Category: ព័ត៌មានសង្គម

  • ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ខ្វះខាតរស់នៅលើដីសម្បទាន សង្គមកិច្ចនៅឃុំក្រយា

    ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ខ្វះខាតរស់នៅលើដីសម្បទាន សង្គមកិច្ចនៅឃុំក្រយា

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បាន ដឹកនាំកម្លាំង នគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ អញ្ជើញ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនរស់នៅដីសម្បទានសង្គមកិច្ច និងគេហឋាន ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ថ្លែងក្នុងជំនួបកាលពីព្រឹកថ្ងៃទី៩ ខែមករា ឧត្តមសេនីយ៍ទោ ម៉ែន លី បាន នាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំ នៃព្រះ រាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនយុទ្ធជន ដែលរយៈពេល កន្លងមក សមាជិកបានចូលរួមចំណែក ដើម្បីបុព្វហេតុជាតិមាតុភូមិ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម  រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាពស្ថិរភាពនយោបាយ ឯកភាពជាតិ ពេញលេញ  មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។ បន្ថែមលើការសំណេះសំណាលនេះដែរ លោកស្នងការ ថ្លែងកោត…

  • ការបណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំដើម្បីយក ចំណេះដឹងទៅបម្រើប្រយោជន៍អង្គភាព និងសង្គមជាតិ

    ការបណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំដើម្បីយក ចំណេះដឹងទៅបម្រើប្រយោជន៍អង្គភាព និងសង្គមជាតិ

    កំពង់ស្ពឺ៖ឧត្តមសេនីយ៍ឯក អុំ អុន អនុប្រធានបណ្ឌិត្យសភានគរ បាល កម្ពុជា និងជាតំណាងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធី បិទ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧លើកទី២ ដែលមានសិក្ខាកាមចំនួន១៩៤នាក់បាន បញ្ចប់ ការសិក្សាដោយ ជោគ ជ័យនៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាល ជាតិភូមិភាគ៣ បានបញ្ជាក់ថា សាលានគរបាលជាតិភូមិភាគ៣ ក៏ដូច ជាសាលានគរបាលជាតិភូមិភាគនានាដែរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ជាពិសេស ការបណ្តុះបណ្តាលមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាលនិង សិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីអង្គភាពចំនួន៦រួមមាន ស្នងការដ្ឋាន នគរបាលខេត្ត កំពង់ស្ពឺ កំពត កោះកុង ព្រះសីហនុ កែប និងខេត្ត តាកែវ។ ចាប់ពីពេលបង្កើតរហូតមកដល់ពេលនេះ សាលាបាន បណ្តុះ បណ្តាល កងកម្លាំងនគរបាលសរុបចំនួន៧,៣៤០នាក់…

  • កងរាជអាវុធហត្ថខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងលើការងារល្បាតចល័ត នៅក្នុងភូមិសាស្ត្រ ទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឲ្យបាន ទាន់ពេលវេលា

    កងរាជអាវុធហត្ថខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងលើការងារល្បាតចល័ត នៅក្នុងភូមិសាស្ត្រ ទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឲ្យបាន ទាន់ពេលវេលា

    (តាកែវ)៖ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ។ កិច្ចប្រជុំនេះផ្តោតជាសំខាន់ ស្ដីពីការពង្រឹងលើការងារល្បាតចល័តនៅក្នុង ភូមិសាស្ត្រទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឲ្យបានទាន់ពេលវេលា ពិសេសត្រូវបន្តចូលរួមជួយសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញ ចូលនៅតាមបណ្ដាសាលារៀននានា។ លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត បានដាក់បទបញ្ជាដល់មន្ទីរជំនាញរៀបចំ ពិធីផ្សព្វផ្សាយ សេចក្ដីណែនាំ របស់ក្រសួងការពារជាតិ លេខ០០៧/សណន ២០២៣ ស្តីពី វិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុង កងយោធពលខេមរភូមិន្ទ និងបទបញ្ជាថ្មីៗ របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថទូទាំងខេត្ត ឱ្យបានជ្រួតជ្រាប ។ លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានដាក់បទបញ្ជាទៅដល់ការការិយាល័យជំនាញ ធ្វើការត្រួតពិនិត្យ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ…

  • អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើម ទទួលពាក្យបណ្ដឹងផ្ទាល់ពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយ

    អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើម ទទួលពាក្យបណ្ដឹងផ្ទាល់ពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយ

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជកនិងដោយមានសមាសភាព ចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាន អជកឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិកនៃ អជក. ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អដកនិង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ក្នុងនោះរួមមាន៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទនៃការចាប់ផ្តើមទទួលពាក្យបណ្ដឹង ផ្ទាល់ពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយ។ ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនេះ នឹងធ្វើឡើងនៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. (នាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការទូទៅ) ស្ថិតនៅអគារពហុបំណ ងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងស្ថិតនៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ អជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចាប់ផ្ដើម…

  • បាត់ទូរសព្ទ ហើយបារម្ភពីគណនី Telegram របស់អ្នកមែនទេ តោះមកដឹងពីវិធីសាស្រ្តយកគណនីTelegramត្រលប់មកវិញ

    បាត់ទូរសព្ទ ហើយបារម្ភពីគណនី Telegram របស់អ្នកមែនទេ តោះមកដឹងពីវិធីសាស្រ្តយកគណនីTelegramត្រលប់មកវិញ

    (ភ្នំពេញ)៖ ប្រសិនបើបាត់ទូរស័ព្ទ ហើយបារម្មណ៍ពីគណនី Telegram របស់អ្នកមែនទេ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបាន ។ ជាដំបូងតើគណីយ តេឡេក្រាមមានបាន Log in ក្នុង device ផ្សេងអត់ ដូចជា IPad, laptop ប្រសិនមាន យើងអាច ចូលទៅកាន់ Setting បន្ទាប់មករកពាក្យ Device ត្រង់ចំណុច Active sessions ចុចលើប្រភេទទូរស័ព្ទដែលបានបាត់ រួចចុច Terminate Session ដែលបានបាត់ ដើម្បីបិទការភ្ជាប់គណនី ចេញពីទូរស័ព្ទដែលបានបាត់។ ករណី ប្រសិនបើ គណនី Telegram មិនអាចចូល(Log in) ឬប្រើប្រាស់ក្នុងឧបករណ៍ (Devices) ផ្សេងទេ តើគួរធ្វើដូចម្តេច? ជាដំណោះស្រាយ ដំបូងធ្វើការទាក់ទងជាបន្ទាន់ទៅកាន់ ប្រតិបត្តិករ ឬក្រុមហ៊ុនទូរសព្ទដើម្បីឱ្យគេប្លុក ឬបិទលេខស៊ីមកាតទូរសព្ទដែលបានបាត់ រួចធ្វើការបើកស៊ីមថ្មី ជាមួយលេខទូរសព្ទចាស់ ហើយជំហានបន្តធ្វើការរងចាំរហូតដល់អ្នក ទទួលបានស៊ីមថ្មីជាមួយលេខទូរសព្ទចាស់ ហើយធ្វើការ Log…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត

    ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមជាមួយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួម រំលែកទុក្ខក្រុមគ្រួសារ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅគេហដ្ឋានក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការ ។ សូមបញ្ជាក់ថា ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត បានទទួលមរណៈភាពកាលពីថ្ងៃ អាទិត្យ១១រោច ខែ មិគសិរ ឆ្នាំ ដោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៤វេលាម៉ោង ៩:១១ នាទីយប់ ក្នុងជន្មាយុ ៨២ ឆ្នាំដោយជរាពាធ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្តែងនូវការចូលរួមរំលែកមរណៈ ទុក្ខ ដល់ក្រុមគ្រួសារសព…

  • យានយន្តល្មើសចំនួន ៣៦៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ខែមករា

    យានយន្តល្មើសចំនួន ៣៦៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៣គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៦៦គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ៨៩គ្រឿង ម៉ូតូ ៣៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣៦៥ គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៦៦គ្រឿង និងម៉ូតូចំនួន ២៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១០នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១០នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេស កើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រចំនួន ១០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០នាក់៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៨ ខែមករា

    ជនសង្ស័យ ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៨ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ២នាក់ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់ស្រី ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់ស្រី ៥នាក់ វត្ថុតាងដែលចាប់ យក សរុប ក្នុងថ្ងៃទី០៨ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១២៦២,៩៨ក្រាម និង៤កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ៨,១០ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ តាមការណែនាំ របស់រដ្ឋបាល រាជធានីភ្នំពេញ អាជ្ញាធរនឹងអ្វើការផាកពិន័យទៅតាមច្បាប់

    ចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ តាមការណែនាំ របស់រដ្ឋបាល រាជធានីភ្នំពេញ អាជ្ញាធរនឹងអ្វើការផាកពិន័យទៅតាមច្បាប់

    (ភ្នំពេញ)៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅដ្ឋាន ម្ចាស់ អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រសហគ្រាស និងបងប្អូនប្រជា ពលរដ្ឋ ភាគ ច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្ដីណែនាំខាងលើ ក៏ប៉ុន្តែ នៅមានមួយ ចំនួនតូចទៀតនៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ។ ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំខាងលើនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមានដូចមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បកចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់ជំពូកទី៧ ស្តីពីទោសបញ្ញត្តិនៃអំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើ អាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តតារាង កម្រៃ…