Category: ព័ត៌មានសង្គម

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សាងសង់ផ្ទះ ១ខ្នង ជូនកុមារកំព្រា ២នាក់ បង ប្អូន នៅខេត្តកំពង់ឆ្នាំង និងចេញថ្លៃព្យាបាលដល់បងប្រុសដែលមានជំងឺ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សាងសង់ផ្ទះ ១ខ្នង ជូនកុមារកំព្រា ២នាក់ បង ប្អូន នៅខេត្តកំពង់ឆ្នាំង និងចេញថ្លៃព្យាបាលដល់បងប្រុសដែលមានជំងឺ

    (កំពង់ឆ្នាំង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ កុមារកំព្រា ២នាក់ បងប្អូននោះ បងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា) បច្ចុប្បន្នធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ។ លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា៖ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅ កម្ពុជា តាម បណ្ដា រាជធានី-ខេត្ត គឺមានភាពល្អប្រសើរ

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅ កម្ពុជា តាម បណ្ដា រាជធានី-ខេត្ត គឺមានភាពល្អប្រសើរ

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានប្រកាសថា គុណភាពខ្យល់ នៅក្នុងប្រទេសកម្ពុជានៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាព ល្អ ប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៩ ខែមករា បានបញ្ជាក់ថា ការវាយតម្លៃគុណភាព ខ្យល់ របស់ក្រសួង បរិស្ថានបាន ធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ពីមន្រ្តីជំនាញ និងឧបករណ៍តាមដាន ត្រួតពិនិត្យ គុណភាព ខ្យល់សាធារណៈ ចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅតាមបណ្ដា ខេត្តនៅ ខេត្តខ្លះមាន ឧបករណ៍ តាមដានគុណភាពខ្យល់ចំនួន២ ទីតាំង ថែមទៀត។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរក្សាបានសន្ទស្សន៍ គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំង ទាំងអស់នោះ ជាលទ្ធផលដោយមានកិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោម ជាតិ ជាមួយនឹងវិធានការមួយចំនួន ដែលក្រសួងដាក់ចេញ។ ក្នុងន័យនេះដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅ រាជធានី-ខេត្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យ រដ្ឋបាល រាជ ធានីភ្នំពេញ និងខេត្តទាំងអស់…

  • ដីព្រៃលិចទឹកតំបន់ ៣ ជិត ១០០ហិចតា ក្នុងខេត្តកំពង់ឆ្នាំង ដែលជនខិលខូច លួច ឈូសឆាយធ្វើស្រែ ត្រូវបានបង្ក្រាប

    ដីព្រៃលិចទឹកតំបន់ ៣ ជិត ១០០ហិចតា ក្នុងខេត្តកំពង់ឆ្នាំង ដែលជនខិលខូច លួច ឈូសឆាយធ្វើស្រែ ត្រូវបានបង្ក្រាប

    ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ នៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុក ជលគីរីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានសហការគ្នាចុះបង្ក្រាបបទល្មើស លួចឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត ១០០ហិកតា និងលួច ព្រោះ ស្រួវ នៅចំណុចព្រែកស្ដីដកគងតូច ជាប់ដៃព្រែកផ្ទោល ស្ថិតនៅក្នុងភូមិ ក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីនិងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក កាលពីព្រឹកថ្ងៃទី២៨ ខែមករានេះបាន ឲ្យដឹងថា ដីព្រៃលិចទឹក ក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួច ទន្ទ្រានឈូសឆាយ កាលពីរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣នេះ កាលនោះ សមត្ថកិច្ចយើងក៏ធ្លាប់ បានហៅអ្នកឈូសឆាយមួយចំនួននោះ មកធ្វើកិច្ច សន្យាបញ្ឈប់ការឈូសឆាយ និងមិនអនុញ្ញាតឲ្យព្រោះស្រូវ ធ្វើស្រែនោះឡើយ ។ ប៉ុន្តែ ជាក់ស្ដែងនៅរដូវ សម្រក ឆ្នាំនេះសមមត្ថកិច្ចយើង បានចុះទៅពិនិត្យ ឃើញ ដីព្រៃលិចទឹកតំបន់ ៣នៅចំណុចនេះត្រូវគេលួច ឈូសឆាយ អស់ជិត ១០០ ហិកតា ហើយក៏មាន អ្នកលួចចូលមកព្រោះស្រូវដើម្បីកាន់កាប់ ធ្វើជាកម្មសិទ្ធិ…

