-
យានយន្តល្មើសចំនួន ២៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន៣៨៥គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច ១៨៩គ្រឿង ម៉ូតូ ១៩៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៧៩គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ១១៩គ្រឿង និងម៉ូតូចំនួន ១៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាល ៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៦នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៤លើក ស្លាប់ ៣នាក់ ធ្ងន់ ៣នាក់ស្រាល ០នាក់ មិនគោរពសិទិ្ឋ ៣លើក ស្លាប់ ២នាក់ ធ្ងន់ ២នាក់ ស្រាល ១នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ធ្ងន់ ០នាក់ ស្រាល ០នាក់ កត្តាយាន ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ និងកត្តាអាកាសធាតុ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់៕ ប្រភព ៖…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បំពាក់ គ្រឿងឥស្សរិយយសជូនមន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជា ចំនួន ៧១នាក់

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ ដ៍ខ្ពង់ខ្ពស់បំផុត ជា ព្រះប្រធានកិត្តិយស បានរៀបចំពិធីបំពាក់ គ្រឿងឥស្សរិយ យស ជូនមន្ត្រី បុគ្គលិក កាកបាទបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខា រាជធានី-ខេត្តចំនួន៧១នាក់ ដែលពិធីនេះប្រព្រឹត្តិទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ។ តាមរបារការណ៍ របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានឱ្យដឹង ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ស្នាដៃ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក ក្រុមប្រតិបត្តិ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា បម្រើការងារ រយៈពេលចាប់ពី…
-
សមាគមជប៉ុន-កម្ពុជា ទស្សនកិច្ចស្ថានីយ វិទ្យុ ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)

ភ្នំពេញ៖ ក្រុមសមាគមជប៉ុន-កម្ពុជា និងទូរទស្សន៍មួយឈ្មោះ TBS របស់ជប៉ុន បានអញ្ជើញមកទស្សនកិច្ចស្ថានីយវិទ្យុ ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)ដើម្បីធ្វើការស្វែងយល់ និងក៏ដូចជារួមកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មានរវាងប្រទេសទាំងពីរ។ លោក កាតូ កាហ្សូណូរី( KATO Kazunori ) អគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជាដែលដឹកនាំក្រុមការងារទស្សនកិច្ចស្ថានីយ វិទ្យុ ទូរទស្សន៍អប្សរា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានកោតសរសើរពីភាពរីកចម្រើន និងពិសេសការផ្សព្វផ្សាយបណ្តាញសារព័ត៌មានសម័យទំនើបនៅកម្ពុជា ប្រកបដោយសក្តានុពល។ដោយក្នុងនេះមានការផ្សាយជាច្រើនដូចជាលើបណ្តាញសង្គមរួមមាន AMS Central, AMS TV11 តាមរយៈ Website, Facebook, Youtube, Ticktok, Telegram Channelsជាដើម ។ លោក កាតូកាហ្សូណូរី បានលើកឡើងពីបំណងសមាគម ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានជាមួយកម្ពុជា មិនថាបណ្តាញសារព័ត៌មានរបស់រដ្ឋ និងវិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត ។ លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន បានប្រាប់ដល់ សមាគមជប៉ុន-កម្ពុជាថា ស្ថានីយ វិទ្យុ ទូរទស្សន៍អប្សរា…
-
យានយន្តល្មើសចំនួន ១២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤២ គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៤៥គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៣២គ្រឿង ម៉ូតូ៩៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២៥គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៣២គ្រឿង និងម៉ូតូចំនួន ៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៧នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៤លើក ស្លាប់ ២នាក់ ធ្ងន់ ៣នាក់ ស្រាល ២នាក ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ស្រវឹង ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ និងងងុយ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ១នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ ចុះផ្សព្វផ្សាយបញ្ហាក្មេងទំទេីង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងខណ្ឌកំបូល

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការនរបាលខណ្ឌកំបូល និងមន្ត្រីក្រោមឱវាទ បានចុះធ្វេីការផ្សព្វផ្សាយពីបញ្ហាក្មេងទំទេីង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ចំនួន ២០០០នាក់ និងការពារកម្មវិធីព្យាបាលជំងឺដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតាជោ(TYDA) ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការនី ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោក អធិការ និងលោកនាយប៉ុស្តិ៍ បានផ្ដល់លេខទូរស័ព្ទ ដេីម្បីងាយស្រួលឱ្យប្រជាពលរដ្ឋទាក់ទងពេលមានបញ្ហា ឬចម្ងល់ផ្សេង និងពន្យល់ឱ្យយល់អត្ថប្រយោជន៍នៃសេវាសាធារណៈដូចជា សៀភៅ ស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ។ ចំណែកបញ្ហាក្មេងទំនេីងសូមឱ្យប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សទំនាក់ទំនងជាមួយគ្រូតាមដានការសិក្សារបស់កូនៗ និងតាមដានរាល់សកម្មភាពត្រួតពិនិត្យកុំឱ្យប្រេីប្រាស់ដាវ កាំបិត ដែលបង្កឱ្យមានអំពេីហិង្សារ និងបង្ករបួសស្នាម ។ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងដល់កម្លាំងចម្រុះការពារដែនជម្រកសត្វព្រៃបឹងពែរ

កំពង់ធំ៖ ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងព្រៃសហគមន៍ធម្មជាតិអូរបញ្ញា ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំយកចិត្តទុកដាក់បន្ទាប់ពីទីនោះមានការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធនាពេលកន្លងមក។ ដែនជម្រកសត្វព្រៃបឹងពែរ នៃព្រៃសហគមន៍ធម្មជាតិអូរបញ្ញា ស្ថិតនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។កាលពីចុងសប្ដាហ៍កន្លងទៅឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ រួមមានមន្ត្រីស្ថាប័នជំនាញបរិស្ថានចុះត្រួតពិនិត្យទិដ្ឋភាពដីព្រៃដែលបានកាប់បំផ្លាញពីសំណាក់ក្រុមជនល្មើសនាពេលកន្លងមក ។ជួបជាមួយកម្លាំងឈរជើងនៅទីនោះលោកឧត្តមសេនីយ៍ទោបានផ្សព្វផ្សាយ បទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។លោកបានដាក់បទបញ្ជាឱ្យកងកម្លាំងចម្រុះឱ្យគ្រប់គ្រងផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ហើយរឹបអូសមកវិញឱ្យបានល្អ និងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់។ លោក អូ វិចអុល អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំប្រចាំការនៅតំបន់ព្រៃជម្រកសត្វបឹងពែរ បានបញ្ជាក់ថា តំបន់ដែលមានកាប់បំផ្លាញនេះហៅថាតំបន់អូរឡា ស្ថិតក្នុងព្រៃសហគមន៍ធម្មជាតិអូរបញ្ញា ដែលមានផ្ទៃដីជិតប្រាំហិកតា។ជាផ្ទៃដីដែលមានការកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ មុនពេលកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមិនទាន់មកបំពេញបេសកកម្ម។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំងចម្រុះមានស្បៀងអាហារ ប្រេងឥន្ធនៈ ភេសជ្ជៈ ថ្នាំពេទ្យ អាវភ្លៀង តង់កៅស៊ូ និងសម្ភារប្រើប្រាស់មួយចំនួន៕ដោយ៖ ប៊ុន រដ្ឋា
-
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាងស្តុកទឹកធំជាងក្នុងខេត្តបាត់ដំបង នឹងបញ្ចប់ការដ្ឋាននៅចុងឆ្នាំក្រោយ

បាត់ដំបង៖ ការដ្ឋានអភិវឌ្ឍន៍ទំនប់ដូនទ្រីស្ថិតក្នុងស្រុករុក្ខគិរី ជាអាងស្តុកទឹកដ៏ធំជាងគេរបស់ខេត្តបាត់ដំបង ដែលចាប់អនុវត្តអំឡុងខែមិថុនាឆ្នាំ២០១៨ នឹងបញ្ចប់នៅខែតុលាឆ្នាំ២០២៥ខាងមុខ។គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីគឺជាប្រព័ន្ធធារាសាស្រ្តមួយ ដែលបានសាងសង់ប្រើប្រាស់នូវវិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តពីមុនមកដូចជាការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះនៃទំនប់ ជាដើម។ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីអនុវត្តដោយហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។តាមរបាយការណ៍ក្រុមហ៊ុនសាងសង់ ឱ្យដឹងថាគិតមកដល់ខែមិថុនានេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ ៨០ភាគរយ។គម្រោងអភិវឌ្ឍន៍ត្រូវប្រើពេលចំនួន៩០ខែ ដោយចាប់ផ្ដើមសាងសង់នៅក្នុងអំឡុងខែមិថុនាឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែតុលាឆ្នាំ២០២៥ខាងមុខ។ គម្រោងបានគ្របដណ្តប់លើឃុំចំនួន ១១ នៃស្រុកមោងឫស្សី ស្រុករុក្ខគិរី របស់ ខេត្តបាត់ដំបងនិងស្រុកបាកាន នៃខេត្តពោធិ៍សាត់។ទំនប់នេះមានសក្តានុពលអាចស្ដុកទឹកចំនួន ១៦៣,១ លានម៉ែត្រត្រីគុណ ដែលមានលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ការងារកសិកម្ម និងបង្កើននូវផលិតភាព ផលិតផលកសិកម្ម ប្រមាណ៣៣ ០០០ហិកតា នៅក្នុងរដូវវស្សា និង ៤ ៥០០ហិកតា នៅក្នុងរដូវប្រាំង។គម្រោងដដែលនេះរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយបានទឹកជំនន់នៅតាមតំបន់មួយចំនួននៅផ្នែកខាងក្រោមផងដែរ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារមន្ត្រីបច្ចេកទេសក្រសួង មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានផ្ទាល់ បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានកោតសរសើរចំពោះវឌ្ឍនភាពនៃគម្រោងសាងសង់ជាមួយនឹងក្តីរំពឹងខ្ពស់ដែលទទួលបានពីគម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើម។ ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង…
-
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រាប់មន្រ្តីនៃមន្ទីរឱ្យយកចិត្តទុកដាក់លើកម្មវិធីអាទិភាពទាំងបួនរបស់ក្រសួង

បាត់ដំបង៖ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំមន្រ្ដីរាជការនិងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងជាច្រើនរូបនាចុងសប្តាហ៍នេះឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឱ្យយកចិត្តទុកដាក់ជំរុញការអនុវត្តកម្មវិធីអាទិភាពទាំង៤របស់ក្រសួង។ កម្មវិធីអាទិភាពទាំងបួនរបស់ក្រសួងដែលលោករដ្ឋមន្រ្តីជំរុញ គឺទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទឱ្យប្រទាក់ក្រឡាដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និង ជនបទសមាហរណកម្ម។ទី២.ការកែលម្អលក្ខខណ្ឌ នៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ការអប់រំផ្លាស់ប្ដូរនូវឥរិយាបថ ការប្រកាន់ភ្ជាប់អនាម័យផ្ទាល់ខ្លួនឱ្យមានសុខភាពល្អ មាំមួន ដើម្បីលើកកម្ពស់អាយុសង្ឃឹមរស់មធ្យមឱ្យកាន់តែខ្ពស់។ទី៣.ការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលជំនាញនិងបំណិនជីវិត ដើម្បីបង្កើននូវប្រាក់ចំណូលបន្ថែម ក្រៅពីរបរកសិកម្មនិងទី៤.ការពង្រឹងស្ថាប័ននិងកិច្ចការរដ្ឋបាល តាមរយៈនៃការជ្រើសរើសមន្ដ្រី ការបណ្ដុះបណ្ដាលមន្រ្ដី និងយន្ដការលើកទឹកចិត្តមន្ដ្រីតាមគ្រប់រូបភាព តាមរយៈការយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ដ្រី។ ការងារសំខាន់ដែរនោះឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវតែគោរពវិន័យឱ្យបានត្រឹមត្រូវ ។កំណត់របបប្រជុំនិងរាយការណ៍ឱ្យបានទៀតទាត់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ក្នុងកន្លែងបំពេញការងារនិងពីរបៀបរបបធ្វើការ។ ជាពិសេស ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ។មានកិច្ចសហការគ្នាល្អ ។យកចិត្តទុកដាក់ឱ្យមានការលើកទឹកចិត្ត និងត្រូវយកចិត្តទុកដាក់ពីសុខទុក្ខមន្រ្ដីក្រោមឱវាទខ្លួន។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់ៗរូបក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ពិសេសរួមចំណែកអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )