-
រដ្ឋបាលខេត្តរតនគិរីបានប្រឹងប្រែងកែប្រែសម្រស់បឹងកន្សែង

រតនគិរី៖ បឹងកន្សែង គឺជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្ត រតនគិរី ក្នុងចំណោមតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗជាច្រើនទៀតនៃខេត្តភាគឦសានមួយនេះ។ ដើម្បីប្រែលើកសម្រស់តំបន់រមណីយដ្ឋាន «បឹងកន្សែង» ឳ្យក្លាយទៅជាទីទាក់ ទាញថែមទៀត និងដើម្បីរក្សាកេរដំណែលនោះ អភិបាលខេត្តរតនគិរីឯកឧត្តម ញ៉ែម សំអឿន បានសម្រេចសាងសង់អាស្រមថ្មីចំនួនពីរជូនលោកតា ជួង និងលោកតា ខាំឡែន ។ពិធីបញ្ចុះបឋមសិលាសាងសង់និងកែលម្អជុំវិញបរិវេណបឹង កាលពីថ្ងៃទី១៧ ខែឧសភា២០២៤ ។សកម្មភាពនេះក៏ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតនិងសំពះព្រះខែ អកអំបុក នាខែវិច្ឆិកាខាងមុខ។អាស្រម លោកតាជួង និងលោកតាខាំ ឡែន ត្រូវបានសាងសង់ឡើងក្នុងទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ។សង់នៅលើទីតាំងចាស់ និងលើកកម្ពស់ខ្ពស់ជាងផ្លូវ ៦តឹក។អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា «បឹងកន្សែង» គឺស្ថិតនៅចំកណ្តាលបេះដូងក្រុងបានលុង នៃខេត្តរតនគិរី ។ដើម្បីលើកកម្ពស់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅបរិវេណ ជុំវិញរមណីយដ្ឋានបឹងនេះ ឱ្យសក្តិសមជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងជាទីកន្លែងកម្សាន្ត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តបានដាក់ចេញនូវគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានមួយនេះឳ្យរិតតែស្រស់ត្រកាលថែមទៀត។គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជុំវិញមាត់បឹងកន្សែង មានការសម្អាតកាយចកដែលដុះលយចូលផ្ទៃបឹងផ្នែកខាងត្បូង មានការពង្រីកផ្លូវដោយធ្វើការចាក់បេតុងដាក់លូបង្ហូរទឹក ,រៀបស្នូរបេតុងគែមផ្លូវ ,រៀបចំការ៉ូឡាចិញ្ចើមផ្លូវ…
-
ជនរងគ្រោះ ចង់ បាន សំណង ឆាប់ពី ក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា

ភ្នំពេញ៖ជនរងគ្រោះដោយការឆបោករបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ចង់ ឃើញ ដំណោះ ស្រាយ ឆាប់ រហ័ស សម្រាប់ ពួកគេ។ ចេតនានេះ កើត ឡើង ពីរ ថ្ងៃប៉ុណ្ណោះក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេច បង្កើត ក្រុម មេធាវីរាជរដ្ឋាភិបាល ដើម្បី ការ ពារ ក្តី ដល់ ជន រង គ្រោះ។លោក ឆយ ឡាយបូអ៊ី រស់នៅខេត្តកំពង់ចាម បាន ប្រាប់ Apsara Tonight ថា រូបលោក និងជនរងគ្រោះមួយចំនួនទៀត ស្នើសុំឲ្យមានដំណោះស្រាយឆាប់ៗពីព្រោះ ពួក លោក កំពុងជាប់បំណុលធនាគារ ដោយសារ ចាញ់ បោក ក្រុម ហ៊ុន របស់ អតីតឧកញ៉ា ឡេង…
-
កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី

(បន្ទាយមានជ័យ)៖ សហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API)បាន និង កំពុងអនុវត្តគម្រោងសំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ (២០២៣.២០២៥) ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកាពីព្រះវិហារជំនួយ ដេណឺម៉ាក (DCA)និងប្រេតដ៏ ហ្វរ ដឹវើលយ៍ (BFDW) ។ API ក៏បានខិតខំប្រឹងប្រែងសម្រេចគោលបំណង ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រកចេញចូលតែមួយ និងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ ។ នេះគឺជាការលើកឡើងរបស់ លោក អ៊ុច គ្រីស្តា មន្រ្តីគម្រោងប្រចាំខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី ក្រោមវត្តមានលោកស្រី សែង វីរៈ សមាជិកក្រុមប្រឹក្សាស្រុក នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកមង្គលបូរី ។ លោកស្រី សែង វីរៈ និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី…
-
ឯកឧត្តម ម៉ា វិចិត្រ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព ខ្វះទឹក ប្រើប្រាស់នៅតាម មូល ដ្ឋាន និងជួសជុលអណ្ដូងស្នប់ ចំនួន ០១អណ្ដូង នៅឃុំវេីនសៃ ស្រុកវេីនសៃ

(រតនគិរី)៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង ខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្ត រាយខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះ ទឹកប្រើប្រាស់ នៅតាមមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោក ស្រី កងរាជ អាវុធ ហត្ថ តំបន់ប្រតិបត្តិការសឹករង ថ្នាក់ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត មន្ទីរធនធាន ទឹក និងឧតុនិយមខេត្ត មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ត្រីនៃលេខាធិការដ្ឋានខេត្ត អភិបាលរង ការិយាល័យ ជំនាញ ស្រុក កងកម្លាំង ថ្នាក់ស្រុក មេឃុំ មន្ត្រីឃុំវេីនសៃ មេភូមិ និងប្រជាពលរដ្ឋ នៅភូមិអ៉ីទូប និង ភូមិបាក់កែ ឃុំវេីនសៃ ស្រុកវេីនសៃ។ ជាលទ្ធផល បានពិនិត្យ…
-
ជនសង្ស័យ ២៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១៦ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់) ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៨នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ១៤៨,០៥ក្រាម។ កេតាមីន(Ke)ស្មើ ៥៤,៤៧ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១០នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១០នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ធ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ កត្តាយាន ០១លើក ស្លាប់ ០០នាក់ធ្ងន់ ០១នាក់ ស្រាល ០៣នាក់ និងកត្តាអាកាសធាតុ ០១លើក ស្លាប់ ០០នាក់ ធ្ងន់០០នាក់ ស្រាល ០០នាក់…
-
យានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប៨៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១១គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ១០៦គ្រឿង ម៉ូតូ ២០០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៤គ្រឿងមានរថយន្តធំ ០៥គ្រឿង រថយន្តតូច ១០៦គ្រឿង និងម៉ូតូចំនួន ១៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ បញ្ហាព័ត៌មានក្លែងក្លាយក្នុងបរិវត្តកម្មឌីជីថល គឺជាប្រធានបទចាំបាច់ដែលត្រូវស្វែងយល់ និងរកវិធីទប់ស្កាត់

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការទប់ស្កាត់ និងការពារការផ្សព្វផ្សាយ ព័ត៌មានមិន ពិត Cyber Security នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ ២០២៤ បានលើកឡើង ថា បានចាត់ទុកថាការពង្រឹងសមត្ថភាព និងការចែករំលែកចំណេះដឹងដល់គ្រប់មន្រ្តី ទទួលបន្ទុកព័ត៌មានរបស់ក្រសួង មន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ផ្តោតលើការវិវត្តថ្មី នៃបច្ចេកវិទ្យា ជួយពង្រឹងវិធានការក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការយក ចិត្តទុកដាក់ តាមដានឱ្យបានជាប់ជាប្រចាំ ចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួន ដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។ មន្រ្តីនាំពាក្យរូបនេះ បានលើកឡើងថា ក្នុងការអនុវត្តគោលនយោបាយនានា និងជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្លាំង លើបច្ចេកវិទ្យា ជំរុញបរិវត្តកម្មឌីជីថល ក្នុងការជំរុញ កំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ ក្នុងការ ជំរុញបរិវត្តកម្មឌីជីថល បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ព្រោះព័ត៌មានក្លែងក្លាយ បានអាចបង្កចលាចលក្នុងសង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។…
-
អាជ្ញាធរជាតិអប្សរា ប្រកាសបើកឡើងវិញ ក្នុងការចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសពីការ សជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូបនៃរមណីយដ្ឋាន ហើយនឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងសេចក្តីជូនដំណឹងខាងលើនេះដែរបានប្រកាសប្រាប់ដល់ ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគម មគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបាន ជ្រាបនិងអាចចូលទស្សនាចាប់ពេលនេះបានផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ
-
បើកវគ្គបណ្ដុះបណ្ដាល តម្រង់ទិសកម្ពុជាឆ្ពោះទៅប្រទេស មាន ចំណូលខ្ពស់ឆ្នាំ២០៥០

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកវគ្គ បណ្ដុះបណ្ដាល ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជ រដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ។វគ្គបណ្ដុបណ្ដាលនេះបាន ប្រព្រឹត្តទៅនៅ សាលប្រជុំ សាលា ខេត្តកាលពីថ្ងៃពុធទី ១៥ ខែឧសភាឆ្នាំ ២០២៤ ។ សារៈសំខាន់នៃវគ្គនេះគឺដើម្បីបញ្រ្ជាប និងតម្រង់ទិស អនុវត្តចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ចំណូល មធ្យមកម្រិតខ្ពស់ឆ្នាំ២០២៣និងប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០២៥។ សិក្ខាកាមចូលរួមមកបណ្ដុះបណ្ដាលជាមន្រ្តីរដ្ឋបាល ក្រុង ស្រុក មន្រ្តីមកពី មន្ទីរ ស្ថាប័ន និស្សិតនិងយុវជន។ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ ទៅកាន់អ្នកចូលរួមវគ្គថា គោលបំណង បង្កើតជាវេទិកាពិគ្រោះ ពិភាក្សារវាងរាជ រដ្ឋា ភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះ ស្រាយ និងការដាក់ ចេញនូវការតម្រង់ទិសផ្នែក គោលន យោបាយសម្រាប់សម្រេចការអនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូល រួមកសាង…