  • អភិបាលខេត្តកំពង់ឆ្នាំង បញ្ជូនគ្រឿងចក្រ ២គ្រឿង ជីកប្រឡាយ ជួយ សង្គ្រោះស្រូវប្រាំង កសិករ ស្រុកបរិបូរណ៍

    អភិបាលខេត្តកំពង់ឆ្នាំង បញ្ជូនគ្រឿងចក្រ ២គ្រឿង ជីកប្រឡាយ ជួយ សង្គ្រោះស្រូវប្រាំង កសិករ ស្រុកបរិបូរណ៍

    កំពង់ឆ្នាំង៖ ស្រូវប្រាំងរបស់ប្រជាកសិករចំនួនជាង ៧០០ហិកតា ក្នុង ភូមិសាស្រ្ត ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះ នូវការក្រៀមស្វិត ដោយសារតែគ្មានទឹកស្រាចស្រព ខណៈនេះត្រូវបាន ឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹក ក្នុងការចុះពិនិត្យ ដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីន បូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំងដើម្បីសង្គ្រោះស្រូវប្រាំងខាង លើនេះ ឲ្យបានទាន់ពេលវេលា។ ក្នុងនោះឯកឩត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រេចបញ្ជូន គ្រឿង ចក្រ ចំនួន ២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង ៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធុនធំ ដើម្បីនាំទឹកពីទន្លេ យកមក ស្រោចស្រព ស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិតចំនួនជាង ៧០០ហិកតា ស្ថិតនៅភូមិសាស្រ្តខាងលើនេះ។ លោក លន់ គង់ មេឃុំខុនរ៉ង បញ្ជាក់ឲ្យដឹងកាលពីព្រឹក ថ្ងៃ ទី ២៨ ខែមករា ឆ្នាំ២០២៤នេះថា៖ ប្រឡាយដែលស្ដារនេះមានប្រវែងជាង ២.៥០០ម៉ែត្រ,ទទឹង៥ម៉ែត្រ,ជម្រៅ៣ម៉ែត្រនិងប្រឡាយមួយខ្សែទៀតត្រូវជីកនាំទឹកពីមាត់ទន្លេមានប្រវែងជាង ១.០០០ម៉ែត្រ ហើយប្រឡាយមួយខ្សែនេះដែរ ជាផ្លូវទឹកសម្រាប់…

  • យានយន្តល្មើសចំនួន ៥៥៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែមករា

    យានយន្តល្មើសចំនួន ៥៥៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២៨ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៩៥គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្ត តូច ១៩៨គ្រឿង ម៉ូតូ ៤៩២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុប ចំនួន ៥៥៩គ្រឿងមានរថយន្តធំ០៥គ្រឿង រថយន្តតូច ១២៨គ្រឿង និង ម៉ូតូ ចំនួន ៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាក ពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការ គាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមករា បណ្តាលអោយ មនុស្សស្លាប់ ៥នាក់ នឹងរងរបួស ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមករា បណ្តាលអោយ មនុស្សស្លាប់ ៥នាក់ នឹងរងរបួស ៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹង ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសកើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០២នាក់ និងកត្តយាន ០២លើក ស្លាប់ ០១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៣៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៨ ខែមករា

    ជនសង្ស័យ ៣៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៨ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន៣៦នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៩នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២១នាក់ស្រី ២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៦នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់ យកសរុប ក្នុងថ្ងៃទី២៨ ខែមករា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ៥៣២៦២៣,៥៩ក្រាម និង៩កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ៩៨០៨០៨,១៦ក្រាម លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ស្ពានអាកាសមរតកតេជោ ស បច្ចុប្បន្នបានសម្រេចប្រមាណ ៨០% ហើយនឹងត្រូវធ្វើពិធីតភា្ជប់ ឆាប់ៗនេះ

    ស្ពានអាកាសមរតកតេជោ ស បច្ចុប្បន្នបានសម្រេចប្រមាណ ៨០% ហើយនឹងត្រូវធ្វើពិធីតភា្ជប់ ឆាប់ៗនេះ

    ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ នេះ (ស្ពានអាកាស២ជាន់ ) ជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំនិងចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំការសាងសង់ដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បើយោងតាម ហ្វេសប៊ុកផ្លូវការ របស់អភិបាលរង រាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ។ សូមជម្រាបដែរថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសមរតកតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។ ហើយទន្ទឹមនឹងនេះ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • លោកមេឃុំខុនរ៉ង និងប្រជាពលរដ្ឋ ថ្លែងអំណរគុណ អាជ្ញាធរ និងមន្ត្រីជំនាញ ខេត្តកំពង់វឆ្នាំង ដែលបានជួយសង្គ្រោះស្រូវប្រាំងជាង ៧០០ហិកតា

    លោកមេឃុំខុនរ៉ង និងប្រជាពលរដ្ឋ ថ្លែងអំណរគុណ អាជ្ញាធរ និងមន្ត្រីជំនាញ ខេត្តកំពង់វឆ្នាំង ដែលបានជួយសង្គ្រោះស្រូវប្រាំងជាង ៧០០ហិកតា

    (កំពង់ឆ្នាំង)៖ ដោយសារតែមួយរយៈនេះ នៅតាមបណ្តាស្រុកមួយចំនួនក្នុង ខេត្តកំពង់ឆ្នាំង ជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងភូមិសាស្ត្រជាច្រើនទីតាំងក្នុងខេត្តកំពង់ឆ្នាំងឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹករួមទាំងក្រុមការងារនិងអាជ្ញាធរមូលដ្ឋានមមាញឹកក្នុងការចុះពិនិត្យនិងរិះរកគ្រប់វិធីដើម្បីដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំនៅតាមបណ្ដាទីតាំងដែលកំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយបូម ទឹកពីបឹង ឬទន្លេនាំមកស្រោចស្រពសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាង៧០០ហិកតាស្ថិតនៅក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែមិនមានទឹកស្រាចស្រព។ បន្ទាប់ពីលោក អភិបាលខេត្ត និងលោក ប្រធានមន្ទីរធនធានទឹករួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅភូមិសាស្ត្រទីតាំងខាងលើនេះរួចមក ឯកឧត្តម អភិបាលខេត្ត ក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង ៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីនាំទឹកពីទន្លេយកមកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិត ចំនួនជាង ៧០០ហិកតា ។ លោក លន់ គង់ មេឃុំឃុនរ៉ង់ ក្នុងស្រុកបរិបូណ៌បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះឲ្យដឹងថា បន្ទាប់ពីលោក និងក្រុមប្រឹក្សាឃុំ រួមទាំងក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋាន ឃុំខុនរ៉ង់ ចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ៧ភូមិ ក្នុងឃុំរបស់លោកមានចំនួនជាង ៧០០ហិកតា ដែលរងនូវការក្រៀមស្វិតដោយ សារការខ្វះខាតទឹកស្រោចស្រព លោកក៏បានដាក់សំណើស្នើសុំ ទៅ ឯកឧត្តម…

  • អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យគ្រឿងស្រវឹង នៅស្តុបវត្តច្បារអំពៅ

    អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យគ្រឿងស្រវឹង នៅស្តុបវត្តច្បារអំពៅ

    (ភ្នំពេញ)៖ ចាប់ពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹង ទៅលើអ្នកបើកបរ ហើយការរឹងបន្តឹង និងការត្រួតពិនិត្យនេះ នឹងត្រូវធ្វើឡើងដោយចល័តទីតាំងថែមទៀត។ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្ត ដើម្បីពិនិត្យ និងវាស់ជាតិអាល់កុលលើអ្នកបើកបរ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតចេញពីអ្នកបើកបរផ្ទុកនូវជាតិស្រវឹងលើសកម្រិត។ លោក ចេង មុនីរ៉ា បានឱ្យដឹងថា ការចាប់ផ្ដើមរឹតបន្តឹងបន្ថែមនេះបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅនេះ បានណែនាំឲ្យលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពង្រឹងឡើងវិញ នូវការត្រួតពិនិត្យគ្រឿងស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើនជាបន្តបន្ទាប់។ បើតាមលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឱ្យដឹងថា នាយប់នេះកម្លាំងអធិការដ្ឋានខណ្ឌ មានកម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យគ្រឿងស្រវឹងនាយប់ មានកម្លាំងអធិការដ្ឋានខណ្ឌច្បារអំពៅ និងកម្លាំងស្នងការក្រុង ដោយឡែកកម្លាំងប្រជាការពារខណ្ឌ…