-
ឆាបឆេះហាងលក់វ៉ែនតា១កន្លែងក្នុងខណ្ឌបឹងកេងកង ត្រូវបានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍យ៉ាងប្រញាប់

ភ្នំពេញ៖ គ្រោះអគ្គិភ័យបានឆាបឆេះហាងលក់វ៉ែនតា ១កន្លែង បានបង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ២០នាទីយប់រំលងអាធ្រាត ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិត ចំណុច ផ្ទះលេខ ១៧ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ពាក់ព័ន្ធ នឹងករណីគ្រោះអគ្គិភ័យ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប ។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ ផ្ទះល្វែង…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលស្រូវរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីបងប្អូនបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួង ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។ ជាការកត់សម្គាល់ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពិនិត្យលទ្ធភាពដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានិភ័យដោយសារគ្រោះធម្មជាតិ និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ។ ម្យ៉ាងវិញទៀតបងប្អូនប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ (ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។ គួរបញ្ជាក់ជូនថា នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន ២០៤៥ហិកតា និងខូចខាត ១៦២១ហិកតា…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ដល់គ្រួសារអាកាសយានិក ២រូប ដែលបានពលីជីវិតដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងសហការី នាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានមានប្រសាសន៍ថា៖ «ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ដែលសម្តេចទាំងទ្វេ មានការសោកស្តាយ និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចាប់តាំងពីឧបទ្ទវហេតុខាងលើនេះកើតឡើង។ មកទល់ពេលនេះ សម្តេចទាំងទ្វេ នៅតែមានក្តីបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារយុទ្ធជនពលីទាំង២រូប ជាពិសេសគឺ ភរិយា…
-
មានជនខិលខូចបាន ប្រើប្រាស់ឈ្មោះ និងរូបថត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បង្កើតគណនីតេឡេក្រាមក្លែងបន្លំ

ភ្នំពេញ៖ ថ្មីៗនេះមានជនខិលខូចបាន ប្រើប្រាស់ឈ្មោះ និងរូបថត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បង្កើតគណនីតេឡេក្រាមក្លែងបន្លំ មានដូចជា៖ * CEO.HUOT HAK, C,E,O, Micheal George » ដែលមាន Link: https://t.me/CEO Administrator01 និង https://t.me/CEO Administrator09 ក្នុងគោលបំណងទុច្ចរិត។ ក្រសួងអធិការកិច្ច្ច នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៍មានជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ ក្រសួងអធិការកិច្ច និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានដូចខាងក្រោម៖ ក្រសួងអធិការកិច្ច Telegram Channel: ក្រសួងអធិការកិច្ច – Ministry of Inspection (https://t.me/MOInspection) Facebook Page : ក្រសួងអធិការកិច្ច Ministry of Inspection (https://www.facebook.com/inspection.gov.kh)…
-
តំបន់ទេសចរណ៍ពាមក្រសោបទឹកដីសម្បូរសក្តានុទេសចរណ៍ក្នុងទឹកដីខេត្តកោះកុង

(ភ្នំពេញ)៖បើគេនិយាយទៅដល់ ទឹកដី នៃ ខេត្ត កោះកុង នោះ អ្នកទេសចរ ប្រុស ស្រី តែងនឹកទៅដល់ទីកម្សាន្តនៃ តំបន់ពាមក្រសោបមួយស្ថិតក្នុងដួងចិត្ត និងខ្លះថែមទាំងសន្សំក្នុងចិត្តចង់ទៅកាន់ទីនោះដើម្បីកម្សាន្តសប្បាយជួបជុំមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនទៀតផង។ នៅទីកន្លែងនេះក្រៅអំពីទេសភាព នៃ តំបន់ទឹកដីសមុទ្រដ៏ស្អាតអស្ចារ្យហើយ នៅសម្បូរអាហារបែបសមុទ្ររង់ចាំឱ្យបរិភោគច្រើនមុខណាស់ក្នុងនោះរាប់ទាំងគ្រំចំពុះទា ក្តាមថ្ម ក្តាមផ្គរលាន់ ក្តាមសេះ បង្គា មឹក និងម្ហូបសមុទ្រជាច្រើនទៀតកំពុងរង់ចាំគ្រប់ពេលវេលា។ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ជាតំបន់ទេសចរណ៍ នៃសមុទ្របែបធម្មជាតិមួយស្ថិតនៅក្នុងភូមិ បាងកាយ៉ាក ឃុំ ពាមក្រសោប ស្រុក មណ្ឌលសីមា ខេត្ត កោះកុង ។សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និង ទាក់ទាញបំផុតមួយរបស់ខេត្តកោះកុង។ទីកន្លែងនេះមានសក្តានុពលទេសចរណ៍សំខាន់ៗសម្រាប់ ទទួលភ្ញៀវទេសចរទាំងជាតិអន្តរជាតិរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។អ្វីដែលទាក់ទាញបំផុតក្នុងតំបន់នេះមានដូចជា ព្រៃកោងកាង ប្រពន្ធ័អេកូឡូស៊ី ជីវៈចម្រុះ គ្រប់ប្រភេទជាជម្រកសត្វក្នុងទឹក ទីកន្លែងចិញ្ចឹមគ្រំចំពុះទា សត្វផ្សោតជាដើម។ទឹកដីកន្លែងនេះមានទីកម្សាន្តសំខាន់ៗដូចជា៖ក្រៅពីតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ដែលជាទីល្បីឈ្មោះមួយកន្លែងហើយ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីសក្តានុពល និងគយគន់ទេសភាពលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ព្រៃកោងកាង មើលសត្វផ្សោត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង។ លោក វ៉ែនយ៉ា អ្នក ដឹកទូក…
-
ខេត្តសៀមរាប ឆមាសទី១គ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៥លើក បណ្តាលឱ្យស្លាប់៥៧នាក់

សៀមរាប៖ឆមាសទី១ កន្លងទៅនេះ ខេត្តសៀមរាប ចំនួនគ្រោះថ្នាក់ចរាចរណ៍និងចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងគួរកត់សម្គាល់។ក្នុងគោលបំណងបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តទេសចរណ៍មួយនេះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លេខាធិកាដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប និងរដ្ឋបាលខេត្ដសហការជាមួយ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តនិងក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះយុទ្ធនាការ អប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅផ្លូវជាតិលេខ៦ ខាងកើតផ្សារលើធំថ្មី ក្រុងសៀមរាប។ របាយការណ៍របស់លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិចរាចរណ៍ខេត្តបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តខេត្តសៀមរាប គ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើនឹង៧៨ភាគរយ,បណ្តាលឱ្យបាត់បង់ជីវិត៥៧នាក់(ស្រី២០នាក់) កើនឡើង២៤នាក់ ស្មើនឹង៧២ភាគរយ,របួសធ្ងន់ ចំនួន៣៤នាក់ ( ស្រី៥នាក់),របួសស្រាល ចំនួន៧១នាក់ (ស្រី២៥នាក់ )កើនឡើង៤៣នាក់ ស្មើនឹង១៥៣ភាគរយ។សរុបអ្នករងគ្រោះ ចំនួន១៦២នាក់ (ស្រីចំនួន៥០នាក់, បរទេស៦នាក់)។ ក្នុងគ្រោះថ្នាក់នេះដែរបណ្ដាលឱ្យខូចខាតយានយន្តសរុប ១៣៥គ្រឿង ដោយខូចធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប បានលើកឡើងថា កំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាគួបផ្សំមួយចំនួនទៀតបានបង្កើតទៅជាបញ្ហាប្រឈមការកកស្ទះចរាចរណ៍ និង តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ជាពិសេសតាមបណ្តោយផ្លូវជាតិសំខាន់ៗ ត្រង់ចំណុចប្រសព្វ។បញ្ហានេះ…
-
អគ្គនាយកដ្ឋានគយគ្រោងកម្ទេចចោលទំនិញល្មើសច្បាប់ជាង៦០០តោន

