-
ក្របីព្រៃ ពេជ្រ សម្បត្តិ អះអាងថា ជំនួបនៅថ្ងៃសៅរិ៍ បើកីឡាករថៃ កាំ ឡៃយុគ វាយបុកដូចគ្នានឹងល្អមើល

(ភ្នំពេញ)៖ ជំនួបជួបគ្នាលើកទី២ កីឡាករថៃ កាំ ឡៃយុគ សងសឹកកីឡាករ គុនខ្មែរ ដែលអ្នកគាំទ្រដាក់រហ័សនាមឲ្យថា ក្របីព្រៃ ពេជ្រ សម្បត្តិ នឹងធ្វើឡើង នៅថ្ងៃសៅរិ៍ ទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ នៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ។ ថ្លែងប្រាប់អ្នកព័ត៌មាន នាកន្លែងហ្វឹកហាត់ ក្របីព្រៃ ពេជ្រ សម្បត្តិ បានអះអាងថា ក្នុងជំនួបប៉ះខ្លាចាស់ថៃ កាំ ឡៃយុគ្គ ដែលជាជំនួបលើកទី២នៃការប៉ះគ្នានេះ រូបគេបានត្រៀមខ្លួនបានយ៉ាងល្អ។ ពេជ្រ សម្បត្តិ បានអះអាងថា ក្នុងជំនួបនេះ ក្តីសង្ឈឹមថា ឈ្នះកីឡាករថៃ កាំ ឡៃយុគ គឺមានច្រើន រហូតដល់ទៅ៧០% ដ្បិតជំនួបទី១ ការប្រកួតវាយអំបោះឆៅរូបគេបានយកឈ្នះដោយពិន្ទុ។ ទោះជាធ្លាប់ទទួលបានជ័យជំនះបែបនេះក្តី សម្រាប់ជំនួបលើកទី២នេះ ពេជ្រ សម្បត្តិ បានអះអាងថា នៅតែបង្កើនការហ្វឹកហាត់ខ្លាំងក្លាជានិច្ច ដ្បិតកីឡាករខ្លាចាស់ថៃ កាំ ឡៃយុគ វាយចេញលឿន និងវាយឆ្លាត អាចធ្វើឲ្យខ្លួនចាញ់ល្បឿន ព្រោះប្រកួតលើកទី២នេះ…
-
ក្រសួងប្រៃសណីយ៍ចេញសេចក្តីជូនដំណឹង ស្ដីពី ការបង្រា្តបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) អំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណដឹងស្តីពី ការបង្រា្តបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) អំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ។ ដោយមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា បានស្រាវជ្រាវ និងរកឃើញថា សកម្មភាពទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station – Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវា ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។ ឧបករណ៍ Fake BTS នេះ ស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត ហើយបន្ទាប់មក គឺផ្ដាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្ដាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។ដោយកំណត់បាននូវមុខសញ្ញានេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ និយ័តករទូរគមនាគមន៍កម្ពុជា ហៅកាត់ថា ន.ទ.ក.…
-
រកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ ពូជ មួយ ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

(ភ្នំពេញ)៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកដល់ជិតពាក់កណ្តាលខែកុម្ភៈនេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួងឬសរសៃនៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្ស សត្វព្រៃ(WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក មានពងសរុបចំនួន ២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង ។ អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)បានឱ្យដឹងនៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ថា បើយោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពី ស្រះ បង្កាត់ ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹកទៀបភ្លឺ។ នេះគឺជាឆ្នាំទី៤ ហើយដែលមេពូជ អណ្តើក ហ្លួងបានទម្លាក់ពង នៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ក្រុមការងាររំពឹងថា នឹងរកឃើញពង អណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌលនេះ បន្ថែមទៀតក្នុងរដូវពងកូន ឆ្នាំ២០២៥នេះ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមិនា។ គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ តួយ៉ាងអណ្ដើក ហ្លួងចំនួន ២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលនៅក្នុង នោះ មានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន១១៨ក្បាលផងដែរ។ ការបង្កាត់ ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលគឺជាគោលដៅអភិរក្សរបស់អង្គការ WCS…
-
ក្រសួងកិច្ចការនារី ៖ទិវានៃក្តីស្រឡាញ់ សូមកុំយកថ្ងៃនេះប្រព្រឹត្តសកម្មភាព ដែលពុំ គួរគប្បី ប្រាស់ចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ ខ្មែរយើង

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានសង្កេតឃើញថា កន្លងមកមានប្រជាពលរដ្ឋ និង យុវជន យុវនារីមួយ ចំនួននៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យ នៃថ្ងៃទី១៤ ខែកុម្ភៈ “ទិវានៃក្តីស្រឡាញ់” ដោយប្រើប្រាស់ថ្ងៃនេះប្រព្រឹត្តសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរយើង ។ ក្រសួងកិច្ចការនារី សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើក ស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតក ដ៏ថ្លៃថ្លាបន្សល់ទុក តាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យ បានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ លើអត្ថន័យ និងខ្លឹមសារនៃ ទិវានៃក្តីស្រឡាញ់នេះ ។ ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មាតា បិតា អាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ…
-
កងរាជអាវុធហត្ថ ត្រូវបន្តចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ

(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថទាំង៩ ក្រុង-ស្រុក ត្រូវបន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ ។ នេះគឺជាការលើកឡើងរបស់ ឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែល លោក អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ត្រូវបានប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិជាវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោក វរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភា រ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលពិធីនេះរៀបចំ នៅបញ្ជាការមូលដ្ឋាន ក្រុងសិរីសោភ័ណនាថ្ងៃទី១៤ ខែកុម្ភៈ…
-
នគរបាលថៃពង្រឹងវិធានការតឹងរ៉ឹង នៅយប់ថ្ងៃនៃក្តីស្រឡាញ់

នគរបាលថៃបានឲ្យដឹងថា កម្លាំងរបស់ខ្លួននឹងត្រូវដាក់ពង្រាយកាន់តែច្រើន នៅតាមម៉ូតែលនិង កន្លែងកម្សាន្ត នាពេលយប់ នៃថ្ងៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះបើតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក។ Bangkok Post បានចេញផ្សាយ នៅថ្ងៃពុធនេះថា ដើម្បីធានាសុវត្ថិភាពដល់អនីតិជន ក្នុងថ្ងៃនៃក្តីស្រលាញ់នេះ នគរបាលថៃនឹងដាក់ចេញវិធានការកាន់តែតឹងរ៉ឹង ជាងមុន តាមរយៈការដាក់ពង្រាយកម្លាំង នៅតាមគោលដៅសំខាន់ៗ ទាំងនេះ។ អ្នកនាំពាក្យរងនៃអគ្គស្នងការនគរបាលថៃ លោកស្រី Chanchai Rattanapanich បាននិយាយកាលពីថ្ងៃអង្គារថា លោកអគ្គស្នងការនគរបាលជាតិ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់យុវជន នៅយប់ថ្ងៃ ១៤ កុម្ភៈនេះ ដូច្នេះ ភ្នាក់ងារទាំងអស់ដែលស្ថិតនៅក្រោមអគ្គស្នងការដ្ឋាន ត្រូវបានណែនាំឱ្យតាមដាន និងទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ជាពិសេសឧក្រិដ្ឋកម្មផ្លូវភេទ និងជម្លោះហិង្សារបស់ក្រុមក្មេងៗជំទង់ ដោយផ្តោតលើតំបន់គោលដៅនានា។ ប្រភពបន្ថែមថា ប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវមានជិតកន្លែងកម្សាន្ត ផ្ទះសំណាក់ ហាងស្រា និងហាងអ៊ីនធឺណេត ហើយត្រូវដាក់ពង្រាយកម្លាំង ដើម្បីត្រួតពិនិត្យអ្នកបើកបរ ពេលយប់។ ជាពិសេសវិធានការតឹងរ៉ឹងនឹងត្រូវបានអនុវត្ត នៅកន្លែងកម្សាន្ត ដែលជាទីពេញនិយមរបស់ អតិថិជនមិនទាន់គ្រប់អាយុ ការសម្តែងអាសអាភាស និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់។ សណ្ឋាគារនៅទូទាំងប្រទេសក៏ត្រូវបានជំរុញ ឱ្យជៀសវាងការទទួលយកអនីតិជនផងដែរ៕…
-
យកទិវានៃក្តីស្រឡាញ់មកចែករំលែកអំណោយដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធាន គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត កំពង់ ស្ពឺកាលពីថ្ងៃទី១៣ ខែកុម្ភៈបានផ្តល់អំណោយជាថវិកាចំនួន ប្រាំបី លាន រៀល និងទឹកសុទ្ធ១០០កេស ជូនដោយកម្លាំង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ។អំណោយនេះត្រូវបានពណ៌នាថា ជាវប្បធម៌ចែក រំលែកក្តី ស្រឡាញ់នៃថ្ងៃ១៤កុម្ភៈ។ ប្រធានគណៈកម្មាធិការស.ស.យ.កខេត្តកំពង់ស្ពឺបានបញ្ជាក់ថានេះជាឆ្នាំទី៩ហើយដែលស.ស.យ.កខេត្តបានប្រារព្ធនូវមូលនិធិថ្ងៃនៃក្តីស្រឡាញ់។ក្នុងនាមស.ស.យ.កបានខិតខំព្យាយាមធ្វើសកម្មភាព ព្រមៗគ្នា ដើម្បីធ្វើយ៉ាងណាផ្លាស់ប្តូរផ្នត់គំនិតយុវជនយើង ពិសេសយុវតីឱ្យ យល់ថាថ្ងៃ១៤កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់មិនមែនជាថ្ងៃបុណ្យ សង្សារ នោះទេ ។ទន្ទឹមនេះលោករំពឹងថាយុវជន ទាំងអស់និងយកវប្បធម៌ មួយនេះ ធ្វើជាវប្បធម៌សម្រាប់ចែករំលែកសម្រាប់អ្នក ទាំងអស់ គ្នា។ ពិសេសសម្រាប់ស្នាមញញឹមរបស់យើងទាំងអស់គ្នាផងដែរ ៕ ដោយ៖ម៉ុន សំអាត
-
យានយន្តល្មើសចំនួន ២៨៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែកុម្ភៈធ្ឆ្នាំ ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៩គោលដៅ មានយាន យន្តចូល គោលដៅចំនួន៤៨៧គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ១០៩គ្រឿង ម៉ូតូ ៣៧៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨៣គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច៦៧ គ្រឿង និងម៉ូតូចំនួន ២១៣គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៥នឹងរងរបួស៨នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលអោយមនុស្សស្លាប់៥ នឹងរងរបួសធ្ងន់ស្រាលចំនួន៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០១នាក់ធ្ងន់ ០៤នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងកត្តាយាន ០១លើក ស្លាប់ ០២នាក់ ធ្ងន់ ០នាក់ស្រាល ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ឧកញ៉ាមហាមន្រ្តី គុយ សុផល និងអភិបាលរាជធានីភ្នំពេញពិនិត្យ ទីតាំងព្រះរាជពិធីសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ ក្រុមកម្មករ កម្មការិនី ប្រមូលសំរាមនិងសម្អាតទីក្រុង

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពី រសៀល ថ្ងៃទី១៣ ខែកុម្ភៈបានអម ដំណើរឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួល បន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងអញ្ជើញពិនិត្យទីតាំង ព្រះ រាជពិធីសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុម កម្មករ កម្មការិនីប្រមូលសំរាម និងសម្អាតទីក្រុងអបអរសារទរ ទិវា ជាតិទីក្រុងស្អាត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៤ កុម្ភៈនេះ។ ព្រះរាជពិធីនឹងប្រារព្វធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងមកពី ក្រុមហ៊ុនបី ចូលរួម។ក្នុងនេះមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ៕ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