Category: ព័ត៌មានសង្គម

  • ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តសៀមរាប២រូប

    ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តសៀមរាប២រូប

    សៀមរាប៖លោកឌី រ៉ាដូ និងលោក ហែន ពុទ្ធី ត្រូវបានប្រកាសចូលកាន់​តំណែងជាអភិបាលរងខេត្តសៀមរាបជាផ្លូវការកាលពីព្រឹកថ្ងៃ​សុក្រ​ទី៣០ ខែសីហា ឆ្នាំ២០២៤ជំនួសលោក ប៉ិន ប្រកដ ដែលត្រូវទៅទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបងនិង ឯកឧត្តម លី សំរិទ្ធ ដែលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាខេត្ត។ពិធីបានប្រព្រឹត្តទៅ​នាសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃតំណាងឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងមន្រ្តីនៃមន្ទីរនានា​ចំណុះរដ្ឋបាល​ខេត្ត។ សូមជម្រាបថា មុនទទួលតំណែងជាអភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ ជាអភិបាលរងខេត្តឧត្តរមានជ័យ។ចំណែក លោក ហែន ពុទ្ធី ជានាយករងរដ្ឋបាលសាលាខេត្ត ។ ក្នុងពិធីនេះឯកឧត្តម អ៊ុ ម៉ារ៉ា តំណាងឱ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បាន​រំលឹកដល់អភិបាលរងដែលទើបនឹងត្រូវបានតែងតាំងថ្មី​ទាំងពីររូប​ ឱ្យយកចិត្តទុកដាក់ដឹកនាំដោយផ្អែកលើអភិបាលកិច្ច​ជាមូលដ្ឋាន ,គោរពតាមការណែនាំរបស់អភិបាលខេត្ត និងរួមគ្នា​សម្រេច​ភារកិច្ចធំៗជូនរដ្ឋបាលខេត្ត ដែលជាខេត្តទេសចរណ៍ដ៏មាន​សក្តានុពល។ ចំណែកអភិបាលរងខេត្តទាំងពីរបានប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សាការពារបូរណ​ភាពទឹក​ដី ,គោរពអនុវត្ត​តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងខណ្ឌ, ប្តេជ្ញា​គោរព​តាម​ការណែនាំរបស់អភិបាលខេត្ត និងតាមការណែនាំរបស់​រាជរដ្ឋា​ភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងរក្សាសាមគ្គីភាពផ្ទៃក្នុង៕…

  • សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ ដុតកម្ទេចចុងស្លាបមាន់​បង្កកគ្មានច្បាប់ជាង២តោន

    សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ ដុតកម្ទេចចុងស្លាបមាន់​បង្កកគ្មានច្បាប់ជាង២តោន

    បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះនៃការិយាល័យ​ផលិតកម្មនិងបសុព្យា​បាលខេត្តសហការជាមួយអគ្គនាយកដ្ឋានគយ​បង្រ្កាប​អំពើ​រត់ពន្ធ​តំបន់៥ នូវផលិតផលបក្សីមានចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាមកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យដឹងថាទំនិញនេះពុំមានច្បាប់អនុញ្ញាត។ចំណែកការវេចខ្ចប់ ការដឹក​ជញ្ជូន និងការថែរក្សា ផលិតផល ក៏មិនអនុលោម​តាម​ខ្លឹមសារច្បាប់​ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឱ្យបាត់បង់នូវបរិមាណ​ដើម ឬខូចគុណភាព ។ ហេតុនេះជំនាញពាក់ព័ន្ធ​មិនអនុញ្ញាតឱ្យ​ចែកចាយ លក់ដូរនៅលើទីផ្សារបានជាដាច់ខាត។ដោយសារចំណុច​ប៉ះពាល់ដល់សុខភាពនេះ សមត្ថកិច្ចចម្រុះសម្រេចកម្ទេច​ចោល​នៅរសៀលថ្ងៃដដែលនៅចំណុចដីឡូត៍មួយកន្លែងនាភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់សមត្ថកិច្ចជំនាញថា ចុងស្លាបមាន់បង្កក២០០កេសនេះ ខ្លួនបានទទួលពីអ្នកលួច​នាំចូល​ពីប្រទេសថៃ ៕ ដោយ៖ឃិន គន្ធា

  • ឯកឧត្ដមអភិបាលរាជធានីភ្នំពេញចាត់តំណាងនាំយកលិខិតរំលែកទុក្ខនិងថវិកា១០លានរៀល,ទឹកសុទ្ធ១០០កេសជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២

    ឯកឧត្ដមអភិបាលរាជធានីភ្នំពេញចាត់តំណាងនាំយកលិខិតរំលែកទុក្ខនិងថវិកា១០លានរៀល,ទឹកសុទ្ធ១០០កេសជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២

    (ភ្នំពេញ)៖នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទីនេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែង​នូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុតជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លោកអនុសេនីយ៍ត្រី សៅ រក្សា បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ លោក សុខ ពេញវុធ បានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់ ឯកឧត្ដម…

  • នាយករដ្ឋមន្ត្រី ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង​កេងកងទី២ ដែលបានពលី នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា

    នាយករដ្ឋមន្ត្រី ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង​កេងកងទី២ ដែលបានពលី នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង ដែលបានពលី នៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសហិង្សា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកមរណភាព លោកអនុសេនីយ៍ត្រី សៅ រក្សា ថា ជាការបាត់បង់មន្រ្តីនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមជាតិ ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចធិបតី និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិទាំងអស់ និងសូមសម្តែងសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការ បាត់បង់កូនប្រុសដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូកតវេទិតាធម៌ ចំពោះជីដូនជីតា…

  • ឯកឧត្តម វង សូត ៖ សូមប្រជាកសិករ បន្តសហការគ្នាឱ្យបានល្អជាសហគមន៍ក្នុងការ បង្ករបង្កើនកសិផលរបស់ខ្លួន

    ឯកឧត្តម វង សូត ៖ សូមប្រជាកសិករ បន្តសហការគ្នាឱ្យបានល្អជាសហគមន៍ក្នុងការ បង្ករបង្កើនកសិផលរបស់ខ្លួន

    ត្បូងឃ្មុំ៖ បងប្អូនប្រជាកសិករ ត្រូវបន្តសហការគ្នាឱ្យបានល្អជាសហគមន៍ ក្នុងការបង្ករបង្កើនកសិផលរបស់ខ្លួន និងត្រូវស្វែងយល់ពីទីផ្សារកសិផលឱ្យបានច្បាស់លាស់ ព្រមទាំង រកដៃគូទទួលទិញកសិផល ដើម្បីរក្សាបាននូវស្ថិរភាពថ្លៃនិងចំណូលគ្រួសារ ។ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ដាំម្រេច ស្វាយចន្ទី កៅស៊ូ កាហ្វេ ស្វាយ ធុរ៉េន និងស្រូវ នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីសំណេះសំណាលជាមួយប្រជាកសិកររួចមក ឯកត្តមអនុប្រធានទី២រដ្ឋសភា បានអញ្ជើញ ពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនផលិតម្រេចស្អាត “សិលាផិបភើរ ខូអិលធីឌី” ដែលជាក្រុមហ៊ុនផលិត និងនាំផលិតផលម្រេច ចេញទៅក្រៅប្រទេស ដែលមានទីតាំងស្ថិតក្នុងមូលដ្ឋាននេះផងដែរ ។ ឯកឧត្តម វង សូត បានសំណូមពរដល់ក្រុមហ៊ុន “សិលាផិបភើរ” បន្តជួយគាំទ្រប្រជាកសិករដាំម្រេចនៅក្នុងសហគមន៍ តាមរយៈការបង្កើនផលិតកម្មរបស់ខ្លួន បង្កើនការប្រមូលទិញម្រេចពីកសិករក្នុងមូលដ្ឋាន និងការផ្តល់ស្តង់ដារបច្ចេកទេសដាំដុះដល់ប្រជាកសិករជាដើម។ ឯកឧត្តម ក៏បានកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានទស្សនវិស័យប្រកបដោយក្តីស្រលាញ់ក្នុងការផលិតនិងកែច្នៃផលិតផលម្រេចរបស់កម្ពុជា ប្រកបដោយស្តង់ដារអនាម័យខ្ពស់ លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង ។ ក្នុងឱកាសនោះ…

  • អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាស្វាគមន៍ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសអភិរក្សឌីជីថល និងវិធីសាស្ត្ររៀបចំបណ្ណសារបែបទំនើបកម្ម

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាស្វាគមន៍ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសអភិរក្សឌីជីថល និងវិធីសាស្ត្ររៀបចំបណ្ណសារបែបទំនើបកម្ម

    ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានស្វាគមន៍​បណ្ណសាររក្សមកពីប្រទេសកម្ពុជា និងវៀតណាម សម្រាប់ “កម្មវិធីគ្រប់គ្រងកំណត់ត្រា និងបណ្ណសារឆ្នាំ២០២៤”។ នេះគឺជាកម្មវិធីបណ្ដុះបណ្ដាល ដោយមានកម្មវិធីឧទ្ទេសនាមចំនួន២សំខាន់ៗគឺ “គោលនយោបាយអភិរក្សឌីជីថលរយៈពេលវែង និងការគ្រប់គ្រងព័ត៌មានបច្ចេកវិទ្យា” និង “ការចងចាំរបស់អង្គការយូណេស្កូនៃគម្រោងអភិរក្សពិភពលោក និងករណីសិក្សា” អមដោយដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.ផងដែរ។ កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានអ.វ.ត.ក.ចាត់ទុកថាជាឱកាសដ៏ប្រពៃមួយសម្រាប់ បណ្ណសាររក្ស មកពីស្ថាប័នទាំងអស់​ ដើម្បីទទួលបាននូវការយល់ដឹងអំពីបច្ចេកទេស​អភិរក្សឌីជីថលកម្រិតខ្ពស់ និងវិធីសាស្ត្ររៀបចំបណ្ណសារបែបទំនើបកម្មដោយ​បណ្ណសារជាតិ​នៃប្រទេសកូរ៉េ។ សិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះគេឃើញមានការចូលរួមពីសំណាក់ បណ្ណសាររក្ស អ.វ.ត.ក. មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. (LDC) បណ្ណសារជាតិកម្ពុជា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងនាយកដ្ឋានកំណត់ត្រា និងបណ្ណសារនៃប្រទេសវៀតណាម (SRADV)។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. បានលើកឡើងថា “កម្ពុជា យើង​មាន​ច្បាប់​គ្រប់គ្រងបណ្ណសារ ដែលបានអនុម័តនៅឆ្នាំ២០០៥ ហើយអនុក្រឹត្យស្តីពី​ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបណ្ណសារត្រូវបានចេញនៅឆ្នាំ២០១៩ ដើម្បីបង្កើតគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងថែរក្សាបណ្ណសារសាធារណៈ​ប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ យើងដឹងថាច្បាប់នេះគួរពិចារណអំពី​ការធ្វើវិសោធនកម្ម និងធ្វើទំនើបកម្មស្របតាមការធ្វើឌីជីថលក្នុងពេលបច្ចុប្បន្ន»។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ «សសរស្តម្ភនៃកំណែទម្រង់គឺធនធាន​មនុស្សលើសពី​អ្វីទាំងអស់។ យើងត្រូវការអ្នកជំនាញដែលមានទស្សនៈវិស័យខ្ពស់។…

  • ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន

    ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន

    លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនៅទី បញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងបន្តចុះត្រួតពិនិត្យ ភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន ដល់គោលដៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកថ្មដូន និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកតាមាន់ ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព, អាគារស្នាក់ការ ,សម្ភារៈមធ្យោយបាយ, ការថែរក្សាទុកដាក់សម្ភារ´ ប្រើប្រាស់អាវុធ គ្រាប់ និងណែនាំបំពេញបន្ថែមនូវការងារចាំបាច់មួយចំនួន ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមាន​ប្រសាសន៍ផ្តាំផ្ញើឱ្យកងម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដើរល្បាត​ឱ្យបាន​ជាប្រចាំ ត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែល​នៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើន​ស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និង​អនាម័យ​​ឱ្យបានជាប់ជាប្រចាំ និងនាំយកនូវថវិកាចែកជូនដល់កម្លាំងដែលប្រចាំការ​ឈរជើងតាមខ្សែបន្ទាត់ព្រំដែន មួយចំនួនដើម្បីជាការលើកទឹកចិត្តផងដែរ ៕ ប្រភព ៖ ឧត្តរមានជ័យ

  • រដ្ឋបាលខេត្តបាត់ដំបង៖ ល្បែងស៊ីសងអនឡាញខុសច្បាប់ដាច់ពូជ ខណៈក្រុមការងារពិសេសរំលឹកឱ្យទប់ស្កាត់ជាប្រចាំ

    រដ្ឋបាលខេត្តបាត់ដំបង៖ ល្បែងស៊ីសងអនឡាញខុសច្បាប់ដាច់ពូជ ខណៈក្រុមការងារពិសេសរំលឹកឱ្យទប់ស្កាត់ជាប្រចាំ

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤​ខែ​កុម្ភៈឆ្នាំ២០២៤ និងស្របតាមសេចក្តី​ជូន​ដំណឹង​ចុះថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការធ្វើបច្ចុប្បន្នភាពអំពីអាជីវកម្ម​ល្បែង​ឆ្នោត​ផ្សងសំណាង និងល្បែង​ស៊ីសងខុសច្បាប់គ្រប់ប្រភេទ , រដ្ឋបាលខេត្តបានចុះស្រង់ទិន្នន័យនិងធ្វើបច្ចុប្បន្នភាព ដោយបានរក​ឃើញ អាជីវកម្មល្បែងស៊ីសង​អនឡាញខុសច្បាប់ចំនួន ៣២៤ ទីតាំង​ហើយត្រូវបានបិទទាំងស្រុង។ឯកឧត្តមបញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ប្រជុំការងារជាមួយ​ប្រធានក្រុមការងារពិសេសតាម​ដានការអនុវត្ត​គោលការណ៍​របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធការងារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម ដឹក​នាំ​ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តី​ប្រតិភូអ​មនាយករដ្ឋមន្រ្តី​នៅសាលាខេត្តបាត់ដំបងកាល​ពីព្រឹក​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងករណីល្បែងស៊ីសង​តាមអនឡាញដដែលនេះ ឯកឧត្តម សុខ លូ បន្តថា អនុវត្តអនុសាសន៍និងការណែនាំ រដ្ឋបាលខេត្ត​បាត់ដំបងបានចុះស្រង់ទិន្នន័យនិងធ្វើបច្ចុប្បន្នភាព រួចបានរក​ឃើញមានចំនួន៩ក្រុមហ៊ុន និងមាន ៣២៦ទីតាំង ដែលបានបើក​អាជីវកម្មល្បែងស៊ីសងអនឡាញ។​ក្នុងនោះមានតែ២ទីតាំងប៉ុណ្ណោះ ដែលមានអាជ្ញាបណ្ណសាខា។ប៉ុន្តែអាជីវកម្មល្បែង​ស៊ីសងអន​ឡាញ ខុសច្បាប់ទាំងអស់នេះត្រូវបានបិទទាំងស្រុង ចំនួន ៣២៤​ទីតាំង។បច្ចុប្បន្នមានតែ​អាជីវកម្ម​ល្បែងស៊ីសងអន​ឡាញ ដែល មានអាជ្ញាបណ្ណ​សាខា ចំនួន​មួយទីតាំងតែប៉ុណ្ណោះ ដែលនៅបន្តដំណើរការអាជីវកម្ម គឺក្រុមហ៊ុន ឌីម វីន ខបភើរេសិន ដែលមាន​ទីតាំងស្ថិតនៅផ្លូវលេខ​១០១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងមួយទីតាំង​ផ្សេងទៀត​បានបិទ​មិនដំណើរការទៀតទេ។ ក្នុងកិច្ចប្រជុំនេះដែរ…

  • កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ និងជួយជំរុញដល់យុវជន ឡាយ សំណាង ដែលមានពិការភាព ឱ្យសម្រេចក្តីបំណងក្នុងការសិក្សារៀនសូត្រ

    កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ និងជួយជំរុញដល់យុវជន ឡាយ សំណាង ដែលមានពិការភាព ឱ្យសម្រេចក្តីបំណងក្នុងការសិក្សារៀនសូត្រ

    (ភ្នំពេញ)៖ ក្រោយពីបានឃើញព័ត៌មានពីករណីខាងលើនេះតាមបណ្តាញសង្គម Tik Tok, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពរស់នៅផ្ទាល់របស់គ្រួសារយុវជន ឡាយ សំណាង ដើម្បីផ្តល់នូវការឧបត្ថម្ភឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សារហូតសម្រេចបានក្តីស្រមៃបញ្ចប់ថ្នាក់អនុបណ្ឌិត និងជួយសម្រាលការលំបាកខាងផ្នែកជីវភាពរស់នៅ។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងជួយដោះស្រាយខាងផ្នែក​ជីវភាព​រស់នៅជាបន្តបន្ទាប់ សំខាន់បំផុតគឺមានថវិកាវេរតាមគណនីធនាគារដើម្បីឱ្យក្មួយ ឡាយ សំណាង និងប្អូនស្រីឈ្មោះ ឡាយ ចាន់ថុនា ត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា ជាពិសេសឪពុកម្តាយ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ​ក៏បានជំរុញលើក​ទឹកចិត្តកូនឱ្យទៅសិក្សារៀនសូត្រ ដែលនេះគឺជាគំរូ​ដ៏ល្អមួយសម្រាប់យុវជនដទៃទៀត។ ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់សិក្សានុសិស្ស និងក្មួយៗដែលមានការ​លំបាក​ខាងផ្នែកជីវភាពយ៉ាងណាក៏ដោយ គឺសុំលើកទឹកចិត្តដល់អាណាព្យាបាល​ទាំងអស់​ជួយជំរុញកូនៗឱ្យបានទៅសាលារៀនដើម្បីមានអនាគតល្អ ហើយក្នុង​នាមយុវជនខ្លួនឯងត្រូវខិតខំសិក្សារៀនសូត្រ ស្វែងរកចំណេះវិជ្ជា ព្រោះថា មានតែ​ចំណេះវិជ្ជាទេ ដែលធ្វើឱ្យយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើការងារបាន និងចៀសផុតពីភាពក្រីក្រ។ លោកជំទាវអគ្គលេខាធិការរងទី១…

  • មីជាតិ បន្តឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរឆ្នាំទី១០

    មីជាតិ បន្តឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរឆ្នាំទី១០

    ខេត្តសៀមរាប៖ មីជាតិ បានបន្តសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប។ មីជាតិមានសេចក្តីសោមនស្សរីករាយក្នុងការរួមចំណែកជាដៃគូឧបត្ថម្ភធំគម្រប់ខួបទី១០នៃព្រឹត្តិការណ៍ជិះកង់ដើម្បីបរិច្ចាគនិងទ្រទ្រង់ ដល់ជេរភាពនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងបេសកម្មផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃទៅកាន់កុមារកម្ពុជារាប់លាននាក់។ ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំនេះ តែងតែទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជនពិសេស ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះ មានអ្នកចូលចិត្តកីឡាជិះកង់ប្រមាណជាង ១.០០០នាក់ ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតីតែមួយប្រកបដោយក្តីករុណាចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោក សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា៖ «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ប្រចាំឆ្នាំគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ មួយវិញទៀតការចូលរួមរបស់វិស័យឯកជនពិតជាកម្លាំងចលករដ៏សំខាន់តួយ៉ាងដូចមីជាតិ និង វីតាល់ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលចូលរួមជាចំណែកនៃកត្តាសំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរហូតដល់១០ឆ្នាំ។» លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា៖ «មីជាតិពិតជាមោទនភាព ដែលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៤ឆ្នាំរួចមកហើយពិសេសក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះតែម្តង ។ លោកបានបន្តទៀតថាក្រៅពីចូលរួមសហការរៀបចំ មីជាតិក៏បានចូលរួមបរិច្ចាគថវិកាចំនួន ៨០លានរៀល…