-
អ្នកស្រាវជ្រាវបានរកឃើញ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ និងសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់កម្ពុជានិងសកលលោក នៅក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រភពពីក្រសួងបរិស្ថាននៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤នេះបានឱ្យដឹងថាក្នុងចំណោមសត្វដែលគេបានរកឃើញនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់ ។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរទាំងនោះ នៅថ្ងៃអនាគត ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា FFI តាមរយៈគម្រោងអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺឆ្លង ដែលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី បាននិងកំពុងចុះសិក្សាស្រាវជ្រាវ ពីប្រភេទឧរង្គសត្វ…
-
ជនសង្ស័យ ៤៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី២១ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ២នាក់)ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ២០នាក់ស្រី ១នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ១៦នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១២៦,៧៨ក្រាម។ កេតាមីន(Ke) ស្មើ ៨៦១,៧៧ក្រាម។ អុិចស្តាសុី(mdma) ស្មើ ១១៣៩,២១ក្រាម ។ កញ្ឆា ស្មើ ០,៥០ក្រាម ។ គីមីផ្សំ ស្មើ ១៩០,២៤ក្រាម ។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕…
-
យានយន្តល្មើសចំនួន ៣៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៤គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៦៧គ្រឿង ម៉ូតូ ៣៣៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩២គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ៦៧ គ្រឿង និងម៉ូតូចំនួន ៣២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស ១៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៣នាក់ ស្រាល ០៥នាក់ មិនគោរពសិទ្ឋិ ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ប្រជែង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់…
-
ខេត្តស្វាយរៀងកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង ៣០លានដុល្លារ

ស្វាយរៀងៈ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារចៃកា(JICA)នូវទឹកប្រាក់ចំនួន ៣ ៩៨៦ ០០០ ០០០ យ៉េន ឬប្រមាណ ៣០,៦ លាន ដុល្លារអាមេរិក កំពុងអនុវត្តនៅខេត្តស្វាយរៀង។គម្រោងនេះមានសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងដំឡើងបំពង់ប្រវែង១១១.៨គីឡូម៉ែត្រ ។ គម្រោងបានចាប់ផ្តើមដំណើរការអនុវត្តគម្រោងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ព័ត៌មាននៃការអនុវត្តនេះត្រូវបានបង្ហាញឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឳកាសជំនួបរវាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជាមួយលោក គីអ៊ីយូស៊ី គូសាកា(Kiyoshi KUSAKA )ទីប្រឹក្សាបច្ចេកទេស (CTI) និងជាតំណាង JICA និងលោក តាកាហ៊ីកូ តូមីតា(Takahiko TOMITA )ប្រធានគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ គូប៊ូតា(KUBOTA )។លោកតំណាងភ្នាក់ងារចៃកា បានរាយការណ៍អំពីវឌ្ឍនភាពនៃគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តស្វាយរៀង។ ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណនិងគាំទ្រគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនដែលកំពុងចាប់ផ្តេីមសាងសង់នាពេលនេះ។ ចំណែកលោក Kiyoshi KUSAKA បានជម្រាបឯកឧត្តមអភិបាលខេត្តអំពីព័ត៌មានស្តីពីគម្រោង និងវឌ្ឍនភាពនៃដំណើរការគម្រោង…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖គម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន បានជួយពង្រឹង ភាពជាម្ចាស់ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

(ភ្នំពេញ)៖សហគមន៍មានភាពជាម្ចាស់គឺជាភាពជោគជ័យ និងនិរន្តភាព នៃគម្រោង អភិវឌ្ឍន៍ ដែលបានដាក់ចេញតាមរយៈគម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង(Jahoo Gibbon Camp) ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹក ថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនា ឆ្នាំ២០២៤។ តាមរយៈគោលដៅលំហែបៃតងនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងឱ្យដឹងផងថា ការរួមចំណែកពីសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ និងព្រៃឈើ តាមរយៈ ការគ្រប់គ្រង និងទប់ស្កាត់ អនុលោមតាមវិធានការទាំង ៤របស់ក្រសួងបរិស្ថាន ក្នុងនោះជំរុញការអនុវត្តច្បាប់១០០ភាគរយ មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ទាក់ទិនក្នុងរឿងនេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា៖ការពង្រឹង កិច្ច សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាព ប្រឆាំង អំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំ ស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ជាង…
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញ ព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក

(ភ្នំពេញ)៖ ដោយទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បញ្ជូនលោកពូ មុំ ចេង អាយុ ៦៧ឆ្នាំ រស់នៅក្នុងខណ្ឌពោធិសែនជ័យ ដែលមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមរុំារ៉ៃ ហើយព្យាបាលមិនជាប់លាប់ដោយសារជីវភាពខ្វះខាត ទៅទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រោយការពិនិត្យ ក្រុមគ្រូពេទ្យឯកទេសបេះដូងរកឃេីញថា លោកពូមានជំងឺបេះដូងរីក និងខ្សោយខ្លាំង(Dilated cardiomyopathy with LVEF 30%) ហើយក៍ធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់ ។ បច្ចុប្បន្ន លោកពូបានធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕ ដោយ ៖ វណ្ណលុក
-
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ បិទកិច្ចប្រជុំ

កំពង់ធំ៖ក្រុមប្រឹក្សាសមាគមរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំលើកទី៥ អាណត្តិទី៣បាន បិទកិច្ច ប្រជុំប្រចាំឆ្នាំ២០២៣កាលពីថ្ងៃពុធក្រោម វត្តមាន របស់លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ។ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋាន ខេត្តកំពង់ធំបានធ្វើរបាយការណ៍ព្រមទាំងផ្ដល់នូវការណែនាំ មួយចំនួនដល់សមាជិករបស់ខ្លួន។ ចំណែកលោក ចាន់ តារា បានអបអរសាទរចំពោះលទ្ធផលជា ផ្លែផ្កានៃកិច្ចប្រជុំក្រុមប្រឹក្សា សមាគម លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២៣ ដែលផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបានដោយ បានចែក រំលែកមេរៀន បទពិសោធន៍ល្អៗ ព្រមទាំងបាន កំណត់ទិសដៅការងារដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ ២០២៤ ក្នុងគោលបំណង លើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់របស់ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំង ខេត្តកំពង់ធំ។ លោកបន្តថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អាណត្តិទី៣ នេះ នឹងខិតខំប្រឹង…
-
សត្វស្លាបចម្រុះនិងពូជត្រីនៅវាលរហាលកេសអាវៀន ឃុំឈ្នួរ មានជ័យ កើនឡើង

បន្ទាយមានជ័យ៖ជាដំណឹងគួរជាទីរីករាយ ខណៈមានការអះ អាងថា វត្តមានសត្វស្លាបចម្រុះច្រើនប្រភេទ និងពូជត្រីនៅ “វាលរហាលកេស អាវៀន” ដែលជាតំបន់អភិរក្សនៅខេត្ត បន្ទាយមានជ័យមានកើនឡើងច្រើនជាងឆ្នាំមុនៗ។ពេលនេះភ្ញៀវទេសចរអាចទស្សនាសត្វស្លាបទឹកបានគ្រប់ពេល។ពិសេសហ្វូងសត្វស្លាបចម្រុះតែងបង្ហាញខ្លួននាពេល ថ្ងៃ ហៀបអស្តង្គត ដែលជាវេលាហ្វូងសត្វវិលពីរកចំណីវិល មក រកទ្រនំវិញ ។ តំបន់អេកូទេសចរណ៍”វាលរហាលកេសអាវៀន”ស្ថិតនៅខាងត្បូងឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ។មានចម្ងាយ ២៣គី ឡូម៉ែត្រពីទីរួមខេត្តឬក្រុងសិរីសោភ័ណនិងស្ថិតនៅចុងបញ្ចប់នៃស្ទឹងសិរីសោភ័ណឬទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី ដែលជាស្ទឹងធំនិងវែងជាងគេបង្អស់ឆ្លងកាត់ភូមិ សាស្ត្រ ខេត្តបន្ទាយមានជ័យ ។ ដោយទឹកមុខញញឹមញញែម លោក ខុង ប៊ុន មេឃុំស្នួលមាន ជ័យនិងជាប្រធានសហគមន៍តំបន់អេកូទេសចរ ធម្មជាតិនៅ អភិរក្ស វាលរហាលកេសអាវៀនបានអធិប្បាយថា មានសត្វ ស្លាបសំខាន់ៗជិត១០ប្រភេទកំពុងរស់នៅ ដូចជា សត្វក្រៀល ខ្យង ,ក្អែកទឹក .ស្មោញ ,ត្រយង , ទាព្រៃ ,ទុងប្រផេះ , ខ្វែកធំ ,ទោម ,ត្លុំ ,មាន់ទឹក ជាដើម។ក្រៅពីនោះក៏មានសត្វកុកយ៉ាង ច្រើន រាប់មិនអស់។ សូមរំលឹកថា តំបន់នេះ អាចចែកជា២ ផ្នែក ៖ទី១…
-
យានយន្តល្មើសចំនួន ៤៤៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប១០៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦២៨គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ១៨០គ្រឿង ម៉ូតូ ៤៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤៨គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ១៣៦ គ្រឿង និងម៉ូតូចំនួន ៣០៨ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