-
លោក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត ត្រូវបានបណ្ដេញចេញពីក្រប ខ័ណ្ឌ មន្ដ្រីនគរបាលជាតិ ពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបណ្ដេញមន្ដ្រីនគរបាលម្នាក់ឈ្មោះ មាស ពិសិដ្ឋ ឋានន្ដរស័ក្ដិថ្នាក់អនុសេនីយ៍ឯក តួនាទីអធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន។ បើយោងតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤បានឲ្យដឹងថា ការបណ្ដេញអធិការរងម្នាក់នេះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា លោក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនេះ គឺពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន។ តាមរយៈការបណ្ដេញចេញពីក្របខ័ណ្ឌនេះ ត្រូវបានឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ អះអាងថា គឺជាសារដាស់តឿនដល់កម្លាំងផ្សេងទៀត ត្រូវជៀសវាងឲ្យឆ្ងាយពី គ្រឿង ញៀន និងធ្វើជានគរបាលល្អសម្រាប់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ (ប្រភព Fresh News)
-
ជនសង្ស័យ ៥១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៥ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹង ថា ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិ បត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់ស្រី ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ២នាក់ស្រី ០នាក់ប្រើប្រាស់ ៥ករណី ឃាត់ ២៧នាក់ស្រី ៣នាក់ វត្ថុតាងដែល ចាប់ យក សរុប ក្នុងថ្ងៃទី ០៥ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៩,០២ក្រាម។ កេតាមីន(Ke) ស្មើ១៤,២២ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៤៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៥ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន៥១២គ្រឿង រថយន្តធំ០២គ្រឿង រថយន្តតូច ៩៦គ្រឿង ម៉ូតូ ៤១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤៣គ្រឿងមានរថយន្តធំ០២គ្រឿង រថយន្តតូច ៧៨គ្រឿង និងម៉ូតូចំនួន ៣៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៣នាក់ និងរងរបួស ១២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់៣ នឹងរងរបួសធ្ងន់ ស្រាល ចំនួន ១២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ស្រវឹង ០១លើក ស្លាប់ ០នាក់ និងកត្តាយាន ០២លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
រថភ្លើងដឹកប្រេងឆេះ នៅជួរភ្នំច្រកសៀមតែមិនមានអ្នកគ្រោះថ្នាក់ឡើយ

ខេត្តកំពត៖ រថភ្លើងមួយខ្សែអូសស៊ីទែនប្រេងចេញពីខេត្តព្រះសីហនុឆ្ពោះទៅ ក្រុង ភ្នំ ពេញ ត្រូវបានឆេះក្បាល ម៉ាស៊ីនខូចខាតទាំងស្រុងកាលពីវេលាម៉ោង 12 ៖ 30នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ2024 នៅចំណុចប្រហប់ភ្នំច្រកសៀមជាប់ និងព្រំប្រទល់ ស្រុក អង្គរជ័យ និងស្រុកបន្ទាយមាសតែចំណុចកើតហេតុនៅភូមិចំបក់ឃុំសំរោង លើ ស្រុកបន្ទាយមាស។ លោកវរសេនីឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងថា រថភ្លើងដែលបានឆេះនោះគឺអូសស៊ីទែនប្រេងពីខេត្តព្រះសីហនុទៅភ្នំពេញតែការឆេះក្បាលម៉ាស៊ីននេះមិនទាន់ដឹងពីមូលហេតុទេ ហើយក៍គ្មាននណារងរបួស ដែរ ពេល កំពង់ បើក ជាធម្មតាស្រាប់តែឃើញអណ្ដាតភ្លើងហុយឆេះតែម្ដង។ លោកវរេសនីឯក នាក់ ឌឹម និយាយប្រាប់បន្តថា ការឆាបឆេះក្បាលម៉ាស៊ីនរថភ្លើង នេះ មិនបាន ឆេះបន្តទូអូសប្រេងទេដោយសារតែក្រុមខាងជំនាញខាងរថភ្លើង បានចុះផ្ដាច់ទូក្រោយចោលហើយទុកតែក្បាលម៉ាស៊ីនដាច់តែឯង។ លោកវរេសនីឯកនាក់ឌឹមនិយាយប្រាប់បន្តថារថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកអង្គរជ័យក៍មកជួយអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ជាមួយរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកបន្ទាយមាសដែរតែប្រើពេលវេលាយូរដោយសារតែផ្លូវចុះពីផ្លូវជាតិលេខ៣១មានការលំបាកធ្វើអោយឆេះខូចខាតក្បាលម៉ាស៊ីនរថភ្លើងនោះស្ទើតែខូចខាតទាំងស្រុង។ តែនៅវេលាល្ងាចនេះរថភ្លើងដែលឆេះខ្លោចពុំទាន់បានអូសចេញពីកន្លែងកើតហែតុនៅឡើយទេនេះបើយោងតាមការឱ្យដឹងពីនគរបាលស្រុកបន្ទាយមាសខេត្តកំពត ៕ ប្រភព ៖ ខេត្តកំពត
-
ពិធី«ឡើងមាឃ» ជាពិធីប្រពៃណីរបស់អ្នកស្រុកអង្គរ ខេត្តសៀមរាប

(ភ្នំពេញ)៖«ឡើងមាឃ»ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែធ្វើនៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ន ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួនដោយនាំគ្នាធ្វើពិធីឡើងមាឃឬឡើងអ្នកតានៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។ តាមទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៤នេះថាខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោល គឺជាការបិទបញ្ចប់ វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ភូមិជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិលនៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង របស់សង្កាត់គោកចក ភូមិក្រវ៉ាន់ របស់សង្កាត់នគរធំ ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់ របស់ឃុំព្រះដាក់ ភូមិសាលាក្រវ៉ាន់ របស់ឃុំរំចេក ភូមិស្រែចង្ហូត របស់ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ របស់ឃុំលាងដៃ នៃស្រុកនគរធំជាដើម តែងធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាតែមួយល្ងាចប៉ុណ្ណោះ។…
-
ប្រកាសបិទផ្សាយជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលមានភូមិចំនួនបួន ក្នុង សង្កាត់ក្របីរៀល

សៀមរាប៖កាលព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប បានសហការជា មួយអាជ្ញាធរក្រុងសៀមរាប ប្រកាសបិទផ្សាយជាសាធារណៈនូវ ឯកសារ នៃ ការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានភូមិចំនួនបួនភូមិ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ ស្ថិតនៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានក្បាលដីសរុបចំនួន ៤៥៧០ ក្បាលដី។ ការបិទផ្សាយនាពេលនេះ មានរយ:ពេល ១៥ថ្ងៃ ការបិទផ្សាយនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តព្រៃផ្តៅ។ អនុប្រធានមន្ទីររៀប ចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប លោក ប៊ូ ជុំសម្បត្តិបានថ្លែងក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យថា ការបិទផ្សាយនេះ ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយ និងចេញបណ្ណរួចកន្លងមកបានចំនួន ១០៧ ភូមិហើយ។ អភិបាលរងក្រុងសៀមរាប លោក ខឿន រដ្ឋា…
-
សួនវប្បធម៌ សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ សាងសង់សម្រេចបាន ៨០ភាគរយ

(តាកែវ)៖ ការសាងសង់ សួនវប្បធម៌ សម្ដេចវិបុលបញ្ញា សុខអាន គិរីវង់ ស្ថិតនៅក្នុងស្រុកគីរីវង្សខេត្ត តាកែវ សម្រេចបានប្រមាណ ៨០ ភាគរយ ហើយ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ រួមជាមួយ ឯកឧត្តម សុខ សូកាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានដឹកនាំគណប្រិតភូអមដំណើរ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃ បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលជាមួយ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អញ្ជើញមកពីស្រុកចំនួន៣ នៅសាលប្រជុំគណបក្សស្រុកគិរីវង់រួចមក។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចវិបុលបញ្ញា សុខ អាន ដោយសម្តេចវិបុលបញ្ញា បានចូលរួមអភិវឌ្ឍន៍ជាតិ មាតុភូមិជាមួយប្រមុខថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍លើគ្រប់ផ្នែកគ្រប់វិស័យ និយាយជារួមនៅទូទាំងប្រទេស និងនិយាយដោយឡែកនៅក្នុងខេត្តតាកែវ ដែលសម្តេចបានខិតខំអភិវឌ្ឍន៍ កសាងនូវសមិ្មទ្ទិផលសំខាន់ៗ ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។…
-
តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋឃុំស្យា

ពោធិសាត់៖ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្ត ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋឃុំស្យា ស្រុកកណ្ដៀងនៅអនុវិទ្យាល័យស៊ុយ សែម នទីសេដ្ឋា ដោយមាន ការចូលរួមពីលោក រុន សារី អភិបាលរងខេត្ត លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង និងលោក វិន ឡៃ ប្រធានក្រុមប្រឹក្សាឃុំស្យា។ ក្នុងជំនួបកាលពីចុងសប្ដាហ៍កន្លងទៅនេះឯកឧត្តម ស៊ុយ សែម បាន ថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋស្រុកណ្ដៀង និយាយរួម និយាយដោយឡែកប្រជាពលរដ្ឋឃុំស្យា ដែលតែងតែគាំទ្រគណបក្ស ប្រជាជនកម្ពុជារហូតមក។ឯកឧត្តមបន្តថា ការជួបជុំគ្នាមានទាំងមេឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ នគរបាលប៉ុស្ដិ៍រដ្ឋបាល យុវជន និងប្រជាពលរដ្ឋគ្រប់ភូមិដើម្បីដឹងសុខ ដឹងទុក្ខគ្នាទៅវិញទៅមកហើយក៏ជាវេទិកាសាធារណៈមួយបើកចំហឱ្យបងប្អូនលើកឡើងនូវបញ្ហាប្រឈមនានាជាក្ដីកង្វល់ជាសំណូមពរដើម្បីយកមកដោះស្រាយ។រាល់បញ្ហាឬសំណូមពរបើអាច ដោះស្រាយបាន ឯកឧត្តមនឹងដោះស្រាយជូនភ្លាមៗតែបើមិនអាចដោះស្រាយបាននឹងបញ្ជូនទៅស្រុក ទៅខេត្ត ទៅរដ្ឋសភា និងរាជរដ្ឋាភិបាលបន្តទៀត គឺមិន អាចទុកចោលនោះទេ។ ជាសំណូមពរ ពិសេសតាមភូមិនីមួយៗ បានសុំធ្វើផ្លូវថ្មី ជួសជុលផ្លូវ ចាស់ជាផ្លូវក្រាលក្រួសក្រហម…
-
ឯកឧត្ដម ខូយរីដា និងលោកជំទាវ បានអញ្ជេីញសួរសុខទុក្ខជនរងគ្រោះចំនួន៣នាក់ ដែលត្រូវខ្មាន់កាំភ្លេីង២នាក់បាញ់ប្រហារ

ខេត្តពោធិ៍សាត់៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា នារៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជេីញសួរសុខទុក្ខជនរងគ្រោះចំនួន៣នាក់ ដែលត្រូវខ្មាន់កាំភ្លេីង២នាក់បាញ់ប្រហា..រ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖០០ នាទី ធ្វេីឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ឯកឧត្តមបានណែនាំឱ្យដល់ជនរងគ្រោះ សូមសម្រាកព្យាបាលថែទាំសុខភាពឱ្យបានល្អ កុំបារម្ភរឿងផ្សេងទៀត ព្រោះសមត្ថកិច្ចជំនាញក្នុងខេត្ត បានសហការជាមួយសមត្ថកិច្ជក្រសួង កំពុងធ្វេីការស្រាវជ្រាវរកមុខសញ្ញាដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ បន្ទាប់ពីធ្វេីការណែនាំរួច ឯកឧត្តម និងលោកជំទាវ បានជូនថវិកាដល់ជនរងគ្រោះទាំងបីនាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០មុឺនរៀល ។ ក្នុងនោះឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ និងសរសេីរដល់លោកគ្រូ អ្នកគ្រូពេទ្យ មានជំនាញច្បាស់លាស់សង្រ្គោះជីវិតជនរងគ្រោះបានទាន់ពេល ៕ ដោយ ៖ ចេង ពុំ