-
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ៖មូលនិធិគន្ធបុប្ផាធ្វើជាប្រចាំនោះគឺត្រូវបានបែងចែកជា ០៣ប្រភេទ

សៀមរាប៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា៖ សកម្មភាពមូលនិធិគន្ធបុប្ផាធ្វើជាប្រចាំនោះគឺ ត្រូវបានបែងចែកជា ០៣ប្រភេទ រួមមានសកម្មភាពធ្វើជាប្រក្រតីភាព បន្តបន្ទាប់ ជាការផ្សព្វផ្សាយអំពាវនាវ បំផុសស្មារតី, សកម្មភាពជាយុទ្ធនាការដែលបន្ថែមពីលើការផ្សព្វផ្សាយជាប្រក្រតីភាព មានរយៈកំណត់ជាក់លាក់ណាមួយ និងសកម្មភាពជាកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុនឯកជន, បណ្ដាគ្រឹះស្ថានហេរិញ្ញវត្ថុនានា និងបណ្ដាស្ថាប័នជាច្រើនផ្សេងទៀតផងដែរ។ នេះជាការលើកឡើងពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។ឯកឧត្តម បន្តថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំដោយមូលនិធិគន្ធបុប្ផា មានចរិតលក្ខណៈជាការគៀងគរ អំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីជាចំណែកក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ឯកឧតត្តម បណ្ឌិត បានបន្តថា ជាមួយគ្នានេះក៏មានព្រឹត្តិការណ៍ធំមួយផងដែរ ក្នុងឆ្នាំ២០២៤នេះ ដែលអាចនិយាយបានថាមិនមែនជាយុទ្ធនាការធ្វើជាប្រចាំនោះទេ តែជាការផ្ដួចផ្ដើមគំនិតដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលសម្ដេចបានបង្កើតនូវព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ…
-
សត្វល្អូត ដែលជាសត្វស្លាបរូបរាងដ៏ស្រស់ស្អាតសម្បូរនៅបឹងព្រែកល្ពៅ

(ភ្នំពេញ)៖ សត្វល្អូត ឬ អែអូត គឺជាសត្វស្លាបដែលមានពណ៌សំបុរដ៏ស្រស់ស្អាត និងគួរជាទីស្រឡាញ់មួយប្រភេទនៅកម្ពុជាក៏ដូចជានៅបរទេសមួយចំនួនផងដែរ ។ សត្វស្លាបមួយប្រភេទនេះត្រូវបានគេចាត់ទុកថា ជាសត្វសម្បូរ បង្គួរនៅបឹងព្រែកល្ពៅ ខេត្ត តាកែវ ។ តាមពិតបក្សីមួយប្រភេទ មានពីរបែបគឺ ល្អូតគូក ឬ ល្អូតធំ មាត្រធំ សម្បុរក្រហមក្រមៅ ភ្នែកក្រហម និង ល្អូតស្បូវ មាត្រតូច សម្បុរក្រហមព្រលែតលាយពព្រុសភ្នែកក្រហម ច្រើននៅអាស្រ័យក្នុងព្រៃរបោះ ។ តាមឯកសារស្រាវជ្រាវបានបង្ហាញថា ៖ សត្វប្រភេទនេះខ្លះធំ អាចមានទម្ងន់រហូតដល់ ៣៨០ក្រាម។ សត្វល្អូតនេះចូលចិត្តហើរឆ្វែលស្វែងរកចំណីដែលវាចូលចិត្តជាងគេគឺប្រភេទពួកអំបូរសត្វបង្គួយ និងថ្លែន។ក្រៅពីនេះចំណីរបស់វាក៏មាន សត្វពស់ សត្វល្អិត ដង្កូវ តែវាក៏ជាសត្វចូលចិត្តប្រមាញ់សំបុក និង ស៊ីពងបក្សីដទៃផងដែរ។ ដោយឡែករដូវបង្កាត់ពូជរបស់វានៅអំឡុងចន្លោះខែមិថុនា ដល់ខែកញ្ញា។ចំពោះពងរបស់វាមាន ចំនួនពង ៣-៥គ្រាប់ និង រយ:ពេលក្រាបពង និងកូនសត្វញាស់នៅរយៈពេល ១៥-១៦ថ្ងៃ។ កូនកើតមានស្បែកក្រម៉ៅ ពោះពណ៌ផ្កាឈូកស្រាល មានដុះរោមសច្រាងនៅតាមគែមចំពុះ និង ភ្នែក។ លោក ឈឿន…
-
ស្វែងយល់ពីសត្វរុយ ស បំផ្លាញលើដំណាំស្រូវ ដែលពិបាកបង្រ្កាបជាងដង្កូវហ្វូង

