Category: ព័ត៌មានសង្គម

  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយស្ថាប័ន ជំនាញ បើកយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក

    សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយស្ថាប័ន ជំនាញ បើកយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក

    (សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសហការជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យ ១០មករា ១៩៧៩ បានបើកយុទ្ធនាការស្ដីពីការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេល ខាងមុខ ដើម្បីជាការពញ្ញាក់ស្មារតី ដល់អ្នកធ្វើដំណើរឲ្យ ចូលរួមគោរ ពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ចូលរួមចំណែកកាត់ បន្ថយ អត្រាការស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ ចរាចរណ៍ ។ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហម កម្ពុជាខេត្តសៀមរាប ថ្លែងថា ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើ ប្រាស់ផ្លូវត្រូវមានការប្រុងប្រយ័ត្នដោយប្រកាន់ខ្ជាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គឺថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សូមជម្រាបថា នៅក្នុងយុទ្ធនាការនេះ ក្រុមការងារបានបែងចែកជា ៥គោលដៅ រួមមាន៖១-ទីតាំងភ្លើងសញ្ញាចរាចរណ៍ ចុងកៅស៊ូ ២- ទីតាំងភ្លើងសញ្ញាចរាចរណ៍ ផ្លូវលោកតាណឺយ ៣-ទីតាំងភ្លើងសញ្ញាចរាចរណ៍ សួនច្បារព្រះរាជដំណាក់ ៤-ទីតាំងភ្លើងសញ្ញាចរាចរណ៍ អូតែលសុខា ៥-ទីតាំងភ្លើងសញ្ញាចរាចរណ៍ វិទ្យាល័យសម្តេចឪ…

  • ឧត្តមសេនីយ៍ត្រី នៃ និយម៖ ទោះបីជានាយទាហានយើង ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់យោធិនជំនាន់ក្រោយ

    ឧត្តមសេនីយ៍ត្រី នៃ និយម៖ ទោះបីជានាយទាហានយើង ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់យោធិនជំនាន់ក្រោយ

    (កណ្តាល)៖ ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា 4ទោះបីជានាយទាហានយើង ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់ យោធិនជំនាន់ក្រោយ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក សូមចងចាំជានិច្ចចំពោះការលះបង់ និងគុណបំណាច់ដ៏ធំធេងនេះ។ ប្រសាសន៍លើកឡើង របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងនៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាល នាយទាហានចូលនិវត្តន៍ និងពិការរបស់ តំបន់ប្រតិ បត្តិការសឹករងកណ្តាលចំនួន០៩នាក់ ដោយមានការអញ្ជើញ ចូលរួម ពីលោក មេបញ្ជាការរងនាយសេនាធិការរង និងជំនាញពាក់ព័ន្ធ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានមានប្រសាសន៍លើករំលឹកឡើងពីស្នាដៃ មហាពលិកម្មដ៏ធំធេងរបស់យោធិនយើង ដែលកន្លងបានតស៊ូពុះពារគ្រោះថ្នាក់ និង ឧបស័គ្គនានាជាច្រើនដើម្បីបុព្វហេតុ ការពារ ជាតិមាតុភូមិ ចូលរួមក្នុងក្នុងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើប្រទេសជាតិ មានសុខសន្តិភាពដល់បច្ចុប្បន្ន…

  • អ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំបេក្ខជនវ័យចាស់ជាងគេ នៅតែ បន្ត ធ្លាក់ សញ្ញាបត្របាក់ឌុប

    អ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំបេក្ខជនវ័យចាស់ជាងគេ នៅតែ បន្ត ធ្លាក់ សញ្ញាបត្របាក់ឌុប

    (ភ្នំពេញ)៖ក្នុងការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ របស់ក្រសួងអប់រំបង្ហាញថាស្រ្តីវ័យចំណាស់ជាងគឺអ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំ នៅតែបន្តធ្លាក់ដដែល។ យោងតាមលទ្ធផលនៃការប្រឡងនេះដែរអ្នកស្រីហែម ស៊ីណាត បាន ធ្លាក់ស្ទើរគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាភូមិវិជ្ជាមួយគត់ ដែលអ្នកស្រីបានជាប់និទ្ទេស E ។ អ្នកស្រីហែម ស៊ីណាត អាយុ ៥៨ឆ្នាំដែលមានវ័យចំណាស់ជាងគេ ត្រូវបានលើកទឹិកចិត្តនិងអ្នកស្រី បានប្រឡងនៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្ត បន្ទាយមានជ័យ ។ គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត គឺជា អ្នកគ្រូអក្ខរកម្ម សព្វថ្ងៃ រស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត រៀនបានជាប់ឌីប្លូមនៅស្រុក កំណើតនៅខេត្តកំពត ហើយចំណាកស្រុកទៅរស់នៅភូមិ ពាក់ស្បែក ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីឆ្នាំ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត…

  • ចំនួនសត្វស្លាបប្រភេទកម្រនៅដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំ២០២៣ខ្លះកើនឡើង និង ខ្លះទៀតថយចុះ

    ចំនួនសត្វស្លាបប្រភេទកម្រនៅដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំ២០២៣ខ្លះកើនឡើង និង ខ្លះទៀតថយចុះ

    (ភ្នំពេញ)៖ក្នុងការសិក្សាស្រាវជ្រាវឆ្នាំ២០២៣នេះ គេបានរកឃើញ ថា ចំនួនសត្វស្លាបប្រភេទកម្រនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី ខ្លះកើនឡើង និង ខ្លះទៀតថយចុះ ដែលជាក្តីមួយ គួរ ព្រួយបារម្ភ ។ បើតាមទីភ្នាក់ងារសហរដ្ឋអាមេរិក USAID មរតកបៃតង បានឱ្យដឹង ថា៖ ក្នុងអំឡុងរដូវធ្វើសំបុកឆ្នាំ ២០២៣ សំបុកសត្វត្រដក់តូចចំនួន ៤០ ត្រូវបានគេរកឃើញ និងត្រូវបានការពារ ដែលបង្ហាញពីការកើន ឡើងគួរឱ្យកត់សម្គាល់ពីសំបុកចំនួន ២៧ ដែលបានកត់ត្រាទុក ក្នុង ឆ្នាំ២០២២។ ផ្ទុយទៅវិញ សត្វត្រយងយក្សដែលជិតផុត ពូជត្រូវ បាន គេរកឃើញការថយចុះនៃចំនួនសំបុកដែលត្រូវបានត្រួតពិនិត្យ និងការពារនៅឆ្នាំ ២០២៣ ដោយមានតែសំបុកមួយប៉ុណ្ណោះត្រូវ បានរកឃើញ ហើយកូនសត្វត្រយងយក្សពីរក្បាលបានហើរ ចេញពីសំបុកដោយជោគជ័យ បើធៀបកាលពីឆ្នាំ ២០២២ ដែលឆ្នាំនោះសំបុកពីរត្រូវបា នការពារ ហើយកូនសត្វត្រយងយក្ស បីក្បាលបានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្លាក់ចុះនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងការស្រាវជ្រាវតាមដាននៃប្រភេទសត្វជិតផុតពូជដែលនៅសេសសល់ក្នុងចំនួនដ៏តិចតួចនេះ ហើយក៏បង្ហាញពីសារៈសំខាន់នៃការការពារសត្វស្លាប កម្រ ដែលនៅសេសសល់ទាំងនេះផងដែរ។ គួរបញ្ជាក់ថាដែនជម្រកសត្វព្រៃកែវសីមាន ខេត្ត មណ្ឌលគិរី ជាជម្រកនៃប្រភេទសត្វស្លាបទឹក…

  • រាជធានីភ្នំពេញ ត្រៀមបន្ទប់ទឹក បង្គន់អនាម័យជិត ៦០០បន្ទប់ និង កម្លាំងបោសសំអាត ជាង ៣០០នាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