កំពង់ស្ពឺ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គ្រោងនឹងកម្ទេចចោលនូវទំនិញគ្មានការទាមទារដែលខូចគុណភាពប្រមាណជាង ៦០០តោន នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាពេលខាងមុខ ។នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំស្តីពីការកំណត់វិធីសាស្ត្រក្នុងការកម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាពស្ថិតក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងសប្ដាហ៍នេះ។ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះបានលើកឡើងថា កន្លងមក មន្ត្រីជំនាញគយនិងរដ្ឋាករបានបង្ក្រាបបានទំនិញល្មើសនឹងច្បាប់ស្តីពីគយជាច្រើនមុខទំនិញ ដែលម្ចាស់មិនព្រមចូលខ្លួនមកដោះស្រាយ ហើយត្រូវបានចាត់បញ្ចូលជាទំនិញគ្មានការទាមទារស្របតាមនីតិវិធីជាធរមាន។ ក្នុងចំណោមទំនិញគ្មានការទាមទារទាំងនោះមានចំនួន ១២៣ មុខទំនិញបានខូចគុណភាព និងជាកម្មវត្ថុនៃការកម្ទេចចោលតាមវិធី សាស្ត្រកម្ទេចដែលនឹងត្រូវកំណត់ដោយស្ថាប័នជំនាញ។ទំនិញគ្មានការទាមទារដែលខូចគុណភាពទាំង១២៣ មុខត្រូវបានបែងចែកជាប្រាំប្រភេទរួមមាន៖១- បារីចម្រុះម៉ាក និងធាតុផ្សំនានា ៤១មុខ ស្មើនឹង ១៣២,៩០២ គីឡូក្រាម។២-ថ្នាំកសិកម្មនិងសារធាតុគីមី ១៣ មុខស្មើនឹង ១១០,៦៤៦គីឡូក្រាម ។៣-ភេសជ្ជៈនិងចំណីអាហារ ២០ មុខ ស្មើនឹង ១៤៤,៩៧៤គីឡូក្រាម។៤- សំណល់ប្លាស្ទិក កៅស៊ូក្រាលថ្នល់និងអាគុយប្រើរួច៩មុខស្មើនឹង ១៧៧,៧១៥ គីឡូក្រាម និង ៥-សម្ភារៈប្រើប្រាស់និងទំនិញផ្សេងៗ៤០មុខ ស្មើនឹង៨៤,២៣៥គីឡូក្រាម ។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងចូលរួមគាំទ្រនិងសម្រួលដល់ការងារកម្ទេចចោលនេះ ។លោកបានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពិនិត្យវាយម្លៃ និង ញែកឱ្យដាច់រវាងទំនិញនិងផលិតផលដែលមានផលប៉ះពាល់ខ្ពស់ដល់មនុស្ស សត្វ បរិស្ថានរួមទាំង រុក្ខជាតិ និងត្រូវរកឱ្យឃើញថាតើទំនិញឬផលិតផលណាមួយត្រូវកិនកម្ទេច កប់ និងដុតបំផ្លាញ…
-
ការពង្រឹងសមត្ថភាពយុវជនទូទាំងអាស៊ាន (eYAA) ជំនាន់ទី ៤ ឆ្នាំ ២០២៤ បន្តជំរុញទៅរកការផ្លាស់ប្តូរប្រកបដោយចីរភាពនៅក្នុងសហគមន៍គ្រប់តំបន់

ថៃ ៖ ក្នុងដំណើរឈានទៅរកការប្រារព្ធទិវាអាស៊ាននាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ មូលនិធិអាស៊ាន និងមូលនិធិ Maybank (ម៉េប៊ែង) នឹងចាប់ផ្តើម សិក្ខាសាលាស្តីពីការកសាង និងការពង្រឹងសមត្ថភាពយុវជនទូទាំងតំបន់អាស៊ាន (eYAA): ជំនាន់ទី៤ ដែលនឹងប្រារព្ធឡើងរយៈពេល ៥ថ្ងៃ នៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ដើម្បីសម្រេចបាននូវគោលដៅរួមនៃ ផែនការគំរូរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានក្នុងឆ្នាំ ២០២៥ ដើម្បីបង្កើតនូវសហគមន៍ដែលប្រកបដោយបរិយាបទរួមបញ្ចូល ចីរភាព និងសហគមន៍ដ៏រឹងមាំ កម្មវិធីនេះមានគោលបំណងពាំនាំ និងបំផុសគំនិតទៅដល់យុវជនអាស៊ានក្នុងនាមជាមុខព្រួញដ៏សំខាន់ក្នុងការរួមចំណែក និងបញ្ចេញមតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ តាមរយៈមូលនិធិ Maybank ធនាគារ Maybank សហការជាមួយមូលនិធិអាស៊ាន ជឿជាក់ថា ការអប់រំ គឺមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាព ដូច្នេះ eYAA នឹងក្លាយជាវេទិកាមួយដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍នៅទូទាំងអាស៊ាន។ គំនិតផ្តួចផ្តើមនេះក៏ស្របតាមទៅលើបេសកកម្មរបស់ធនាគារ Maybank ក្នុងការផ្តល់សេវាហិរញ្ញវត្ថុមនុស្សធម៌ និងគាំទ្រការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តប្រកបដោយចីរភាពចំនួនបួនគឺ ការកែលម្អជីវភាពរស់នៅរបស់គ្រួសារចំនួនពីរលានគ្រួសារនៅទូទាំងអាស៊ាននៅឆ្នាំ ២០២៥។ កម្មវិធី និងសិក្ខាសាលា eYAA នឹងប្រមូលផ្តុំយុវជនស្ម័គ្រចិត្តចំនួន ១00…
-
ថវិកាធានារ៉ាប់រងសង្គមជិត ២០០លានរៀល ព្រមទាំងអំណោយសម្តេចធិបតី និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ

កំពង់ឆ្នាំ៖ ថវិកាធានារ៉ាប់រងសង្គមជិត២០០លានរៀល កាលពីថ្ងៃទី១ ខែសីហា ត្រូវបានប្រគល់ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន២០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនោះមានអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងខេត្តកំពង់ធំ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។ លោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គមនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានបញ្ជាក់ថាគ្រួសារសពអតីតយុទ្ធជន២០គ្រួសារ បានទទួលថវិកាធានារ៉ាប់រងសង្គម គឺជាការរៀបចំឡើងដោយប្រមុខរាជរដ្ឋារាជរដ្ឋាភិបាល និងការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា នេះជាការយកចិត្តទុកដាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម យល់ពីសុខទុក្ខអតីតយុទ្ធជននៅគ្រប់ទីកន្លែង ។បងប្អូនអតីតយុទ្ធជនបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន…
-
កូនត្រីចម្រុះប្រាំម៉ឺនក្បាលត្រូវបានលែងទៅក្នុងអាងស្ទឹងព្រៃប្រស់

កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រីពូជចម្រុះប្រាំម៉ឺនក្បាលចូលអាងស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសទិវាមច្ឆជាតិ ឆ្នាំ២០២៤នេះ។ពិធីនេះក៏មានការចូលរួមពី អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និងការឧបត្ថម្ភ ពីអង្គការ AFD , CI, ANKO, HURREDO, Fact, IIRR និងដៃគូពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរ,សមត្ថកិច្ចជំនាញ ត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផលដើម្បីឱ្យប្រជាពលរដ្ឋជ្រួតជ្រាប។បន្តបង្ក្រាបបទល្មើសជលផលដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ។ត្រូវខិតខំពង្រឹងសមត្ថភាពដល់សហគមន៍នេសាទដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ ។បង្កើតស្រះជម្រកត្រីសហគមន៍ ជំរុញបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទឱ្យងាកមកធ្វើកសិកម្មចម្រុះបន្ថែមទៀត។ ឯកឧត្តមបន្តថា ត្រូវថែរក្សាបង្គោលព្រំប្រទល់ ,ការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព។អាជ្ញាធរស្រុក ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតបន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹក និងការពារព្រៃលិចទឹកឱ្យបានគង់វង្ស។ត្រូវបន្តដាំកូនឈើនៅព្រៃលិចទឹកឱ្យបានច្រើនលើដីត្រូវបានដកហូត ព ការទន្ទ្រាន ដើម្បីស្ការព្រៃលិចទឹកឡើងវិញ។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា កូនត្រីពូជដែលនៅថ្នាក់ខេត្តពេលនេះមានចំនួន៥០.០០០ក្បាល រួមមាន កូនត្រីឆ្ពិននិងកាហែចំនួន៤៥.០០០ក្បាល,កូនត្រីព្រលូងចំនួន៥ .០០០ក្បាល និងត្រីមេពូជចំនួន១០០គីឡូក្រាម៕ដោយ៖ប៊ុនរដ្ឋា