(ភ្នំពេញ)៖ បន្ទាប់ពីការរីករាតត្បាតនៃដង្កូវហ្វូងបំផ្លាញស្រូវ និងដំណាំកសិករយ៉ាងហោចណាស់ ១៥ខេត្តរួចមកនៅពេលនេះបានលេចវត្តមានសត្វរុយស កំពុងវាយលុក ក្នុងខេត្តចំនួន៣នៅជាប់ព្រំដែនកម្ពុជា-វៀតណាមដែលនេះបង្ក ការលំបាកដល់ប្រជាកសិករបន្ថែមទៀត ។ បើតាមការបញ្ជាក់ពី មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ជំទាវ អ៊ឹម រចនា បានឱ្យដឹងថាការផ្ទុះលេចចេញវត្តមានសត្វរុយសនេះគឺបានកើតឡើងខេត្តចំនួន ៣គឺ ខេត្ត ស្វាយរៀង ព្រៃវែង និងតាកែវ ។ លោក ជំទាវបានបញ្ជាក់ថា”សត្វល្អិតចង្រៃប្រភេទនេះបើប្រៀបធៀបគឺជាពពួកសត្វដែធន់នឹងថ្នាំសម្លាប់សត្វជាងដង្កូវហ្វូង។ក្រៅពីនេះវាជាសត្វដែលអាចហោះហើរ និងបន្លាស់ទីបានលឿនមិនដូចដង្កូវហ្វូងដែលនៅមួយកន្លែងនោះឡើយ។ប្រភេទរុយសនេះអ្វីដែលសំខាន់គឺនៅពេលដែលយើងបាញ់ថ្នាំវានឹងហោះទៅកន្លែងផ្សេង ដែលនេះមានន័យថាវាអាចរាតត្បាតទៅកន្លែងផ្សេងទៀតបាន”។ តើសត្វរុយ ជាប្រភេទសត្វល្អិតដូចម្តេច ? រុយ ស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹម ជីវិត។ វាមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាបពណ៌ស។ រុយស ដែលបំផ្លាញដំណាំស្រូវមានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam។ វដ្តជីវិតរបស់រុយ ស មានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយ ស ១ ក្បាល អាចពងបានពីចន្លោះ…
-
យានយន្តល្មើសចំនួន ៣២៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១ ខែកក្កដា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែកក្កដាធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៣គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ១០៤គ្រឿង ម៉ូតូ ២៦៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣២៧គ្រឿង មានរថយន្តធំ ៥គ្រឿង រថយន្តតូច ៧៧គ្រឿង និងម៉ូតូចំនួន ២៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែកក្កដា បណ្តាលឱ្យមនុស្សស្លាប់ ០៨នាក់ និងរងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងបួសធ្ងន់ស្រាលចំនួន ១២នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក ស្លាប់ ៥នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ២លើក ស្លាប់ ១នាក់ ធ្ងន់ ២នាក់ ស្រាល ២នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ បត់គ្រោះថ្នាក់ ២លើក ស្លាប់ ០នាក់ធ្ងន់ ៣នាក់ ស្រាល ០នាក់…
-
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការបរិច្ចាគជាង ៣.៣លានដុល្លារ ពីសប្បុរសជន ជាង ២៤ម៉ឺននាក់

