Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់និងរងរបួសធ្ងន់ស្រចំនួន ៦នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់រួមមានៈ មិនគោរពភ្លើងសញ្ញា ១លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ១លើក ស្លាប់ ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ៣នាក់ ប្រជែងគ្រោះថ្នាក់ ៣លើក ស្លាប់ ១នាក់ និងស្រវឹង ១លើក ស្លាប់ ១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៥៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី២៤ ខែធ្នូ

    ជនសង្ស័យ ៥៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី២៤ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២០នាក់ស្រី ៣នាក់ ដាំដុះ ១ករណី ឃាត់ ០នាក់ស្រី ០នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់ស្រី ០នាក់ វត្ថុតាង ដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៩៨,៨៥ក្រាម និង៥កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ៤,៦៤ក្រាម។ កេតាមីន(Ke) ស្មើ ២៥៨,០៦ក្រាម ។…

  • ក្រសួងមុខងារសាធារណៈ៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ និងបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ

    ក្រសួងមុខងារសាធារណៈ៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ និងបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានប្រកាស​ឱ្យដឹងថា ដំណើរការប្រឡងប្រជែងជ្រើសរើស​មន្រ្តីកសិកម្ម​ឃុំ ឆ្នាំ២០២៣ បាន​ប្រព្រឹត្តទៅ និងបញ្ចប់ដោយ​​ជោគជ័យគួរជាទីមោទនៈ និង​ឆ្លើយតបនឹងគោលការណ៍នៃវិធា​ន​ការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ និងការពង្រឹងអភិបាលកិច្ចមូលដ្ឋានដែលមានចែងក្នុងយុ​ទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ យោងតាម​​សេចក្តី​ប្រកាសព័ត៌មាន​ស្តីពីការបញ្ចប់​ដំណើរ​ការប្រឡង​ប្រជែង​​ជ្រើសរើស​​មន្រ្តីកសិកម្មឃុំ ឆ្នាំ​២០២៣ ដោយជោគជ័យ ចុះថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ បាន​ឱ្យដឹងថា ​​​​ដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបាន ប្រព្រឹត្តទៅនៅមណ្ឌ​លកំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ។ សេចក្តីប្រកាសបាន​បន្តថា ៖ «ការប្រឡងនេះ បានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហរ សណ្តាប់ ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារព័ត៌មាន»។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់ប្រកបដោយថាមពលរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយា​បន្ន និងប្រសិទ្ធភាព។…

  • និស្សិត​ជប៉ុន ៦​នាក់ បាន​មក​សិក្សា​ស្រាវ​ជ្រាវ​នៅ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ

    និស្សិត​ជប៉ុន ៦​នាក់ បាន​មក​សិក្សា​ស្រាវ​ជ្រាវ​នៅ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ

    ភ្នំពេញ៖ ក្រោម​កិច្ច​សហការ​ជា​មួយ​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌ ​​និស្សិត​ជន​ជាតិ​ជប៉ុនប្រាំមួយ​នាក់ បាន​មក​សិ​ក្សា​ស្រាវ​ជ្រាវ​នៅស្ថា​នីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីនស្កេ​ន (Ground Penetrating Radar-GPR) ដើម្បី​កំណត់​ទីតាំង​សម្រាប់​ការ​ធ្វើកំ​ណាយ​។ លោក ភិន សំណាង ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ បណ្តុះ​បណ្តាល និង​តម្កល់​ឯកសារ​ នៃអាជ្ញាធរជាតិព្រះវិហារ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ថា ជា​ដំបូង​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ស្ថានីយ​ឡ​បុរាណ​គោកដី​ឆ្នាំង​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹក​នាំ​ដោយ​មន្ត្រី​បច្ចេក​ទេស​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប៉ុន្តែ​ក្រោយ​មក​ភាគី​ជប៉ុន ចាប់​អារម្មណ៍​លើ​ការ​ងារ​ស្រាវ​ជ្រាវ​នេះ។ លោក​បន្ត​ថា​ ហេតុ​នេះ​នៅ​ឆ្នាំ​២០២០ សាស្រ្តាចារ្យ តាបាតា(TABATA) នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​របស់​សាកលវិទ្យាល័យ វ៉ាសេដា(WASEDA) នៃ​ប្រទេស​ជប៉ុន បាន​ចុះ​​អនុស្សរណៈយោគយល់​គ្នា​ជាមួ​យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​អនុវត្ត​គម្រោង​ទៅលើ​​ការងា​រ​កំណាយ​ស្ថានីយ​ឡបុរាណ​គោគ​ដី​ឆ្នាំងនេះ​​។ លោកបា​ន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​និស្សិត​ជន​ជាតិ​ជប៉ុន​ទាំង​ ៦​នាក់​នេះ ​ស្ថិតក្រោ​ម​ការ​ដឹក​នាំដោយ​សាស្រ្តាចារ្យ TABATA ដើម្បី​ធ្វើកា​រ​សិក្សា​ស្រាវ​ជ្រាវ​លើ​កំណាយ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​នេះ ដោយ​មាន​ការ​ប្រើ​​ប្រាស់​ម៉ាស៊ីន​ស្កេន (GPR) ដើម្បី​ពិនិត្យ​មើល​សំណល់​បុរាណ​វិទ្យា​ផ្សេងៗ​នៅ​ក្រោម​ដី និង​​ងាយ​ស្រួល​កំណត់​ទីតាំង​សម្រាប់​ការ​ធ្វើ​កំណាយ​ផង​ដែរ ខណៈ​ដែល​ការសិ​ក្សា​ស្រាវ​ជ្រាវ​នេះ ​ជា​លើក​ទី​៣​ហើយ​ដែ​ល​សាស្ត្រាចារ្យ​ជន​ជាតិ​ជប៉ុន បាន​ដឹកនាំ​​សិស្សរ​បស់ខ្លួ​ន​មក​កម្ពុជា​។ លោក ភិន សំណាង បាន​​ថ្លែង​ថា​ ៖ «​គោល​បំណង​ស្រាវ​ជ្រាវ​របស់​ពួក​គាត់​នេះ គឺ​ដើម្បី​ចង់ដឹ​ង​បន្ថែម​អំពី​ឧ​ស្សាហកម្ម​ផលិត​កុលាល​ភាជន៍ ពិសេស​ចង់​សិក្សា​អំពីទ្រ​ង់​ទ្រាយ​រចនា​សម្ព័ន្ធ និង​ទំហំឡ​​ដុត​កុលា​​ភាជ​ន៍…

  • រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា ១៦៥ លានដុល្លារក្នុងឆ្នាំ២០២៤ សម្រាប់គ្រួសារមានបណ្ណសមធម៌

    រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា ១៦៥ លានដុល្លារក្នុងឆ្នាំ២០២៤ សម្រាប់គ្រួសារមានបណ្ណសមធម៌

    ភ្នំពេញ៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារ ដែលនឹងចាប់​ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។ នេះជាគោលការណ៍ដ៏សំខាន់មួយ ដែលស្ថិតនៅក្នុងគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ដែលជាគោ​ល​នយោ​បាយ​អាទិ​ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឱ្យអនុវត្តន៍​នៅក្នុង​ឆ្នាំ២០២៣នេះ។ នេះបើយោងតាម​របាយការណ៍ក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា។ ក្រសួងបានឱ្យដឹងថា ​គោលការណ៍ណែនាំ​នេះ ត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួ​សា​រដែលជាបណ្ដុំនៃកម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែ​ល​​មាន​ស្រាប់ និងកម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុង​ទម្រង់​រួមមួយក្រោមប្រតិបត្តិករទោល ពោលគឺមូលនិធិជាតិជំនួយសង្គម និងមានកា​រចូលរួមគាំទ្រអនុវត្ត​ពី​ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្រសួងបញ្ជាក់ថា ៖ «​កម្មវិធីចំនួន៤ នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសារ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ,កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា,កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)»។ នាពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​ ក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន កាលពីដើមខែ​ធ្នូសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា​ ការកសាងប្រព័ន្ធគាំពារសង្គ​ម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមាហរណកម្មនិងស្វ័យប្រវត្តិកម្មមានសារៈសំខាន់ក្នុងការទ្រទ្រង់សុខុមាលភាពប្រ​ជា​ពលរដ្ឋ…

