Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋភូមិកំពង់បាស្រូវស្ម័គចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ប្រាំបីគ្រឿងដល់មន្ត្រីជលផលកំពង់ឆ្នាំង

    ប្រជាពលរដ្ឋភូមិកំពង់បាស្រូវស្ម័គចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ប្រាំបីគ្រឿងដល់មន្ត្រីជលផលកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ អាំងម៉ូទ័រឆក់ត្រី ដែលជាឧបករណ៍ល្មើសច្បាប់ស្តីពីជល ផល ចំនួនប្រាំបីគ្រឿងប្រភេទក្ដៅ និងត្រជាក់ត្រូវបាន ប្រជាពលរដ្ឋ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី ភ្ញាក់រលឹកស្ម័គ្រចិត្ត យកទៅប្រគល់ជូនមន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ក្រុមការងារ សហការជាមួយ គណៈបញ្ជាការឯកភាព ស្រុក និង ខេត្ត រួមទាំង មន្ត្រីរដ្ឋបាលជលផលចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីជលផល។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ជារឿយៗ មន្ត្រីជលផលតែង តែ ចុះធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ និងទោសទណ្ឌនៃការប្រើប្រាស់ ឧករណ៍នេសាទខុសច្បាប់ ធ្វើឱ្យប្រជា ពលរដ្ឋ ភ្ញាក់រឮកប្រគល់ អាំងម៉ូទ័រ ឆក់ត្រីជាបន្តបន្ទាប់ដល់មន្ត្រីជំនាញ។ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភបន្ទាប់ពីពីប្រជុំ ផ្សព្វផ្សាយ ប្រជាពលរដ្ឋក្នុងភូមិកំពង់បាស្រូវ បាន ស្ម័គ្រចិត្តប្រគល់អាំងម៉ូទ័រចំនួនប្រាំបីគ្រឿងមកមន្ត្រីជំនាញ ។ក្នុងនោះ អាំងម៉ូទ័រឆក់ ត្រជាក់ចំនួនប្រាំពីរគ្រឿង និង អាំងម៉ូទ័រឆក់ក្ដៅមួយ គ្រឿង។ ក្នុងនាមជាមន្ត្រីរដ្ឋបាលជលផល លោកនាយខណ្ឌថ្លែងអំណរគុណ…

  • មនុស្សរាប់ម៉ឺននាក់ចុះចាប់ត្រីនៅក្នុងបឹងត្រពាំងក្រម ដែលមានប្រវត្តិជាង ២០០ឆ្នាំ

    មនុស្សរាប់ម៉ឺននាក់ចុះចាប់ត្រីនៅក្នុងបឹងត្រពាំងក្រម ដែលមានប្រវត្តិជាង ២០០ឆ្នាំ

    ត្បូងឃ្មុំ៖ ជារៀងរាល់ឆ្នាំនៅរដូវទឹកសម្រកនិងបន្ទាប់ពីកសិករធ្វើការប្រមូលផលរួចរាល់ ប្រជាជននៃភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែងមានទម្លាប់ជាប្រពៃណី​មួយដែលគេឱ្យឈ្មោះថា “ពិធីចាប់ត្រីត្រពាំងក្រម ឬពិធីយកក្រម” ។ជារឿយៗ​ជាពិធីនេះគេតែងប្រារព្ធនៅខែមាឃនៃចន្ទគតិ ដែលជាពេលវេលាសមស្របសម្រាប់អ្នកភូមិ។ បើនិយាយអំពីប្រវត្តិនៃទំនៀមទម្លាប់នៃពិធីនេះវិញ មិនសាមញ្ញពេកទេ ព្រោះត្រូវបានអ្នកភូមិសាទុំអនុវត្តជិត២០០ ឆ្នាំមកហើយ។ពោលពិធីចាប់ត្រីត្រពាំងក្រម ខកខានធ្វើតែក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩។ ប្រពៃណីដែល​មានប្រវត្ត​ិ​យូរលង់មកហើយនោះ បានប្រារព្ធធ្វើឡើងវិញចាប់ពីប្រទេសបានរំដោះពីរបបខ្មែរក្រហម។ ពិធីចាប់ត្រីត្រពាំងក្រមឬពិធីយកក្រម មានរយៈបីថ្ងៃ។ក្នុងនេះ មានពិធីសែនម្ចាស់ទឹកម្ចាស់ដី។ក្នុងថ្ងៃទីមួយនិងថ្ងៃទីពីរ អ្នកភូមិ​ជួបជុំញាតិមិត្តជិតឆ្ងាយលេងកម្សាន្តនិងបង្កើតភាពសប្បាយរីករាយផ្សេងៗដូចជា ការច្រៀងរាំ​មួយយប់ទល់ភ្លឺជុំវិញបឹង​ត្រពាំង​ក្រមជាដើម ។ថ្ងៃទីបី ទើបគេជួបជុំចុះចាប់ត្រីក្នុងត្រពាំងក្រមនេះតែម្តង។ អ្វីដែលជាលក្ខខណ្ឌក្នុងការនេសាទ គឺតម្រូវឱ្យ ដែលចូលរួមទាំងអស់ប្រើប្រាស់តែឧបករណ៍នេសាទបុរាណ ដែលមាន អង្រុត ឈ្នាង ត្រក ក្អុះ តែប៉ុណ្ណោះ។ ដោយឡែកក្នុងឆ្នាំ២០២៤ ពិធីចាប់ត្រពាំងក្រមបានប្រព្រឹត្តធ្វើពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ លោក ស្រេង លី អភិបាលស្រុកមេមត់ ប្រាប់ឱ្យដឹងថា ពិធីចាប់ត្រីត្រពាំងក្រមមានប្រវត្តិជិត២០០ឆ្នាំមកហើយ។ពិធីនេះ បានអាក់​ខាន​ក្នុងរបបប៉ុលពតម្តង និងនៅក្នុងពេលឆ្លងកូវីដម្តង ដោយសារតែមិនអាចជួបជុំគ្នាបាន។ លោកបានបន្តថា ពិធីចាប់ត្រីបែប​បុរាណក្នុងត្រពាំងក្រមនេះ ប្រារព្ធធ្វើឡើងដើម្បីថែរក្សា អភិរក្សនូវវប្បធម៌ប្រពៃណីរបស់អ្នកភូមិ។ ងាកមកឈ្វេងយល់ពីត្រពាំងក្រមនេះវិញ លោក…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមលើបេក្ខភាព ប្រធានសមាគមសិល្បៈ និងគាំទ្រចំពោះបេក្ខភាព លោកជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមលើបេក្ខភាព ប្រធានសមាគមសិល្បៈ និងគាំទ្រចំពោះបេក្ខភាព លោកជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅយប់ថ្ងៃទី២០កុម្ភៈ បានបញ្ជាក់បន្ថែមជុំវិញ បេក្ខភាពប្រធានសមាគមសិល្បករ កម្ពុជា និងស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាងចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេង ធ្វើប្រធានសមាគម ។ ទន្ទឹមនឹងនេះ សម្ដេច កបានសំដែងនូវការគាំទ្រចំពោះបេក្ខភាព លោកជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈ ។ សម្តេចបានលើកឡើងថា បន្ទាប់ពីបានអានយោបល់ របស់បងប្អូនលើការដាក់ បេក្ខជន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និង លើកជាគំនិតមួយចំនួនដូចខាងក្រោម៖ ១. ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះ ឆ្នោតរើសប្រធាន សមា គមនោះទេ។ ២. សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករ សិល្បការីនីដែលមាន សិទ្ធិបោះ ឆ្នោត ឯណោះវិញទេ។ ៣. រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុន…

  • មនុស្ស ២១៥នាក់ត្រូវបាន នគរបាលចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ថយចុះក្នុងសប្ដាហ៍ចុងក្រោយនេះ!

    មនុស្ស ២១៥នាក់ត្រូវបាន នគរបាលចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ថយចុះក្នុងសប្ដាហ៍ចុងក្រោយនេះ!

    ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអោយដឹងថា កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស បានក្រសោបចាប់ខ្លួនជនសង្ស័យចំនួន ២១៥នាក់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ទូច សុឃៈ (សុខៈ) បានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនក្នុងករណីគ្រឿងញៀនផ្សេងៗគ្នាសរុបចំនួន ១២២ករណី ដែលមានការថយចុះធៀបនឹងសប្ដាហ៍កន្លងទៅ។ សប្ដាហ៍កន្លងទៅ នគរបាលចាប់ខ្លួនមនុស្ស២៩៤នាក់ ក្នុងករណីគ្រឿងញៀនសរុប១៣៣ករណី ទូទាំងប្រទេស។  ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ គ្រាន់តែក្នុងខែមករាកន្លងទៅ នគរបាលជាតិបានបង្ក្រាបករណីគ្រឿងញៀនចំនួន៥៤៣ករណី ឃាត់ខ្លួនមនុស្ស ១.២៧៨នាក់៕ ដោយ ៖ ភារ៉ា/ប៊ុនធី

  • យានយន្តល្មើសចំនួន ៥១៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ខែកុម្ភៈ

    យានយន្តល្មើសចំនួន ៥១៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ខែកុម្ភៈ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១២៨៨គ្រឿង រថយន្តធំ ២៥គ្រឿង រថយន្តតូច ២៩០គ្រឿង ម៉ូតូ ៩៧៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥១៤គ្រឿងមានរថយន្តធំ ០៦គ្រឿង រថយន្តតូ ១១៣គ្រឿង និងម៉ូតូចំនួន ៣៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១២នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៤នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៥នាក់ ស្រាល ០១នាក់ ប្រជែង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ពលរដ្ឋស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានកើតការភ្ញាក់រលឹកនាំគ្នាប្រគល់ ឧបករណ៍ឆក់ត្រីដល់មន្រ្តីជលផល

    ពលរដ្ឋស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានកើតការភ្ញាក់រលឹកនាំគ្នាប្រគល់ ឧបករណ៍ឆក់ត្រីដល់មន្រ្តីជលផល

    ភ្នំពេញ៖ ក្រោយដឹងថាឧបករណ៍ឆក់ត្រីគឺជាបទល្មើសខុសច្បាប់ និងដើម្បីចូលរួមការពារត្រីធម្មជាតិតាមទន្លេ បឹង ត្រពាំងឱ្យបានគង់វង្សនោះពលរដ្ឋរស់នៅស្រុក ជលគិរី ខេត្តកំពង់ឆ្នាំបាននាំគ្នាប្រគល់ឧបករណ៍ឆក់ត្រីខុសច្បាប់ដល់មន្រ្តីជលផល។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាព ស្រុកជលគីរី បានចុះទៅដល់មូលដ្ឋាន នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេស ផ្តោតលើការអំពាវនាវឲ្យប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ស្ម័គ្រចិត្តប្រគល់ជូនដល់សមត្ថកិច្ច ដើម្បីរួមគ្នាលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះបន្តទៀត ។ ជាលទ្ធផល ប្រជាពលរដ្ឋនៅតំបន់នោះចំនួន៨រូប បានប្រគល់ឧបករណ៍ឆក់ត្រី ជូនខាងជំនាញជលផលដែលរួមមាន៖ អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧គ្រឿង អាំងវែកទ័រឆក់ត្រីប្រភេទក្តៅ ចំនួន០១ គ្រឿង សរុបចំនួន ០៨គ្រឿង៕ ដោយ៖ម៉ាដេប៉ូ

  • ឯកឧត្តម ឡាវ វ៉ាន់ ៖ សុខភាពកុមារ គឺជាទ្រព្យសម្បត្តិដ៏ប្រពៃរបស់គ្រួសារ និងសង្គមជាតិ

    ឯកឧត្តម ឡាវ វ៉ាន់ ៖ សុខភាពកុមារ គឺជាទ្រព្យសម្បត្តិដ៏ប្រពៃរបស់គ្រួសារ និងសង្គមជាតិ

    ភ្នំពេញ៖ ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង៣ដែលមកពីខេត្តព្រះវិហារ ខេត្តតាកែវ និងរាជធានីភ្នំពេញ ឯកឧត្តម ឡាវ វ៉ាន់ មានប្រសាសន៍លើលឡើងថា សុខភាពល្អរបស់កុមារគឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារ ប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារគឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការថ្លែងរបស់ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើឡើងកាលពី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានវ័នម៉រទួលគោក ក្នុងពេលជួបសំណេះសំណាលជូនដំណើរកុមារមានជំងឺបេះដូងចំហ៣រូបដែលទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន។ ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះអង្គការYUNDIរបស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានចូលរួមជាចំណែកយ៉ាងសកម្មនៅក្នុងការស្វះស្វែងរកប្រភពជំនួយនានាទ្រទ្រង់ដល់ដំណើការសម្របសម្រួលជូនដល់កុមារកម្ពុជាទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន។ ពោរពេញដោយក្តីសប្បាយរីករាយ និងរំភើបក្រៃលែង ក្នុងនាមក្រុមគ្រួសារកុមារទាំង៣គ្រួសារនេះ លោក ថោង វុន្ធី រស់នៅក្នុងខេត្តព្រះវិហារបានថ្លែងអំណរគុណដល់ឯកឧត្តម ឡាវ វ៉ាន់ ដែលបានជួយឧបត្ថម្ភទាំងស្រុងលើការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក លិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ…

  • យានយន្តល្មើសចំនួន ៣៩៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែកុម្ភៈ

    យានយន្តល្មើសចំនួន ៣៩៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែកុម្ភៈ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៤គោលដៅ មា ន យានយន្តចូលគោលដៅចំនួន៣៩៣គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ៥២គ្រឿង ម៉ូតូ ៣៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៣គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូ ៥២គ្រឿង និងម៉ូតូចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០នាក់ និងរងរបួស ៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០នាក់ និងរងរបួស ៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៤លើក បណ្តាលអោយមនុស្សស្លាប់ ០នាក់ និងរងរបួសធ្ងន់ ស្រាល ចំនួន ៥នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ ភ្លើងសញ្ញា ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងកត្តាយាន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា