-
យានយន្តល្មើសចំនួន ៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែមេសា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ២២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៥គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ១៥គ្រឿង ម៉ូតូ ៥៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៥គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ១៥ គ្រឿង និងម៉ូតូចំនួន ៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១១នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១១នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ធ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៩ ខែមេសា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់ស្រី ០នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៧១,៥០ក្រាម ។ លទ្ធផលខាងលើ ០៥អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
សាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា ទទួលមរណភាព ក្នុងជន្មាយុ ៦៧ឆ្នាំ

ភ្នំពេញ៖លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា បាន ទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥: ៤០ ព្រឹកថ្ងៃសៅរ៍ទី ២០ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យ កាល់ម៉ែត ដោយរោគាពាធ។ តាមររយៈនៃសេចក្តីជូនដំណឹងដែលបង្ហាញលើបណ្ដាញសង្គមបានបញ្ជាក់ថា សពរបស់លោកនឹងតម្កល់ទុកធ្វើ បុណ្យតាម ប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់ សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មួយរយៈចុងក្រោយ បន្ទាប់ពីអវត្តមានសកម្មភាពរបស់លោក នៅលើបណ្ដាញផ្សព្វផ្សាយ គេក៏សង្កេត ឃើញការចែករំលែក អំពីរូបភាពនៃការធ្លាក់ខ្លួនឈឺរបស់លោកនៅ លើ គ្រែពេទ្យ ជាមួយនឹងជំនួយដោយបំពង់ដកដង្ហើមនៅជាប់លើច្រមុះរបស់លោក។ លោក សំបូរ មាណ្ណារ៉ា ត្រូវបានគេស្គាល់ថា អ្នកប្រវត្តិសាស្រ្ត ខ្មែរដ៏ល្បីឈ្មោះមួយរូប ។លោកអតីតសាស្ត្រាចារ្យ ប្រវត្តិ សាស្ត្រ នៃ សកល វិទ្យាល័យ ភូមិន្ទ ភ្នំពេញ បច្ចុប្បន្នសាស្រ្ដាចារ្យ…
-
ស្ត្រីមានកូនភ្លោះបីនាក់ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ស្វាយរៀង៖ លោកស្រី ភួង សារី លេខាធិការគណៈកម្មាធិការសាខា និងលោក ស្រី ចន្ទ សេង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារខេត្តស្វាយរៀងកាលពីថ្ងៃទី១៨ ខែមេសា និងក្រុមការងារបានអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀង សម្ភារ ថវិកាទៅប្រគល់ជូនគ្រួសារកូនភ្លោះបីនាក់ រស់នៅភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខណៈកំពុងជួបការលំបាកដោយសារកូននៅតូចៗ ។សូមជម្រាបថា គ្រួសារមានកូនភ្លោះ៣នាក់ មានឪពុកឈ្មោះ ព្រំ វិចិត្រ អាយុ៣០ឆ្នាំ និង ម្តាយឈ្មោះស្រី ស៊ីណា អាយុ៣០ឆ្នាំ។ ក្នុងឱកាសនោះ លោកស្រី ភួង សារី បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។អំណោយដែលបានផ្តល់ជូនមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ…
-
មនុស្សចំនួនប្រាំនាក់ រងរបួស និងផ្ទះពីរខ្នងឆេះខ្ទេចដោយសារផ្ទុះធុងហ្គាស

ព្រះវិហារ៖ មនុស្សប្រាំនាក់រងរបួសស្រាល ,ផ្ទះពីរខ្នងឆេះទាំងស្រុង និងបីខ្នងទៀតខូចខាត ៤០ភាគរយដោយសារអគ្គិភ័យបណ្តាលមកពីផ្ទុះធុងហ្គាសចាស់។ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។ អធិការនគរបាលស្រុកជ័យសែនបានឳ្យដឹងថា ភ្លើងបានឆេះចេញពីផ្ទះឈ្មោះ រិន សំបូរ អាយុ៤០ឆ្នាំ ជាអ្នកលក់ និងដូរហ្គាស (ធុងហ្គាស) ដែលមានសភាពចាស់ មានច្រេះស្របពេល អាកាសធាតុក្តៅខ្លាំង ក៏ផ្ទុះធុងហ្គាសបង្កជាអណ្ដាតភ្លើងឡើង។ចំណែកពលរដ្ឋរបួសសើស្បែកចំនួនប្រាំនាក់ដោយការចូលរួមជួយពន្លត់។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចនគរបាលស្រុកជ័យសែន និងកងកម្លាំងអធិការដ្ឋាន នគរបាលស្រុកឆែប បានជួយអន្តរាគមន៍ពន្លត់ទើបភ្លើងរលត់ទៅវិញនៅរសៀលថ្ងៃដដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕ដោយៈ សួន លីណា
-
យានយន្តល្មើសចំនួន ៩៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ៥៥គ្រឿង ម៉ូតូ ៤០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩៥គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៥៥ គ្រឿង និងម៉ូតូចំនួន ៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ និងប្រជែង ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ១០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
បន្ទាប់ពីបញ្ចប់បុណ្យចូលឆ្នាំៈ ពលករខ្មែរសម្រុកចាកចេញទៅបន្តការងារនៅប្រទេសថៃ

បន្ទាយមានជ័យៈដូចឆ្នាំកន្លងទៅដែរ ចាប់ពីថ្ងៃពុធទី១៧ ខែមេសា ពលករខ្មែរ រាប់ពាន់នាក់បានសម្រុកចាកចេញចូលទៅប្រទេសថៃវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ដោយក្តីសប្បាយរីករាយ ។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឳ្យដឹងថា បងប្អូនពលករខ្លះបានចាកចេញទៅប្រទសថៃវិញតាំងពីថ្ងៃទី១៥ ខែមេសាមកម៉្លេះ។លោកបន្តថា រយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី១៥មកដល់ថ្ងៃទី១៧ ខែមេសាពលករមកពីបណ្ដាខេត្តនានាចូលទៅប្រទេសថៃវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន៦ ៨៧០នាក់ ក្នុងនោះស្ត្រី ៣ ៣៧៨នាក់និងកុមារ១៣ នាក់ ។ចំនួនពលករខ្មែរស្របច្បាប់ត្រឡប់ប្រទេសថៃនឹងកើនឡើងទៀតបន្ទាប់ចាប់ពីថ្ងៃទី២២ ខែមេសាដែលជាការបញ្ចប់ចូលឆ្នាំនៅប្រទេសថៃ។នេះបើតាមលោកអភិបាលរងខេត្តបញ្ជាក់បន្ថែម។ ជាមួយនឹងការចាកចេញរបស់ពលករខ្មែរ មន្ត្រីរដ្ឋបាលខេត្ត ក្រុង និងសមត្ថកិច្ចខ្មែរនៅព្រំដែន ក៏បានយកចិត្តទុកដាក់ផ្តល់អាហារសម្រន់ព្រមទាំងជួយសម្របសម្រួលបែបបទផងដែរ។ចំណែក លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានរំលឹកពីចំនួនពលករខ្មែរដែលបានវិលមកពីប្រទេសថៃចូលមកស្រុកកំណើតវិញកាលមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិតាមច្រទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួន ៣៤ ៤៥១នាក់ ក្នុងនោះស្ត្រីន១៥ ៨៣៣នាក់ និងកុមារតូច ៦៩៥នាក់។ដូចនេះការចាកចេញពុំទាន់ច្រើននៅឡើយទេ៕អត្ថបទនិងរូបភាពៈគៀន ច័ន្ទហ៊ីន
-
រថយន្តក្រុងជាង ៤០០គ្រឿង បានដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃជាង ៨ម៉ឺននាក់ ទៅស្រុកកំណើត និង ត្រលប់មក ភ្នំពេញវិញ

(ភ្នំពេញ)៖ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុក កំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ខែមេសា ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ ។ លោក ម៉េត មាសភក្តី បានបន្តថា បានកត់សម្គាល់ថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើន ឡើង ជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន កាលពី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣ ។ ខេត្តដែលមានពលរដ្ឋ ជិះរថយន្ត ក្រុងទៅច្រើនមានចំនួន ២ខេត្ត រួមមានខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះខេត្តសៀមរាប មានចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំ បង មានចំនួនជាង ១ម៉ឺននាក់…