-
រដ្ឋបាលក្រុងសិរីសោភ័ណកំពុងកែលម្អមួយផ្លូវមួយខ្សែលើខ្នងអាងកណ្តោល

បន្ទាយមានជ័យ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ជៀម សុខ ប្រធានក្រុមប្រឹក្សាក្រុងរួមជាមួយ លោក កុយ ចាន់វាសនា សមាជិក ក្រុមប្រឹក្សាសង្កាត់ទឹកថ្លាលោកមេភូមិនិងក្រុមកាងារកាលពីចុង សប្ដាហ៍ កន្លងទៅនេះ អញ្ជើញចុះត្រួតពិនិត្យការជួសជុលកែលម្អផ្លូវលំ មួយ ខ្សែប្រវែងជាងមួយគីឡូម៉ែត្រឱ្យទៅជាផ្លូវក្រាលថ្នល់កៅស៊ូ និងក្រាលថ្មម៉ិច ។ផ្លូវនេះស្ថិតនៅទំនប់អាងកណ្ដោល ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកអភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ផ្លូវមួយខ្សែនេះបាន រង ផល ប៉ះពាល់នារដូវវស្សាកន្លងមកដែលធ្វើឱ្យខូច ខាតយ៉ាងធ្ងន់ធ្ងរ។ដោយ បាន ទទួលការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ កែ គឹមយ៉ានប្រធានក្រុម ការងារ ចុះជួយខេត្ត បន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យផ្លូវមួយខ្សែនេះត្រូវបានជួស ជុល ឡើង វិញ។ លោក ស្រេង សុផល បានបន្តថា ដោយបានការគាំទ្រពីបងប្អូនជាពិសេស ថ្នាក់ដឹកនាំក៏បានរៀបចំធ្វើការជួសជុលផ្លូវនេះឡើង វិញ ។ផ្លូវនេះ…
-
ក្រសួងអធិការកិច្ចត្រៀមរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣

ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នាសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការ ក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ដើម្បី តាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មការ និងអនុគណៈកម្មការទាំង ៥សម្រាប់ការរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣និងលើក ទិសដៅការងារឆ្នាំ២០២៤ ។ ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវជារដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ទាំងអស់បានស្តាប់របាយការណ៍សង្ខេបពីចំណុចខ្លាំង ចំណុចខ្វះខាតបញ្ហា ប្រឈមនិងសំណូមពររបស់ នាយកដ្ឋាន ជំនាញ នៃអគ្គនាយកដ្ឋានទាំង៣ ចំណុះក្រសួងអធិការកិច្ច៕ដោយ៖ហេង សម្បត្តិ
-
ជនសង្ស័យ ៤១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន២៣ករណី ថ្ងៃទី២០ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹង ថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិ បត្តិ ការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣១នាក់ បើកបរក្រោមឥទ្ធិពល ១ ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៨នាក់ វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (Ice) ស្មើ ៣៥,៨២ក្រាម និង ២៤ កញ្ចប់តូច ។ លទ្ធផល ខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៤១៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៥២គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ៤២គ្រឿង ម៉ូតូ ៤១០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៤គ្រឿងមានរថយន្តធំ០គ្រឿង រថយន្តតូច ២៧គ្រឿង និងម៉ូតូចំនួន ៣៨៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គោរពច្បាប់ចរាចរណ៍ ស្មើនឹង គោរព ជីវិត ខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៨ នឹងរងរបួស១១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្តាលអោយមនុស្សស្លាប់៨ នឹងរងរបួសធ្ងន់ស្រាលចំនួន១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុ ដែលបង្កអោយមានគ្រោះថ្នាក់ រួមមានៈ ល្មើសល្បឿន ៤លើក ស្លាប់ ៤នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០នាក់ ស្រវឹង ១លើក ស្លាប់ ៤នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
មន្ត្រីជំនាញស្នើដល់គ្រប់ភាគីយកចិត្តទុកដាក់លើការងារគ្រប់គ្រងនិងប្រើប្រាស់ទឹក

កំពត៖ខណៈរដូវប្រាំងឆ្នាំនេះអូសបន្លាយយូរ។ជាមួយគ្នានេះ សីតុណ្ហភាពក្តៅហួតហែង។ដំណាំស្រូវរាប់រយហិកតានៅ ស្រុក ចំនួនបីកំពុងត្រូវការទឹកស្រោចស្រពជាចាំបាច់។មន្ត្រីជំនាញ នៃ មន្ទីរធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋ,សហគមន៍និងអាជ្ញាធរឱ្យបង្កើនការយកចិត្តទុកដាក់លើកការងារគ្រប់គ្រងនិងប្រើប្រាស់ទឹកឱ្យបានល្អហើយគួរផ្អាកការធ្វើស្រូវប្រាំងលើកទី ២ ដើម្បីរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ ។ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត កំពតលោកបានឱ្យដឹងថា ប៉ុន្មានសប្តាហ៍កន្លងមកនេះដោយសារ អាកាសធាតុក្តៅហួតហែងកំពុងគំរាមកំហែងដល់ដំណាំរបស់ពលរដ្ឋ ពិសេសដំណាំស្រូវ រាប់រយហិកតានៅស្រុកចំនួនបី មាន ស្រុក បន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលទាមទារ ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរសហការគ្នាត្រូវចុះជួយបូមទឹក ស្រោច ស្រព ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យទាន់ ពេលវេលា។ លោកបន្តថា រហូតមកដល់ថ្ងៃនេះ ដំណាំស្រូវ ក្នុងខេត្តកំពតមិន ទាន់ មាន ការខូចខាតដោយសារកង្វះទឹកនៅឡើយទេ ប៉ុន្តែលោក ព្រួយបារម្ភចំពោះបញ្ហាកង្វះទឹកស្រោចស្រពទៅថ្ងៃក្រោយ ហើយកន្លងមកមន្ទីរបានរៀបចំបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកចំនួន២៤ សហគមន៍ ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់ ក្រសួងធនធានទឹក និងឧតុនិយមក្នុងគោលបំណង បង្កើនការ យល់ដឹងពីការគ្រប់គ្រងប្រើប្រាស់ទឹក ជួយថែទាំ និងជួសជុល ប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរ ភាព។ នៅចំពោះមុខ លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋ…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

សៀមរាប៖សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបកាលពី រសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២៤គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២៣ព្រមទាំងលើកទិសដៅ ការងារ ឆ្នាំ២០២៤ របស់ខ្លួន។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម ប្រាក់ សោភ័ណ បាន ផ្តល់ អនុសាសន៍ដល់សមាជិក សមាជិកា និងក្រុមប្រតិបត្តិថា ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលក្រុមប្រតិ បត្តិត្រូវជារួមមាន៖ ១-មានផែនការសកម្មភាពការងារ ប្រចាំខែ នីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។ ២-បន្តអនុវត្តនូវ ទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។ ៣-បន្តពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួល ខុស ត្រូវខ្ពស់ក្នុងការតាមដាន ពិនិត្យ វាយតម្លៃ និងរបាយការណ៍ ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបាន ច្បាស់ លាស់។ ៤-បន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុង សម័យ បច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹង យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល…
-
ជនមានភាពពិការក្រីក្រក្នុងខេត្តរតនគិរីចំនួន៥០០នាក់ ទទួល បានប្រាក់របបគោលនយោបាយ

រតនគិរី៖ពិធីបើកប្រាក់របបគោលនយោបាយត្រូវបានមន្ទីរសង្គម កិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរីប្រារព្ធនៅសាលមហោស្រពរតនៈកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៤ ក្រោម វត្តមានឯកឧត្តម សម សុផល អគ្គនាយកនៃ អគ្គនាយកដ្ឋានស្តារ សម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ងិន ណែល អភិបាលរងខេត្ត។ លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទាខេត្តបានបញ្ជាក់ថា មន្ទីរសម្រេចបានក្នុងការ អនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន និងដំណើរការនៃការរៀបចំរបបគោលនយោបាយពិការភាពក្រីក្រនៅតាមសហគមន៍មានដូចជា ដំណើរការ នៃការចុះសម្ភាសន៍ជនមានពិការភាព បានចំនួន ៥,៩៣៣នាក់ (ស្រី២,៨១០នាក់)។ ក្នុងនោះ ពិការកាយសម្បទាចំនួន ២,៤៥៣ នាក់ ពិការញាណដឹងចំនួន ២,១៨៣នាក់ ពិការ សតិបញ្ញា ចំនួន ៣១៩នាក់ ពិការផ្លូវចិត្តចំនួន ១១៥នាក់ និងពិការផ្សេងៗចំនួន ២៥៤នាក់និងសម្ភាសន៍មិនពេញ លេញចំនួន៦០៩នាក់។ លោកបន្តថាតាមរយៈកម្មវិធីនេះមន្ទីរបានរៀបចំនឹងធ្វើការស្នើសុំរបបគោលនយោបាយពិការភាពក្រីក្រនៅតាមសហគមន៍សម្រាប់ឆ្នាំ ២០២៣ ជូនជនមានពិការភាព បានចំនួន៥០០នាក់ ហើយ សម្រាប់ឆ្នាំបន្តបន្ទាប់…
-
ស្ត្រីទើបសម្រាលកូនរួច និងត្រៀមសម្រាលចំនួន ២៣នាក់ នៅមណ្ឌលសុខភាព ព្រៃប្រស់ ខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌

(កំពង់ធំ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ស្ត្រីទើបសម្រាលកូនរួច និងត្រៀមសម្រាលចំនួន ២៣នាក់ នៅមណ្ឌលសុខភាពព្រៃប្រស់ ដែលស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពី អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់,ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាល,ការទទួលទានអាហារូបត្ថម្ភ បន្លែធម្មជាតិ ដើម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ, កុំបរិភោគផ្អែមពេក-ប្រៃពេក ដែលអាចបង្កជាជំងឺផ្សេងៗ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន…
-
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ៖ ផ្លូវប្របមាត់សមុទ្រ សម្រេចការស្ថាបនារបស់ខ្លួន ប្រមាណ ៩៥%

កែប៖ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង ១២គ.ម ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់តាមបណ្តោយមាត់សមុទ្រ បើគិតមកទល់ពេលនេះ បានសម្រេចការស្ថាបនារបស់ខ្លួនក្នុងលទ្ធផលប្រមាណ៩៥%ហើយ បើតាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលលោកអញ្ជើញចុះទៅពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ។ ឯកឧត្តមបញ្ជាក់ថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាទ តាមរយៈការចុះដោះស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាង៦ឆ្នាំ រហូតមានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ទើបយើងទទួលបានសមិទ្ធផលថ្មីដូចពេលនេះ ហើយបច្ចប្បន្នយើងឃើញថា ការក្រាលកៅស៊ូបានសម្រេចរួចរាល់ ហើយការស្ថាបនាផ្លវូថ្មើរជើង និងជិះកង់ក៏ជិតរួចរាល់ហើយដែរ ។ ឯកឧត្តមបានបន្ថែមថា ការស្ថាបនាផ្លូវដែលជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយទូទាំងរាជធានីខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន តាមរយៈការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ ខេត្តបានលេចចេញនូវសមិទ្ធផលធំៗជាច្រើន ដែលសមិទ្ធផលទាំងនោះ បានរួមចំណែកទាញចំណូលបន្ថែមដល់បងប្អូនប្រជាពលរដ្ឋយើង៕ ដោយ ៖ សិលា សារិន