សៀមរាប៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកជាង ៣,៣ លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីរសៀលទី ០១ ខែកក្កដា ឆ្នាំ២០២៤នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប។ បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមក, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ទទួលបានការចូលរួមកាន់តែផុសផុពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុងស្មារតីខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។…
-
លេចចេញសត្វរុយ ស កំពុងចាប់ផ្តើមរាតត្បាតខេត្តចំនួន៣ នៅតំបន់ព្រំដែនកម្ពុជា -វៀតណាម

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និង នេសាទបានថ្លែងថា ក្រោយពីការរាតត្បាតនៃដង្កូវហ្វូង និងបន្ទាប់ពីកម្ពុជាយើងទទួលជោគជ័យ នៃការទប់ស្កាត់ដង្កូវចង្រៃនេះមក ស្រាប់តែលេចវត្តមានសត្វរុយ ស កំពុងតែរាតត្បាតនៅតាមខេត្តចំនួន៣ ក្បែរព្រំដែនវៀតណាមវិញម្តង រួមមានខេត្ត ព្រៃវែង ស្វាយរៀង និងតាកែវ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាយប់ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ស្របពេលដែលរុយ ស ចាប់ផ្តើមរាតត្បាតាមខេត្តជាប់ព្រំដែននេះ មន្រ្តីជំនាញក៏បានកំពុង ចុះណែនាំឱ្យប្រជាកសិករបានយល់ និងចេញយុទ្ធនាការបង្រ្កាបសត្វរុយចង្រៃស៊ីស្រូវប្រជាពលរដ្ឋនេះផងដែរ ។ ទោះបីយ៉ាងណាការលេចចេញនូវសត្វរុយសនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយទេ ។ មន្រ្តីអ្នកនាំពាក្យ បន្តថា ក្រោយលេចវត្តមាននៃសត្វរុយ ស នេះដែរ ក្រសួងកសិកម្ម ក៏មិនបានបណ្តែតបណ្តោយនោះឡើយ ហើយសត្វល្អិតចង្រៃប្រភេទនេះបើប្រៀបធៀបគឺជាពពួកសត្វដែលធន់នឹងថ្នាំសម្លាប់សត្វល្អិតជាងដង្កូវហ្វូងផង ។ ក្រៅពីនេះវាជាសត្វដែលអាចហោះហើរ និងបន្លាស់ទីបានលឿនមិនដូចដង្កូវហ្វូងដែលនៅមួយកន្លែងនោះឡើយ។ រុយសនេះអ្វីដែលសំខាន់ គឺនៅពេលដែលយើងបាញ់ថ្នាំវានឹងហោះទៅកន្លែងផ្សេង ដែលនេះមានន័យថា វាអាចរាតត្បាតទៅកន្លែងផ្សេងទៀតបាន ។ គួរបញ្ជាក់ថា…
-
រាជធានីភ្នំពេញ បញ្ហាគ្រប់គ្រងក្រុមក្មេងទំនើង ថមថយយ៉ាងខ្លាំង ពោលគឺស្ទើរតែលុបបំបាត់បាន ១០០%ហើយ

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន ១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើងបានចំនួន ១៧ក្រុម ដែលធ្វើឱ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើរតែលុបបំបាត់បាន ១០០%ហើយ ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ កក្កដា ២០២៤ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាប ចំពោះក្មេងទំនើង ឱ្យខ្លាំងក្លាដើម្បីធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ។ ឯកឧត្ដម ឃួង ស្រេង បន្តថា៖ យើងរៀបចំសណ្តាប់ធ្នាប់ ទាំងនៅលើផ្លូវគោក នៅតាមផ្លូវទឹក ពិសេសការទប់ស្កាត់…
-
USAID ៖ ការស្តារត្រពាំងទឹកផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់អភិរក្សសត្វព្រៃប្រភេទជិតផុតពូជនៅរដូវប្រាំង