  • អ្នកនាំពាក្យ៖ បាត់បង់ ៦៩ នាក់ និង​របួស ២៤៨នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១៤៩ករណី

    អ្នកនាំពាក្យ៖ បាត់បង់ ៦៩ នាក់ និង​របួស ២៤៨នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១៤៩ករណី

    ភ្នំពេញ៖ រយៈពេលជិតពីរសប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ ករណី ដែលបណ្ដាលឱ្យ​មានអ្នក​បាត់បង់ចំនួន ៦៩នាក់ និងរងរបួស​ ២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០ មកដល់ថ្ងៃទី២២ ខែធ្នូនេះ។ នេះបើយោងតាមការ​លើកឡើង​របស់​ឯកឧត្តម ទូច ​សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ​នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣តាមរយៈហ្វេសប៊ុក ដោយ​លោក​​បាន​បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើ​ប្រាសម៉ូតូ រងគ្រោះច្រើនជាងគេ។ ឯកឧត្តមបានបន្តថា ហេតុនេះហើយបានជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ដាក់បញ្ហាចរា​ចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ​ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់លោ​កឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។​ ឯកឧត្តម ទូច សុខៈ បាន​បញ្ជាក់ថា ៖ «ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត​កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស​ល្បឿនកំណត់ ធ្វេសប្រហែស មើលស្រា​លស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរា​ចរណ៍​​… ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ»។…

  • ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី២២ ខែធ្នូ

    ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី២២ ខែធ្នូ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៩នាក់ស្រី ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២២,៦៩ក្រាម និង២៨កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ៧កញ្ចប់តូច។លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ១០,៦៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែធ្នូ

    យានយន្តល្មើសចំនួន ១០,៦៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែធ្នូ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន១៣,៥២៤គ្រឿង រថយន្តធំ១៣០គ្រឿង រថយន្តតូច ២,៧៧៦គ្រឿង ម៉ូតូ ១០,៦១៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប១០,៦៦២ចំនួន គ្រឿងមានរថយន្តធំ ៦០គ្រឿង រថយន្តតូច ១,៣៨៨គ្រឿង និងម៉ូតូចំនួន ៩,២១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១៩នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់និងរងរបួសធ្ងន់ស្រចំនួន ១៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៣លើក ស្លាប់ ៣នាក់ មិនគោរពសិទ្ធិ ២លើក ស្លាប់ ១នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ២លើក ស្លាប់ ០នាក់ និង កត្តាយាន ១លើក ស្លាប់ ០នាក់៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញសំណេះសំណាលក្រុមស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 នៅខេត្តកំពង់ធំ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញសំណេះសំណាលក្រុមស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 នៅខេត្តកំពង់ធំ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការ ឯកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ខេត្តកំពង់ធំ និងជាតំណាងឱ្យរដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីអញ្ជើញសំណេះ សំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 ប្រចាំខេត្តកំពង់ធំ និងដើម្ បីចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៧៩ ថ្ងៃកំណើតកង ទ័ព ប្រជាជនវៀតណាម (២២-១២-១៩៤៤- ២២-១២- ២០២៣)។ នៅទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ក្រុមបច្ចេកទេស K72 នាទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក វរសេនីយត្រី ង្វៀន វ៉ាន់ ឡុង អនុប្រធានក្រុមបច្ចេកទេស ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាម K72ប្រចាំ ខេត្តកំពង់ធំបានជម្រាបប្រតិភូអំពីសកម្មភាពនិងលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងដំណាក់កាលទី២៣ រដូវប្រាំងឆ្នាំ២០២៣ និង២០២៤  និងបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះ ថ្នាក់ ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅ ខេត្ត កំពង់ធំដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នាពេល កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ។ពិសេសនៅក្នុងឱកាស…