-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសលទ្ធផលជ្រើសរើសមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមតេ្តយ្យ ក្របខណ្ឌក្រសួងអប់រំ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជ ការក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមតេ្តយ្យសិក្សា ក្របខណ្ឌក្រសួងអប់រំ យុវជននិងកីឡា ។ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ គណៈកម្មការប្រឡងប្រជែងបានរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានបេក្ខជនចូលរួមចំនួន ៧២៩ អង្គ-នាក់ (ស្រី ១៨៨នាក់) ។ សម្រាប់លទ្ធផលនៅថ្ងៃទី៥ ខែកញ្ញា នេះ គណៈកម្មការប្រឡងបានជ្រើសរើសយកបេក្ខជនចំនួន ៦នាក់ ជាប់ជាស្ថាពរ ឲ្យធ្វើជាមន្ត្រីក្របខណ្ឌបម្រើការនៅក្រសួងអភិវឌ្ឍន៍ជនបទ ។ ដំណើរការកំណែស្រង់ពិន្ទុ និងរៀបចំបញ្ជីលទ្ធផលបានបញ្ចប់ជាស្ថាពរ ដោយក្នុងនោះជាលទ្ធផល ៖ ប្រឡងក្របខណ្ឌអភិវឌ្ឍន៍ជនបទ មានបេក្ខជនជ័យលាភីចំនួន ៦ រូបជាប់ជាស្ថាពរ ខណៈដែលមានបេក្ខជនបម្រុងសរុប ២៦នាក់ ។ ដោយឡែកកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៤ មានដំណើរការប្រឡងប្រជែង ជ្រើសរើសគ្រូបឋមសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន…
-
ស្រូវសែនក្រអូប ជាពូជស្រូវស្រាលដាំដុះបានចាប់ពី២ ទៅ ៣ដងក្នុងមួយឆ្នាំ បាយឆ្ងាញ់និងមានតម្រូវការខ្ពស់ទាំងប្រទេសអឺរ៉ុប ចិន

ភ្នំពេញ៖ ពូជសែនក្រអូប០១ ជាពូជស្រូវរបស់ខ្មែរយើង ពេលនេះក្រសួងកំពុងធ្វើការជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករដាំដុះពូជស្រូវប្រភេទនេះ។ពូជសែនក្រអូប០១ជាពូជស្រូវស្រាល មិនប្រកាន់រដូវ អាចដាំដុះបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។ តាមរយៈឃ្លីបវីដេអូ មានរយៈពេលប្រមាណជាង៣នាទីដែលបញ្ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីយប់ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤បានឱ្យដឹងថាពូជសែនក្រអូប០១ ជាពូជស្រូវរបស់ខ្មែរយើងដែលបានបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហើយត្រូវបានគណៈកម្មាធិការបញ្ចេញប្រភេទពូជដំណាំនាំចេញផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០។ ទាក់ទិនក្នុងរឿងនេះ លោក គង់គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កម្ពុជាបាននាំចេញក្រៅប្រទេសមានប្រភេទស្រូវ ផ្ការំដួល ជាប្រភេទអង្ករលេខ១ ប៉ុន្តែប្រភេទស្រូវផ្ការំដួលអាចដាំដុះបានតែមួយដង ហេតុនេះហើយទើបក្រសួងកសិកម្មឱ្យស្រាវជ្រាវរកពូជស្រូវណាដែលក្រអូបដែរ តែដាំដុះមានរយៈពេលខ្លី និងពិសេសអាចដាំដុះបានទាំងរដូវប្រាំង និងរដូវវស្សា។ ក្រៅពីនេះត្រូវតែជាអង្ករដែលមានរស់ជាតិឆ្ងាញ់ ដូច្នេះហើយទើបពូជសែនក្រអូប ត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍន៍។ចុងក្រោយនេះយើងបានវាយតម្លៃទាំងនៅស្ថានីយ និងទីវាលដែលមានការចូលរួមពីកសិករឃើញថាពូជសែនក្រអូប០១ បានទទួលការគាំទ្រច្រើន ជាពិសេសខាងសហព័ន្ធស្រូវអង្ករ យល់ឃើញថាពូជសែនក្រអូប០១ ជាស្រូវដែលមានអង្ករលក្ខណៈល្អ ក្រអូប និងបាយឆ្ងាញ់។ លោកបានបញ្ជាក់ប្រាប់ដែរថា”តាមរយៈនេះហើយទើបក្រសួងកសិកម្មសម្រេចបញ្ចេញពូជនេះសម្រាប់កសិករដាំដុះ។ស្រូវពូជសែនក្រអូប០១ អង្ករស្រឡូន ថ្លាល្អ មានលក្ខណៈរលើប ហើយគ្រាប់ វែងៗជាពិសេសមានក្លិនប្រហើរ បើយើងដាំបាយគឺមានក្លិនប្រហើរតែម្តង។ជាអង្ករបាយមិនទន់ពេក មិនរឹងពេក ដែលជាលក្ខណៈមួយល្អសម្រាប់ទីផ្សារ”។ លោកថាប្រាប់បន្ថែមថា”ពូជសែនក្រអូប០១…
-
ទារិកាអាយុ ៨ខែ គ្មានរន្ធគូថ មកពីគ្រួសារក្រីក្រនៃខេត្តក្រចេះ ត្រូវបានឯកឧត្តមហ៊ុន ម៉ានី និងលោកជំទាវ សម្របសម្រួលវះកាត់ជូនដោយមិនគិតថ្លៃ

(ភ្នំពេញ)៖ ទារិកាកំសត់អាយុ៨ខែ ឈ្មោះ មោក នីតា កើតមកមិនមានរន្ធគូថ (Recto-vestibulaire) រស់ក្នុងគ្រួសារទីទ័លក្រ ក្នុងភូមិអូរក្រៀង ឃុំអូរក្រៀង ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ មានសមាជីកចំនួន ៦នាក់ ឪពុកឈ្មោះ អូន ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកនេសាទត្រីតាមបឹង និងម្តាយឈ្មោះ រាជ ចាន់នី អាយុ ៤២ឆ្នាំ មុខរបរ មេផ្ទះ (ស្លាប់មួយចំហៀងខ្លួន បន្ទាប់ពីសំរាលកូនរួចបាន ២សប្តាហ៍) ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវសម្របសម្រួលផ្តល់ជូននូវការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារជាតិ តាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ឯកឧត្តមប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានដឹកនាំក្រុមគ្រូពេទ្យឯកទេស ដែលមានលោកវេជ្ជបណ្ឌិតឯកទេស…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំ គណៈប្រតិភូក្រសួងអធិការកិច្ច គោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា សម្តេចបានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ គណៈប្រតិភូក្រសួងអធិការកិច្ច សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ ហេង សម្បត្តិ
-
សត្វស្មោញជាសត្វកម្រ មានកវែង ចេះហែល និង មុជទឹកដូចជាសត្វពស់

(ភ្នំពេញ)៖ សត្វស្មោញ ( Oriental Darter) ជាប្រភេទបក្សីដែលមានកវែងដូចជាសត្វពស់ ចំពុះរបស់វាស្រួចដូចដាវ សំបុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។វារស់នៅតាមតំបន់ បឹង វាលភក់ និងទន្លេធំៗ។ សត្វនេះគេសង្កេតឃើញថា មានវត្តមានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងនៅតាមតំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ ស្មោញជាប្រភេទសត្វបក្សីធំ មានកម្ពស់ពី ៨៥ ទៅ ៩៧សង់ទីម៉ែត្រ។បក្សីប្រភេទនេះមានលក្ខណះពិសេស ដោយវាអាចហែល និងមុជទឹក មើលទៅដូចជាសត្វពស់អញ្ចឹង។គេអាចសម្គាល់វាដូច្នេះដោយ ក វាមើលទៅវែងដូចពស់ ជាពិសេស ពេលវាចុះហែលក្នុងទឹក ចំណែកចំពុះស្រួចដូចដាវ និងមានសម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ ស្មោញជាប្រភេទជិតទទួលរងការគំរាមកំហែង តាមចំណាត់ថ្នាក់របស់អង្គការ IUCN។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា៖ ស្មោញមានវត្តមានពេញមួយឆ្នាំនៅស្រុកខ្មែរ និងទីជម្រករបស់វាស្ថិតនៅតំបន់ព្រៃលិចទឹក បឹង វាលភក់ ទន្លេធំៗ ហើយបន្ទាយពងកូនដ៏ធំជាងគេ គឺនៅតំបន់ស្នូលព្រែកទាល់នៃបឹងទន្លេសាប ដែលជាតំបន់ឋបនីយជីវមណ្ឌល និងតំបន់តូចៗមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ វារកចំណីដោយមុជទឹកចាប់ត្រីជាអាហារ។ រដូវបន្តពូជរបស់ស្មោញ គឺចាប់ពីខែកក្កដា ដល់ខែមីនា…
-
ក្រសួងកសិកម្ម និង អង្គការ MCC ដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតក្រោមសមុទ្រដើម្បីបង្កើននូវធនធានជលផល

ភ្នំពេញ៖ ដើម្បីបង្កើនចំនួនសត្វត្រី និងក៏ដូចជាសត្វសមុទ្រផ្សេងៗទៀតឱ្យសម្បូរបែប និងកាន់តែមានសុវត្តិភាពក្នុងការរស់នៅនោះរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC កំពុងអនុវត្តគម្រោងដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតនៅក្រោមទឹកសមុទ្រ ។ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាសំណង់ជម្រកត្រីសិប្បនិម្មិតមួយឈុតៗនេះត្រូវតម្លើងនៅបាតសមុទ្រ ក្នុងគោលដៅដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ក្នុងការផ្ដល់ជម្រកដ៏សុខសាន្តដល់ត្រី និងសត្វដទៃកំពុងរស់នៅក្នុងទឹកសមុទ្រ។ ក្រសួងបានបន្តឱ្យដឹងថាសម្រាប់ជំហ៊ានដំបូងនៃការពង្រាយសំណង់ជម្រកសិប្បនិម្មិតនេះមានសរុបជាង២០០ដុំ ទៅក្នុងបាតសមុទ្រ ស្ថិតក្នុងភូមិសាស្រ្តកោះអាចម៍សេះ ខេត្តកែប ។ យោងតាមឃ្លីបវីដេអូរបស់ក្រសួងកសិកម្មដែលបានចេញផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៤ ស្ដីពី «ការងារអភិរក្សធនធានជលផលបាតសមុទ្រនៅតំបន់កោះអាចម៍សេះ» លោកបណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានឱ្យដឹងថាដំបូងយើងគិតថា ជាជម្រកត្រីសិម្បនិម្មិត តែនៅពេលដាក់បានមួយរយៈ វាបានក្លាយជាជម្រកធម្មជាតិមួយផងដែរ ។ លោកបានបន្តឱ្យដឹងថាក្រោយពេលដាក់សំណង់ជម្រកសិម្បនិម្មិតនេះមកគេឃើញគ្រុំ ខ្យងបានប្រមូលផ្តុំរស់នៅ និងកូនត្រីជាច្រើនបានហែល ឆ្វាត់ឆ្វែងនៅតាមទីជម្រក នេះបង្ហាញថាសំណង់មួយនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់មច្ឆាជាតិយ៉ាងពិតប្រាកដមែន ។ លោកបានថ្លែងថា”តាមរយៈកិច្ចសហការគ្នាជាមួយអង្គការ MCCបានទម្លាក់សំណង់សម្បនិម្មិតនេះជាង ២០០ប្រអប់ហើយនៅភូមិសាស្រ្តខេត្តកែប ។ សម្រាប់លទ្ធផលយើងឃើញថាល្អប្រសើរមែនទែន។អញ្ចឹងយើងមានគម្រោងសហការជាមួយអង្គការ MCC បន្តទៀតដើម្បីដាក់ពង្រាយសំណង់ជម្រកត្រី សម្បនិម្មិតនេះបន្តទៀតឱ្យកាន់តែច្រើន” ។ លោក បានបញ្ជាក់បន្ថែមថា៖ តាមគម្រោងគឺក្រសួងនឹងដាក់ពង្រាយឱ្យបាន…
-
មន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រឃុំចំនួនពីរ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

(ភ្នំពេញ)៖អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយក្នុងនោះបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់។ តាមប្រភពពីក្រសួងកសិកម្មបានឱ្យដឹងថា៖កម្លាំងចម្រុះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដែលក្នុងនេះរួមមានទាំង អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារចំបក់ ប្ញស្សីកែវ បានប្រើប្រាស់ទូកចំនួន ៥គ្រឿង និងកម្លាំងសរុប ១៩នាក់។ ប្រភពខាងលើដដែលនេះបានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់វត្ថុតាងដែលរឹបអូសបាន រួមមាន របាំងព្រួលសាច់រ៉ាវចំនួន ១៩ខ្សែ ប្រវែង ៩៥០ម៉ែត្រ ក្រឡាទំហំ៣-៥សម លបរ៉ាវចំនួន ១៩គ្រឿង ក្រឡាទំហំ៣-សម របាំងព្រួលស្បៃមុងចំនួន ៣៦ខ្សែ ប្រវែង ១ ៦២០ម៉ែត្រ លូស្បៃមុងចំនួន ៣៦មាត់លូ និងបង្គោលចម្រឹងប្ញស្សីចំនួន ៧៨០ដើម។ សម្រាប់វត្ថុតាងទាំងនោះដែរ ត្រូវបានកម្លាំងចម្រុះបំផ្លាញចោល។ ចំណែក…
-
សារលិខិតរំលែកទុក្ខរបស់ប្រធានស្តីទីព្រឹទ្ធសភា ជូនជំពោះលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមគ្រួសារ

ភ្នំពេញ៖ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាង ក្រៃលែងចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្ដុកក្ដួលជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាង សកម្មក្នុងកិច្ចការរបស់ក្រសួងព្រះបរមរាជវាំង និងការគាល់បម្រើ អតីតព្រះមហាវីរៈក្សត្រ ព្រះបរម រតនកោដ្ឋ…
-
អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០% តាមបណ្តាខេត្ត និងភ្នំពេញ ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី៥ ខែកញ្ញានេះ

ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះបានបញ្ចាក់ថា ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី៥ ខែកញ្ញា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦០% ។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ៖ ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេ មេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖ ២-តំបន់ខ្ពង់រាប៖ ៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ៧,៥ ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ…
-
ADB អនុម័តហិរញ្ញប្បទាន ៩៣,៦លានដុល្លារ ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន នៅតំបន់ជនបទនៃប្រទេសកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានអនុម័ត ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨.០០០ គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេស កម្ពុជា។ កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅ តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបាន តំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ ជនបទ និង ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកប ដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។ កម្មវិធីនេះនឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិ ភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើន…