Category: ព័ត៌មានសង្គម

  • ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំត្រស្តិសង្ក្រាន្ត អបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំត្រស្តិសង្ក្រាន្ត អបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំ ត្រស្តិសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខ ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ឌិត នីតា ជាភរិយា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។ ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី…

  • អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដំណើរការ សាង សង់ លំនៅដ្ឋានដល់ពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់អង្គរ

    អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដំណើរការ សាង សង់ លំនៅដ្ឋានដល់ពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់អង្គរ

    ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាគិតរហូតមកដល់ចុងខែខែមីនា ឆ្នាំ២០២៤ កន្លងមក ក្រុមមន្រ្តីនៃ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរ ជាតិអប្សរា បានចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរ ការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរ បានចំនួន១៣៧ករណី។ ចំពោះការចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសនីមួយៗទាំងនេះមាន ដូចជា:១. ក្រុងសៀមរាប ចំនួន២៩ករណី២. ស្រុកប្រាសាទបាគង ចំនួន២៤ករណី៣. ស្រុកបន្ទាយស្រី ចំនួន៤១ករណី៤. ស្រុកពួក ចំនួន១៦ករណី៥. ស្រុកអង្គរធំ ចំនួន១៥ករណី៦. ស្រុកស្វាយ លើចំនួន១០ករណី៧. ស្រុកសូទ្រនិគម ចំនួន២ករណី។ បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាកន្លងមកក្រុមមន្រ្តីតែងយកចិត្តទុកដាក់និងពិនិត្យ ព្រម ទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់ កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ខិតកាន់តែជិតប្រជាពលរដ្ឋ។ ទាក់ទិនក្នុងរឿងនេះដែរអាជ្ញាធរជាតិអប្សរា បាន បញ្ជាក់ថា រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យ ប្រជា ពលរដ្ឋ បង់ប្រាក់នោះឡើយ៕ ដោយ…

  • ក្រសួងបរិស្ថាន អំពាវនាវឱ្យថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម នៅទីប្រជុំជន ឱ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

    ក្រសួងបរិស្ថាន អំពាវនាវឱ្យថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម នៅទីប្រជុំជន ឱ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

    ភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ ហើយដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្រសួងបរិស្ថាន បានអំពាវ នាវដល់សាធារណជន ព្រះសង្ឃគ្រប់ព្រះអង្គ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មកា រិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ ថែរក្សា បរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេស នៅក្នុង ឱកាសពិធីចូលឆ្នាំប្រពៃណី ជាតិខ្មែរ។ ក្រសួងបរិស្ថានបានលើកឡើងថាការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឱ្យបរិស្ថាន ស្អាត គ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋាន របស់ បង ប្អូនប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ ដែលនឹងផ្តល់នូវភាពរីករាយ និងសុខុមាលភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមក្នុង…

  • រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យមន្ទីរជំនាញនិងរដ្ឋាករ ទឹក បាត់ដំបងពង្រឹងការផ្ដល់សេវាជូនពលរដ្ឋ

    រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យមន្ទីរជំនាញនិងរដ្ឋាករ ទឹក បាត់ដំបងពង្រឹងការផ្ដល់សេវាជូនពលរដ្ឋ

    បាត់ដំបង៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់មន្ទីរ ឧស្សាហកម្ម និងរដ្ឋាករទឹកបាត់ដំបងឱ្យខិតខំពង្រឹងនូវការ ផ្ដល់សេវាជូនប្រជាពលរដ្ឋនិងអតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរនិងសកម្មថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឡើងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតរដ្ឋាករទឹកបាត់ដំបង នៅសាល ប្រជុំរដ្ឋាករ ទឹកបាត់ដំបង នាព្រឹកថ្ងៃចន្ទទី១ ខែមេសា ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ដល់រដ្ឋាករទឹកបាត់ដំបងស្វះស្វែងរកគោលដៅប្រភពទឹកដែលលមាននិរន្តរភាព ដើម្បី បម្រើឱ្យការផ្គត់ផ្គង់ទឹកស្អាតបាត់ដំបង ។ជាមួយគ្នានេះរក្សាឱ្យ បាននូវគុណភាពទឹក ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់ អ្នក ប្រើប្រាស់។ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ ថ្នាក់ ដឹកនាំ និងមន្រ្តីទាំងអស់ត្រូវព្យាយាមខិតខំរៀនសូត្រពង្រឹង នូវ សមត្ថភាព របស់ខ្លួនបន្ថែមទៀត ព្រោះអង្គភាពមួយខ្លាំងនិង រីកចម្រើនទៅបានដោយសារមន្រ្តីនិងបុគ្គលិក និយោជិតមាន សមត្ថភាព ។ ទាក់ទងនឹងបញ្ហាទឹកនេះដែរឯកឧត្តម អ៊ុត ក្លឹង អគ្គនាយក រដ្ឋាករទឹកបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកបាត់ដំបង មាន រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនបីទីតាំង។ ក្នុងនោះ…

  • ប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្ស ៣០នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ ១៦ករណី

    ប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្ស ៣០នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ ១៦ករណី

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងរយៈពេល២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបាន ១៦ករណី ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ។ ប្រភពខាងលើនេះបានឱ្យដឹងថាក្នុងរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់ បទល្មើសធនធាន ធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះ បានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះ ដំណាំឱ្យជនល្មើសបានចំនួន ៨៥នាក់។ ក្រៅពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារ មួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣១ គ្រឿង ម៉ូតូ១៥គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១៥គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន ៨៥ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងដែរថា…

  • ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី៣១ ខែមីនា

    ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី៣១ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ១១នាក់(ស្រី ៥នាក់) ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៧នាក់ស្រី ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែមីនា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១៨,២៤ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ១៨,០៩ក្រាម។ កេតាមីន(Ke) ស្មើ ៣៦,៩២ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៦៣,៥៣ក្រាម។ កញ្ឆា ស្មើ ១,៨១ក្រាម ។គីមីផ្សំ ស្មើ ៨២,៥៩ក្រាម។ លទ្ធផលខាងលើ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស ១០នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស ១០នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ១០នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០៤លើក ស្លាប់ ០០នាក់ ធ្ងន់ ០៧នាក់ ស្រាល ០១នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ និងកត្តាផ្លូវ ០២លើក ស្លាប់ ០០នាក់ធ្ងន់ ០១នាក់ ស្រាល ០០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • យានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែមីនា

    យានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤១គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៨២គ្រឿង ម៉ូតូ ៣៥៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៩គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៦២គ្រឿង និងម៉ូតូចំនួន ២៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរងរបួស ៥៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរងរបួស ៥៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៥៥នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០៤លើក ស្លាប់ ០០នាក់ ធ្ងន់ ០៩នាក់ ស្រាល ៤២នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ និងកត្តាយាន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់…

  • ជនសង្ស័យ ៦០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី២៩ ខែមីនា

    ជនសង្ស័យ ៦០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី២៩ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ជួញដូរ ៧ករណី ឃាត់ ១៨នាក់ស្រី ៣នាក់ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៦នាក់ស្រី ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២៥នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥២៩,៧១ក្រាម។ កេតាមីន(Ke) ស្នើ ២៦៧,៨៨ក្រាម។ អុិចស្តាសុី (mdma) ស្មើ ១៣,៩៥ក្រាម។លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