ភ្នំពេញ៖ ការស្តារត្រពាំងទឹកបានផ្តល់សារៈយ៉ាងសំខាន់សម្រាប់សត្វព្រៃ ដោយក្នុងនេះបានជួយក្នុងការ ដោះស្រាយបញ្ហាកង្វះទឹកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅភូមិសាស្រ្ត ខេត្តរតនគិរីនិង មណ្ឌលគិរី ។ នេះបើតាមការលើកឡើងពីសំណាក់ទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតង។ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាន និងកំពុងពង្រីកសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់ត្រពាំងនៅក្នុងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សត្វព្រៃ និងសហគមន៍ ដោយលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជផងដែរ។ USAID បានលើកឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៤ថា៖ ”សកម្មភាពរបស់យើង ក៏រួមបញ្ចូលនូវការដំឡើងផ្លាំងផ្សព្វផ្សាយព័ត៌មាននៅតាមភូមិគោលដៅ និងការចែករំលែកទៅសហគមន៍អំពីតួនាទីរបស់ត្រពាំង ដែលដើរតួនាទីជាប្រភពទឹកដ៏សំខាន់ ជាពិសេសនៅក្នុងរដូវប្រាំង។ ផ្លាំងផ្សព្វផ្សាយទាំងនេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យជៀសវាងសកម្មភាពខុសច្បាប់នៅតំបន់ត្រពាំង ដើម្បីការពារប្រភេទសត្វដូចជា សត្វត្រយងយក្ស ត្រយងចង្កុំកស និងសត្វព្រៃដទៃទៀត ដែលពឹងផ្អែកលើត្រពាំងសម្រាប់ទឹកផឹក រកអាហារ និងជម្រកជាដើម”។ អ្នកស្រី សាប៊ីន យ៉ៅគ្គឺស ប្រធានគម្រោងទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតងបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖USAID មរតកបៃតង បានគាំទ្រការស្តារត្រពាំងនៅដែនជម្រកសត្វព្រៃចំនួនពីរគឺ ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់ស្ថិតនៅភូមិសាស្រ្ត ខេត្តរតនគិរីនិង មណ្ឌលគិរី។ អ្នកស្រី សាប៊ីន យ៉ៅគ្គឺស…
-
លោក អ៊ុ ប៊ុនរ៉េត ជិះម៉ូតូឆ្លងកាត់ ២២ប្រទេស ដើម្បីផ្សព្វផ្សាយអារិយធម៌ វប្បធម៌កម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ៖ លោក អ៊ុ ប៊ុនរ៉េត ប្រធាន BMW Club កម្ពុជា នឹងចាប់ផ្តើមដំណើរដ៏អស្ចារ្យជិះម៉ូតូ BMW ម្នាក់ឯង ឆ្លងកាត់២២ប្រទេស នៅតំបន់អ៉ឺរ៉ុប ដើម្បីផ្សព្វផ្សាយអារិយធម៌ វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ពិភពលោក និងស្វែងរកថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា។ លោក អ៊ុ ប៊ុនរ៉េត បន្តថា ដំណើរកម្សាន្តខាងលើ នឹងចាប់ផ្តើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នាវេលាម៉ោង០៧:០០ ព្រឹក ពីទីក្រុង Munich ប្រទេសអាល្លីម៉ង់ ដែលជាទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន BMW និង BMW Motorrad Days នឹងបញ្ចប់នៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីដ៏ធំ Oktoberfest Cambodia ។ ប្រធាន BMW Club រូបនេះ បន្ថែមថា ការធ្វើដំណើរនេះ គឺបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងប្រទេសអាឡឺម៉ង់ និងកម្ពុជាប៉ុណ្ណោះទេ ក៏មានគោលបំណងចម្បងមួយទៀតគឺជួយដល់មូលនិធិគន្ធបុប្ផា…