-
ពលរដ្ឋកាន់កាប់ដី ដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម នៅខេត្តស្ទឹងត្រែង ដោយខុសច្បាប់ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត

ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១ ៩១៤,២៣៦៧ហិកតា ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង (តាមបណ្តោយផ្លូវចូលវារីអគ្គិសនីសេសានក្រោម២)។ សេចក្តីជូងដំណឹងមួយទៀតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ដដែលនេះបានបញ្ជាក់ដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីរួចហើយនៅ ២៦ ៩៥៨,១៩១០ ហិកតា ដែលមានប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ៣១ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក និងភូមិសំរោង ឃុំស្រែសំបូរស្រុកសៀមប៉ាង និងភូមិណាអុង…
-
អ្នកជំនាញចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា មុននឹងឈានទៅជួសជុល

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ព័ន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា នៃខេត្តសៀមរាប ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ព័ន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។ លោកបន្តថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។ សូមជម្រាបថា ប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ដូចគ្នា។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ គុណនឹង ៩០០ម៉ែត្រ ហើយត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ បា្រសាទនេះស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្ត ខុសគ្នាត្រង់ថា ប្រាសាទអង្គរវត្តជាប្រាសាទភ្នំ ចំណែកឯប្រាសាទបឹងមាលាជាប្រាសាទរាបផ្ទាល់ដី។ បុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេ ឬថា បុព្វបុរសខែ្មរចាប់កសាងប្រាសាទនេះសិន មុននឹងឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដោយយកប្រាសាទបឹងមាលាជាគម្រូ។…
-
វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ជំនាន់ទី២៣ ឆ្នាំ២០២៤ បានដំណើរការបើកនៅកងពលតូចអន្តរាគមន៍លេខ១

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក។ នៅក្នុងរបាយការណ៍កងពលតូចអន្តរាគមន៍លេខ១ បានឱ្យដឹងថា អនុវត្តន៍បទបញ្ជាមេបញ្ជាការកងទ័ពជើងគោក និងក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ កងកម្លាំងតាមបណ្តាកងឯកភាពបានផ្សាំកូនឈើ និងចិញ្ចឹមសត្វក្នុងនោះ កងពល បានអភិវឌ្ឍន៍ពីបាតដៃទទេរហូតដល់មានការដាំដុះ ចិញ្ចឹមសត្វយ៉ាងផុលផុស និងបានសិក្សា ស្រាវជ្រាវរៀនសូត្រតាមបណ្តាសង្គម facebook YouTube TikTok បង្កើនសមត្ថភាពយល់ដឹង អំពីបច្ចេកទេសកសិកម្ម ពង្រឹងវិន័យ របៀបរបបសណ្តាប់ធ្នាប់ធ្វើការងារ កសាងជំរំជម្រកស្នាក់នៅដល់បុគ្គលិក ធ្វើកន្លែងកែច្នៃជីវភាពរស់នៅឱ្យកងទ័ព ថែទាំសុខភាព ពង្រឹងកាយសម្បទា បង្កើនការគ្រប់គ្រង ជួសជុលថែរក្សាទុកដាក់សម្ភារៈកសិកម្មជាដើម។ល។ ក្រៅពីកិច្ចការខាងលើ ការិយាល័យអភិវឌ្ឍន៍បានធ្វើផែនការដាំដុះ និងចិញ្ចឹមសត្វ លើផ្ទៃដីដែលមានស្រាប់នៅក្នុងបរិវេណកងពលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ មានប្រសាសន៍ នៅក្នុងឱកាសនោះ ឯកឧត្តម សួន ខាំឡ បានចាត់ទុកថា វគ្គជំនាញដែលបានកំពុងដំណើរបើកនាពេលនេះ ថាពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស…
-
ទូកកម្សាន្តនៅបារាយណ៍នាគព័ន្ធ នឹងជួយលើកកម្ពស់ជីវភាពសហគមន៍

ភ្នំពេញ៖ សហគមន៍ទូកកម្សាន្តនៅបារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធនៃខេត្តសៀមរាបដែលផ្តួចផ្តើមរៀបចំដោយអាជ្ញាធរជាតិអប្សរា បានដំណើរការកាលពីពេលថ្មីៗកន្លងទៅនេះ។ជាមួយនឹងសកម្មភាពសេវាបម្រើឱ្យវិស័យទេសចរណ៍ទស្សនាប្រាសាទអច្ឆរិយៈ និងគយគន់ទេសភាពចម្រុះពុំធ្លាប់មាន សហគមន៍សាមគ្គីបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជួយគាំទ្រមកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍ ។ អាជ្ញាធរជាតិអប្សរាបានអធិប្បាយថា ការៀបចំដំណើរកម្សាន្តតាមទូកប្រពៃណីនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍក្នុងសហគមន៍។កញ្ចប់ទេសចរនេះក៏ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។ អាជ្ញាធរជាតិអប្សរាបានស្រង់សម្ដី លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូករបស់សហគមន៍បារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធ មកបញ្ជាក់ថា តាមរយៈសេវាទូកកម្សាន្តភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។ ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ក្នុងសហគមន៍ផង។ អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែលជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញអារម្មណ៍សប្បាយចិត្តដែលសហគមន៍ផ្តល់ការងារឱ្យលោកធ្វើជាអ្នកចែវទូក។ លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាសំខាន់ណាស់ដើម្បីឱ្យពលរដ្ឋនៅជុំវិញបារាយណ៍នេះមានការងារធ្វើ។ជាពិសេសជនពិការដូចជារូបលោក ដែលពិបាកស្វែងរកការងារធ្វើនៅឆ្ងាយផ្ទះ។ គប្បីជម្រាបថា អាជ្ញាធរជាតិអប្សរាបានរៀបចំបង្កើតសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។ អាជ្ញាធរជាតិអប្សរារៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ…
-
យានយន្តល្មើសចំនួន ២១៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៧០គ្រឿង រថយន្តធំ ១៦គ្រឿង រថយន្តតូច ១០២គ្រឿង ម៉ូតូ ១៥២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២១៩គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ៧៨គ្រឿង និងម៉ូតូចំនួន ១៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ០៨នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់និងរងរបួសធ្ងន់ស្រាល ០៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៣លើក ស្លាប់ ៣នាក់ ធ្ងន់ ៣នាក់ ស្រាល ១នាក់ មិនគោរពសិទិ្ធ ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ស្រាល ០នាក់ បត់គ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់ធ្ងន់ ២នាក់ ស្រាល ០នាក់ និងកត្តាយាន ១លើក ស្លាប់…
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលភ្នែក-ត្រចៀកឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ

កំពង់ធំ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមនុស្សធម៌ នៃក្តីស្រលាញ់ របស់ប្រទេសសិង្ហបុរី មូលនិធិចក្ខុខ្មែរ និងអង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា រួមជាមួយក្រុមយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា ចុះពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានលើកឡើងក្នុងពិធីចុះពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា បន្តមរតកដឹកនាំក្រោមដំបូល សន្តិភាពពីសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយក ចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះមានយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងវិស័យអាទិភាពចំនួន ៦ទៀត ដែលជាផែនទីចង្អុលផ្លូវសម្រាប់ការកសាង ការពារ និងអភិវឌ្ឍមាតុភូមិ។ ជាក់ស្តែងក្នុងរយៈពេល ៩ខែ កន្លងទៅនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយអ្នកជំនាន់ថ្មី សម្រេចបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនគួរឱ្យសម្គាល់។ ដោយឡែកវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពមួយ…
-
យានយន្តល្មើសចំនួន ១៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២៥គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៤៧គ្រឿង ម៉ូតូ ១៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៧៦គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ២៦គ្រឿង និងម៉ូតូចំនួន ១៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់ ។ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០៩ មិថុនា កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ស្រាល ០នាក់ មិនគោរពសិទិ្ធ ១លើក ស្លាប់ ០នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់. ធ្ងន់ ០នាក់ ស្រាល ០នាក់ និងកត្តាយាន ១លើក ស្លាប់ ០នាក់ ធ្ងន់…
-
បញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែន ដែលបណ្តុះកូនឈើបានចំនួនបីលានដើមក្នុងមួយឆ្នាំ

ភ្នំពេញ៖មកដល់ពេលនេះស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ ទំហំជាងបីហិកតា នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្ត សៀមរាប អាចធានាការបណ្តុះកូនឈើបានបីលានដើម ក្នុងមួយឆ្នាំ ។នេះជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសាធារណៈ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញពិនិត្យទីតាំង និងបង្ហាញប្លង់សាងសង់ នៅទីតាំងនៃគម្រោងសាងសង់នៅតំបន់ភ្នំគូលែន កាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ឱ្យដឹងថា ស្ថានីយបណ្តុះកូនឈើដែលមានលក្ខណៈតំបន់ នឹងសាងសង់ឡើងនៅក្នុងខេត្តចំនួនប្រាំរួមមាន ខេត្តសៀមរាប ត្បូងឃ្មុំ មណ្ឌលគីរី កំពង់ស្ពឺ និងខេត្តកោះកុង ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ និងចែកជូនពលរដ្ឋយកទៅដាំតាមប្រភេទឈើនីមួយៗដោយឥតគិតថ្លៃ យ៉ាងតិចជាងមួយលានដើមជារៀងរាល់ឆ្នាំ ។សកម្មភាពនេះដើម្បីបង្កើនគម្របបៃតង តាមគេហដ្ឋាន តាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈមួយចំនួន និងតាមសហគមន៍តំបន់ការពារធម្មជាតិ និងមានប្រភេទដើមឈើខ្លះ សម្រាប់ផ្គត់ផ្គង់ដល់ការដាំ នៅតាមទីក្រុងផងដែរ ។នេះក៏ដើម្បីបង្កើតសោភ័ណទីក្រុងស្អាត និងមានភាពបៃតង។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់ នឹងទាក់ទាញឱ្យមានការគ្រប់គ្រងត្រឹមត្រូវ ការសិក្សាស្រាវជ្រាវ និងបង្កើតជាថ្នាលពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាន ហេដ្ឋារចនាសម្ព័ន្ធ…