-
យានយន្តល្មើសចំនួន ២៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២១គ្រឿង រថយន្តធំ ១៤គ្រឿង រថយន្តតូច ១១៥២គ្រឿង ម៉ូតូ ១៥៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៥១គ្រឿងមានរថយន្តធំ ៤គ្រឿង រថយន្តតូច ១២១គ្រឿង និងម៉ូតូចំនួន ១២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០២នាក់ ធ្ងន់ ០៤នាក់ ស្រាល ០២នាក់ មិនគោរពសិទិ្ឋ ០៥លើក ស្លាប់ ០១នាក់ ធ្ងន់ ០៦នាក់ ស្រាល ០៣នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
កិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប ១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បានតម្រង់ទិសដល់អគ្គនាយកដ្ឋានកៅស៊ូអំពីគោលដៅ នៃការរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ដែលធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពចៀរជ័ររបស់កម្មករប្រកបរបរចៀរជ័រកៅស៊ូ។ ការប្រឡងនេះទៀតសោត ដើម្បីទទួលបានការគាំទ្រនិងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា ត្រូវរៀបចំឱ្យ មានលក្ខណៈសប្បាយរីករាយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យ បានផុលផុស។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការវាយតម្លៃដាក់ពិន្ទុ ដែលត្រូវធ្វើឡើងដោយសុក្រឹត្យ ស្របតាមលក្ខខណ្ឌកំណត់ ដោយផ្ដោតលើល្បឿននៃការចៀរជ័រ សោភណ្ឌភាព និងជាពិសេសគឺភាពត្រឹមត្រូវទៅតាមបច្ចេកទេសនៃការចៀរជ័រ។ ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំពិធីប្រារព្ធខួប ១០០ឆ្នាំ នៃចម្ការកៅស៊ូចំណាស់ជាងគេនៅ កម្ពុជា ដែលបានដាំតាំងពីឆ្នាំ១៩២៤ ឯកឧត្តមរដ្ឋមន្ដ្រីឯកភាពរៀបចំតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏មានបំណងរៀបចំទីតាំងចម្ការកៅស៊ូនេះឱ្យក្លាយទៅជា «សួនអភិរក្សចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា» នាពេលខាងមុខ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
កម្ពុជាគ្រោងនឹង បំពាក់ប្រព័ន្ធគ្រប់គ្រង ទឹកស្អាត ឆ្លាតវៃ

ភ្នំពេញៈក្រោយ ពី បាត់ បង់ ទឹកស្អាត ប្រមាណ ២៤ លាន ម៉ែត្រគូប ក្នុងមួយឆ្នាំ ក្នុងរាជធានីភ្នំពេញ ដែល មន្ត្រីជំនាញ វាយតម្លៃថាគឺជា បរិមាណ បាត់ បង់ ដែល មាន ទំហំធំ ក្រសួង ឧស្សាហកម្ម គ្រោង នឹង បំពាក់ ប្រព័ន្ធ គ្រប់ គ្រង ទឹកស្អាត ឆ្លាតវៃ ឬ Smart Water Management System។ប្រព័ន្ធឆ្លាតវៃ នេះមានបំពាក់ឧបករណ៍ត្រួតពិនិត្យទឹកដោយស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យមានការឆ្លើយតបរហ័សចំពោះបញ្ហាដូចជាការលេចធ្លាយ ឬការប្រើប្រាស់ហួសកម្រិត។ ហើយប្រព័ន្ធនេះក៏មានឧបករណ៍ចាប់សញ្ញាដើម្បីប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែងលើប៉ារ៉ាម៉ែត្រផ្សេងៗដូចជា លំហូរទឹក សម្ពាធ និងគុណភាពផងដែរ។ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ Apsara Tonight ថា ការ បំពាក់ ប្រព័ន្ធ គ្រប់…
-
រដ្ឋបាលខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារអភិរក្សធនធានធម្មជាតិ

កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនៃការ គ្រប់គ្រងធនធានធម្មជាតិនៅក្នុងបរិវេណសាលា ស្រុក កំពង់លែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ពិធីនេះ មានការចូល រួមពីរអាជ្ញាធរស្រុកនិងកងកម្លាំង ប្រដាប់ អាវុធទាំង បីប្រភេទ មន្ទីរពាក់ព័ន្ធ អាជ្ញាធរឃុំទាំងប្រាំបួន ប្រជាពលរដ្ឋ ម្ចាស់ ត្រាក់ទ័រ និងអ្នកប្រកបមុខរបរនេសាទ ចំនួន ២២៣នាក់ ។ នៅក្នុងឱកាសនេះ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង លើកឡើងថា ប្រជាពលរដ្ឋមានតួនាទីយ៉ាងសំខាន់ សហការ ជាមួយ អាជ្ញាធរចូលរួមការពារអភិរក្ស ធនធានធម្មជាតិចម្រុះ ជុំវិញបឹងទន្លេសាប និងជៀសវាងឲ្យបានក្នុងការប្រព្រឹត្ត បទល្មើស ផ្សេងៗ នាំឱ្យ ប្រឈមមុខនឹងផ្លូវច្បាប់។ លោកបញ្ជាក់ថា ជនណាប្រព្រឹត្តបទល្មើស គឺច្បាប់មិនលើក លែងជាដាច់ខាត មិនថាប្រជាពលរដ្ឋ ឬអាជ្ញាធរមានសមត្ថកិច្ច នោះឡើយ៕ ដោយ៖សុខ គឹមសៀន
-
បញ្ជាការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ

កំពង់ធំ៖ បញ្ជាការសឹករងខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យោធា សន្តិសុខ ប្រចាំខែឧសភា ឆ្នាំ២០២៤ និង ដាក់ចេញ នូវទិសដៅអនុវត្តបន្ត ក្រោមវត្តមានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ មេបញ្ជាការ គ្រប់កងឯកភាព នាយទាហាន នាយទាហានរង និងពល ទាហាន បានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ ជូន ។ ពិសេសកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលឆ្លងកាត់និង បំពេញ ភារកិច្ចក្នុងខេត្តកំពង់ធំ ជាមួយនោះដែរក៏បានត្រៀមបម្រុង និងប្រើប្រាស់កម្លាំងក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទទួលបានជោគជ័យ និងសុវត្ថិភាព ។ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បានប្រគល់ភារកិច្ចចាំបាច់មួយចំនួន…
-
តំបន់ជំរំសត្វទោច ចាហ៊ូ នៅ កែវសីមា នឹងធ្វើការពង្រីកតំបន់គ្រប់គ្រងឱ្យបានរហូតដល់ ១០០០ហិកតា

(ភ្នំពេញ)៖ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានបង្ហាញពីភាពជោគជ័យ នៃជំរុំសត្វទោច ចាហ៊ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោច ថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា។ គួរបញ្ជាក់ថា តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅ ភូមិអណ្តូង ក្រឡឹង ឃុំ សែនមនោរម្យ ស្រុក អូរាំង ខេត្ត មណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ តាមរយៈនាឱកាសអបអរសាទរទិវាអន្តរជាតិសម្រាប់ជីវៈចម្រុះ ក្រោមប្រធានបទ «ក្លាយជាផ្នែកនៃផែនការ» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ USAID មរតកបៃតង បាន បញ្ជាក់ពីការបានជួយគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវនៅជំរុំសត្វទោច ចាហ៊ូ របស់អង្គការ សេចក្ដី សង្ឃឹមពិភពលោកអន្តរជាតិ ឱ្យសម្រេចបាននូវការពង្រីកការគ្រប់គ្រង ដែនជម្រករបស់ សត្វ ទោចទំហំចំនួន ៤៤៥,៥ ហិកតា បន្ថែមទៀត នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យការ ពង្រីក តំបន់រស់នៅរបស់សត្វទោចសរុបបានរហូតដល់ ៦៩១,៣ ហិកតា រហូតមកដល់ បច្ចុប្បន្ន ។ ប្រភពខាងលើនេះបានបញ្ជាក់ថា៖ការពង្រីកនេះបានផ្តល់កន្លែងសម្រាប់បង្កើន សកម្មភាព ស្រាវជ្រាវ និងការផ្សាំងសត្វទោច…
-
បណ្ដុះបណ្ដាលជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈ ដល់យុវជន កម្មករ បុគ្គលិកដោយមិនយកប្រាក់

បន្ទាយមានជ័យ៖អាចនិយាយបានថា ជាការរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចសង្គមសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញធ្វើម្ហូប អាហារនិង ភេសជ្ជៈ ដល់យុវជន កម្មករ បុគ្គលិកដោយ មិន គិតប្រាក់បានធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា នៅសាលប្រជុំ ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យក្រោមការរៀបចំឡើង ដោយ មន្ទីរ ទេសចរណ៍ខេត្ត និងដៃគូអភិវឌ្ឍជំនាញសេវាកម្ម បដិ សណ្ឋារ កិច្ចកម្ពុជា ។ សិក្ខាសាលានេះក្នុងបំណងផ្តល់នូវចំណេះដឹងជំនាញម្ហូបអាហារ និងភេសជ្ជៈ ខណៈជំនាញទាំងនេះពួកគេនៅមានកម្រិត នៅ ឡើយ។ បើទោះបីជារយៈពេលខ្លី តែអ្នកបម្រើការងារក្នុង អាជីវកម្ម សេវាកម្មទេសចរណ៍ អាចនឹងទទួលបាននូវ ចំណេះ ដឹងជាមូលដ្ឋានពីព្រឹត្តិការណ៍នេះ។សិក្ខាកាម ចូល រួម ជាយុវជន បុគ្គលិក កម្មករ ធ្វើការងារ សេវាកម្មទេសចរណ៍វប្បធម៌ មក ពីខេត្ត គោលដៅ ដូចជា ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយ មានជ័យ សរុប៩៣នាក់ ។ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យបាន កោត…
-
ទន្លេមេគង្គជាប់ចំណាត់ថ្នាក់ជាទន្លេដែលមានជីវៈចម្រុះច្រើនបំផុត និង ជាជម្រកសត្វជាង ១ពាន់ប្រភេទ

(ភ្នំពេញ)៖តំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គកម្ពុជាសំបូរទៅដោយជីវៈចម្រុះទឹកសាប ច្រើន ប្រភេទ។ ទន្លេមួយនេះសម្បូរទៅដោយ សត្វជាង ១.១៤៨ ប្រភេទ ។ទន្លេមេគង្គ ជាប់ ចំណាត់ថ្នាក់ជាទន្លេដែលមានជីវៈចម្រុះច្រើនបំផុតទីបីនៅទូទាំងពិភពលោក ដែលបាន គាំទ្រ ដល់ការបំលាស់ទីទៅមកប្រចាំឆ្នាំរបស់ត្រីប្រមាណ៥ពាន់លានត្រី។ អង្គការ WWF បានឱ្យដឹងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤បានបង្ហាញពីសារៈសំខាន់ និងគុណតម្លៃដែលមិនអាចកាត់ថ្លៃនៃតំបន់នេះដែលបង្ហាញឱ្យឃើញពីភាពសម្បូរបែបទីជម្រកធម្មជាតិដូចជា ផ្លូវទឹក អន្លង់ទឹកជ្រៅ ជួរទឹកហូរ កោះខ្សាច់តូច ធំ ផ្ទាំងថ្ម និងជួរភ្នំខ្សាច់ និងឆ្នេរដែលមានប្រវែងរាប់រយម៉ែត្រ។ សម្រាប់លក្ខណៈពិសេសវិញឃើញថា នៅរដូវប្រាំង តំបន់នេះជាទីកន្លែងដែលផ្តល់ជា ប្រភព ចំណី អាហារដល់សត្វព្រៃដើម្បីស្វែងរកចំណី ឬសត្វស្លាបធ្វើសំបុកពងកូន ចំណែក ឯសត្វត្រីវិញចិញ្ចឹមជីវិតតាមរយៈការស៊ីផ្លែឈើ ឬផ្កាដែលជ្រុះ។ នៅរដូវវស្សា ដើមឈើ និងគុម្ពឈើដែលលិចទឹក ត្រូវបានត្រីប្រើប្រាស់សម្រាប់ធ្វើជាចំណីអាហារ ទីកន្លែងបង្កាត់ពូជ និងជ្រកកោន ឬគេចពីការប្រមាញ់របស់ពពួកសត្វស៊ីសាច់ជាអាហារ។ គួរបញ្ជាក់ថា៖ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបតំបន់ទីបេប្រទេសចិន ដែលមានប្រវែង ប្រហែល ៤២០០គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា…
-
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទសំណូមពរឱ្យចូលរួមថែទាំផ្លូវដែលធ្វើរួចហើយ

កំពង់ស្ពឺ៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បាន ដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុម ការងារ បច្ចេក ទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និង វាយតម្លៃបញ្ចប់សុពល ភាព លើ ការងារថែទាំខួបផ្លូវក្រាល ក្រួសក្រហមចំនួនពីរ ខ្សែស្ថិតក្នុងឃុំដំបូករូង និងឃុំជាំសង្កែ ស្រុកភ្នំស្រួច ។ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺបាន ឱ្យដឹងថា ផ្លូវក្រួសក្រហម ទាំងពីរខ្សែនេះមាន ប្រវែងជាង ១៨គីឡូ ម៉ែត្រ ,ទទឹង៤ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ។ផ្លូវនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។ ផ្លូវទាំងពីរខ្សែខាងលើ ដើមឡើយវាគ្រាន់តែជាផ្លូវបររទេះគោ ឬម៉ូតូប៉ុណ្ណោះ ហើយការធ្វើដំណើរដោយលំបាកទៀតផង ។ តែ ក្រោម ការគិតគូរ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទ ផ្លូ វនេះត្រូវបានកែលម្អទៅជាផ្លូវក្រាល…