Category: ព័ត៌មានសង្គម

  • យើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃមហាជ័យជន្នះ ៧ មករា ឆ្នាំ១៩៧៩

    យើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃមហាជ័យជន្នះ ៧ មករា ឆ្នាំ១៩៧៩

    (កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានគូសបញ្ជាក់ថា យើងមានសុខសន្តិភាពពេញលេញ និងមានការ អភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃមហាជ័យជន្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលមានកងទ័ពរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន, សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចមហាធម្មពោធិ៍សាល ជា ស៊ីម បានសហការជាមួយកងទ័ពស្ម័គ្រចិត្ត វៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត នឹងបានការពារទប់ស្កាត់ របបប្រល័យពូជសាសន៍នេះមិនឲ្យវិលត្រឡប់មកវិញបាន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងដូច្នេះនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ និងបណ្ដាការិយាល័យស្ថាប័ន ពាក់ព័ន្ធ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដើម្បីពិភាក្សារៀបចំការ ប្រារព្ធទិវាបុណ្យជាតិ ៧មករា ខួបលើកទី៤៥ (ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថ្ងៃ៧…

  • អាជ្ញាធរខណ្ឌឬស្សីកែវ ចុះធ្វើរដ្ឋបាល នៅទីតាំងខារ៉ាអូខេមួយកន្លែង ដើម្បីរក ឧបករណ៍ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងខុសច្បាប់នូវសារធាតុញៀន

    អាជ្ញាធរខណ្ឌឬស្សីកែវ ចុះធ្វើរដ្ឋបាល នៅទីតាំងខារ៉ាអូខេមួយកន្លែង ដើម្បីរក ឧបករណ៍ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះធ្វើរដ្ឋបាលនៅទីតាំងខារ៉ាអូខេមួយកន្លែង ដើម្បីរកឧបករណ៍ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងខុសច្បាប់ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។ មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា នៅរសៀថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការ ជាមួយរដ្ឋបាលខណ្ឌ-សង្កាត់ បានចុះធ្វើរដ្ឋបាលនៅទីតាំងខារ៉ាអូខេមួយ កន្លែងដែលមាននាមករណ៍ អាជួង ដែលស្ថិតនៅផ្លូវ២០០R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌឬស្សីកែវ, លោក វ.ទោ សារ៉ាយ ចេង អធិការរងទទួលផែនគ្រឿងញៀន, លោក ស្វាយ បូរ៉ា អធិការរងខណ្ឌ, លោក ស្តើង មានិត ចៅសង្កាត់ទី១, លោក ញាណ ពុទ្ធា នាយប៉ុស្តិ៍នគរបាលសង្កាត់គីគីឡូម៉ែត្រលេខ៦ និងភាគីពាក់ព័ន្ធ។ ជាលទ្ធផល កម្លាំងចម្រុះ មិនបានរកឃើញឧបករណ៍ពាក់ព័ន្ធករណីប្រើប្រាស់ ដោយខុសច្បាប់នៅសារធាតុញៀននោះឡើយ ៕ ដោយ ៖ វណ្ណលុក

  • យានយន្តល្មើសចំនួន ៦៣៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែមករា

    យានយន្តល្មើសចំនួន ៦៣៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៨៣៧គ្រឿង រថយន្តធំ១០គ្រឿង រថយន្តតូច២០៤គ្រឿង ម៉ូតូ ៦២៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៦៣៩ គ្រឿងមានរថយន្តធំ ៨គ្រឿង រថយន្តតូច ១១០គ្រឿង និងម៉ូតូចំនួន ៥២១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ១៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ១៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួសធ្ងន់ស្រចំនួន ១៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៤លើក ស្លាប់ ០នាក់ មិនគោរពសញ្ញា ១លើក ស្លាប់ ១នាក់ មិនគោរពសិទ្ធិ ៣លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ៣លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ និងកត្តាយាន ១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • រដ្ឋមន្រ្តីក្រសួងការងារ៖ ការដាក់ផ្ទាំង “Tourist Visa, Employment is not permitted” នៅច្រកអន្តរជាតិ ជាការពួតដៃរួមគ្នាទប់ ស្កាត់ការ ជួញដូរមនុស្សក្រោមរូបភាពមកធ្វើការនៅកម្ពុជា

    រដ្ឋមន្រ្តីក្រសួងការងារ៖ ការដាក់ផ្ទាំង “Tourist Visa, Employment is not permitted” នៅច្រកអន្តរជាតិ ជាការពួតដៃរួមគ្នាទប់ ស្កាត់ការ ជួញដូរមនុស្សក្រោមរូបភាពមកធ្វើការនៅកម្ពុជា

    ភ្នំពេញ៖ បច្ចុប្បន្នអ្នកធ្វើដំណើរចេញ ចូលតាមច្រកអន្តរជាតិនឹង បានឃើញផ្ទាំងអក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា “ទិដ្ឋាការទេសចរណ៍មិនអនុញ្ញាតឱ្យធ្វើការនៅ ប្រទេស កម្ពុជា បានទេ”។ ផ្ទាំងបម្រាមនេះធ្វើឡើងរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ ក្នុងន័យសហការគ្នាទប់ ស្កាត់បទ ល្មើស ជួញដូរមនុស្សមកកាន់កម្ពុជា ។ លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅព្រឹកថ្ងៃទី៥ ខែមករា ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដើមចម ដែល ធ្វើឱ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើរ របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈទៅកាន់ ក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គនាយក ដ្ឋានជំនាញដើម្បីដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” នៅតាមច្រកអន្តរជាតិទាំងអស់របស់កម្ពុជា។ បន្ថែមលើសំណើរនេះរដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា “នេះជា យន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជនបរទេសដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិនដឹងថាទិដ្ឋាការរបស់គាត់មិនត្រូវបាន…

  • អភិបាលខេត្តកំពត៖ ការខិតខំនឹងរួមគ្នាគ្រប់ភាគីពាក់ព័ន្ធ ជាមួយ ប្រជា ពលរដ្ឋបានធ្វើឱ្យខេត្តកំពត សម្រេចបានលទ្ធផល សំខាន់ៗជាច្រើន

    អភិបាលខេត្តកំពត៖ ការខិតខំនឹងរួមគ្នាគ្រប់ភាគីពាក់ព័ន្ធ ជាមួយ ប្រជា ពលរដ្ឋបានធ្វើឱ្យខេត្តកំពត សម្រេចបានលទ្ធផល សំខាន់ៗជាច្រើន

    កំពត៖ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត កាលពី ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត បានលើកឡើងថា ការអភិវឌ្ឍមិនអាចខ្វះបាន ឡើយ នូវកិច្ចខិត ខំប្រឹងប្រែង និងកិច្ច សហការរវាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។ពិសេស ប្រជាពលរដ្ឋទើបអាច ដំណើរការ បាន។ ក្នុងឆ្នាំ២០២៣កន្លងទៅ ខេត្តកំពតសម្រេចបាន នូវលទ្ធផលសំខាន់ៗ និងការអភិវឌ្ឍ ជាច្រើនគួរឱ្យកត់សម្គាល់ ដែល នេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាពីគ្រប់ ភាគី ពាក់ព័ន្ធ។ ឯកឧត្តមអភិបាលខេត្តបន្តទៀតថា តាមការកត់សម្គាល់ឃើញថា កន្លងមកដោយមានកិច្ចខិតខំប្រឹងប្រែងគ្រប់មន្ទីរ-អង្គភាព កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ ប្រជាពលរដ្ឋ ទូទាំងខេត្ត បានធ្វើឱ្យខេត្តសម្រេច បាននូវលទ្ធផល សំខាន់ៗជាច្រើនក្នុងនោះរួមមាន៖ ១-ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងការពារសុវត្ថិភាព ជូន ថ្នាក់ដឹកនាំប្រតិភូរាជរដ្ឋាភិបាល ភ្ញៀវជាតិ…

  • សមត្ថកិច្ចជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព លើទឹកដោះគោខាប់ ,តែកញ្ចប់ ,ដំណាប់

    សមត្ថកិច្ចជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព លើទឹកដោះគោខាប់ ,តែកញ្ចប់ ,ដំណាប់

    ភ្នំពេញ ៖ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូច គុណភាព រួមមាន ទឹកដោះគោខាប់ តែកញ្ចប់ ដំណាប់ ។ល។ សរុបចំនួន ៥១.២៤៨ គីឡូក្រាម បន្ទាប់ពីរកឃើញ បានដកហូត យកមករក្សាទុកនៅទីស្នាក់ការសាខា ត្រៀមយកទៅកម្ទេចចោល។ ប្រភពបានឱ្យដឹងថា ការរកឃើញនេះកាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រ សំខាន់ៗ ក្នុងខេត្តកែប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងរាជធានី ភ្នំពេញ ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំបញ្ជ្រាបការយល់ ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវ ប្រឈម ចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិ ភាពម្ហូបអាហារចំនួន ៧៧ផ្ទាំង និងខិត្តបណ្ណ ស្តីពីកិច្ចការហាឡាលចំនួន ២១សន្លឹក ៕ ដោយ ៖ ភារ៉ា…

  • អាវុធហត្ថរាជធានីភ្នំពេញបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ !

    អាវុធហត្ថរាជធានីភ្នំពេញបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ !

    ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាល ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជា ការ រង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរា ជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ សភាព ការណ៍ វាយតម្លៃលទ្ធផលការងារកំណែទម្រង់ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ ដោយ មានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិ ការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរ និង ថ្លែងអំណរគុណនូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែល បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ សម្រេចបានស្នាដៃជាច្រើនក្នុងឆ្នាំ២០២៣ កន្លងទៅ ជាពិសេស ការងារ បំពេញបេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សា សណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ ជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ…

  • ក្លិបអ្នកកាសែតកម្ពុជា និង ក្រសួងអធិការកិច្ចរៀបចំវេទិកាពិភាក្សាដល់អ្នកសារព័ត៌មាន ពីតួនាទី និងការងារអធិការកិច្ចគ្រប់វិស័យនៅកម្ពុជា

    ក្លិបអ្នកកាសែតកម្ពុជា និង ក្រសួងអធិការកិច្ចរៀបចំវេទិកាពិភាក្សាដល់អ្នកសារព័ត៌មាន ពីតួនាទី និងការងារអធិការកិច្ចគ្រប់វិស័យនៅកម្ពុជា

    (ភ្នំពេញ)៖ ក្លបអ្នកាសែតកម្ពុជាជាមួយនឹងក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជាសំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលប្រព្រឹត្តិទៅនៅក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៤នេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និង លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាង១០០នាក់ មកពីស្ថាប័ននានា។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថាការរៀបចំវេទិការពិភាក្សានេះដែរធ្វើឡើងគឺក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈម រួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។ ឯកឧត្តម ហួត ហាក់ បានថ្លែងពីតួនាទីសំខាន់ៗនៃស្ថាប័នអធិការកិច្ច និងស្ថាប័នមួយនេះបានចាប់ បដិសន្ធិឡើងតាំងតែពីឆ្នាំ ១៩៥៣ ពោលគឺសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។ក្នុងឆ្នាំ១៩៨១ ដល់ ១៩៨៧ នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជាក៏បានបង្កើតក្រសួងមួយឱ្យទទួលកិច្ចការនេះ ដែលកាលនោះមានឈ្មោះថាក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ។ឆ្នាំ១៩៨៧ ដល់ឆ្នាំ ១៩៩៣…

  • ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៣ ខែមករា

    ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៣ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន   ៣២នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២១នាក់ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣,៣៣ក្រាម និង ២៨កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ០,៩៩ក្រាម ។ លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា