-
កម្មវីធីកំពតសង្ក្រាន្ត ទាក់ទាញអ្នកដើរកម្សាន្តដល់យប់ជ្រៅ

កំពត៖ ជាមួយនឹងការសម្ពោធកំពតសង្រ្កាន្តកាលពីរាត្រីថ្ងៃ សៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលមានស្រុក កំណើត មកពីបណ្តាស្រុកនៃខេត្តកំពត បានលើកឡើងថា ខេត្តកំពត បច្ចុប្បន្នរីកចម្រើនប្លែកច្រើនណាស់។ពិសេសការរៀបចំ សម្រាប់ កម្មវិធីកំពតសង្ក្រាន្តស្អាតទាក់ទាញគួរឱ្យចង់មកលេងកម្សាន្ត ។ភ្ញៀវរំពឹងថា នៅថ្ងៃទី២នៃថ្ងៃចូលឆ្នាំថ្មី ខេត្តនឹងមានភ្ញៀវកាន់ តែ ច្រើនថែមទៀត។ ប្រជាជនខេត្តកំពតកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត មានការអភិវឌ្ឍយ៉ាងច្រើន។ ពិសេស ការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានភាពល្អប្រសើរ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងតុបតែងសោភណតាមទីសាធារណៈ ផ្សេងៗ។ ពិសេសសមទ្ធិផលថ្មីជាច្រើននៅក្មុងក្រុងកំពតដូច ជា ឆ្នេរកម្សាន្ត សំណាកសេះសមុទ្រដ៏ទាក់ទាញបំផុត។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បាន ប្រាប់ទូរទស្សន៍អប្សរាថា សម្រាប់ថ្ងៃទី១ ស្ថានភាពទូទៅក្នុង ពិធីបុណ្យចូលឆ្នាំបានប្រព្រឹត្តទៅដោយរលូន ពុំមានបញ្ហាអ្វីមួយ កើតឡើង គួរឱ្យកត់សម្គាល់ទេ។ ដោយឡែកម្សិលមិញ សម្រាប់ កម្មវិធីសង្ក្រាន្តមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញ ថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបាន មកកម្សាន្តច្រើននៅក្នុង…
-
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីទទួលទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី

កំពង់ស្ពឺ៖ កាលពីរាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីទទួល ទេវតាឆ្នាំ ថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ព្រះនាម មហោទរាទេវី ដែលជា បុត្រីទី ៧ របស់កបិលមហាព្រហ្ម ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅលើសួនច្បារសម្ដេចព្រះ សង្ឃរាជ ជួន ណាត ដែលមានការចូលរួមពីសំណាក់ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី អាជ្ញាធរក្រុង មន្ត្រីរាជការ យុវជន និងបង ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕ដោយ៖ម៉ុន សំអាន
-
រដ្ឋបាលខេត្តកំពង់ចាម ទទួលទេព្ដាឆ្នាំថ្មី ឆ្នាំរោង

កំពង់ចាម៖ រាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “ស្ថិតនៅលើសួនស្មៅខាងមុខសាលា ខេត្ត កំពង់ចាម ដែលជាទីតាំងសង្រ្កាន្តធំរបស់ខេត្ត សម្រាប់ឆ្នាំ២០២៤ នេះ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានបួង សួង សូមឲ្យទេវតាឆ្នាំថ្មី ជួយប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេច បានជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត និងប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយៈលី ពៅ
-
ពលរដ្ឋយ៉ាងច្រើនកុះករមកកម្សាន្ដយ៉ាងសប្បាយរីករាយនៅតំបន់រមណីយដ្ឋានវត្តភ្នំ

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នៃ ពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបើទោះបីជា ពិធីចូលឆ្នាំថ្មី ជាផ្លូវការ នៅអាធ្រាត្រនៃថ្ងៃទី១៣ខែមេសាក៏ដោយក៏នៅពេល មាន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមកកម្សាន្ដយ៉ាងសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធី «សង្ក្រាន្ដវត្តភ្នំ» ដែលរៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ។ អាជ្ញាធរខណ្ឌដូនពេញ បានប្រាប់អ្នកយកព័ត៌មានតាម សារ អេឡេចត្រូនិកថា ចាប់ពីរសៀលថ្ងៃទី១៣ ខែមេសា រហូតដល់យប់ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករទាំងពលរដ្ឋខ្មែរ ទាំងជនជាតិបរទេស មកពីគ្រប់មជ្ឈដ្ឋាន បានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដែលបានរៀបចំ «សង្ក្រាន្ដវត្តភ្នំ» ។ មន្ត្រីអាជ្ញាធរខណ្ឌដែលបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ កម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានដាក់ ពង្រាយ នៅតំបន់នេះដូចគ្នា ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឱ្យកម្មវិធី សប្បាយនេះ បានប្រព្រឹត្តទៅដោយរលូន។…
-
យុវជនខ្មែរ៖ យើងគួរនាំគ្នាលេង និងរួមគ្នាអភិរក្សល្បែងប្រជាប្រិយ ចម្រៀង ម្ហូបអាហារខ្មែរ

ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្រុមយុវជនដែល ស្រឡាញ់ អ្វីជារបស់ខ្មែរបានអំពាវនាវដល់យុវជនយុវនារី ចូលរួម លេងល្បែងប្រជាប្រិយ និងពិសេសអភិរក្សល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាបទចម្រៀងនារដូវចូលឆ្នាំថ្មី។ ប្រពៃណីទៅវត្តអារាម ប្រគេន ចង្ហាន់ដល់ព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ព្រះជាដើម នេះសុទ្ធសឹង ជា ទំនៀមទម្លាប់ដ៏ល្អផូរផង់ដែលបន្សល់ទុកពីដូនតានិងជា អត្តសញ្ញាណ ជាតិយើង ។ ជាមួយយុវវ័យដទៃទៀត កញ្ញា ឈុំ កល្យាណ ជាយុវជនកាយ រិទ្ធមួយរូបរស់នៅខេត្តកំពង់ស្ពឺបានប្រាប់ទូរទស្សន៍អប្សរាថាក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ល្បែងប្រជាប្រិយខ្មែរមិនថា លេងបោះ អង្គុញ ទាញព្រ័ត្រ លាក់កន្សែង ជាដើមសុទ្ធតែជាល្បែងសប្បាយ រីករាយ។កញ្ញាចូលចិត្តល្បែងទាំងនេះណាស់។កញ្ញាក៏អំពាវនាវដល់ យុវជនយុវនារីខ្មែរទាំងអស់ចូលរួមអភិរក្សនូវកេរដំណែលនេះឱ្យបាន ល្អ។ ដូចគ្នានេះដែរកញ្ញា វ៉ាត សុវណ្ណដានី បានសំណូមពរដល់យុវជនក៏ ដូចជាពលរដ្ឋដទៃទៀតចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យ បាន ច្រើន។ពិសេសនោះគឺចូលរួមថែរក្សាល្បែងប្រជាប្រិយដល់ ក្មេងៗ ជំនាន់ក្រោយៗទៀត។ ងាកទៅរកម្ហូបអាហារក្នុងពិធីបុណ្យចូលឆ្នាំថ្មីវិញ កញ្ញា ថេ ថាវី និយាយថា ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រៅពីការសប្បាយរីករាយជួបជុំគ្រួសារ ខ្មែរយើងមានទំនៀមទម្លាប់ទៅវត្តដោយយកម្ហូប ចំណីទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសល ដល់បុព្វការីជនដែលធ្វើមរណកាលទៅលោកខាងមុខ។នៅពេលសួរថា តើប្អូនស្គាល់ម្ហូប…
-
ថៃរំពឹងកើបប្រាក់បានជាង ១ពាន់លានដុល្លារ អំឡុងបុណ្យចូលឆ្នាំថ្មី ២០២៤

បាងកក៖ ធនាគារ TMBThanachart Bank ហៅកាត់ថា (TTB) បានរំពឹងថា ប្រទេសថៃនឹងរកចំណូលបានប្រមាណជាង ៤១.៥ពាន់លានបាត ឬជាង១ពាន់លានដុល្លារ ក្នុងអំឡុងពិធិបុណ្យចូលឆ្នាំថ្មី ២០២៤ ដោយសារតែកំណើនភ្ញៀវទេសចរបរទេស។ មជ្ឈមណ្ឌលវិភាគសេដ្ឋកិច្ច នៃធនាគារ TMBThanachart បានកត់សម្គាល់ថា ការចំណាយ ក្នុងចំណោមអ្នកទេសចរថៃ និងបរទេស ត្រូវបានរំពឹងថា នឹងមានចំនួន ៤១.៥ពាន់លានបាត ឬជាង ១ពាន់លានដុល្លារ កើនឡើង ៥៥ភាគរយ ខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ២៦.៨០ពាន់លានបាត ឬជាង ៧រយលានដុល្លារ ក្នុងអំឡុងពេលសម្រាកពិធីបុណ្យសង្ក្រាន្តរយៈពេល ៤ថ្ងៃ។ មជ្ឈមណ្ឌលនេះ ក៏បានព្យាករណ៍ដែរថា អ្នកទេសចរថៃនឹងចំណាយប្រមាណ ១៧.២០ពាន់លានបាត ឬជាង ១រយលានដុល្លារ តាមរយៈការចំណាយលើការធ្វើដំណើរ ទិញទំនិញ និងការស្នាក់នៅ ជាពិសេសនៅតាមគោលដៅទេសចរណ៍ និងទីក្រុងឆ្នេរសមុទ្រក្បែររដ្ឋធានីបាងកក។ ទោះបីជាការមកដល់របស់ភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេលសង្ក្រាន្តអាចទាបជាងរដូវទេសចរណ៍ក្នុងត្រីមាសទីមួយនៃឆ្នាំនេះក៏ដោយ ប៉ុន្តែភ្ញៀវបរទេសប្រហែល ៣លាននាក់ ត្រូវបានរំពឹងថា នឹងមកដល់ប្រទេសថៃក្នុងខែមេសានេះ ដោយពាំនាំប្រាក់ចំណូលប្រហែល ២៤.៣០ពាន់លានបាត ឬជាង ៦រយលានដុល្លារ។…
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៤

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលបានប្រារព្ធកាលពីរសៀលថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។ ថ្លែងក្នុងពិធីនេះសម្ដេច ក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តសហការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំព្រឹត្តិការណ៍សង្រ្កានឆ្នាំ២០២៤នេះថា ជាការបង្កើតឱ្យមានភាពកម្សាន្តសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈនៃការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរ។ តាមរយៈព្រឹត្តិការណ៍នេះ សម្ដេចក្រឡាហោមបានអំពាវនាវដល់អាជ្ញាធរ រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបំពេញកាតព្វកិច្ចភារកិច្ច ក្នុងការសហការថែរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៤។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឳ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ មានរយៈពេលប្រាំថ្ងៃ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៤…
-
អ្នកមកកម្សាន្តសង្ក្រាន្តបាត់ដំបង ស្ងើចសរសើរការរៀបចំប្រកបដោយភាពទាក់ទាញ

បាត់ដំបង៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ មានរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ ។ដោយឡែកសង្រ្កាន្តបាត់ដំបងបានចាប់ផ្តើមពីថ្ងៃសុក្រទី១២ ខែមេសា ហើយនិងបញ្ចប់នៅថ្ងៃទី១៦ ខែមេសានៅក្នុងក្រុងបាត់ដំបង ។ក៏មានការរៀបចំសង្រ្កាន្តដូចគ្នានេះដែរនៅតាមបណ្តាស្រុក ក្រុង នានានៃខេត្តបាត់ដំបង ។ ប្រជាពលរដ្ឋដែលកម្សាន្តសង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤ បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដោយកត់សម្គាល់ថា សង្រ្កាន្តបាត់ដំបងឆ្នាំនេះមានការរៀបចំបានស្អាតល្អប្រកបដោយភាពទាក់ទាញខ្លាំង តាមរយៈការដាក់តាំងបង្ហាញវត្ថុប្លែកៗ ដូចជា ចាប៉ីដងវែងយក្ស ទុរេនយក្ស និងណែមយក្ស ជាដើម ដែលបញ្ជាក់អំពីអត្តសញ្ញាណ របស់ អ្នកបាត់ដំបង។ តាមរយៈនៃការជួបសម្ភាស ប្រជាពលរដ្ឋទាំងនោះកោតសរសើរសង្រ្កាន្តបាត់ដំបងឆ្នាំនេះ ពិតជាមានទ្រង់ទ្រាយធំប្លែក និងទាក់ទាញខ្លាំងសម្រាប់ការទស្សនានិងផ្ដិតយករូបភាព។ បន្ថែមពីលើភាពភ្ញាក់ផ្អើលរបស់ខ្លួន ប្រជាពលរដ្ឋទាំងនោះ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលអាជ្ញាធរខេត្តបានរៀបចំប្រកបដោយសណ្ដាប់ធ្នាប់ មានរបៀបរៀបរយ មានកម្មវិធីកម្សាន្តសប្បាយជាច្រើន។ សូមជម្រាបថា ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង បានរៀបចំឡើងតាមបណ្តោយដងវិថីសម្តេចក្រឡាហោម ស ខេង ,នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ និងបរិវេណខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អតីតសាលាខេត្តចាស់)។ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។សង្ក្រាន្តបាត់ដំបងមានរៀបចំកម្មវិធីសិល្បៈ ការលេង ល្បែងប្រជាប្រិយផ្សេងៗ…
-
ប្រមុខការពារជាតិអញ្ជើញបើកដំណើរការ សៀមរាបសង្ក្រាន្ដ

សៀមរាប៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃសៅរ៍ទី១៣ ខែមេសាឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកដំណើរសៀមរាបសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រារព្ធនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ។ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្ដសៀមរាបមានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ ដោយមានកិច្ចសហការពីមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការនានា ជាពិសេសបងប្អូនសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកទស្សនាខេត្តសៀមរាប ស្របតាមយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤។ ឯកឧត្តមបន្តថា ក្រុមការងារចូលរួមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ ២០២៤ មានចំនួន២៣ក្រុម ។ក្នុងនោះមានក្រុមការងារទ្រទ្រង់កម្មវិធី ចំនួន ១៣ក្រុម និង ក្រុមការងាររៀបចំកម្មវិធីចំនួន ១០ក្រុម ដោយបានរៀបចំបែងចែកតំបន់កម្មវិធីជាពីរធំៗ ។ដូចជាតំបន់ទី១ នៅតំបន់សួនច្បារព្រះរាជដំណាក់ ។នៅតំបន់ទី២ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប រហូតដល់តំបន់ផាប់ស្រ្ទីត និងក្នុងក្រុងសៀមរាប។ ក្នុងនោះបតំបន់មាត់ស្ទឹង មានកម្មវិធីជិះទូកកម្សាន្ត កម្មវិធីហែរក្បួនទូក ស្តង់ពិព័រណ៍ ម្ហូបអាហារ…
-
រដ្ឋបាលខេត្តកំពង់ចាម ក្រុងពាលីទទួលឆ្នាំថ្មី

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញប្រារព្ធពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ។ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាម លោកតាអាចារ្យវត្តនគរបាជ័យ បានឲ្យដឹងថា នៅស្រុកខ្មែរយើង ស្ទើរតែគ្រប់ពិធីសាសនា ដូចជានពិធីបញ្ចុះសីមា ពិធីឡើងផ្ទះ ពិធីរៀបមង្គលការជាដើម គឺប្រជាជនខ្មែរយើងតែងតែប្រារព្ធ គឺពិធីក្រុងពាលី ដែលពិធីនេះ ពួកគេធ្វើឡើង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ឲ្យពិធីណាមួយនោះប្រព្រឹត្តទៅ ដោយសុខសប្បាយ មិនមានឧបសគ្គ អន្តរាយណាមួយ មករារាំងរំខាន។ដូចជាពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសង្ក្រាន្ត ដោយមានការតុបតែងលម្អ បង្កើនសោភ័ណភាពគ្រប់ទីកន្លែង ក្នុងក្រុងកំពង់ចាម ដែលការរៀបចំនេះ គឺថ្នាក់ដឹកនាំខេត្ត មានគោលបំណង បង្កលក្ខណៈឲ្យប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…