Category: ព័ត៌មានសង្គម

  • អភិបាលខេត្តកំពង់ចាមនាំយកអំណោយកាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំរអាង

    អភិបាលខេត្តកំពង់ចាមនាំយកអំណោយកាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំរអាង

    កំពង់ចាម៖នៅថ្ងៃទី១១ ខែកក្កដា  ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ​សាខា កាកបាទក្រហមខេត្តនិងក្រុមការងារបានអញ្ជើញ​ចុះជួប​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ​ក្រហមកម្ពុជា​ទៅចែកជូនប្រជាពលរដ្ឋរង​គ្រោះ​ដោយខ្យល់​កន្ត្រាក់១៦ គ្រួសារ  រស់នៅក្នុងភូមិរអាងក្រោម ឃុំរអាង ស្រុក​កំពង់សៀម។ ក្នុងឱកាសនេះឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយចូល​រួមអាណិតអា​សូរនិង​សោកស្ដាយចំពោះគ្រោះធម្មជាតិដែល​មិន​បានដឹងជាមុន។ អំណោយមនុស្សធម៌មាន តង់ និង ថវិកាមួយចំនួន៕   ដោយ៖លី ពៅ

  • ឆ្នាំនេះជាឆ្នាំដំបូងដែលយុវជនកាកបាទក្រហមកម្ពុជាចាប់ផ្តើមយុទ្ធនាការដាំដើមឈើនៅក្រុងសៀមរាប

    ឆ្នាំនេះជាឆ្នាំដំបូងដែលយុវជនកាកបាទក្រហមកម្ពុជាចាប់ផ្តើមយុទ្ធនាការដាំដើមឈើនៅក្រុងសៀមរាប

    សៀមរាប៖កូនឈើចំនួនមួយពាន់ដើម ត្រូវបានដាំតាម​បណ្តោយ​វិថីព្រះនរោត្តមសីហមុនី ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក្នុងសប្ដាហ៍នេះ ដោយយុវជន​កាកបាទក្រហមកម្ពុជាដើម្បីអបអរសាទរខួបលើកទី៧២ រុក្ខទិវា ៩ កក្កដា ២០២៤ក្រោមប្រធានបទ« ព្រៃឈើ​ដើម្បីប្រជាជន និងការអភវិឌ្ឍដោយចិរភាព» ។ ក្នុងកម្មវិធីដែលរៀបចំដោយកាកបាទក្រហមកម្ពុជា និងអាជ្ញាធរ​ជាតិអប្សរាលោក ពិត ចំណាន សមាជិក​គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជាមាន​ប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃដំបូង ឆ្នាំដំបូងនៃការចាប់ផ្តើម ដោយយុវជនកាកបាទក្រហមកម្ពុជា និង​ចាប់​ផ្តើមយុទ្ធនាការ​ដាំដើមឈើឱ្យបាន១០០០ដើមក្នុងមួយឆ្នាំរៀងរាល់ឆ្នាំ ។លោកបន្តថា ការដាំដើមឈើ នៅក្នុងយុទ្ធនាការនេះ គឺអនុវត្ត​តាមផែនការដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគម​ជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២៣ កន្លងទៅ និងស្រមតាមប្រធានបទ រួមគ្នាជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាព​ល្អ និងមានភាពធន់នឹងអាកាសធាតុ ខួប១៦១ ទិវាពិភពលោកកាកបាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ផងដែរ។ សូមជម្រាបថា ចូលរួមក្នុងសកម្មភាពដាំកូនឈើនេះដែរមាន​លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ឡុង…

  • អបអរសាទរទិវាប្រជាជនពិភពលោក លើកទី៣៥ (១១ កក្កដា ១៩៨៩ – ១១ កក្កដា ២០២៤) 

    អបអរសាទរទិវាប្រជាជនពិភពលោក លើកទី៣៥ (១១ កក្កដា ១៩៨៩ – ១១ កក្កដា ២០២៤) 

    ភ្នំពេញ៖ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១ ខែកក្កដា ជាថ្ងៃ​ដែល​ប្រជាជនពិភពលោកមានកំណើនគម្រប់ចំនួន ៥ពាន់លាននាក់ ត្រឹមឆ្នាំ​១៩៨៧ ហើយ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ប្រារព្ធ​ធ្វើ​ឡើងលើកដំបូងនៅឆ្នាំ១៩៨៩។ គិតត្រឹមឆ្នាំ២០២៤នេះ ចំនួនប្រជាជន​កម្ពុជា​​បានកើនឡើងដល់ជា​ង ១៧លាននាក់ ខណៈចំនួនប្រជាជននៅលើ​ពិ​ភពលោកបានកើនឡើងដល់ចំនួនសរុបជាង ៨ពាន់លាននាក់។ សូមឱ្យ​ប្រ​ជា​ជនទាំងអស់ក្នុងពិភពលោករស់ក្នុងសុខសន្តិភាព និងភាពសុខដុមរមនា ៕ ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

  • យានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែកក្កដា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែកក្កដាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៩៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១៣គ្រឿង រថយន្តធំ ៣គ្រឿង រថយន្តតូច ១៤១គ្រឿង ម៉ូតូ ២៦៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស​សរុបចំនួន ៣៧១គ្រឿងមានរថយន្តធំ ៣គ្រឿង រថយន្តតូច ១២៨គ្រឿង និងម៉ូតូចំនួន ២៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ កក្កដា បណ្តាលឲ្យ​មនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ កក្កដា បណ្តាលឲ្យ​មនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្ស ៥ស្លាប់ និង​របួសធ្ងន់ស្រាល ៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់​រួម​មាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, ធ្ងន់ ២នាក់, ស្រាល ២នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), កត្តាយាន ២លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់,…

  • យានយន្តល្មើសចំនួន ២៦១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ២៦១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែកក្កដា ខែឧសភា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី​៩ ខែកក្កដាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៥គោ​ល​​ដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៨គ្រឿង រថយន្តធំ ៧គ្រឿង រថយន្ត​តូច ១២៩គ្រឿង ម៉ូតូ ២៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស​សរុបចំនួន ២៦១គ្រឿងមានរថយន្តធំ៧គ្រឿង រថយន្តតូច ៥១គ្រឿង និងម៉ូតូចំនួន ២០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់​ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ២៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ២៦នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្ស ១ស្លាប់និងរបួសធ្ងន់ស្រាល ២៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៥នាក់, ស្រាល ២០នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់ និងកត្តាអាកាសធាតុ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ស្រាល ០នាក់៕ ប្រ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • អតីតយុទ្ធជនទាំង១៤១គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ចគាំទ្រនិងអបអរសាទរ ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ

    អតីតយុទ្ធជនទាំង១៤១គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ចគាំទ្រនិងអបអរសាទរ ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ

    កំពង់ធំ៖ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានប្រកាសគាំទ្រការស្ថាបនា និងចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោថ្ងៃទី៥ ខែសីហាខាងមុខ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា បានដឹកយោធិននារីនៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញសួរសុខទុក្ខ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន១៤១គ្រួសារ និងនាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសារាចរលេខ១០ សរស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅវេលាម៉ោង ៩ និង០៩នាទីព្រឹកថ្ងៃទី៥ ខែសីហាខាងមុខនេះដោយការ វាយជួង ទូងស្គរ គោះប៉ោត ។អតីតយុទ្ធជន និងក្រុមគ្រួសារ បានប្រកាសត្រៀមនិងចូលរួមអបអរសាទរគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ៕ដោយៈ ប៊ុន រដ្ឋា

  • អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចអរគុណសម្តេចតេជោ ហ៊ុន សែន

    អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចអរគុណសម្តេចតេជោ ហ៊ុន សែន

    កំពង់ធំ៖ អតីតយុទ្ធជនដែលកំពុងតែ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជីវិតថ្មី ជីវភាពថ្មី លំនៅឋានថ្មី រួមទាំងដីបង្កបង្កើនផល ។ ការថ្លែងអំណរគុណ និងដឹងគុណនេះ ក្នុងពេលឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។លោកពលបាលឯក យឿម ម៉ៅ អតីតយុទ្ធជនអតីតនៅអង្គភាពកងវរសេនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ ក្នុងសម័យសង្គ្រាម បាននិយាយថា គ្រួសារគាត់សមាជិកបួននាក់ ។ក្នុងអំឡុងឆ្នាំ២០២១ លោកបានទទួលផ្ទៃដី១,៥ហិកតា,ផ្ទះមួយខ្នងទំហំ៧ម៉ែត្រគុណនឹង៥ម៉ែត្រ, មានបង្គន់អនាម័យ ,អណ្តូងទឹក និងផ្លូវលំ ។ក្នុងរយៈពេលជាង៣ឆ្នាំលោកបានបង្កបង្កើនផល ចិញ្ចឹមសត្វ ធ្វើស្រែបានទិន្នផលស្រូវពី៤០ទៅ៥០ថាំង (មួយថាំងស្មើ២តៅឬចំណុះពី៥០ឬ ៦០ នាលិ)ក្នុងមួយរដូវ និងដាំដំណាំរួមផ្សំ មានដូង អំពៅ ខ្នុរ -ល-និងចិញ្ចឹមសត្វ មាន់ ទា ផងដែរ សម្រាប់លក់ដូរ…

  • រដ្ឋបាលខេត្តបាត់ដំបងបើកវគ្គស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៤-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥

    រដ្ឋបាលខេត្តបាត់ដំបងបើកវគ្គស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៤-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង និង ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ដោយមានការសម្របសម្រួលពីមន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ខេត្ត បានរៀបចំបើកវគ្គផ្សព្វផ្សាយសារាចរណែនាំ លេខ ០០៧ សហវ. របស់ក្រសួងហិរញ្ញវត្ថុ ដល់អាជ្ញាធរស្រុក-ក្រុងទាំង ១៤បណ្តា​​មន្ទីរ អង្គភាព ក្នុងខេត្ត មេឃុំ ចៅសង្កាត់​ស្មៀនជាពិសេស ជំនួយហិរញ្ញវត្ថុ ឃុំ-សង្កាត់ទាំង១០៣ ឃុំ-សង្កាត់ ស្តីពី៖ការរៀប​ចំផែនការយុទ្ធសាស្ត្រថវិការាជធានីខេត្ត ឆ្នាំ២០២៤-២០២៧ និងនីតិវិធីបច្ចេកទេស នៃការរៀបចំ​គម្រោង​ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥។ វគ្គដែលប្រារព្ធនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៤ ប្រព្រឹត្តទៅនា​សាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង និងវត្តមាន មន្ត្រីជំនាញបច្ចេកទេស​សំខាន់ៗមកពីក្រសួងសេដ្ឋកិច្ច ។ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានថ្លែងក្នុងពិធី​បើកវគ្គផ្សព្វផ្សាយថាដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធិភាព ស្របតាមបែបបទនីតិវិធី និងវិធានច្បាប់ទាំងឡាយត្រូវមានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយម៉ឺងម៉ាត់​និង​ម៉ត់ចត់បំផុត។ដោយក្នុងនោះត្រូវផ្តោត​សំខាន់ទៅលើការអនុវត្តចំណូលនិងការអនុវត្តចំណាយថវិកា ។ លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការ​អនុវត្តចំណាយ ត្រូវតែគោរពតាមច្បាប់ ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ ច្បាប់លទ្ធកម្មសាធារណៈ​ដោយធ្វើយ៉ាងណា ការអនុវត្តចំណាយត្រូវតែប្រសិទ្ធិភាពចំ​ទិស​ដៅ​អាទិភាព​ពិតប្រាកដមានការសន្សំសំចៃខ្ពស់​ស្ថិតក្នុង​រង្វង់នៃលទ្ធភាពដែលថវិកាមានទើបដំណើរការគ្រប់គ្រង​ហិរញ្ញវត្ថុមាន​ប្រសិទ្ធិ​ភាពនិងប្រសិទ្ធផលបានល្អប្រសើរ ហើយ​ទទួលបានសមិទ្ធផលសង្គមជាក់ស្តែងជូនប្រជាពលរដ្ឋ។ លោក អ៊ុយ សុធាវី ក៏បានណែនាំដល់សិក្ខាកាមក្នុងអង្គសិក្ខា​សាលាផ្សព្វផ្សាយ ត្រូវខិតខំត្រងត្រាប់ស្តាប់បទ​ឧទ្ទេស​នាមពី​តំណាង​ប្រតិភូក្រសួងដែលមានបទពិសោធន៍យូរឆ្នាំនិងស៊ី​ជម្រៅលើការកសាងផែនការថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ជាពិសេសអស់លោក…