Category: ព័ត៌មានសង្គម

  • ឆ្នាំ២០២៣​នេះ អាជ្ញាធរ​មីន​​គ្រោង​ធ្វើការអប់​​រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ឱ្យ​បាន ១,៤លាន​នាក់​

    ឆ្នាំ២០២៣​នេះ អាជ្ញាធរ​មីន​​គ្រោង​ធ្វើការអប់​​រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ឱ្យ​បាន ១,៤លាន​នាក់​

    ភ្នំពេញ៖ មន្រ្តីជំនាញនៃ​អាជ្ញាធរ​មីនតែងតែ​​​ចុះ​ផ្សព្វ​ផ្សាយអប់​រំ​ទៅ​ដល់​ប្រជាពលរដ្ឋសិស្សា​នុសិស្ស និង​សហគមន៍​នៅ​តាម​តំបន់​រង​ផល​ប៉ះ​ពាល់​ខ្ពស់ ឱ្យ​យល់​ដឹ​ង​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។​ការ​ផ្សព្វ​ផ្សាយ​នេះគ្រោងធ្វើ​​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ចំនួន ១,៤​លាន​នាក់​ ក្នុងឆ្នាំ២០២៣នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ខែ​វិច្ឆិកា​ថា  នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ អាជ្ញាធរមីន​បាន​កំណត់​តំបន់​សហគមន៍​ដែល​រង​ផល​ប៉ះ​ពា​ល់​ខ្ពស់​ដែល​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាមនៅ​ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន​រួម​មាន​ ព្រះវិហារ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​​ពោធិ៍សាត់​ជា​ដើម​។ ជាមួយគ្នាឯកឧត្តម​ក៏បានបញ្ជាក់ដែរ​ថា កម្ម​វិធី​អប់​រំ​ឱ្យ​យល់​ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក៏​ត្រូវ​បា​ន​រៀប​ចំ​ដាក់​បញ្ជូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្សានុសិស្ស​ចាប់​ពី​បឋម​សិក្សារហូត​ទៅ​ដល់​អនុវិទ្យាល័​ និ​ង​មហាវិទ្យាល័យ​ផង​ដែរ​។ ឯកឧត្តមបាន​​មានប្រសាសន៍​​ថា  ការ​អប់​រំ​យល់​ដឹង​​ពី​គ្រោះថ្នាក់​ដោយ​សារ​មីន​នេះ គឺ​បាន​ធ្វើ​ជា​ប្រ​ចាំ​​ ហើយ​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ​ទៅ​តាម​កម្មវិធី​សិក្សា​អប់​រំ​របស់​គាត់​ហ្នឹង​ ហើយ​ដោយ​ឡែក​យើង​ក៏​បា​ន​ចុះ​ផ្សព្វ​ផ្សាយ​អប់​រំ​នៅ​តាម​ភូមិ​បន្ថែម​ទៀត នៅ​ពេល​មាន​ប្រតិបត្តិករ​ចុះ​មក​បោះ​សម្អាត​មីន​ម្ដងៗ​។ បើ​តាម​ឯកឧត្តម លី ធុជ បញ្ជាក់​ថា ក្នុង​ឆ្នាំ​នេះ អាជ្ញាធរមីន ​គ្រោង​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​សិស្សា​នុសិស្ស និង​សហគមន៍​នៅ​តាម​តំបន់​គោលដៅ​ដែល​រង​ផល​ប៉ះ​ពាល់​ខ្ពស់ ឱ្យ​បាន​ចំនួន ១,៤​ លាន​នាក់​។​ការ​ងារ​ផ្សព្វ​ផ្សាយ​យល់​ដឹង​អំពី​មីន វា​ជាកិ​ច្ច​ការ​ចាំ​បាច់​មួយ ដែល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា តាមរយៈ​មិន​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​មីនបន្តទៀត​​។​ ​ទោះបី​កម្ពុជា​បញ្ចប់​ការ​ងារ​បោសសម្អាត​មីន​ឱ្យ​អស់​នៅ​ត្រឹមឆ្នាំ​​២០២៥​ក៏​ដោយ ប៉ុន្តែ​ការ​ងារ​ផ្សព្វ​ផ្សាយ និង​អប់​រំ នៅ​តែ​ជា​ការ​ងារ​អាទិភាព​មួយ​ក្នុង​ការ​ចូល​រួម​ចំណែក​ទប់​ស្កាត់​កាត់​បន្ថយ​ជន​រង​គ្រោះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់គោ​លដៅ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពី​គ្រោះថ្នាក់​ដោយ​សារ​​មីន និង​គ្រាប់យុ​ទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​។ នេះជាការអះអាងរបស់​លោក…

  • ក្រសួងធនធានទឹកប្រកាស​ឱ្យ​ពលរដ្ឋ​​​ នៅ​តំបន់​ខ្ពង់​រាប ​ប្រុង​ប្រយ័ត្នពីសុខភាព​​ ពីធាតុអាកាស​​ចុះ​ត្រជាក់ និង​តំបន់​មាត់​សមុទ្រនឹង​មាន​ខ្យល់​បោក​បក់

    ក្រសួងធនធានទឹកប្រកាស​ឱ្យ​ពលរដ្ឋ​​​ នៅ​តំបន់​ខ្ពង់​រាប ​ប្រុង​ប្រយ័ត្នពីសុខភាព​​ ពីធាតុអាកាស​​ចុះ​ត្រជាក់ និង​តំបន់​មាត់​សមុទ្រនឹង​មាន​ខ្យល់​បោក​បក់

    ភ្នំពេញ៖ ក្រសួង​ធន​ធាន​ទឹក និងឧតុនិយមបាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន ដោយ​សារ​កម្ពុជា ទទួល​រង​ខ្យល់​មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង ដែល​ធ្វើ​ឱ្យ​តំបន់​ខ្ពង់​រាបបន្ត​ចុះ​ត្រជាក់ ខណៈ​តំបន់​មាត់​​សមុទ្រ នឹង​មាន​​ខ្យល់​បក់​បោក​លើ​ផ្ទៃ​សមុទ្រ និង​រលក​សមុទ្រ ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ​។ បើ​តាម​ការ​ព្យាករ​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយមចេញផ្សាយនៅថ្ងៃទី​១៩​ ខែវិច្ឆិកា​​ ​ថា ចាប់​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​តំបន់​ខ្ពង់​រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៩​-២​២​អង្សាសេ​ និង​សីតុណ្ហភាព​អតិបរមា​ពី ២៧​-​២៩​អង្សាសេ ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន ក្នុង​ល្បឿន​ពី ៧​-៩​​ម៉ែត្រ​/​វិនាទី​។ ប្រភពដដែលបន្តថា ​ចំពោះ​តំបន់​មាត់​សមុទ្រ នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤​-​២៦​អង្សាសេ និងសី​តុណ្ហភាព​អតិបរមា​ពី​ ២៨​-​៣០​អង្សាសេ ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន​ក្នុង​ល្បឿន​ពី ​៤​-​៦​ម៉ែត្រ​/​វិនាទី​។ ​ចំណែក ​តំបន់​វាល​ទំនាប នឹង​មា​ន​សីតុណ្ហភាព​អប្បបរមាពី ២២-​​២៤​អង្សាសេ និង​សីតុណ្ហភាព​អតិបរមា​ពី ២៨​-​៣១​អង្សាសេ ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន ក្នុង​ល្បឿន​ពី​ ៣​-​៥​ម៉ែត្រ​/​វិនាទី​។ ក្រសួង​ធន​ធាន​ទឹក​បញ្ជាក់​ថា ៖​ «​នៅ​តំបន់​ខ្ពង់​រាប​រួម​មាន ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ធាតុ​អាកាស​បន្ត​ត្រជាក់​នៅ​ពេល​ព្រឹក ជា​មួយ​នឹង​សីតុណ្ហភាព​អប្បបរមា ១៩​-២​០អង្សាសេ​។ ចំណែក​តំបន់​មាត់​សមុទ្រ…

  • ពលរដ្ឋជិត ២០ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយពីអត្ថប្រយោជន៍ពេលក្លាយជាសមាជិក ប.ស.ស

    ពលរដ្ឋជិត ២០ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយពីអត្ថប្រយោជន៍ពេលក្លាយជាសមាជិក ប.ស.ស

    ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វ​ផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិកប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្តជូនពលរដ្ឋប្រមាណ២០ម៉ឺននាក់ ក្នុងគោលបំណងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលពលរដ្ឋត្រូវទទួលបានពេលក្លាយជាសមាជិក ប.ស.ស។ ការចុះផ្សាយនេះ ធ្វើឡើងតាមរយៈ «យុទ្ធនាការផ្សព្វ​ផ្សាយ៣០ថ្ងៃ» ដែលយុទ្ធនាការ​នេះ​បានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែវិច្ឆិកាបន្ទាប់ពីសម្ដេចធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូ​វការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរប​បភាគទានដោយស្ម័គ្រចិត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយគិតមកដល់ថ្ងៃទី​១៩​ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ប្រជាពលរដ្ឋ ពិសេសអ្នក​ប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័​យនិយោជន៍) សរុបប្រមាណជា ១៩៧ ៤០៨នាក់ហើយ ទទួលបានការផ្សព្វផ្សាយនេះ។ នេះបើយោងតា​មរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម។ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានឱ្យដឹងថា ការផ្សព្វផ្សាយនេះ​ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យ​ប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស. បានយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម។ លោកបានបន្ត​ថា ៖ «​នៅក្នុងយុទ្ធនាការ ៣០ថ្ងៃទៀតសោត គឺកាន់តែសំខាន់ និងចាំបាច់បំផុត ដែលថ្នាក់ដឹកនាំ ប.ស.ស. ទាំងអស់ ទាំងថ្នាក់កណ្តាល និងតាមបណ្តាសាខាខេត្ត-ខណ្ឌ ត្រូវយកចិត្តទុកដាក់ និងពង្រី​កការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ គឺត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់ គ្រប់រូបភាព…

  • អណ្ដើកភ្នំ ឬអណ្ដើកព្រិចមួយក្បាលដែលជាសត្វជិតផុតពូជ ត្រូវបានប្រទះឃើញនៅក្នុង​ដែនជម្រកសត្វព្រៃសៀមប៉ាង

    អណ្ដើកភ្នំ ឬអណ្ដើកព្រិចមួយក្បាលដែលជាសត្វជិតផុតពូជ ត្រូវបានប្រទះឃើញនៅក្នុង​ដែនជម្រកសត្វព្រៃសៀមប៉ាង

    ភ្នំពេញ៖ ក្រុមអ្នកអភិរក្ស  អង្គការ USAID មរតកបៃតង បានប្រទះ​ឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិចដែលជាសត្វផុតពូជមួយក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ​ខេត្តស្ទឹងត្រែង កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ ខណៈមន្ត្រីជំនាញ និងអង្គការដៃគូកំពុងយកចិត្តទុកដាក់ថែរក្សាការពារ និងអភិរក្ស។ យោងតាម​ហ្វេសប៊ុកនៃអង្គការ​ USAID Morodok Baitang-មរតកបៃតងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា​ បាន​ផ្ស​ព្វ​ផ្សាយ​ឱ្យដឹងថា​ ការប្រទះឃើញអណ្ដើកនេះ​ គឺជាដំណឹងដ៏​ភ្ញាក់ផ្អើល និងរំភើបដោយសារតែសត្វនេះ ជាប្រភេទសត្វជិតផុតពូជបំផុត។  អណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើកដែលរស់នៅក្នុងផ្នែ​ក​ខ្លះ​​នៃអាស៊ីអាគ្នេយ៍។ ​ អង្គការដដែលបានបន្តថា ៖ «សត្វនេះ ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុត​ ដោយសារការថយចុះចំ​នួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកនេះ ធ្វើជាឱសថបុ​រាណ ពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារជាដើម»។   បើតាម ​អង្គការ USAID មរតកបៃតង អណ្ដើកភ្នំ ឬ​អណ្តើកព្រិច ជាប្រភេទសត្វស៊ីសាច់ និងរុក្ខជាតិ ជាអាហា​រ។ ដោយឡែក អាហារចម្បងរបស់សត្វអណ្តើកនេះ រួមមានដូចជា ស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥ​តឆ្អឹងខ្នងជាដើម។ អណ្ដើកភ្នំ ឬអណ្តើកព្រិច ភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ និងក​ម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់។  ​ ​អណ្តើកប្រភេទនេះភាគច្រើនធ្វើសកម្មភាពនៅពេលព្រឹកព្រលឹមឬពេលព្រលប់ ហើយក្នុងរដូវវស្សា…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ពលរដ្ឋកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិក ជាមធ្យម ចំនួន បួនក្នុងមួយថ្ងៃ ឬប្រមាណ ៥៥ លានថង់ ទូទាំងប្រទេសក្នុងមួយថ្ងៃ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ពលរដ្ឋកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិក ជាមធ្យម ចំនួន បួនក្នុងមួយថ្ងៃ ឬប្រមាណ ៥៥ លានថង់ ទូទាំងប្រទេសក្នុងមួយថ្ងៃ

    ភ្នំពេញ៖ ក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ ប្លាស្ទិក ក្រោម ប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅខេត្តកំពត នៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានថ្លែងថា នៅកម្ពុជាប្រជាជន ម្នាក់បាន ប្រើប្រាស់ ថង់ ប្លាស្ទិកជាមធ្យមចំនួនបួនក្នុងមួយថ្ងៃ ឬប្រមាណ៥៥លានថង់ប្លាស្ទិក ទូទាំងប្រទេសក្នុងមួយថ្ងៃ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកប្រមាណ ៩ភាគរយ នៃបរិមាណសំណល់ប្លាស្ទិកសរុប ដែលបានយក មក កែច្នៃ ផលិត ឡើងវិញ ។រីឯសំណល់ប្លាស្ទិក ៩១ភាគរយទៀត ត្រូវបានយក ទៅ ទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយ តាម ទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង៨លានតោនក្នុងមួយឆ្នាំ។ ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតសំណល់ប្លាស្ទិកក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការគ្រប់គ្រងនៅមានកម្រិត បានបង្កបញ្ហា បរិស្ថាន ជា ច្រើន ដូចជា ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការដុត សំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្ស-សត្វ…

  • សិស្ស គ្រូ និង មន្រ្តីមូលដ្ឋាននៃស្រុកកំពង់ត្រាច ចូលរួម យុទ្ធនាការ កាត់ បន្ថយប្លាស្ទិកដើម្បីបរិស្ថានស្រស់ស្អាត និង ទាក់ទាញភ្ញៀវទេសចរ

    សិស្ស គ្រូ និង មន្រ្តីមូលដ្ឋាននៃស្រុកកំពង់ត្រាច ចូលរួម យុទ្ធនាការ កាត់ បន្ថយប្លាស្ទិកដើម្បីបរិស្ថានស្រស់ស្អាត និង ទាក់ទាញភ្ញៀវទេសចរ

    កំពត៖ សិស្សានុសិស្ស គ្រូបង្រៀន សមត្ថកិច្ច និងមន្រ្តីមូលដ្ឋាន យ៉ាង ច្រើនកុះករបានប្តេជ្ញាចិត្តថា នឹងចូលរួមកាត់បន្ថយការប្រើ ប្រាស់ថង់ ប្លាស្ទិក ដើម្បីធ្វើយ៉ាងណាធ្វើឱ្យកម្ពុជាស្រស់ស្អាត គ្មានការបំពុល បរិស្ថាន និងពិសេសនោះកាន់តែទាក់ទាញភ្ញៀវទេសចរ ចូល មក កម្សាន្តប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ការតាំងចិត្តនេះបានធ្វើឡើងនាវិទ្យាល័យ ព្រះបិតាជាតិ ស្ថិតនៅ ភូមិ អូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពតនា ព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ក្នុងឱកាសប្រកាសយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ អ្នកចូលរួមបានបញ្ចេញសំឡេងអឺងកងព្រមៗគ្នាថា៖ «ថ្ងៃនេះ ខ្ញុំមិន ប្រើ ថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា និង «លាហើយប្លាស្ទិក» ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួង បរិស្ថានបានអំពាវនាវដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្ត យុទ្ធនាការនេះឱ្យបានច្រើនកុះករ…

  • ឯកឧត្តម ហ៊ុន ម៉ានី ជូនដំណឹងថា ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិក ចូលកាន់កាប់

    ឯកឧត្តម ហ៊ុន ម៉ានី ជូនដំណឹងថា ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិក ចូលកាន់កាប់

    (ភ្នំពេញ)៖ យោងតាមបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាដជូនដំណឹងថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។ អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពលើបណ្តាញសង្គមដែលចេញពីទំព័រខាងលើ៕ ដោយ ៖ វណ្ណលុក

  • ក្រុម អ្នកអភិរក្សបានប្រទះ ឃើញអណ្ដើកភ្នំ ដែលជាសត្វដ៏កម្រ នៅសៀមប៉ាង ខេត្តស្ទឹងត្រែង

    ក្រុម អ្នកអភិរក្សបានប្រទះ ឃើញអណ្ដើកភ្នំ ដែលជាសត្វដ៏កម្រ នៅសៀមប៉ាង ខេត្តស្ទឹងត្រែង

    (ភ្នំពេញ)៖ អង្គការ USAID មរតកបៃតងបានបង្ហាញពីរូបភាព ដែល ក្រុម អ្នកអភិរក្សបានប្រទះឃើញសត្វអណ្ដើកភ្នំ ឬអណ្ដើកព្រិចកំពុង រស់នៅ ដែន ជម្រកសត្វព្រៃសៀមប៉ាង ស្ថិតនៅក្នុង ខេត្ត ស្ទឹងត្រែង។ គួរបញ្ជាក់ថាអណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើក ដែលរស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។ អណ្តើកព្រិចគឺជាប្រភេទ សត្វដែលស៊ីសាច់ និងរុក្ខជាតិជាអាហារ។ របបអាហារចម្បងរបស់ពួកវា រួមមានដូចជាស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥតឆ្អឹងខ្នង ។ អណ្ដើកព្រិចភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ ហើយកម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ណាស់ ដូច្នេះពួក វាភាគច្រើនធ្វើសកម្មភាពផ្សេងៗនៅពេលព្រឹកព្រលឹម ឬពេលព្រលប់។ ក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែសកម្មជាងធម្មតា។ អណ្ដើកព្រិចត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុតដោយសារតែការថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកព្រិចធ្វើឱសថបុរាណ ពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារ។ USAIDមរតកបៃតងបានបញ្ជាក់ដែរថា៖”ការបង្ហាញខ្លួននៃប្រភេទសត្វជិតផុតពូជបំផុតនេះតែងតែធ្វើឱ្យយើងភ្ញាក់ផ្អើល និងរំភើបណាស់។ ចូលរួមជាមួយយើង! ការពារជម្រករបស់ពួកវា និងបញ្ឈប់ការជួញ ដូរ សត្វព្រៃខុសច្បាប់”៕ ដោយ៖ម៉ាដេប៉ូ

  • អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកំណាត់វិថីឆ្ពោះទៅតំបន់អង្គរ ដែលទឹកហូរច្រោះផ្ដាច់

    អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកំណាត់វិថីឆ្ពោះទៅតំបន់អង្គរ ដែលទឹកហូរច្រោះផ្ដាច់

    ភ្នំពេញ៖កម្លាំងជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងសម្រុក ជួស ជុលកំណាត់វិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូវ កូម៉ៃ ជាផ្លូវចេញ ពីវត្តក្បាលខ្មោចឆ្ពោះទៅក្នុងតំបន់អង្គរជាបណ្ដោះអាសន្ន បន្ទាប់ពីទឹក ហូរច្រោះដាច់ប្រវែងជាងបីម៉ែត្រ ស្ថិតនៅខាងត្បូង កសិន្ធុអង្គរ ក្នុង សង្កាត់គោកចក ក្រុង សៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។នេះបើយោងតាមប្រភពAKP។ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹកព្រៃឈើនៃ អាជ្ញាធរ ជាតិ អប្សរា បាន ប្រាប់ប្រភពដដែលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ផ្លូវមួយខ្សែនេះបានសាងសង់ឡើងតាំង ពីសម័យបារាំង ដែលមកដល់ ពេលនេះ មានអាយុវកាលពីជា ច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យ លូទឹក មានអាយុកាលទ្រុឌទ្រោមទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែងប្រមាណបីម៉ែត្រ។ លោកបន្ដថា ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិ អប្សរា បានទប់ស្កាត់មិនឱ្យទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុង បារាយណ៍ និងមិនឱ្យទឹកហូរ សង្កត់លើស្រូវប្រជាពលរដ្ឋនៅក្នុង បារាយណ៍ ផ្នែកខាងលិចផ្លូវនោះទេ។ ប្រភពដដែលបន្ដថា ក្រុមការងារកំពុងជុសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញ កន្លែង បាក់ដាច់…

  • ផ្ទាំងគំនូរនៅតាមជញ្ជាំងបង្ហាញជាសិល្បៈមួយដើម្បីបំផុងផ្នត់គំនិតដល់សាធារណៈចូលរួមថែរក្សាការពារ អភិរក្សព្រៃឈើសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ

    ផ្ទាំងគំនូរនៅតាមជញ្ជាំងបង្ហាញជាសិល្បៈមួយដើម្បីបំផុងផ្នត់គំនិតដល់សាធារណៈចូលរួមថែរក្សាការពារ អភិរក្សព្រៃឈើសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ

    (ភ្នំពេញ) សិល្បៈគំនូរនៅលើជញ្ជាំង ដែលបង្កប់ពីអត្ថន័យអភិរក្សព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានដាក់តាំងបង្ហាញដល់មហាជនជាសាធារណៈ ដើម្បីស្វែងរកការចូលរួមការពារ និងអភិរក្សឱ្យបានគង់វង់ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ និងសត្វព្រៃ។សិល្បៈគំនូរនៅលើជញ្ជាំង ដែលជាស្នាដៃរបស់វិចិត្រករ និងសិល្បករល្បីៗមកពីបរទេស ក្រោមការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) មានការផាត់ពណ៍ដ៏រស់រវើកដែលបានចែករំលែកពីក្តីស្រឡាញ់ ភាពរីករាយ និងសុភមង្គលនៅក្នុងសហគមន៍ ក្នុងស្រុកជីផាត នៃខេត្តកោះកុង។កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការដាក់តាំងពិព័រណ៍នូវផ្ទាំងគំនូរទាំងនោះ ធ្វើឡើងនៅសាលពិព័រណ៍ FACTORY PHNOM PENH តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ផ្ទាំងគំនូរដោយដៃទាំងនេះ បង្កប់នូវអត្ថន័យពីធនធានជីវៈចម្រុះនៅតំបន់ជួរភ្នំក្រវាញ ជីវភាពសហគមន៍នៅតំបន់នោះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ខណៈកំពុងគ្រប់ទៅដោយព្រៃស្រោងក្រាស់មានពណ៌បៃតងគ្រប់រដូវកាល និងជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារៈសំខាន់ចំពោះការរក្សាតុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា។លោក ហ្វុនគី(Fonki…