    រាជធានីភ្នំពេញ ត្រៀមបន្ទប់ទឹក បង្គន់អនាម័យជិត ៦០០បន្ទប់ និង កម្លាំងបោសសំអាត ជាង ៣០០នាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹ្ជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា មកដល់ពេលនេះ រាចធានីភ្នំពេញ បានតុបតែងកែលម្អរ សម្រេចបានជាង ៩០ភាគរយហើយ ក្នុងនោះត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង ៣០០នាក់ ដោយចាប់ពីម៉ោង ១១យប់ ដល់ ៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈនិងសម្រាប់កីឡាករ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋមកកម្សាន្តក្នុងរាជធានីភ្នំពេញនាពេលបុណ្យអុំទូកឆាប់ៗនេះ ។ លោក សាំ ពិសិដ្ឋ បានលើកឡើកបែបនេះ នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក នៅសាលារាជធានីភ្នំពេញព្រឹកថ្ងៃទី២២ វិច្ឆិកា២០២៣នេះ ស្ថិតក្នុងអធិបតីភាព លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធ័សំខាន់ៗក្រោមឱវ៉ាទជាច្រើនរូបទៀត ។ តាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង ៣០០ទូក ក្នុងនោះរាជធានីភ្នំពេញមានប្រមាណជាង ៤០ទូក មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត ២ម៉ឺននាក់និងមានប្រទីពចូលរួមប្រមាណជាង ៣០ប្រទីព។ ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ…

  • អ្នកជំនាញ៖ គោលការណ៍ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើ​ដំបូល នឹងជួយអភិវឌ្ឍភាពបៃតងក្នុង​វិស័យ​ទេសចរណ៍

    អ្នកជំនាញ៖ គោលការណ៍ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើ​ដំបូល នឹងជួយអភិវឌ្ឍភាពបៃតងក្នុង​វិស័យ​ទេសចរណ៍

    ភ្នំពេញ៖ អ្នកជំនាញ ​បានបង្ហាញក្តីជឿជាក់ថា គោលការណ៍ជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល នឹងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យទេសចរណ៍ តាមរយៈជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពក្នុងការប្រើប្រាស់ថាមពលស្អាត និងជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា។ ការលើកឡើងរបស់អ្នកជំនាញបែបនេះបានធ្វើឡើង  បន្ទាប់ក្រសួងរ៉ែ និងថាមពល កាលពីខែមេសា ឆ្នាំ២០២៣ បានដាក់ចេញនូវ«គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា»​ ខណៈគោលការណ៍នេះ អាចជាឯកសារសំខាន់ជាមូលដ្ឋានក្នុងបទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញឱ្យអនុវត្តនៅដើមឆ្នាំ ២០២៤ខាងមុខ។ តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងអង្គការ WWF ប្រចាំកម្ពុជា បានផ្សាយចេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ផេង វណ្ណា មន្រ្តីគ្រប់គ្រងកម្មវិធីថាមពលនៃអង្គការWWF បានលើកឡើងថា វិស័យទេសចរណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិស័យមួយនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាត។ លោកបន្តថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈកំណើននៃចំនួនអ្នកទេសចរ គឺបង្ហាញពីឱកាសពិសេសមួយក្នុងការពង្រឹងការអភិវឌ្ឍបៃតងរយៈពេលវែងជំរុញការប្រើប្រាស់ថាមពលស្អាត នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មគ្មានផ្សែងមួយនេះ ដើម្បីលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច រួមចំ​ណែកឆ្ពោះទៅរកភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកជំនាញខាងលើបន្តថា៖«គោលការណ៍ ឬបទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញនាពេលខាងមុខនេះ អាចបង្កើតផ្លូវច្បាស់លាស់មួយជំរុញកាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនឹងអាចកាត់បន្ថយថ្លៃអគ្គិសនី ពង្រឹងស្ថេរភាពការផ្គត់ផ្គង់ថាមពលស្អាត និងកាត់បន្ថយការបញ្ចេញកាបូនផង»។ ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លើកឡើងដែរថា…

  • ជនសង្ស័យ ៣៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៣ ខែវិច្ឆិកា

    ជនសង្ស័យ ៣៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៣ ខែវិច្ឆិកា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៣៨នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿង ញៀន ចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣៨នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ១៦នាក់ស្រី ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៩នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែវិច្ឆិកា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ ១៣៨,២៣ក្រាម និង២៤កញ្ចប់តូច។កេតាមីន(Ke) ស្មើ១២,៦០ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប៕ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៤៣១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៤៣១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៦៧គោលដៅ មានយាន យន្តចូលគោលដៅចំនួន៥២៥គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ១០៩គ្រឿង ម៉ូតូ ៤១៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុប ចំនួន ៤៣១គ្រឿង មាន រថយន្តធំ ០៣គ្រឿង រថយន្តតូច ៤០គ្រឿង និងម៉ូតូចំនួន ៣៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការ ទៅយ៉ាង ល្អ ប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២២នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ២២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មានគ្រោះ ថ្នាក់ រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០១នាក់ មិនគោរព សិទ្ធិ ០៣លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០១នាក់ និង បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់ ៕ដោយ៖ ប៊ុនធី និង ភារ៉ា

  • បេក្ខជនប្រឡងបាក់ឌុប ខ្លះរំភើបក្តុកក្តួល ខ្លះសប្បាយ រីកតាយ និងខ្លះទៀតស្រក់ទឹកភ្នែក

    បេក្ខជនប្រឡងបាក់ឌុប ខ្លះរំភើបក្តុកក្តួល ខ្លះសប្បាយ រីកតាយ និងខ្លះទៀតស្រក់ទឹកភ្នែក

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាថ្ងៃ ប្រកាស លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅ ថាបាក់ឌុបសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។នៅតាមមណ្ឌលប្រឡងនានាគេសង្កេត ឃើញ បេក្ខជន ជា ច្រើន បានមករង់ចាំស្តាប់ការ ប្រកាសលទ្ធផល នៃការប្រឡ ងរបស់ខ្លួនដោយអារម្មណ៍ជ្រួលជ្រាល់។ ជាមួយនឹងទិដ្ឋភាពដែលបង្ហាញអារម្មណ៍ចម្រុះរបស់បេក្ខជននោះ នៅ ពេលប្រកាសលទ្ធផលជាផ្លូវការមានបេក្ខជនជាច្រើនបានសប្បាយរីករាយក្នុងលទ្ធផលដែលពួកគេទទួលបានដែលមានន័យថាជាប់អាចបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។ បេក្ខជនដែលបានឮឈ្មោះរបស់ខ្លួន ប្រកាស តាមឧឃោសនស័ព្ទ បញ្ជាក់ថា”ខ្លួនប្រឡងជាប់” តែង ស្រែក ហ៊ោរ កញ្ជ្រៀវយ៉ាងក្តីសប្បាយរីករាយ។មា្នក់ៗលោតកញ្ឆេង និងព្រម ទាំងប្រញាប់ប្រញាល់ទូរស័ព្ទផ្តល់ដំណឹងទៅប្រាប់ឪពុកម្តាយ បងប្អូនប្រកប ដោយក្តីរីករាយបំផុត។ ដោយឡែកក៏មានបេក្ខជនមួយចំនួនទៀតដែលពុំបានឮឈ្មោះ បាន បង្ហាញភាពស្រងូតស្រងាត់ និង ខ្លះទៀតស្រក់ទឹក ដោយក្តី សោកស្តាយ ។ការអស់សង្ឃឹម និងលាយឡំជាមួយការខ្មាសអៀនកំពុង ចាក់ដោត ក្នុងអារម្មណ៍។ទោះបីយ៉ាងណាបេក្ខជនទាំងនេះក៏មាន ឱកាសរៀន មុខជំនាញវិជ្ជាជីវៈ ឬ ក៏មានឱកាសប្រឡងនៅឆ្នាំក្រោយបន្តទៀត ផងដែរ។ សប្បាយរីករាយនឹងលទ្ធផលទទួលបាន…