-
ក្រសួងកសិកម្ម និងក្រសួងបរិស្ថានចេញ វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនារដូវក្តៅ

(ភ្នំពេញ)៖ ក្រសួងចំនួន២គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង បរិស្ថានបានចេញសេចក្តីជូនដំណឹងមួយស្តីពីវិធានការការពារ និងទប់ស្កាត់ ភ្លើងឆេះព្រៃនារដូវក្តៅដែលកំពុងឈានមកដល់នេះ។ យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤នេះបានបញ្ជាក់ថា៖ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវប្រាំងមាន សភាព ក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូត ធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែល គួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃ ដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។ល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានកត់សម្គាល់ ឃើញថា ភ្លើងឆេះព្រៃជា រៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហា ដល់ការបាត់បង់ធនធាន ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារ ធម្មជាតិដែលអាចបង្កឱ្យ មាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងកសិកម្ម…
-
ឆ្នាំ២០២៣សាខាកាកបាទក្រហមខេត្តបាត់ដំបង ជួយ ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ ដែលប្រឈមបញ្ហាជីវភាព ខ្លាំងចំនួន១៧០ លើកស្មើនិង៤ ១៩២គ្រួសារ

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តនិង ជាប្រធាន គណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាន ក្រើនរម្លឹក ដល់ ថ្នាក់ដឹកនាំសាខា(កក្រកខេត្ត) និងអនុសាខាក្រុង-ស្រុកទាំង១៤ ក្នុង ខេត្តឱ្យបន្តយកចិត្តទុកដាក់ឱ្យ បានសកម្មជាប់ជាប្រចាំនិង ធ្វើ សកម្មភាព មនុស្សធម៌ដោយផ្ទាល់ ដើម្បីជួយដល់បងប្អូនគ្រួសារក្រីក្រ កំពុង ខ្វះខាត និងជួបការលំបាកខ្លាំងក្នុងមូលដ្ឋាននីមួយៗរបស់ខ្លួន។ត្រូវឆ្លើយតបឱ្យ សមស្របជាក់ស្តែង និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ឱ្យ បានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តណែនាំបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់សាខាកាកបាទក្រហម កម្ពុជា ខេត្តបាត់ដំបងកាលរសៀលទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការសាខា។ តាមរយៈរបាយការណ៍ពីវឌ្ឍនភាពសកម្មភាពការងារក្នុងឆ្នាំ២០២៣បានបង្ហាញថា សាខាកាកបាទក្រហមខេត្តបាត់ដំបង បានធ្វើសកម្មភាព មនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះចំនួន ចំនួន ១៧០លើក ស្មើនិង ៤ ១៩២គ្រួសារស្មើនឹងមនុស្សរាយ ១៤ ១២៥នាក់ (ស្ត្រី៦…
-
យានយន្តល្មើសចំនួន ៥៥៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន៦១៤គ្រឿង រថយន្តធំ០២គ្រឿង រថយន្តតូច ៦៥គ្រឿង ម៉ូតូ ៥៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥៥៦ គ្រឿងមានរថយន្តធំ០២គ្រឿង រថយន្តតូច ៤២គ្រឿង និងម៉ូតូចំនួន ៥១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស១៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រ ទេស កើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៤នាក់និងរងរបួសធ្ងន់ ស្រចំនួន១៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០១នាក មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ និងងងុយ ០១លើក ស្លាប់ ០១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី១១ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៦៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៤នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២៥នាក់ស្រី ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៣៨នាក់ស្រី ៦នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤៣៥៦,០៣ក្រាម និង៣៧កញ្ចប់តូច។ កេតាមីន(Ke) ស្មើ៤០០,៧៦ក្រាម។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
សឹករងកំពង់ធំ ប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យ សម្រាប់ទទួលព្រះសង្ឃ ជាង ៥០០អង្គ និមន្តមកប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេលបីថ្ងៃ

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋាន បាននាំយកបច្ច័យ ទេយ្យទាន ទៅប្រគេនព្រះសង្ឃជាង ៥០០អង្គ ដែលនិមន្តមកពីតាមបណ្ដាក្រុង-ស្រុកទាំង ៩ នៅក្នុងខេត្តកំពង់ធំ មកប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេលបីថ្ងៃ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ដើម្បីជួយសម្រាលដល់ការលំបាករបស់ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃ កម្ពុជា ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងការផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃចំនួនជាង ៥០០អង្គ រយៈពេល ៣ថ្ងៃ ក្នុងពេលនិមន្តមកប្រលងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង ទើបថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងការជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលជាស្រែបុណ្យរបស់ពុទ្ធសាសនិកជនគ្រប់រូបៗ ដោយបាននាំយកនូវអង្ករចំនួន…
-
សម្ដេចក្រឡាហោម ណែនាំអាជ្ញាធរខេត្តបាត់ដំបង និង មន្ទីរ ពាក់ព័ន្ធជួយសង្គ្រោះស្រូវប្រាំងរបស់កសិករឱ្យអស់លទ្ធភាពជាក់ស្តែង

បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត បាត់ដំបង បានដឹក នាំអាជ្ញាធរនិងក្រុមការងារពាក់ព័ន្ធអញ្ជើញ ពិនិត្យ ដំណាំស្រូវប្រាំងរបស់កសិករស្ថិតនៅឃុំតាលាស់ ស្រុកមោង ឫស្សីដែល កំពុងខ្វះទឹកស្រោចស្រព។ បន្ទាប់ពីការចុះ ពិនិត្យ ជាក់ ស្តែង សម្តេចក្រឡាហោមបានណែនាំដល់រដ្ឋបាល ខេត្ត និងមន្ទីរពាក់ព័ន្ធអន្តរាគមន៍ជួយសង្រ្គោះស្រូវឱ្យ អស់ លទ្ធភាព ជាក់ស្តែង សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវអនុសាសន៍ណែ នាំនេះកាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសសម្ពោធសមិទ្ធផលអគារសិក្សារថ្មីមួយខ្នង បួនជាន់ មាន ២០បន្ទប់នៃអនុវិទ្យាល័យសោហឺ។ យោងតាមរបាយការណ៍របស់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកមោងឫស្សីបានឱ្យដឹងថា យ៉ាងហោច ណាស់ មានឃុំចំនួន ៩ ក្នុងស្រុកមោងឫស្សី កំពុងតែខ្វះខាត ទឹកស្រោចស្រពដំណាំស្រូវប្រហែលជាង ៨ពាន់ហិកតា។ អនុវត្តតាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា អាជ្ញាធរនិងជំនាញទាំងមន្ទីរធនធានទឹកមន្ទីរកសិកម្មនឹងខិតខំប្រឹងប្រែងរកដំណោះស្រាយឆ្លើយតបជួយដល់ប្រជាកសិករទាំងនោះ ឱ្យអស់ពីលទ្ធភាពតាមតែដែលអាចធ្វើទៅបាន។…
-
សួនប៉ោយប៉ែត តេជោឈ្នះឈ្នះ បានលើកសម្រស់ ក្រុងប៉ោយប៉ែតបន្ថែមទៀត

បន្ទាយមានជ័យ៖ “សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ”ដែលស្ថិតនៅផ្លូវជាតិលេខ៥-ផ្លូវដែកភូមិគីឡូម៉ែត្រលេខ៤ នៃ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបាន សម្ពោធ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ត្រី-នាយរងខុទ្ទកាល័យសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្ដម ចាយ សាមិត រដ្ឋលេខាធិការ ក្រសួង បរិស្ថាន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ទីតាំងសួននេះជាអតីតដីដែលពលរដ្ឋចូលមករស់នៅក្នុងលក្ខណៈធ្វើ សំណង់មិនមានរបៀបរៀបរយលើដីចំណីផ្លូវជាតិ លេខ៥និងផ្លូវដែកដែលជាហេតុធ្វើឱ្យអាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធ ជូនពួកគេបាន។បន្ទាប់មកពលរដ្ឋ៤៧គ្រួសារ បានស្ម័គ្រចិត្តចាកចេញពីទីតាំងហើយត្រូវអាជ្ញាធរផ្តល់នូវដីដោះដូរគោលនយោបាយដីពីអាជ្ញាធរសង់លំនៅឋានទំហំ១៥ម៉ែត្រ គុណ៥០ម៉ែត្រ នៅតំបន់អភិវឌ្ឍន៍តេជោឈ្នះ ឈ្នះ បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ លោកបន្តថា អាជ្ញាធរបានកែលម្អទីតាំងជាសួនសាធារណ :ដែលប្រសិទ្ធនាម “សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ “។ជាសួនថ្មី ភ្ជាប់នឹងសួនចាស់មានទំហំដី៣.៥៦០ម៉ែត្រក្រឡា ក្នុងនោះផ្ទៃសួន៩៦០ម៉ែត្រក្រឡា ការ៉ូឡា ៥៦០ម៉ែត្រ ក្រឡា ប្រឡាយ…
-
បើកវគ្គបណ្ដុះបណ្ដាលមន្រ្តីកម្មវិធីជាតិជំនួយសង្គម មុន ចុះ អនុវត្ត ជាក់ស្ដែង

បាត់ដំបង៖ ក្រុមមន្រ្តីអនុវត្តកម្មវិធីនៅតាមឃុំ-សង្កាត់ទូទាំង ខេត្តបាត់ដំបងបានទទួលការបណ្តុះបណ្តាលស្តីពី៖ការបើក ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស(TVET)សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅមុនពេលដែលមន្រ្តីទាំងនេះនឹងត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូល ដ្ឋាន ។ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកាលពីព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៤ លោក ភួង សិទ្ធិប្រធានមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះគឺរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងនូវសមត្ថភាពនិងបញ្ជ្រាបពីនីតិវិធីដល់មន្ត្រីចុះអនុវត្តកម្មវិធីនៅតាមឃុំសង្កាត់។កម្មវិធីនេះនឹងដាក់ឱ្យដំណើរការនៅ ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅក្នុងឱកាសនោះលោកស្រី កែវ ដាណា អភិបាលរងខេត្ត បាត់ដំបងបានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច និងសហការីនិងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនពិសេសរដ្ឋបាលឃុំ សង្កាត់ដែលជាប្រតិបត្តិករផ្ទាល់នៅថ្នាក់មូលដ្ឋាន ដែលកន្លងមកពិតជាបានអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងការផ្តល់សេវាសាធារណៈនិងទាំងការអនុវត្តនូវកម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល។ លោកស្រីអភិបាលរងខេត្តបាត់ដំបង បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ត ខិតខំផ្តោតនូវការយក ចិត្តទុកដាក់ លើការកសាង និង ពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាពដោយឈរលើ ស្មារតី« មិនបោះបង់ពលរដ្ឋ ណាម្នាក់ » នោះឡើយ។ លោកស្រីអភិបាលរងខេត្តបាត់ដំបង បានជំរុញដល់មន្ទីរ សង្គមកិច្ច មន្ទីរពាក់ព័ន្ធ និងរដ្ឋបាល ឃុំ សង្កាត់…
-
សំណល់ និងការដុតសំណល់បា្លស្ទិក បង្កការប៉ះពាល់ដល់ សុខភាព មនុស្ស និងសត្វ

ភ្នំពេញ៖ ការបង្កើតសំណល់ប្លាស្ទិក បានបង្កបញ្ហាបរិស្ថាន ជាច្រើនដូចជា ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយ ការដុតសំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្ស-សត្វ ដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិកក្នុងប្រភពទឹក។សំណល់ ប្លាស្ទិកនៅក្នុងសមុទ្រក៏បង្កគ្រោះថ្នាក់ដល់ ជីវៈចម្រុះ នៅក្នុងសមុទ្រនិងមហាសមុទ្រផងដែរ។ ប្រភពក្រសួងបរិស្ថានបានបន្តថា ក្រៅពីថង់ប្លាស្ទិក នៅមាន សម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារនិងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ តាមការស្រាវជ្រាវរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រអាមេរិកចេញផ្សាយកាលពីពេលថ្មីៗនេះការប្រើប្រាស់ដបប្លាស្ទិកសម្រាប់ ពិសា ទឹក អាចប៉ះពាល់ដល់សុខភាព។ អ្នកជំនាញបាន បង្ហាញ ថា មានប៉ះពាល់ដោយសារភាគល្អិតនៃប្លាស្ទិកនៅក្នុងទឹកមាន រហូតរាប់ពាន់ភាគល្អិតក្នុងទឹកមួយលីត្រ ដែលច្រកនៅក្នុង ដបប្លាស្ទិក។ ភាគល្អិតនៃប្លាស្ទិក អាចបង្កហានិភ័យដល់ សុខភាព (បញ្ហាសសៃឈាមបេះដូង និងខួរក្បាល)និងជា កត្តាបង្កឱ្យមានជំងឺមហារីក ជាដើម។ ប្រភពដដែលបានរំលឹកថា ដូចគ្នាដែរចំពោះការ ប្រើប្រាស់ ប្លាស្ទិក សម្រាប់ច្រកម្ហូបអាហារ ដែលច្រកអាហារក្តៅអាចមាន បញ្ហាប្រឈមជំងឺមួយចំនួន ជាពិសេសជំងឺមហារីក ជំងឺទឹក នោមផ្អែម…