-
អេដស៍ គឺជាបញ្ហាដែលយើងទាំងអស់គ្នា ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដើម្បីបញ្ជ្រាបទៅដល់មហាជនជន ឱ្យបានជ្រាបទាំង ពីព្រោះអេដស៍ គឺជាបញ្ហាដែលយើងទាំងអស់គ្នា ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ការលើកឡើងរបស់ ឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ជូនដល់អ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការំលឹកឡើងវិញពីអតីតកាល នៅពេលមានការនិយាយពីជំងឺអេដស៍ គឺមានការរើសអើងចំពោះអ្នកកើតអេដស៍ ប៉ុន្តែក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើអោយប្រជាជនមានការយលដឹងច្រើន និងមិនសូវមានការរើសអើងភាគច្រើនចំពោះអ្នកផ្ទុកមេរោគអេដស៍ ។ ចំណុចនេះបានបង្ហាញពីតូនាទីយ៉ាងសំខាន់របស់ប្រពន្ធ័ផ្សព្វផ្សាយនៅក្នុងការចូលរួមផ្សពផ្សាយ ហើយជោគជ័យក្នុងពេលកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ន និងទៅមុខទៀត គឺមិនអាចកាត់ផ្តាច់បានអំពីតូនាទីរបស់អ្នកសារព័ត៌មាន បានដែរ ។ ឯកឧត្តម រដ្ឋមន្រ្តី…
-
យានយន្តល្មើសចំនួន ២៤២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែឧសភា

យានយន្តល្មើសចំនួន ២៤២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែឧសភា (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៣៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៧៦គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៦៤គ្រឿង ម៉ូតូ ២១២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤២គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៤០គ្រឿង និងម៉ូតូចំនួន ២០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស ៥៦នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៥៦នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០៤លើក ស្លាប់ ០៣នាក់ ធ្ងន់ ០២នាក់ ស្រាល ៤៧នាក់ មិនគោរពសិទិ្ធ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ប្រជែង ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងភ្លើងសញ្ញា ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕…
-
ចំណាយពេល១០ឆ្នាំ ទីបំផុតកូនត្រីគល់រាំងកម្ពុជា បានចាប់កំណើតជាលើកដំបូង

ភ្នំពេញ៖កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតហើយនាវេលា ម៉ោង៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។អាចនិយាយ បានថា នេះជាដំណឹងគួរជាទីរីករាយបំផុតសម្រាប់កម្ពុជា ព្រោះជាលទ្ធផល លើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវ បច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួល ជោគ ជ័យ ជាលើកដំបូង ក្រោយពី បានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យ អស់រយៈពេលជិត១០ឆ្នាំ។ សូមជម្រាបថា ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែល កំពុង បង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជា ប្រភេទត្រី ប្រឈម នឹងការផុតពូជ ដែលទាមទារឱ្យមាន ការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង ។ ត្រីគល់រាំង មានឈ្មោះផ្សេង ទៀតជាត្រីកាហោ ឬត្រីក្បាល ឡាន ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរង ការគំរាម កំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរ ជាតិដើម្បីការ អភិរក្សធម្មជាតិ…
-
កម្ពុជា អន្តរាគមន៍ជួយពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀតវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ៥នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព។ ក្រសួងការងារបានឱ្យដឹងថាគិតត្រឹមថ្ងៃទី២៦ឧសភានេះ ក្រសួងបានរៀបចំឱ្យបងប្អូនពលការិនីវិល ត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ៥៧នាក់រួចហើយ។ចំណែកបងប្អូនពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែង ស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗដោយស្ថានឯកអគ្គរាជទូតកម្ពុជា។ ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបែបបទ និងនីតិវិធីឱ្យបងប្អូនពលការិនីបានវិលត្រឡប់ មកមាតុប្រទេសវិញនៅពេលដ៏ខ្លីខាងមុខនេះ ៕ ប្រភព ៖ ក្រសួងការងារ
-
សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខក្រុមគ្រួសារសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ មរណភាពដោយបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោន

ព្រះវិហារ៖ បន្ទាប់បានទទួលព័ត៌មានផ្ទុះមីននៅខេត្តព្រះវិហារបណ្តាលស្លាប់មនុស្សម្នាក់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនលោកស្រី ថាន់ ចំរើន (ប្រពន្ធ) និងក្រុមគ្រួសារ ចំពោះមរណភាព លោក ថោង ចន អាយុ ៣៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ រស់នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលមរណភាពដោយបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោន ក្នុងចំការបំរុងដាំដំឡូងមី នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦៖១៦នាទីល្ងាច។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាព លោក ថោង ចន គឺជាការបាត់បង់ស្វាមី ឪពុក…
-
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីតម្លៃរបស់កុមារនិងអំពីបញ្ហាប្រឈមនានារបស់កុមារ ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារដើម្បីកុមារជាសេនាធិការ នឹងបន្តរៀបចំផលិតកម្មវិធីថ្មីបន្ថែមទៀតទាក់ទងកិច្ចការងារកុមារ បន្ទាប់ពីក្រសួង បានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃបញ្ចប់ដោយជោគជ័យ ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យមានការប្រារព្ធធ្វើមហោស្រពចម្រៀងកុមារ…
-
រាជរដ្ឋាភិបាល រៀបចំព្រះរាជពិធីបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា សហការជាមួយគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំព្រះរាជពិធីបដិបត្តិសមាធិព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។ ព្រះរាជពិធីនេះ បានប្រព្រឹត្តទៅដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេច សង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣, សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្ដេចព្រះសាក្យមុនី…
-
សារព័ត៌មានចិនស៊ីនហួរចេញផ្សាយពីព្រះរាជពិធីច្រត់ព្រះនង្គ័លកម្ពុជា

កំពង់ស្ពឺ៖ ប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីបុណ្យតាមបែបប្រពៃណីបុរាណរបស់ខ្លួននៅខេត្តកំពង់ស្ពឺ នៅភាគខាងលិចប្រទេស ស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាការប្រារព្ធពិធីចាប់ផ្តើមរដូវធ្វើស្រែចម្ការប្រចាំឆ្នាំនោះ ក៏មានការចូលរួមអញ្ជើញចូលរួមពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋជាច្រើន។ អ្នកស្រុករាប់ពាន់នាក់ក៏បានទៅទស្សនាព្រឹត្តិការណ៍នេះផងដែរ ដែលត្រូវបានរៀបចំឡើងនៅទីវាលមួយក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ ភាគខាងលិចរាជធានីភ្នំពេញ។នៅក្នុងពិធីឆ្នាំនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចាត់អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ជាស្តេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យ, លោកស្រី…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ៨០៧

(បន្ទាយមានជ័យ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨០៧ ស្ថិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។ បន្ទាប់ពី ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ បានគោរពរាយការណ៍ ជូនអំពីរបាការណ៍និងស្ថានភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅ ខេត្តបន្ទាយមានជ័យ រួចមក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ កោតសសើរ និងវាយតមខ្ពស់ចំពោះ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីក្រោមឱវាទ កងកម្លាំងទាំងបីប្រភេទ ស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានខិតខំ អស់ពីកំលាំងកាយចិត្ត និងយកចិត្តទុកដាក់ខ្ពស់ក្នុងការ អនុវត្តន៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលសម្រេចបាន នូវលទ្ធផលល្អ…