមាណជាង២ពាន់ហិចតា ដែលកំពុងត្រូវប្រមូលផល ហើយកម្លាំងនឹងនៅបន្តជួយប្រជាពលរដ្ឋក្នុងការច្រូតកាត់នេះរហូតដល់អស់ ដែលនឹងប្រើពេលយ៉ាងយូរ ១០ថ្ងៃទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញមកប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ ដែលផ្ដោតសំខាន់លើការជួយទ្រទ្រង់វិស័យកសិកម្ម តាមរយៈការរក្សាស្ថិរភាពតម្លៃតាមរយៈសម្បទានក្នុងខ្សែច្រវាក់តម្លៃ ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មទំនើប…

  • សាលារដ្ឋ និង ឯកជន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ធនធាន មនុស្ស

    សាលារដ្ឋ និង ឯកជន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ធនធាន មនុស្ស

    បន្ទាយមានជ័យ៖ លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយ មាន ជ័យ បានមានប្រសាសន៍ថា សាលារដ្ឋ និង ឯកជន បានរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ធនធាន មនុស្ស ពោលគឺ ការរៀន បង្រៀន ត្រូវតែមានទាំងបរិមាណ និងគុណភាព ស្របតាមមុំ អភិវឌ្ឍ ន៍ ធនធាន មនុស្ស និងគុណភាពអប់រំ ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។ លោក កែសួន សុភាព បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំ ណាល និងពិសារអាហារសាមគ្គី ខណៈ ពលរដ្ឋបារាំងដើមកំណើតខ្មែរ សែស្រឡាយចិន លោក ចៅ គឹមហាន និង លោកស្រីឆាន់ សោយ៉ាន់ បន្តឧបត្ថម្ភ ការកសាងសមិទ្ធផលនៅសាលារៀនខ្មែរ ចិនចុងវ៉ា…

  • ទេសចរនិងសេវាករថ្លែងអំណរគុណអាជ្ញាធរខេត្តកំពតដែលរៀបចំពិធីប្រណាំងទូកបានល្អនិងទាក់ទាញបំផុត

    ទេសចរនិងសេវាករថ្លែងអំណរគុណអាជ្ញាធរខេត្តកំពតដែលរៀបចំពិធីប្រណាំងទូកបានល្អនិងទាក់ទាញបំផុត

    (កំពត)៖ ពិធីប្រណាំងទូកងខេត្តកំពត រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយជោគជ័យ ក្នុងនោះពលរដ្ឋ និងភ្ញៀវទេចរជាតិ និងអន្តរជាតិបានមកចូលរួមទស្សនាប្រមាណ៥២ម៉ឺននាក់។ ទេសចរ និងសេវាករបានកោតសរសើរការរៀបចំរបស់អាជ្ញាធរខេត្ត ថាពិធីប្រណាំងអុំទូកសប្បាយ ហើយមានភាពទាក់ទាញបំផុត ប្រៀបដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិមួយ។ ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា ស្រី ពេជ្រ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា គាត់មកលេងកំពតជាញឹកញាប់ ព្រោះកំពតមានកន្លែងដើរលេងច្រើន ម្យ៉ាងកំពតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ មកម្តង ប្លែកអារម្មណ៍ម្តង ជាក់ស្តែងដូចការមកចូលរួមទស្សនាការប្រណាំងទូកងលើកនេះ គឺកាន់តែពិសេសជាមួយទិដ្ឋភាពនៃការរៀបចំក៏ល្អ និងមានភាពទាក់ទាញខ្លាំង ប្រៀបដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិមួយ។ ចំណែកក្រុមអាជីវករលក់ដូរនៅផ្សារក្រណាត់ បានប្រាប់ឲ្យដឹងថា អាជ្ញាធរខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន រៀបចំពីធីប្រណាំងទូកងនៅឆ្នាំនេះ រៀបចំ បានល្អ និងមានភាពទាក់ទាញពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាច្រើន ធ្វើឲ្យពួកគាត់លក់ដាច់ដាច់ច្រើនជាងមុន។រីឯអ្នកផ្តល់សេវារស្នាក់នៅ កញ្ញា ផន សុជាតិ ធ្វើការនៅសណ្ឋាគារ សាន់នី បានប្រាប់ឲ្យដឹងថា សាន់នី មាន៥៤បន្ទប់ ចែកជាបួនប្រភេទ និងភោជនីយដ្ឋាន ហាងកាហ្វេរ និងសេវាបន្ទប់ប្រជុំផងដែរ។…

  • ព្រះចៅអធិការវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ ទឹកថ្លា នៃរមណីយដ្ឋានអង្គរ

    ព្រះចៅអធិការវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ ទឹកថ្លា នៃរមណីយដ្ឋានអង្គរ

    (សៀមរាប)៖ ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លានៃរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី និងដើម្បីរំឭកមនុស្សឱ្យចេះ ថែរក្សាការពារទឹកដី ឱ្យចេះស្រឡាញ់គោរពព្រះធរណី គង្គា គឺទឹកដី និងឲ្យចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតល្អ ឈ្មោះថា ព្រះធរណីគង្គា ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប មានសង្ឃដីកាថា ពិធីប្រណាំងទូកប្រពៃណីនេះ ធ្វើឡើងចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលមានទូកចូលរួមប្រណាំងចំនួន ១៧ គូ (ទូកនារី ៣ទូក) ហើយមានកីឡាករចំណុះក្នុងមួយទូក ៦ នាក់ ក្នុងនោះ ក៏មានកីឡាករប្រណាំងចានដែក ចំនួន ១០គូ ស្មើនឹង ២០នាក់ទៀត។ សរុបកីឡាករ ការិនីទាំងអស់ មានចំនួន ២៣៦ រូប។ ពិធីនេះបានប្រព្រឹតទៅប្រកបដោយភាពមហោឡារិក និងអធិកអធម និងមានអមដោយពិធីបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅភុជង្គនាគផង និង ដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វ…

  • តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើយុទ្ធវិធីសង្គ្រោះ គ្រោះមហន្តរាយជាក់ស្តែងលើផ្ទៃទឹក

    តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើយុទ្ធវិធីសង្គ្រោះ គ្រោះមហន្តរាយជាក់ស្តែងលើផ្ទៃទឹក

    (ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសុក្រ ទី១០ វិច្ឆិកា ឆ្នាំ២០២៣នេះ អង្គភាពតំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង ធ្វើលំហាត់សង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅលើផ្ទៃទឹក ដែលពិធីនេះ បានធ្វើឡើង ដោយមានការចូលរួមពី នាយទាហាន និងពលទាហាន ប្រមាណ ៦០នាក់ រថយន្តយោធា ៧ គ្រឿង រថយន្តសង្គ្រោះ ២ គ្រឿង និងកាណូត ១០គ្រឿង ។ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយ ដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើង នៅលើផ្ទៃទឹកនាពេលនេះ គឺដើម្បីពង្រឹងលើសមត្ថភាព កងកម្លាំងសង្គ្រោះ នៅពេលដែល ហេតុការណ៍ណាមួយ កើតឡើងនៅលើផ្ទៃទឹក ។ ឯកឧត្តម មេបញ្ជាការ បន្តថា នេះគឺជាលើកទីមួយហើយ ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកយុទ្ធនាការសង្គ្រោះបន្ទាន់ ធ្វើយ៉ាងណាឱ្យបានរហ័ស ទាន់ពេលវេលា ក្នុងគ្រាទូកកាណូត ដែលយើងទទួលបានពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់សិស្សានុសិស្សចា ប់ យក ជំនាញបច្ចេកវិទ្យាឌីជីថល

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់សិស្សានុសិស្សចា ប់ យក ជំនាញបច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានលើកទឹកចិត្ត ដល់សិស្សានុសិស្សចាប់យក ជំនាញ បច្ចេកវិទ្យាឌីជីថល។ ការលើកទឹកចិត្តនេះ ខណៈដែល នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់ សេវា សាធា រណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងបន្ថែមថា ក្នុងនាមជា សេនាធិការ របស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យ ទូរគមនា គមន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងលើកទឹកចិត្តដល់ក្មួយៗសិស្សា នុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូម ពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និង ជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អ ដែលមាន ប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។ បន្ថែមពីលើនេះ ក្មួយៗអាច ទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ លើ ជំនាញ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និង…