-
ពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការ គ.ជ.ប ថ្មី នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋម សិលាសាងសង់ អគារ ទីស្ដីការ គ.ជ.ប ថ្មី នៅលើដីឡូតិ៍លេខ ៧១ វិថីសុធារស សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការ គ.ជ.ប ថ្មី នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក គ្រប់អគ្គនាយកដ្ឋាន ថ្នាក់ដឹកនឹកនៃនាយកដ្ឋានជំនាញ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធនានាចំណុះឱ្យ គ.ជ.ប មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។ នាឱកាសដ៏អធិកអធមនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ និងថ្នាក់ដឹកនាំ គ.ជ.ប ទាំងអស់ បានប្រារព្ធពិធីសែនក្រុងពាលីតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានរៀបចំនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ប្រដាប់ប្រដាផ្សេងៗ បូជាចំពោះគុណព្រះរតនត្រ័យ គុណកែវទាំង៣…
-
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹក ថ្ងៃទីបាន អញ្ជើញជាគណៈ អធិបតីក្នុងពិធី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ដែលធ្វើឡើងនៅក្នុងបរិវេណវត្ត ជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងអង្គពិធីនេះថា ការជួប ជុំដ៏មានអត្ថន័យ នេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ ដែលក្នុង សូច នាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ…
-
ក្រសួងការងារ បញ្ចេញឈ្មោះទីភ្នាក់ងារឯកជន ចំនួន ៩៨ ដែលជ្រើសរើសពលករ ទៅធ្វើការនៅជប៉ុនដោយស្របច្បាប់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ មករា ២០២៤ បានបញ្ចេញឈ្មោះ ទីភ្នាក់ងារជ្រើសរើសឯកជន ដែលមានសិទ្ធិ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានចំនួន ៩៨ ក្រុមហ៊ុន។ បើតាមក្រសួងការងារបានឱ្យដឹងថា ទីភ្នាក់ងារជ្រើសរើសឯកជន ចំនួន៩៨ នោះមានដូចជា ហ្វីលីម៉រ ខេមបូឌា (PHILIMORE CAMBODIA CO.,LTD) ថបមេនផៅវ័រ (TOP MANPOWER CO.,LTD) ស៊ីធី អិម ត្រេធីង មេនភៅវ័រ (CDM TRADING MANPOWER CO.,LTD) ម៉ី យន សឺវីស ខូអិលធីឌី (MEY YORN SERVICE CO.,LTD) អ៊ឺង រឹទ្ធី គ្រុប (UNG RITHY GROUP CO.,LTD) សឹកសេស…
-
ក្រសួងការងារជូនដំណឹងពីការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋនិងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២ ខែ មករា ឆ្នាំ ២០២៤នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្តល់ផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋនិងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធា រណរដ្ឋកូរ៉េ ។ បើយោងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ចំពោះព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១) ឬអនុព័ន្ធការងារអមស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤) នៅរៀងរាល់ម៉ោង ធ្វើការ។ ក្រសួងការងារបានលើកឡើងដោយបញ្ជាក់ដែរថា”សូមបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលកំពុង…
-
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ក្រសួងបញ្ជាក់ថា ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់ នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ២-តំបន់ខ្ពង់រាប ៣-តំបន់មាត់សមុទ្រ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ហានិភ័យ នៃការកកើតស៊ូណាមិ កម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល

ភ្នំពេញ៖ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល ។ ចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។ បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងបងប្អូនខ្មែរយើងទៅទីកន្លែងដែលមានសុវត្ថិភាព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព របស់ពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ ៕ ប្រភព ៖ ទូតកម្ពុជាប្រចាំប្រទេសជប៉ុន និង ក្រសួងការងារ
-
កម្លាំងយោធាព្រំដែនថៃ ចាប់ម៉ូតូបាន ២៣ គ្រឿង ដែលបម្រុងលួចឆ្លងដែនចូលមកខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងយោធាព្រំដែនថៃ មួយ ក្រុម បាន ដើរល្បាតតាមព្រំដែនត្រង់ចំណុច ច្រកថាប់ព្រិច ស្រាប់ តែបានឃើញម៉ូតូប្រភេទ អូតូ ជាច្រើន គ្រឿងត្រូវបានជន មិន ស្គាល់មុខយកមកលាក់ទុក បម្រុង លួចឆ្លងដែនចូល ទឹកដីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាហើយ បាន ធ្វើការឃាត់ទុក។ ប្រភពបានបញ្ជាក់ថា ករណីនេះបានកើតឡើង បាននៅ វេលាម៉ោង ៨ យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅ ក្នុង ចម្ការ រដូងប្រេង ក្បែរព្រំដែន ថៃ កម្ពុជា ។ តាមការអះអាងរបស់កម្លាំងយោធាព្រំដែនថៃឱ្យដឹងថា នៅម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូពេលកម្លាំងល្បាតមក ដល់ចំណុចខាងលើបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខ យកមកលាក់ទុកនៅ ក្នុងចម្ការដូងប្រេង ដោយគ្រប់តង់ពណ៌ខៀវ ស្ថិតនៅ ចំណុចភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ…
-
រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ សមរភូមិក្រោយតែងតែ ផ្សារភ្ជាប់ជាមួយ សមរភូមិ មុខ ជាប់ ជានិច្ច

ឧត្តរមានជ័យ៖ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនកងទ័ព ដែលឈរ ជើងការពារ ខ្សែបន្ទាត់ព្រំដែន ឱ្យមានអារម្មណ៍កក់ក្តៅ សមរភូមិក្រោយមិន ដែល ភ្លេចសមរភូមិមុខនោះទេ ហើយបានផ្សារភ្ជាប់សមរភូមិមុខជានិច្ច។ ជាក់ស្តែងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចងសម្ព័ន្ធមេត្រីភាព និងបានចូលរួមផ្តល់នូវ ជំនួយឧបត្ថម្ភ គាំទ្រ រួមទាំងការអភិវឌ្ឍនានា ក្នុងកងពលតូចថ្មើរជើងលេខ៤១និងការអភិវឌ្ឍប្រទេសជាតិយើងទាំងមូល។នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ក្នុង ឱកាសអញ្ជើញជួបសាកសួរសុខទុក្ខ និងដាក់សម្ពោធ សមិទ្ធផល ថ្មីដែល ជាអំណោយរបស់អង្គភាពសម្ព័ន្ធមេត្រីភាពនៅ កងពល តូចថ្មើ រជើង លេខ៤១ ស្ថិតនៅ ភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នន នៅទីណាក៏ដោយ យើងតែងតែឃើញ ពាក្យស្លោក«សន្តិភាព» ដែលពាក្យស្លោកនេះ បានប្រើតាំងពីមុនមក ហើយ បន្តរហូតតទៅទៀត ព្រោះប្រទេសកម្ពជា ត្រូវការសន្តិភាព ដើម្បី អភិវឌ្ឍន៍ ។យើងមានសន្តិភាព…
-
ជនមានពិការភាព ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍ អនឡាញ សំឡេងជនពិការភ្នែក (VOB) បានទទួលអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ភ្នំពេញ)៖ ស្របពេលនៃពិធីអបអរសាទរខួបលើកទី២៥ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៃការកសាងវិមានឈ្នះ ឈ្នះ, នៅរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ជនមានពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាងសង់ស្ថានីយអង់តែនទូរសព្ទចល័ត បន្ថែម ៩២ទីតាំង ក្នុងខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ៩២ទីតាំង នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ដាច់ស្រយាល នៅក្នុងទីតាំងសហគមន៍អេកូទេសចណ៍ព្រៃលិចទឹកខ្នារពោធិ៍ ស្ថិតក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ឯកឧត្តម រដ្ឋមន្រ្តី បន្តថា កន្លងមក ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ទាំងសេវាទូរសព្ទចល័ត និងអ៊ុនធឺណិត គឺជាគោលដៅអាទិភាពដែលក្រសួងបន្តយកចិត្តទុកដាក់តាមរយៈ ជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍បន្តវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធនិងពង្រីកបណ្តាញទូរសព្ទចល័តឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ តាមការវាយតម្លៃរបស់ក្រុមការងារបច្ចេកទេស នៅរាជធានីភ្នំពេញត្រូវការសាងសង់ស្ថានីយ អង់តែន ប្រមាណជាងមួយពាន់ទីតាំងថែមទៀត ទើបធានានិរន្តរភាព នៃការតភ្ជាប់សេវាទូរសព្ទចល័តបានល្អប្រសើរ ហើយការងារនេះកំពុងត្រូវបានដោះស្រាយជាបណ្តើរៗហើយ ។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត គូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា…