-
អាងទន្លេមេគង្គកម្ពុជាប្រឈម នឹង ការគោករាក់

ភ្នំពេញៈ ការដុះកោះនិង កំណកខ្សាច់បានបង្កឲ្យអាងទន្លេមេគង្គ និងព្រែកក្នុង ខេត្ត ចំនួន បួនបានគោករាក់ដែល បានផ្លាស់ប្តូរចរន្តទឹក និងអាច បង្ក គ្រោះថ្នាក់ធ្ងន់ធ្ងរ។ នេះ បើយោងតាម មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និង ក្រុមមន្ត្រី មូលដ្ឋានដែល បានប្រាប់ ទូរទស្សន៍ អប្សារាកាលពីថ្ងៃចន្ទ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និង ឧតុនិយម មាន ប្រសាសន៍ថា បាតុភូត នេះ បាន បណ្តាល ឲ្យ ផ្នែក ខ្លះ នៃ ទន្លេមេគង្គ ក្នុង ខេត្ត ក្រចេះ ខេត្ត ត្បូង ឃ្មុំ ខេត្ត កំពង់ចាម និង ព្រែកមួយ ចំនួនក្នុងខេត្ត កោះកុង ទទួល រង ផល ប៉ះ ពាល់។…
-
កុមារស្គមស្គាំង ខ្វះអាហាររូបត្ថម្ភ ជាក្តីកង្វល់ធំដែលកម្ពុជាត្រូវដោះស្រាយបន្ទាន់

ភ្នំពេញៈមន្ត្រីរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល បានលើកឡើងដូចគ្នាថា ក្តីកង្វល់ធំមួយដែលបន្តគំរាមកំហែងដល់ការអភិវឌ្ឍធនធានមនុស្ស សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា គឺ បញ្ហាកុមារស្គមស្គាំងដោយសារខ្វះអាហាររូបត្ថម្ភ ជាពិសេសក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។គិតត្រឹមឆ្នាំ ២០២២ កុមារអាយុក្រោម៥ឆ្នាំម្នាក់ក្នុងចំណោម១០នាក់ មានភាពស្គមស្គាំង។ យោងតាមការស្ទង់មតិប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ បង្ហាញថា អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ ៥ឆ្នាំ នៅកម្ពុជា នៅតែខ្ពស់ ពោលគឺស្ថិតក្នុងអត្រា ៩,៦ភាគរយ។បើធៀបនឹងឆ្នាំ ២០១៤ អត្រានេះថយចុះតែ ០.៤ ភាគរយប៉ុណ្ណោះ។ ចំណែកកុមារអាយុក្រោម៥ឆ្នាំដែលក្រិនវិញមានអត្រាដល់ទៅជាង៣០ភាគរយ។ដោយទទួលស្គាល់ពីភាពបន្ទាន់ក្នុងការដោះស្រាយបញ្ហានេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ប្រឹងប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ដើម្បីកាត់បន្ថយអត្រាភាពស្គាំងស្គមក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ។ទេសរដ្ឋមន្ត្រីរូបនេះបានណែនាំឲ្យមន្ត្រីបង្កើនការឃ្លាំមើល និងចាត់វិធានការបន្ទាន់ នៅខេត្តចំនួន១៣ដែលមានអត្រាកុមារស្គមស្គាំងខ្ពស់ជាងគេ ក្នុងនោះខេត្តកំពង់ឆ្នាំងមានអត្រាកុមារស្គមស្គាំងខ្ពស់រហូតដល់៣០ភាគរយ។កុមារស្គមស្គាំង អាចបណ្តាលមកពីម្តាយដែលខ្វះអាហារូបត្ថម្ភពេលពពោះកូន និងកុមាររស់នៅក្នុងគ្រួសារដែលមិនមានលទ្ធភាពទទួលបានអាហារ និងជីវជាតិគ្រប់គ្រាន់។របាយការណ៍របស់ យូនីសេហ្វ(UNICEF )ចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ ២០២៣ បង្ហាញថា គ្រួសារនៅកម្ពុជាសរុបចំនួន ១៦ភាគរយ គ្មានលទ្ធភាពទទួលបាន របបអាហារមានជីវជាតិឡើយ។ អង្គការនេះថា បញ្ហាខ្វះអាហារូបត្ថម្ភបង្កើនហានិភ័យនៃជំងឺមិនឆ្លង និងបង្កឱ្យមាន…
-
យានយន្តល្មើសចំនួន ៣៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែឧសភាធ្ឆ្នាំ ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៨៤គោលដៅ មានយាន យន្តចូល គោលដៅចំនួន ៤៣៧គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៧២គ្រឿង ម៉ូតូ ៣៦៤ គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៩គ្រឿង មានរថយន្តធំ ០១គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ៣១៥គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និង រងរបួស ០២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និង រងរបួសធ្ងន់ ស្រាលចំនួន ០២នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៤លើក ស្លាប់ ០៣នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០៤លើក ស្លាប់ ០៤នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ប្រជែង ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ជនសង្ស័យ៣៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន១៥ករណី ថ្ងៃទី៧ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៣៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៤នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១២នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែឧសភា រួមមាន មេតំហ្វេតាមីន (Ice)ស្ម់ ៨២,១២ក្រាម ។ កេតាមីន(Ke)ស្មើ ៦,៩៦ក្រាម។លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
អាកាសធាតុត្រឡប់មកត្រជាក់បន្តិច ក្រសួងអប់រំឱ្យសាលារៀនទាំងអស់អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាវិញ

ភ្នំពេញ៖បន្ទាប់ពីមានភ្លៀងធ្លាក់ និងសីតុណ្ហភាពបានត្រឡប់មកត្រជាក់បន្តិចវិញក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៤នេះបានបញ្ជាក់ប្រាប់ដល់គ្រឹះស្ថានសិក្សាទាំងអស់ថា ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ ក្រសួងស្នើឱ្យគ្រឹះស្ថានសិក្សាទាំងអស់អនុវត្តម៉ោង បង្រៀននិងរៀនតាមកាលវិភាគដូចធម្មតា។ ក្រសួងបានបន្តថា៖«តាមការបញ្ជាក់ និងក៏ដូចជាបាន ជម្រាបជូននេះដែរ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព»។ គួរបញ្ជាក់ថាបបន្ទាប់ពីរលកកំដៅបង្កផលលំបាកជាច្រើនថ្ងៃកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល៕ ដោយ៖ម៉ាដេប៉ូ
-
ក្តៅហួតហែងខ្លាំង ជំរុញឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យបើក កិច្ចប្រជុំ បន្ទាន់ស្ដីពីបញ្ហាទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ខណៈដែលអាកាសធាតុក្តៅហួតហែងខ្លាំង ហើយ ប្រភពទឹកមួយចំនួនចាប់ផ្តើមរីងខះ បានជំរុញឱ្យរដ្ឋបាល ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រងគ្រោះមហន្តរាយខេត្តបន្ទាយ មានជ័យ បើកកិច្ចប្រជុំបន្ទាន់កាលពីរសៀលថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០២៤ ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ , អាជ្ញាធរមូលដ្ឋានដើម្បី ត្រៀមលក្ខណៈអន្តរាគមន៍ពេលចាំ បាច់។ ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាន ប្រាប់ ទៅមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានឱ្យរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចុះ ជួយដោះ ស្រាយទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងករណីមានកង្វះទឹកខ្លាំងកើតឡើង។យកចិត្តទុកដាក់់ចំពោះសាលារៀននីមួយៗ និងវត្ត អារាមទាំងអស់ ដោយធានាថា មានទឹកស្អាតបរិភោគគ្រប់គ្រាន់។ចៀសវាងការខ្វះទឹកប្រើប្រាស់ និងដំណោះស្រាយឱ្យមាន ប្រសិទ្ធិ ភាព ឯកឧត្តមអភិបាលបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឱ្យបានច្បាស់ពីបរិមាណទឹកដែលមានក្នុងប្រភពទឹកពីធម្មជាតិ ក៏ដូចជាទឹកអណ្ដូងខួងនិងស្រះដែល បានជីក ថ្មីៗបន្ថែម ។ត្រូវឱ្យដឹងច្បាស់ពីស្ថានភាពទឹកជាក់ស្តែង ដើម្បីម្ចាស់ការអន្តរាគមន៍បានទាន់ពេលវេលានៅពេល ប្រជាពលរដ្ឋមាន សំណូមពរបន្ទាន់។មកដល់ពេលនេះខេត្តបន្ទាយមានជ័យពុំទាន់ប្រកាសអាសន្នពីកង្វះ ទឹកខ្លាំង នៅឡើងទេ។ចំណែក ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃអង្គារទី៧ ខែឧសភាបានជូនដំណឹងអំពីស្ថានភាពធាតុ អាកាស នៅកម្ពុជាថាមានសម្ពាធ ទាបគ្របដណ្ដប់មកលើឈូង សមុទ្រ ថៃ…
-
មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ផ្តល់ឱកាសដល់អ្នកស្រឡាញ់សត្វ សិក្សាស្រាវជ្រាវ ទៅលើអាកប្បករិយា និងលក្ខណៈជីវសាស្រ្តដែលជះឥទ្ធិពលការ រស់នៅរបស់ពួកវា

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្ហាញពីការ តាំងចិត្តខ្ពស់ ក្នុងការស្វែងយល់អំពីអាកប្បកិរិយារបស់សត្វ និង លក្ខណៈជីវសាស្រ្ត របស់សត្វដែលជះឥទ្ធិពលដល់ការរស់នៅរបស់ពួកវា។ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានលើកឡើងថា”វិធីសាស្រ្ដមួយដែល យើង ធ្វើដើម្បីបង្កើនចំណេះដឹងរបស់យើងគឺការផ្តល់ឱកាសដល់អ្នក ស្រឡាញ់ការងារ អភិរក្ស ចុះមកសិក្សាស្រាវជ្រាវ សរសេរនិក្ខេបបទ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្ត (MSc) របស់ពួកគាត់ នៅ ACCB”។ មជ្ឈមណ្ឌលមួយនេះបានឱ្យដឹងដែរថា”ឆ្នាំនេះពួកយើងមានសេចក្ដីរំភើប ដោយមាន វត្តមាន កញ្ញា Lauren DE NARDI ជានិស្សិតមកពីប្រទេសបារាំង បានមកសិក្សាស្រាវ ជ្រាវអំពីសត្វអណ្ដើកសរសៃ (Batagur affinis) ដែលត្រូវបានគេស្គាល់ផងដែរថាជា “អណ្ដើកហ្លួង”។ គួរបញ្ជាក់កថា៖អណ្តើកហ្លួងជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ខ្លាំង និងកន្លងមកវា ត្រូវបាន គេគិតថាជិតផុតពូជនៅក្នុងប្រទេសកម្ពុជា រហូតដល់មានការរកឃើញ ឡើង វិញក្នុងឆ្នាំ ២០០០។ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងដែរថាតាមរយៈកិច្ចសហការ ជាមួយ អង្គការ សមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា…
-
យានយន្តល្មើសចំនួន ៤៦៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៧២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៣គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១២៣គ្រឿង ម៉ូតូ ៣៦៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៦៦គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ១១៨គ្រឿង និងម៉ូតូចំនួន ៣៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ០៥នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ធ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ប្រជែង ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ងងុយ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល…