-
ផ្សាររាត្រី-វិថីទេសចរណ៍ភ្នំសំពៅ បើកដំណើរការ តែត្រូវកែលម្អច្រើន

ភ្នំពេញ៖ ផ្សាររាត្រី និងវិថីទេសចរណ៍ ដែលស្ថិតក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនៃខេត្តបាត់ដំបង បានបើកដំណើរការសាកល្បងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយទាក់ទាញអ្នកទេសចរសរុបជាង៥០០០នាក់ ក្នុងរយៈពេល៣ថ្ងៃ។ ប៉ុន្តែ ផ្សាររាត្រីនេះ នៅត្រូវការការកែលម្អច្រើនដើម្បីបញ្ចៀសការដួលរលំទៅវិញ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា ផ្សាររាត្រីនេះនៅខ្វះភាពចម្រុះបែបនៃម្ហូបអាហារ ចំណី និងបង្អែម ដែលមន្ទីរពាក់ព័ន្ធកំពុងកៀរគរអ្នកលក់បន្ថែមទៀត។ ម្យ៉ាងវិញទៀត វត្ថុអនុស្សាវរីយ៍ដែលតាំងលក់ មិនសូវទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរដែលត្រូវគិតគូរឡើងវិញ ជាពិសេសពីសោភណភាព។ ចំណែក ផ្លូវចេញចូលក្នុងផ្សាររាត្រី ត្រូវឃាត់មិនឲ្យយានយន្តឆ្លងកាត់ និងត្រូវចាក់ក្រួស បំពេញបន្ថែម។ លោក ហម អរុណ ប្រាប់ថា ក្រុមការងារគ្រប់គ្រងផ្សាររាត្រីដែលមានមន្ទីរទេសចរណ៍ជាអ្នកសម្របសម្រួល នឹងដោះស្រាយបញ្ហាទាំងនេះឲ្យបានមុនពេលសម្ពោធផ្សារជាផ្លូវការនៅអំឡុងខែមិថុនា។ លោករំពឹងថា ការកែលម្អ នឹងជួយឲ្យផ្សារនេះដំណើរការបានយូរអង្វែង។ គួរសម្គាល់ថា ខេត្តបាត់ដំបង ក៏ធ្លាប់មានផ្សាររាត្រីផងដែរ ដែលស្ថិតប្របមាត់ស្ទឹងសង្កែ ទល់មុខនឹងផ្សារធំថ្មី ឬផ្សារណាត់ ប៉ុន្តែត្រូវដួលរលំទៅវិញ។ ផ្សាររាត្រីនៅតាមបណ្តាខេត្តមួយចំនួនទៀតក៏មិនសូវជោគជ័យដែរ។ ប៉ុន្តែ សម្រាប់ផ្សាររាត្រីនៅភ្នំសំពៅ លោក ហម អរុណ ជឿថា ការបន្តការកែលម្អចំណុចខ្វះខាត និងដោយភ្នំសំពៅ ទាញភ្ញៀវទេសចរបានជាង២០០នាក់ជារៀងរាល់ថ្ងៃផង ផ្សាររាត្រីនេះនឹងមាននិរន្តរភាព។…
-
លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និង ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមានប៊ែវើរីជីស នាំយកថវិកា ៦០ ១០៥ ដុល្លារអាមេរិកបរិច្ចាគ ដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន

នាព្រឹកថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដឹកនាំដោយ លោកជំទាវ ខៀវ សស៊ីលៀប បានធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន និងបាននាំយកថវិកា 60,105 ដុល្លារអាមេរិក ដែលបាន មកពីក្រុមគ្រួសារក្រុមហ៊ុនហនុមានផ្ទាល់ និងក្រុមវប្បធម៌រថយន្តកម្ពុជា-Cambodia Car Culture ដឹកនាំដោយ ឯកឧត្តម ទៀ ស្យាម ព្រមទាំងការកៀរគរថវិកាពីសប្បុរសជន ដែលពួកគាត់បាន ចូលរួមចំណែក ចេញពីបេះដូងក្នុងការចែករំលែក ក្តីស្រលាញ់ មេត្តាធម៌ តាមរយៈការចូលរួមបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ក្នុងយុទ្ធនាការសប្បុរសធម៌ ដំណើរពីបេះដូង-Journey from the Heart ដែលបានរៀបចំព្រឹត្តិការណ៍ ប្រគំតន្រ្តីសប្បុរសធម៌ កាលពីថ្ងៃទី ២៣ខែ មីនា ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញកន្លងទៅនេះ។ ការស្វែងរកថវិកានេះគឺ ដើម្បីគាំទ្រដល់ប្រតិបត្តិការ របស់មជ្ឈមណ្ឌលក្នុងការផ្តល់ការថែទាំ និងការព្យាបាលកុមារ ដែលមានជំងឺមហារីក ដោយឥតគិតថ្លៃ ប្រកបដោយគុណភាពដល់កុមារកម្ពុជា។ កម្មវិធីបរិច្ចាគនេះធ្វើឡើងនៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន…
-
យុវជន២០០នាក់ជិះកង់ពីភ្នំពេញទៅសៀមរាប រៃលុយសង្គ្រោះជីវិតកុមារ

ភ្នំពេញ៖នៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ យុវជនខ្មែរប្រមាណ២០០នាក់នឹងជិះកង់ក្នុងចំងាយជាង៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យអង្គរដែលសង្គ្រោះជីវិតកុមារដោយមិនគិតថ្លៃ។ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ជាការចូលរួមគាំទ្រដល់សេវាថែទាំសុខភាពកុមារដែលបន្តខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។ ដោយចំណាយពេល១២ម៉ោងចាប់ពីម៉ោង៥ព្រឹក ក្រុមអ្នកជិះកង់នឹងឈប់តាមភូមិស្រុកដើម្បីផ្សព្វផ្សាយពីយុទ្ធនាការរបស់ខ្លួន និងរៃប្រាក់ពីអ្នកភូមិដែលអាចបរិច្ឆាគតាមសន្ធា។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា នេះជាលើកទី១ដែលសហព័ន្ឋរបស់លោកបានរៀបចំការជិះកង់ក្នុងចម្ងាយដ៏ឆ្ងាយបែបនេះ។ លោកថា ទោះបីជាវាមិនអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់មន្ទីរពេទ្យបានពេញលេញក៏ដោយ ប៉ុន្តែលោកសង្ឃឹមថា វាអាចបំផុសការចែករំលែកក្តីស្រឡាញ់ និងសាមគ្គីភាពដើម្បីជួយជីវិតកុមារខ្មែរ។ នៅថ្ងៃទី១ខែមិថុនា ដដែល ក្រសួងយុត្តិធម៌ក៏នឹងរៀបចំព្រឹត្តិការណ៍ជិះកង់អង្គរលើកទី២ ផងដែរដើម្បីរៃអង្គាសថវិកាឲ្យមន្ទីរពេទ្យជ័យវវ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ ក្រៅពីព្រឹត្តិការណ៍ទាំងពីរនេះ កន្លងមកក៏មានសកម្មភាពរៃអង្គាសស្រដៀងគ្នានេះ និងមានមូលនិធិនានាផងដែរ។ ក៏ប៉ុន្តែ ភាពតានតឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមមន្ទីរពេទ្យកុមារនៅកម្ពុជាគឺនៅតែធ្ងន់ធ្ងរ។ ជាក់ស្តែង មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបតែមួយត្រូវការជាងប្រាំមួយលានដុល្លារក្នុងមួយឆ្នាំដើម្បីអាចផ្តល់សេវាព្យាបាលដល់កុមារប្រមាណ១០ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យនេះពឹងផ្អែកលើជំនួយបរទេសចំនួន៧០ភាគរយនៃតម្រូវការថវិកាសរុបនិង៣០ភាគរយទៀតលោកត្រូវកៀរគរពីសប្បុរសជនក្នុងស្រុក។ ដូចគ្នានេះដែរ មន្ទីរពេទ្យគន្ធបុប្ផាត្រូវការប្រាក់រហូតដល់ទៅ៤០លានដុល្លារក្នុងមួយឆ្នាំ។មន្ទីរពេទ្យនេះបានព្យាបាលកុមារខ្មែរប្រហែល៩០ម៉ឺននាក់កាលពីឆ្នាំ ២០២៣ ដោយពឹងផ្អែកខ្លាំងពីជំនួយពីប្រទេសស្វីស។ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បាននិយាយថា ដើម្បីធានានិរន្តភាព រដ្ឋាភិបាលត្រូវផ្តោតលើគោលនយោបាយច្បាស់លាស់ និងមានកញ្ចប់ថវិកាជាក់លាក់ណាមួយសម្រាប់គាំទ្រមន្ទីរពេទ្យ។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា…
-
យានយន្តល្មើសចំនួន២៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖កាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤ ទូទាំងប្រទេស សមត្ថកិច្ច បានដាក់គោលដៅចំនួនសរុប៤៩គោលដៅ ដើម្បី ត្រួត ពិនិត្យការអនុវត្តច្បាប់ចរាចរណ៍។ ក្នុងសកម្មភាពនេះ មាន យានយន្តចូលគោលដៅចំនួន២៨៨គ្រឿង ក្នុងនេះរថយន្តតូច ៣៦គ្រឿង ម៉ូតូ២៤៣គ្រឿង ។ការត្រួតពិនិត្យបានរកឃើញយានយន្តល្មើសសរុបចំនួន២៧៩គ្រឿង ក្នុងនេះរថយន្តតូច៣៦គ្រឿង និងម៉ូតូ ចំនួន២៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅ ទូទាំងប្រទេស ។ នេះបើយោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរ បាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹត បន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ របាយការណ៍ដដែលបន្តថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ៕ ដោយ៖ ភារ៉ា
-
ជនសង្ស័យ ៦១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១៣ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ជួញដូរ ៦ករណី ឃាត់ ២១នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២២នាក់ប្រើប្រាស់ ២ករណី ឃាត់ ១៧នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៣៣៣៩,៣៨ក្រាម ។ មេតំហ្វេតាមីន(Wy)ស្មើ ១៥៤០,១៩ក្រាម ។ កេតាមីន (Ke) ស្មើ ១២៥២៣,៥៧ក្រាម។ អុិចស្តាសុី (mdma)ស្មើ ៤៣៩៩៦,៤៩ក្រាម។លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
ជំនាញជួសជុលរថយន្ត មានទីផ្សារការងារខ្ពស់ ខណៈការប្រើប្រាស់រថយន្ត របស់ប្រជាជន កាន់តែច្រើនឡើង

កំពង់ស្ពឹ៖ ជំនាញបច្ចេកទេសជួសជុលរថយន្ត បាននិងកំពុងមើលឃើញថា មានតម្រូវការទីផ្សារការងារខ្ពស់ មិនថាតែនៅក្នុងទីក្រុង ទីប្រជុំ ឬទីជនបទ ដោយសារចំនួន នៃអ្នកប្រើប្រាស់ បាននិងកំពុងមានការកើនឡើង មិនថា តែរថយន្តដែលបាននាំចូលមកពីបរទេស រថយន្តតំឡើងក្នុងស្រុកនោះទេ ។ នេះបើតាមការបញ្ជាក់ពី លោក រិន ហេងរ៉ា ម្ចាស់យានដ្ឋានរិនហេងរ៉ា នៅទីរួមខេត្តកំពង់ស្ពឺ ។ លោក ហេងរ៉ា គឺជាម្ចាស់យានដ្ឋានមួយរូបដែលបានទទួលយកសិក្ខាកាម បញ្ចប់ការបណ្តុះបណ្តាល ពីវិទ្យាស្ថនពហុបច្ចេកទេសទេសខេត្តកំពង់ស្ពឺ ចំនួន៤នាក់ មកបន្តចុះហាត់ការ ការងារជួសជុលរថយន្តជាក់ស្តែង ដើម្បីឱ្យបានដឹងកាន់តែច្បាស់ ប្រភេទរថយន្តផ្សេងៗ។ ម្ចាស់យានដ្ឋានរូបនេះ ក៏ថ្លែងការកោតសរសើរផងដែរ សំរាប់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឹ ថ្វីដៃ ចំណេះដឹង អាចប្រើការបាន បន្ទាប់ពីពួកគាត់រៀនជំនាញខាងទ្រឹស្តី និងបន្តមកអនុវត្តន៍ការងារផ្ទាល់នៅក្នុងយានដ្ឋាននេះ។ ម្ចាសយានដ្ឋាន លោក ហេង រ៉ា ក៏បានសម្តែងនូវការត្រេកអរ និងគាំទ្រចំពោះរាជរដ្ឋា ភិបាល ដែលបានគៀងគរឱ្យមានក្រុមហ៊ុនតំឡើងរថយន្តមកវិនិយោគនៅក្នុងស្រុក ដែល និងផ្តល់ឱកាសទីផ្សារការងារខ្ពស់ ដល់កូនខ្មែរដែលចាប់យកជំនាញជួសជុល រថយន្តនេះ ខណៈដែលឥឡូវនេះការប្រើប្រាស់រថយន្តកាន់តែច្រើនៗ ដែលមានគ្រប់ក្រុមហ៊ុន គ្រប់ប្រភេទរថយន្ត។ លោក…
-
ផ្លូវទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអាងទឹកត្រពាំងថ្ម ត្រូវបានជួសជុល

បន្ទាយមានជ័យ៖ កំណាត់ផ្លូវទៅកាន់រមណីយដ្ឋានអាងទឹក ត្រពាំង ថ្ម តំបន់ប្រវត្តិសាស្ត្រ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយ មានជ័យ ដែលរងការខូចខាតដោយអន្លើៗ ព្រោះ អាយុ កាលនៃការប្រើប្រាស់ និងធម្មជាតិ ខណៈនេះកំពុងត្រូវ បាន ជួសជុល ដោយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។ លោក ឃ្លោក នួយ អភិបាលរងខេត្តក្នុងនាមឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញ ទៅពិនិត្យការដ្ឋាន នេះ កាលពីថ្ងៃអាទិត្យ ។លោកថា ផ្លូវនេះ រងការខូចខាតដោយ អន្លើព្រោះអីដល់អាយុកាលដែលចាំបាច់ធ្វើការស្ដារជួសជុល។ ជាការកត់សម្គាល់កំណាត់ផ្លូវទៅអាងទឹកត្រពាំងថ្ម មិនត្រឹមតែ មានសារៈសំខាន់ សម្រាប់ការធ្វើដំណើរ របស់ប្រជាជនក្នុង តំបន់ប៉ុណ្ណោះទេ តែជា ហេដ្ឋារចនាសម័្ពន្ធ បម្រើ ឱ្យការដឹកជញ្ជូន កសិផល ទំនិញសព្វសារពើ ទៅកាន់ ខេត្ត បាត់ដំបង ឧត្តរមានជ័យ និងខេត្តសៀមរាប ប៉ុណ្ណោះទេ តែកំណាត់ នេះ ក៏បម្រើឱ្យវិស័យទេសចរណ៍ផងដែរ…
-
តំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មី និងប្រគល់ភារកិច្ចជូនដល់កងកម្លាំង

កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង កំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បាន ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងដាក់ចេញនូវទិសដៅ ការងារ ចំពោះមុខមួយចំនួន។ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ភារកិច្ចមួយចំនួនជូនដល់កងកម្លាំងត្រូវអនុវត្ត ក្នុងនោះ ក្នុងកិច្ច សហ ប្រតិបត្តិការ បង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្ន្ងងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបាន ជោគជ័យ ។ចូលការពា រសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឱ្យទទួលបាន សុវត្ថិភាព និងសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ។ចូលរួមអនុវត្ត នូវ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងត្រូវចូលរួមក្នុង ដោះស្រាយជូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាព លំបាកខ្វះខាតតាមលទ្ធភាពអាចធ្វើទៅបានជូន បងប្អូនឱ្យបាន ទាន់ពេលវេលា…
-
មើល ! សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀង

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីរូបភាពដ៏ស្រស់ស្អាតនៃ ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរដែលបង្ហាញពីរូបភាព ក្រោមដំណក់ទឹកភ្លៀងដំបូងនារដូវវស្សាក្នុងដើមឆ្នាំ២០២៤ ។ ជាមួយការបង្ហាញរូបភាពទាំងនេះ អាជ្ញាធរជាតិអប្សរា ក៏បានលើកឡើងដែរថា៖ តើបងប្អូនទាំងអស់គ្នានឹករលឹក រងចាំភ្លៀងធ្លាក់យូរប៉ុណ្ណា និងចង់មកទស្សនាប្រាសាទក្រោមដំណក់ភ្លៀង ដែលមានសម្រស់ស្រស់ស្អាតម្យ៉ាង ខុសពីពេលធម្មតាយ៉ាងណាដែរ? សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរ និងទស្សនាដោយមានការប្រុងប្រយ័ត្ន ព្រមទាំងគោរពទៅតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ល្អនៅក្នុងរមណីយដ្ឋានអង្គរ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ដែនជម្រកសត្វព្រៃលំផាត់ គឺទីតាំងដ៏សំខាន់មួយក្នុងការគាំទ្រការរស់នៅរបស់សត្វត្មាតភ្លើង

(ភ្នំពេញ)៖ ត្មាតភ្លើងជាប្រភេទជិតផុតពូជបំផុតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សត្វត្មាតភ្លើងកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២៤ថា ដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងដ៏សំខាន់មួយក្នុងការគាំទ្រការរស់នៅរបស់សត្វត្មាតភ្លើង ក្រុមការងាររបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា សហគមន៍ និងឧទ្យានុរក្សតែងតែធ្វើការអង្កេតតាមដានពីវត្តមានរបស់វាជាប្រចាំ ដោយដាក់កាម៉េរាស្វ័យប្រវត្តិតាមត្រពាំង និងអង្កេតពេលវាចុះស៊ីសាកសពសត្វគោក្របី ។ អង្កការមួយនេះបានឱ្យដឹងដែរថា ៖ ជាក់ស្តែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ គេបានកត់ត្រាវត្តមានរបស់ត្មាតភ្លើងចំនួន២ក្បាល កំពុងស៊ីសាកសពសត្វគោ នៅភូមិស្រែជ្រៃ និងសត្វមួយក្បាលបានចុះផឹកទឹកនៅត្រពាំងដែលបានស្តារ ។ ជាមួយគ្នានេះដើម្បីដឹងឱ្យកាន់តែច្បាស់ពីស្ថានភាពប្រជាសាសន៍របស់សត្វត្មាតភ្លើងនៅតំបន់ទេសភាពនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជានិងចាប់រៀបចំអាហារដា្ឋនត្មាតចល័តចំនួន ១២ខែ ដោយគឺចាប់ខែមិថុនានេះតទៅ ការចុះមកសាកសពសត្វរបស់សត្វត្មាតដែលផ្តល់ឱ្យក្នុងអាហារដ្ឋានត្មាតអាចឱ្យយើងកំណត់ចំនួនអប្បរិមានិងទីតាំងដែលសត្វភ្លើងកំពុងមានវត្តមាន ។ គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតចំនួន៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ ត្មាតមានចំណុចសម្គាល់ និងមានភាពខុសប្លែកគ្នា ទៅតាមប្រភេទនីមួយៗ។ ចំពោះត្មាតភ្លើង មានកម្ពស់ចាប់ពី ៧៦សង់ទីម៉ែត្រទៅ៨៦សង់ទីម៉ែត្រ។ ដងខ្លួនរបស់វាមានពណ៌ស ក្បាលនិងជើងពណ៌ក្រហម ចំណែកឯភ្លៅនិងផ្នែកខាងក្រោយមានឆ្នូតស។ក្រៅពីនេះសម្រាប់សត្វញីនិងឈ្មោលមានភាពខុសប្លែកគ្នាបន្តិច ដោយសត្វញីមានភ្នែកពណ៌ខ្មៅ ហើយសត្វឈ្មោលមានមានភ្នែកលឿង។ ត្មាតភ្លើងរស់នៅតាមតំបន់វាល…