Category: ព័ត៌មានសង្គម

  • ស្រុកចំនួនពីរក្នុងខេត្តបន្ទាយមានជ័យ នឹងមានការបោះបង្គោល ព្រំ កំណត់តំបន់៣

    ស្រុកចំនួនពីរក្នុងខេត្តបន្ទាយមានជ័យ នឹងមានការបោះបង្គោល ព្រំ កំណត់តំបន់៣

    បន្ទាយមានជ័យ៖អ្នកបច្ចេកទេសនៃក្រសួងជំនាញ នឹងធ្វើការបោះបង្គោលព្រំកំណត់តំបន់៣នៃដែនព្រៃលិចទឹកនៅភូមិសាស្ត្រស្រុក ចំនួនពីរនៃខេត្តបន្ទាយមានជ័យ ។គឺស្រុកព្រះនេតព្រះ និងស្រុកមង្គលបូរី ។សកម្មភាពដែលនឹងធ្វើឡើងនេះត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការបោះបង្គោលព្រំកំណត់តំបន់៣នៃដែនព្រៃលិចទឹកនៅសាលប្រជុំសាលាស្រុកទាំងពីរនេះកាលពីថ្ងៃសុក្រទី៨ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ស គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់អង្គប្រជុំថាការបោះ បង្គោលព្រំកំណត់តំបន់៣ នៃដែនព្រៃលិចទឹកអនុវត្តនៅ ខេត្តទាំងប្រាំមួយ ស្ថិតជុំវិញបឹងទន្លេសាប។ក្នុងនោះមាន៖ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យនិងខេត្តសៀមរាប។បង្គោលត្រូវបោះមានកម្ពស់ម៉ែត្រនិងដាំចន្លោះពីមួយទៅមួយ ចម្ងាយ៥០០ ម៉ែត្រ ។ការបោះបង្គោលនេះដើម្បីការពារ ការកាប់ទន្ទ្រានព្រៃលិចទឹកនិងការវាតយកដីព្រៃលិចទឹក ពីជនមួយចំនួនផង ហើយក៏ងាយ ស្រួលដល់អាជ្ញាធរទន្លេសាបក្នុងការគ្រប់គ្រងតំបន់៣ព្រៃលិចទឹកនៃបឹងទន្លេសាប ក្នុងគោលដៅការពារថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់៣ រួមទាំងតំបន់ ១ និងតំបន់២ដែលជាតំបន់ រណបផងដែរ ។ ឯកឧត្តមបានរំលេចឱ្យឃើញពីសារសំខាន់នៃប្រព័ន្ធអេកូឡូស៊ី រួមមាន ជីវចម្រុះ មច្ឆាជាតិ សត្វ និងព្រៃលិចទឹក ជាដើមដែលជា សម្បត្តិធម្មជាតិរួមទាំងបរិស្ថានតំបន់បឹងទន្លេសាប។ប៉ុន្តែលោកក៏ បានលើកឡើងពីស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំងលើធនធានទាំងនេះដែរតាមរយៈនៃការបំផ្លិចបំផ្លាញ,ការធ្វើអាជីវកម្មលើសម្បត្តិធម្មជាតិហួសកម្រិតនិងការបំផ្លាញបរិស្ថានតំបន់៣ព្រៃលិចទឹក។លោកបន្ថែមថាដោយសារសកម្មភាពទាំងអស់នេះហើយដែលយើងចាំបាច់បំផុតបោះបង្គោលព្រំកំណត់តំបន់៣ព្រៃលិចទឹកបឹងទន្លេសាប ។ឯកឧត្តម ស គឹមសាន្ត បានស្នើដល់រដ្ឋបាលស្រុក និងឃុំដែល ជា អាជ្ញាធរមូលដ្ឋាន ដោយឡែកសម្រាប់ស្រុកព្រះនេតព្រះ ស្រុកមង្គល បូរី ដែលស្ថិតក្នុងតំបន់៣ត្រូវធ្វើការផ្សព្វផ្សាយអប់រំណែនាំ…

  • មន្ត្រីរាជការទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានី ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀនក្នុងខ្លួន

    មន្ត្រីរាជការទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានី ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀនក្នុងខ្លួន

    (ភ្នំពេញ)៖ អនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់និងមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រី ណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវ បណ្តេញ ចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះ។ នៅព្រឹកថ្ងៃទី០៧ មីនា ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ចំណុះអោយរដ្ឋបាលរាជធានី ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀនក្នុងខ្លួន។ ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀននេះបានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យាផងដែរ ។ គួរបញ្ជាក់ថា៖ មន្ត្រីបំរើការងារនៅសាលារាជធានីភ្នំពេញ មានសរុបចំនួន ៥៤៧រូប ហើយក្នុងចំនួននេះ ក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយពោលគឺល្អ១០០%។គួរំលឹកថា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លែងមកនេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។…

  • អភិបាលខេត្តកំពត៖ មន្ត្រីត្រូវធ្វើគំរូល្អដល់ពលរដ្ឋ និងចៀសឆ្ងាយពីគ្រឿងញៀន

    អភិបាលខេត្តកំពត៖ មន្ត្រីត្រូវធ្វើគំរូល្អដល់ពលរដ្ឋ និងចៀសឆ្ងាយពីគ្រឿងញៀន

    កំពត៖ ថ្លែងទៅកាន់មន្ត្រីគ្រប់ជាន់ថ្នាក់នៃសាលាខេត្តកំពត ក្នុងយុទ្ធនាការលើកទី១នៃការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីសាលាខេត្តជាង ២០០នាក់កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ដើម្បីឆ្លើយតប និងដាក់ឲ្យអនុវត្តបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ  រដ្ឋបាលខេត្តកំពតបានរៀបចំធ្វើយុទ្ធនាការត្រួតពិនិត្យទឹកនោមស្វែងរកសាធាតុញៀនលើមន្ត្រីសាលាខេត្តមុនគេ បន្ទាប់មកនឹងណែនាំឲ្យគ្រប់មន្ទីរអង្គភាពជុំវិញខេត្តឳ្យធ្វើតេស្តដែរ ។ ឯកឧត្តមបន្តថា តទៅមុខ រាល់៦ខែម្តងនឹងធ្វើតេស្តរកសារធាតុញៀន  ដើម្បីធានាថាមន្ត្រីខេត្តកំពតស្អាតស្អំ គោរពក្រមសីធម៌ល្អ គ្មានប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន តែបើក្នុងករណីពិនិត្យឃើញមានសារធាតុញៀន រដ្ឋបាលខេត្តនឹងចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ គួរំលឹកថានៅក្នុងបទបញ្ជា ០១ បប ត្រង់ចំណុចទី២ បានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕ដោយ ៖សិលា សារិន

  • ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងអំពាវនាវសូមចូលរួមរៀបចំសណ្តាប់ធ្នាប់ សោភណភាពទីក្រុង

    ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងអំពាវនាវសូមចូលរួមរៀបចំសណ្តាប់ធ្នាប់ សោភណភាពទីក្រុង

    កំពង់ឆ្នាំង៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់ស្ថាបនរដ្ឋ ទីវត្តអារាមនិង ឯកជន ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់វេចខ្ចប់ ក៏ដូចជាការពង្រឹង ប្រមូលសំរាមនៅតាមផ្ទះរបស់ខ្លួនក្នុងការគ្រប់គ្រងសំរាមដើម្បីលើកកម្ពស់បរិស្ថាន សោភណភាពទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្របទៅនឺងចលនាប្រលងប្រណាំងទីក្រុងស្អាត និងអបអរសាទរទិវាទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ទីក្រុងស្អាតដើម្បីទេសចរណ៍»។ លោកអំពាវនាវបែបនេះកាលព្រឹកថ្ងៃទី៧ ខែមីនានៅក្នុងការប្រារព្ធពិធីអបអរ សាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ«ទីក្រុងស្អាតដើម្បីទេសចរណ៍»ដោយមានការចូលរួមពី មន្រ្តីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៥០០នាក់ដោយធ្វើសកម្មភាពប្រមូលសំរាមនៅតាមដងផ្លូវ និងមាត់ទន្លេផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំងផង។ លោក សេង សាលី បានបញ្ជាក់ថា ការប្រារព្ធទិវាជាតិនេះធ្វើឡើងដើម្បីបំផុសដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិ។ជាពិសេសទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអាចផ្តល់នូវបទពិសោធន៍និងការចងចាំ៕ដោយៈសុខ គឹមសៀន

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំអបអរសាទរទិវាអន្តរជាតិនារី៨មីនា

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំអបអរសាទរទិវាអន្តរជាតិនារី៨មីនា

    កំពង់ធំ៖ កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ ក្នុងឳកាសនេះលោកស្រីវរសេនីយ៍ត្រី  អ៊ុត លក្ខិណា អនុប្រធានក្រុមការងារយេនឌ័របានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារសំខាន់ៗ របស់នារី ក្នុងឆ្នាំ២០២៣កន្លងទៅ ។លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានឡើងអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោតត្តមមុនីនាថ សីហនុ ព្រះវររាជជាតិ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងទិវានារីអន្តរជាតិខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី  និងក្មេងស្រីក្នុងបរិវត្តកម្ម ឌីជីថលជូនអង្គពិធី ។ ក្នុងឳកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប័ណ្ណសរសើររបស់ឯកឧត្តម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនដល់លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង…

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំប្រតិភូគោរពវិញ្ញាណ ក្ខន្ធនិងចូលរួមបុណ្យសពឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជាការរង យោធភូមិភាគទី៤

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំប្រតិភូគោរពវិញ្ញាណ ក្ខន្ធនិងចូលរួមបុណ្យសពឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជាការរង យោធភូមិភាគទី៤

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងកំពង់ធំ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំ ប្រតិភូ ទៅចូលរួមក្នុងពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ឧត្តម សេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជាការ រងយោធភូមិភាគទី៤ ដែល បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី២ ខែមីនាក្នុងជន្មាយុ ៦៦ ឆ្នាំ នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប  ខេត្តសៀមរាប ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិ ភាគទី៤ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងប្រតិភូ បានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ប្រកបដោយក្តីក្តុកក្តួលរំជួលចិត្ត និងលាគ្នាជា លើកចុងក្រោយនិងបានសំណេះសំណាលជាមួយក្រុមគ្រួសារសព ព្រម ទាំងបាន ចូលរួមថវិកា មួយចំនួនក្នុងពិធីបុណ្យសព ៕ ដោយ៖ប៊ុនរដ្ឋា

  • មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវាយតម្លៃភូមិគំរូ សូវង្សលើ ក្រុងឧដុង្គម៉ែជ័យ

    មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវាយតម្លៃភូមិគំរូ សូវង្សលើ ក្រុងឧដុង្គម៉ែជ័យ

    កំពង់ស្ពឺ៖ឯកឧត្តម អ៊ិន ចន្ថា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទបានដឹកនាំក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ចុះពិនិត្យវាយតម្លៃលក្ខណៈវិនិច្ឆ័យនិងតាមដានការរស់របស់ប្រជាពលរដ្ឋនៅ ភូមិសូវង្សលើ សង្កាត់វាលពង្ស ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ សូមជម្រាបថា ភូមិសូវង្សលើ ជាភូមិគំរូ ដែលទទួលបានការ គាំទ្រពីគម្រោង“ការអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ ចលនាភូមិថ្មី” ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េឬកយកា (KOICA) ក្រោមការសម្របសម្រួលដឹកនាំអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ ២០១៤- ២០១៨។ហេដ្ឋារចនា សម្ពន្ធ័ទាំងអស់នៅក្នុងភូមិ ត្រូវបានកសាងនិងរៀបចំឱ្យមានរបៀបរៀបរយផ្លូវក្នុងភូមិត្រូវបានចាក់បេតុងខ្វាត់ខ្វែង មានបណ្តាញទឹកស្អាត និងអគ្គិសនីត្រូវបាន តភ្ជាប់ទៅ គ្រប់ផ្ទះ។ ក្នុងឱកាសពិនិត្យផ្ទាល់នៅថ្ងៃទី៨ ខែមីនាឆ្នាំ២០២៤ ឯកឧត្តម អនុរដ្ឋលេខាធិកា បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធ សាស្ត្រគន្លឹះសំខាន់ៗដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។ឯកឧត្តមបានលើកទឹកចិត្តនិងជំរុញបន្ថែមដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគំរូឱ្យបង្កើនការរស់នៅប្រកបដោយបរិស្ថានល្អ បរិយាកាស បរិសុទ្ធ មានផាសុកភាព ។ក្រៅពីការងារ ត្រូវខិតខំក្នុងការដាំដុះ ចិញ្ចឹមសត្វដើម្បីបង្កើនប្រាក់ចំណូល ។ត្រូវចូលរួមថែរក្សានូវរា ល់សមិទ្ធផលដែលមាន និងឈានទៅដណ្តើមយកតំណែងផ្កាយ បីភូមិគំរូនាពេលខាងមុខ៕ដោយ៖ម៉ុន សំអាត

  • អង្គការមូលនិធិថែទាំសុខភាពអ្នកកើតជំងឺអេដស៍ រៀបចំទិវា អន្តរជាតិនារី៨មីនា

    អង្គការមូលនិធិថែទាំសុខភាពអ្នកកើតជំងឺអេដស៍ រៀបចំទិវា អន្តរជាតិនារី៨មីនា

    កំពង់ឆ្នាំង៖លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ពិធីទិវាអន្តរជាតិនារី ៨មីនាលើកទី ១១៣នៅ សាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្សចូលរួមជាង២០០នាក់។ពិធីនេះរៀបចំដោយ អង្គការមូលនិធិថែ ទាំសុខភាពអ្នកកើតជំងឺអេដស៍។ ក្នុងឱកាសនេះលោកជំទាវបានលើកឡើងថា អន្តរជាតិនារី៨មីនាឆ្នាំ ២០២៤ប្រារព្ធក្រោមប្រធានបទ “ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្ម” ពិតមានសារៈសំខាន់ខ្លាំងណាស់ដែលយើងគ្រប់គ្នាត្រូវតែយកដាក់ដល់ស្ត្រីនិងកុមារីជាចម្បង ។ពិសេសស្ត្រីនិងក្មេងស្រី ដែលកំពុង តែ រស់នៅជាមួយនឹងជំងឺអេដស៍។ លោកជំទាវបន្តថា ជំងឺអេដស៍ ដែលជាជំងឺលាក់មុខ ថ្វីបិទថាមើលពីខាងក្រៅ ឃើញសភាពស្ងប់ ស្ងាត់ ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាល ហើយភាគច្រើនដែលកើតជំងឺនេះ ជាស្ត្រីនិងអ្នកដែលស្រឡាញ់ភេទដូចគ្នា។ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថា រាជរដ្ឋា ភិបាលនៅគ្រប់អាណត្តិតែង តែផ្ដល់អាទិភាពខ្ពស់ដល់ ស្ត្រី។ដោយឡែករាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែ…

  • ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអញ្ជើញសួរសុខទុក្ខស្រ្តីសម្រាលកូន ស្រ្តីមានផ្ទៃពោះនៅមណ្ឌលសុខភាព គ្រើល

    ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអញ្ជើញសួរសុខទុក្ខស្រ្តីសម្រាលកូន ស្រ្តីមានផ្ទៃពោះនៅមណ្ឌលសុខភាព គ្រើល

    កំពង់ធំ៖កាលពីព្រឹកថ្ងៃទី៧ ខែមីនា  ឆ្នាំ២០២៤ លោកស្រី លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធាន ក្រុម ការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តកំពង់ធំ តំណាង ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការ សាខាកាក បាទក្រហម កម្ពុជាខេត្ត បានអញ្ជើញជួបសួរសុខទុក្ខស្ត្រីសម្រាលកូន ស្រ្តីមាន ផ្ទៃពោះ ចំនួន៨៦ នាក់ នៅមណ្ឌលសុខភាពគ្រើល ស្រុកតាំងគោក ខេត្តកំពង់ធំ។សកម្មភាពនេះដើម្បីរំលឹកដល់ទិវាជាតិសុខភាពមាតា ទារក និងកុមារ ។ នាឱកាសនោះ លោកស្រី លំ គន្ធារី  បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពី សំណាក់ឯកឧត្តម ងួន រតនៈ  ប្រធានគណៈ កម្មាធិការ សាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងប្អូន ស្ត្រីមានផ្ទៃពោះ ស្ត្រី មានកូន តូច…

  • រដ្ឋបាលខេត្តកំពង់ធំ៖ ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា

    រដ្ឋបាលខេត្តកំពង់ធំ៖ ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា

    កំពង់ធំ៖ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា។នេះជាការ លើកឡើងរបស់លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំក្នុង កម្មវិធី បញ្ជ្រាបការយល់ដឹងនិងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ១២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ ” ទីក្រុង ស្អាត ដើម្បីទេសចរណ៍”។ ក្នុងពិធីដែលប្រារព្ធនាសប្តាហ៍នេះលោកអភិបាលរងខេត្តបានបន្តថា ក្រុងស្ទឹងសែនទទួលបានចំណាត់ថ្នាក់រំដួល២ទង ។ជា ក្រុង មួយ ទទួលបានការកោតសរសើរជាទីក្រុងស្អាតនិងមានបរិស្ថានល្អ ក៏ប៉ុន្តែ ទីក្រុងដែលស្អាតល្អជាងនេះ គឺជាចំណាត់ថ្នាក់ រំដួល៣ទង ដែលយើង ទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងដើម្បីប្រែក្លាយទៅជាក្រុងគំរូ។ លោកបន្តថាយើងមានទីលានចាក់សំរាមមានទំហំជាង២០ហិកតា នៅភូមិត្រពាំងឬស្សី,ឃុំត្រពាំងឬស្សីជាក ន្លែងទុកដាក់ សំរាមមាន លក្ខណៈស្តង់ដារ។ដូចនេះរាល់ សំរាម ទាំងអស់ត្រូវយកទៅរក្សា ទុកនៅទីលាននោះ។ក្រុងស្ទឹងសែនក៏ទទួលបានហិរញ្ញប្បទានពី ធនាគារ អភិវឌ្ឍន៍អា ស៊ី ចំនួន១០លានដុល្លារដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធ ទឹកកខ្វក់ ។ លោកបានបន្ថែមជាចុងក្រោយថាមានតែការចូលរួមទាំងអស់គ្នាទេទើបធ្វើឱ្យក្រុងស្ទឹងសែនក្លាយទៅជាទីក្រុងស្អាតទទួលបានចំណាត់ថ្នាក់ល្អ។លោកបានរំលឹកដល់ មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវតែចូល រួមសំអាតទីក្រុង ទៅតាមមុខព្រួញដែលរដ្ឋបាល ក្រុងបានដាក់ផែនការ ជូន ហើយត្រូវនិយាយថា”ទីក្រុងនិងភាពស្អាត”៕អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា