-
យានយន្តល្មើសចំនួន ២៨០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១៧គ្រឿង រថយន្តធំ០០គ្រឿង រថយន្តតូច ៣៨គ្រឿង ម៉ូតូ ៣៧៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨០គ្រឿងមានរថយន្តធំ ០០គ្រឿង រថយន្តច តូ៣៨គ្រឿង និងម៉ូតូចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស ៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០០នាក់ ធ្ងន់ ០៥នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ឋិ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់និង ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ជនសង្ស័យ ២៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៥ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ២៧នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦នាក់ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១៦០,៥៨ក្រាម ។ កេតាមីន (Ke) ស្មើ ១២,៤៩ក្រាម។ អុិចស្តាសុី (mdma) ស្មើ ១១១,១៥ក្រាម ។ កញ្ឆា ស្មើ ៤,២៦ក្រាម ។ គីមីផ្សំ ស្មើ ១,៤៣ក្រាម…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញពិនិត្យ និង វាយតម្លៃគម្រោងវិនិយោគទេសចរណ៍ចំនួន ១៣កន្លែង នៅក្នុងតំបន់ការពារធម្មជាតិ ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានចុះពិនិត្យ និង វាយតម្លៃរកឃើញថា គម្រោងវិនិយោគ ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១ មានផ្ទៃដីទំហំ ៩,៨៦ហិចតា ,ទី២ ផ្ទៃដី៩,៦៧ហិចតា និង ទី៣មានផ្ទៃដី ៨,៦៧ហិចតា ,គម្រោង ២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីទំហំចំនួន ៨,៦២ ហិចតា ,មានផ្ទៃដីទំហំ ៧,០៧៩ ហិចតា ,និង ៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីជាង ៦០ហិកតា ។ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ដែលបានថ្លែងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ដែរថា ដោយមានបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
អភិបាលខេត្តកំពង់ធំអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តសសី

កំពង់ធំ: ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រះចៅអធិការ ហែម ម៉ៅ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានអញ្ជើញចូលរួមសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសសី ឃុំស្វាយភ្លើង ស្រុកតាំងគោក ។ ក្នុងពិធីដែលប្រារព្ធកាលពីថ្ងៃអាទិត្យទី២៤ ខែមីនា ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ វត្តអារាមគឺជាទីពឹងពំនាក់ ។ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង។ វត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ឯកឧត្តមអភិបាលខេត្តកំពង់ធំ បន្តទៀតថា បច្ចុប្បន្នដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានសាងសង់គ្រប់កន្លែង ។ជាក់ស្តែង វត្តទូទាំងខេត្តមានចំនួន២៩២វត្ត (ធម្មយុត្តិ០៤វត្ត) និងអាស្រមមាន២៣កន្លែងផងដែរ និងមានព្រះសង្ឃទូទាំងខេត្ត ចំនួន៣.២៩៥អង្គ។ វត្តអារាមមិនត្រឹមតែជាទីសម្រាប់ពុទ្ធបរិស័ទទទួលយកនូវពុទ្ធឱវាទនោះទេ ថែមទាំងជាទីសម្រាប់សិស្ស និស្សិតក្រីក្រស្នាក់អាស្រ័យ និងរៀនសូត្រផងដែរ។ ទាក់ទងប្រវត្តិវត្តសសី លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឳ្យដឹងថាបានកសាងឡើងនៅឆ្នាំ១៩៤១ លើផ្ទៃដីទំហំ ៣១.២៨៤ម៉ែត្រ ស្ថិតនៅភូមិប្ញស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក…
-
នាំយកអំណោយសប្បុរសជនចែកជូនសិស្ស និងលោកគ្រូអ្នកគ្រូជាង ១.០០០នាក់ នៅខេត្តសៀមរាប និងជួសជុលអគារសិក្សានៅខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តម កែ ក្រានីត សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍បានអញ្ជើញសួរសុខទុក្ខ នាំយកអំណោយចែកសម្ភារសិក្សា ដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ នៅស្រុកជីក្រែង ខេត្តសៀមរាប និងសាលាបឋមសិក្សាជ័យ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះឯកឧត្តម កែ ក្រានីត បានបញ្ជាក់ឱ្យដឹងថាអំណោយទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំក៏ដូចជាធនធានមនុស្ស ។ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលារៀន នៅគេហដ្ឋានដើម្បីក្លាយជា សិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អគ្រប់ៗគ្នា ជាសសរទ្រូងប្រទេសជាតិ ជាអ្នកបន្តវេនដ៏រឹងមាំនិងជាអនាគតរបស់ប្រទេសជាតិ។ ជាមួយនេះឯកឧត្តមក៏បាននាំយកនូវស័ង្កសីជ័រចំនួន៣២សន្លឹក ទ្វារឈើចំនួនបីសន្លឹក បង្អួចឈើចំនួន១២ ទៅជួសជុលអគារសិក្សាមួយខ្នង ស្ថិតនៅក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ៕ដោយ: ប៊ុន រដ្ឋា
-
សមិទ្ធផលនានា នៅវត្តសាលវនរង្សី តម្លៃជាងកន្លះលានដុល្លារត្រូវបានបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លង

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា នៅ«វត្តសាលវនរង្សី» ហៅ វត្តស្រយង់កោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ក្រោមវត្តមានឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងជាឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តមនគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធសាសនិក សប្បុរសជនជិតឆ្ងាយយ៉ាងច្រើនកុះករ។ សមិទ្ធផលទាំងនេះចូលរួមកសាងដោយតម្លៃជាទឹកប្រាក់ជាង៥១ម៉ឺនដុល្លារអាមេរិក។នាឱកាសនោះ ឯកឧត្តម មាស សុភា បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ ឯកឧត្តមបានថ្លែង…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទ បន្តការងារបង្រ្កាបទប់ស្កាត់បទល្មើស ដើម្បីថែរក្សាធនធានធម្មជាតិ សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់កម្លាំងចម្រុះ ដែលបាន និង កំពុងបេសកកម្មបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយបានចាត់ទុកថាជាការអន្តរាគមន៍របស់កងកម្លាំងគ្រប់ភេទ បានចូលរួមថែរក្សាការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត ។ គួរបញ្ជាក់ថា ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បែបនេះធ្វើឡើងនៅក្នុងពេលចុះជួបសំណេះសំណាលជាមួយកងកម្លាំងចុះកំពុងឈរជើងចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ រុករានដី ដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងចុះពិនិត្យទីតាំងដាំស្តារព្រៃឡើងវិញ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នាថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “កម្លាំងមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សរុបមានត្រឹមមតែ ១២០០នាក់ ហើយត្រូវគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីជាង៧,២ ហិចតា គ្របដណ្តប់ប្រមាណ៤០% នៃផ្ទៃដីប្រទេសទាំងមូល”។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព យើងត្រូវអនុវត្តតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ដែលក្នុងនោះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ ចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០ភាគរយ មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា…
-
ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៤ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៥នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ២២នាក់ស្រី ០នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៤នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមីនា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៧០៧,៦៧ក្រាម ។ មេតំហ្វេតាមីន(Wy) ស្មើ ២,៨០ក្រាម ។ កេតាមីន(Ke) ស្មើ ០,៧៦ក្រាម ។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
យានយន្តល្មើសចំនួន ២៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៥៤គោលដៅ មានយានយន្តចូលគោលដៅចំនួន៣០៧គ្រឿង រថយន្តធំ០២គ្រឿង រថយន្តតូច៦៧គ្រឿង ម៉ូតូ ២៣៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩០គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ៥០គ្រឿង និងម៉ូតូចំនួន២៣៨ គ្រឿង ត្រូវបានផាកពិន័យតាមអនុ ក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