-
ជំនួបសហគ្រិនវ័យក្មេង (Young Entrepreneur Summit) គឺជាកម្មវិធីដែលរៀបចំឡើង សម្រាប់បុគ្គលដែលចូលចិត្តភាពជាសហគ្រិន

កម្មវិធីនេះផ្តល់ឱកាសក្នុងការប្រមូលផ្តុំ បង្កើតបណ្តាញ បង្កើតមិត្តភាព និងទទួលបានជំនាញជាក់ស្តែងក្នុងការធ្វើការងារជាក្រុម កិច្ចពិភាក្សា និងការធ្វើបទបង្ហាញ។ បុគ្គលម្នាក់ៗអាចបណ្ដុះនូវ ចំណង់ចំណូលចិត្តសហគ្រិនរបស់ពួកគេ និងបង្កើតមិត្តភាពយូរអង្វែង ព្រមទាំងសហគ្រិន និងអ្នកដឹកនាំដែលជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍អាជីវកម្ម។ 🗓 ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤🕰 ៨:០០ ព្រឹក ដល់ ៥:០០ រសៀល📍 Factory Phnom Penh (https://maps.app.goo.gl/QN65f7R2xyxbgV5R7)ភាសា៖ ខ្មែរ និងអង់គ្លេស 🎟 ចុះឈ្មោះ និងទិញសំបុត្រតាមនេះ៖ https://tinyurl.com/jciyes2024 JCI #YES2024 #JCIChaktomuk
-
ប្រជាពលរដ្ឋស្រុកព្រែកប្រសព្វសំណូមពរ ឱ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាមួយចំនួន

ក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានស្នើដល់អាជ្ញាធរខេត្ត ស្រុកឃុំឱ្យជួយដំណោះស្រាយនូវ សំណូមពរមួយចំនួននៅក្នុងមូលដ្ឋានដូចជា ការស្តារប្រព័ន្ធស្តុកទឹក និងស្រោចស្រព (បឹងនិងប្រឡាយ),ជួសជុលផ្លូវនិងស្ពាន ឆ្លងព្រែក ដែលមានសភាពចាស់ទ្រុឌទ្រោម,សុំឱ្យបង្កើតអនុវិទ្យាល័យក្នុងឃុំ ,បញ្ហាអគ្គិសនីមានការឡើងកុងទ័រ និងដាច់ញឹកញាប់។ សំណើទាំងនេះបានធ្វើឡើងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកព្រែកប្រសព្វ ។ វេទិកានោះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជ រដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ។ លោក ស្រេង សុភាព អភិបាលរងខេត្តនិងជាប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកព្រែកប្រសព្វបានអញ្ជើញចូលរួមដោយផ្ទាល់។ លោក ស្រេង សុភាព បានឆ្លើយតបនិងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋដោយបានបែងចែកទៅតាមដែនទទួលខុសត្រូវនីមួយៗ។ដោយឡែកចំពោះការបង្កើតអនុវិទ្យាល័យ លោកបានបញ្ជាក់ឃុំនេះមានអនុវិទ្យាល័យ២ ស្រាប់ហើយ។ ដូច្នេះ សូមឱ្យពង្រឹងការងារសិក្សា និងប្រើប្រាស់ធនធានដែលមានឱ្យអស់សិន៕ដោយ៖ឡុង សំបូរ
-
តំណាងរាស្រ្តមណ្ឌលសៀមរាប និងព្រះសង្ឃផ្តល់អំណោយជូនប្រជាជនខ្វះខាត១៦០គ្រួសារ

សៀមរាប៖អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ស្រុកជីក្រែងខេត្ត សៀមរាបព្រមទាំងព្រះចៅអធិការវត្តមួយចំនួននៅក្នុងក្រុងសៀមរាប នាំយកគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនមានពិការភាព ស្ត្រីម៉េម៉ាយមានកូនច្រើនចំនួន១៦០គ្រួសារ រស់នៅក្នុងភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប ។ អំណោយមាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ភួយ មុង ក្រមា សារុង សាប៊ូ អំបិល ស្ករស ប្រេងឆាទឹកបរិសុទ្ធនិងថវិកាដែលជា អំណោយសប្បុរសធម៌របស់សប្បុរសជន ក្នុងនិងក្រៅប្រទេសដែលបានផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តគោកចក សង្កាត់គោកចក ក្រុងសៀមរាប ។ លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានអំណរព្រះគុណនិងអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកតំណាងរាស្ត្រនិងព្រះមន្ត្រីសង្ឃក្រុងខេត្តសៀមរាបព្រមទាំងសប្បុរសជននានាដែលបានគិតគូរពីទុក្ខការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាន ៕ដោយ៖ ប៊ុន រដ្ឋា
-
ស្នងការនគរខេត្ដតាកែវ គ្រោងបង្កើតក្រុមការងារចម្រុះជាពហុជំនាញចុះពិនិត្យ និង វាយ តម្លៃនៅតាមអធិការនគរបាលស្រុកក្រុងដើម្បីកំណែទំរង់លើការងារជំនាញនិងការកសាងជំរុំជម្រក

(តាកែវ)៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ នឹងរៀបចំក្រុមការងារចម្រុះ ជាពហុជំនាញ ក្រោមការបង្គប់ការរបស់លោកស្នងការផ្ទល់ ចុះទៅតាមអធិការនគរបាលក្រុងស្រុក ដើម្បីពិនិត្យ និងធ្វើការវាយតម្លៃផ្ដល់ពិន្ទុ លើការអនុវត្តកិច្ចការងាររបស់អធិការដ្ឋាន ទាំងការរៀបចំជំរុំជម្រក និងការអនុវត្តកិច្ចការងារជំនាញអោយទាន់សភាពការណ៍ ។ លោកស្នងការលើបែបនេះក្នុងពេលដែលលោករួមជាមួយលោកស្នងការរង បានចុះជួបជាមួយមន្ត្រីនគរបាលស្រុកសំរោង ដើម្បីពង្រឹងលើការងារជំនាញ និងវិន័យកងកំលាំងនគរបាលជាតិថ្មី នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកសំរោង ។ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ក៏បានជំរុញអោយបណ្ដាអធិការដ្ឋានក្រុងស្រុកទាំង១០ នៅក្នុងខេត្ដតាកែវ ត្រូវយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់អង្គភាពដែលទទួលបានពីថ្នាក់លើផ្ដល់មកអោយដូចជា មធ្យោយបាយនៃការធ្វើតំណើរ ម៉ូតូ រថយន្ដ ត្រូចេះថែរក្សាអោយដូចជាទ្រព្យសម្បត្តិរបស់ខ្លួនឯងផ្ទាល់ ដោយធ្វើការពិនិត្យ និងជួសជុលឡើងវិញអោយបានល្អស្អាត ព្រោះមធ្យោបាយទាំងនោះជាចលករជួុយដល់កិច្ចការងាររបស់កងកំលាំងនគរបាលយើងច្រើន ក្នុងការចេញប្រតិបត្តិការងារ ។ ហើយដើម្បីទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលានោះ កងកំលាំងនគរបាលយើង ត្រូវតែចុះ តាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស្និតស្នាល និងផ្សព្វផ្សាយអំពីសន្តិសុខសណ្ដាប់ធ្នាប់ ពីច្បាប់ចរាចរ នឹងចែកលេខទូរស័ព្ទជូនដល់ពួកគាត់ ក្នុងការសហការណ៍ជាមួយសមត្ថកិច្ចដោយសម្ងាត់ លើការផ្ដល់ជាព័ត៍មានបានលឿននឹងរហ័ស ៕ ដោយ ៖ សាំង…
-
ព្រះរតនសោភ័ណ ម៉ន បឿន នាំយកអង្ករ ១តោន និងបច្ច័យមួយចំនួនប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី ដើម្បីឧបត្ថម្ភព្រះសង្ឃសិក្សារៀនសូត្រ

ភ្នំពេញ៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ជាព្រះចៅអធិការវត្តចំបក់ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បាននិមន្តនាំយកអង្ករ ១តោន និងបច្ច័យ ៣០០ដុល្លារ ទៅប្រគេនសម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឧបត្ថម្ភព្រះសង្ឃសិក្សារៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះក្អែក។ ការនាំអង្ករ និងបច្ច័យរបស់ព្រះរតនសោភ័ណ ម៉ន បឿន ទៅប្រគេនដល់ សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង នៅពេលនេះគឺជាការចូលរួមចំណែកកាត់បន្ថយការលំបាករបស់ទីវត្តអារាម ដែលមានព្រះគង់នៅបន្តការសិក្សានៅរាជធានីភ្នំពេញ ជាពិសេសដើម្បីចូលរួមរួមចំណែកដល់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃជាដើម។ ព្រះអង្គមានសង្ឃដីការបានបន្ថែមទៀតថាការឧបត្ថម្ភអង្ករ និងបច្ច័យនាពេលនេះក៏ជាចំណែកមួយនៅក្នុងការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណះសង្ឃនៅក្នុងការបង្កើតធនធានមនុស្សផ្នែកពុទ្ធចក្រនៅកម្ពុជាកាន់តែបានច្រើន និងប្រកបដោយចំណេះដឹង ខណៈបច្ចុប្បន្ននេះ ពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះកែ្អក ដែលមានសមណសិស្ស កំពុងសិក្សាទាំង ៣ ថ្នាក់គឺ (ថ្នាក់ទី១ ទី២ និងទី៣) មានព្រះសង្ឃជិត ៣០០អង្គ…
-
កំណើនប្រជាពលរដ្ឋទៅទស្សនាតំបន់ត្រីកោណអភិវឌ្ឍន៍មានចំនួនកាន់តែច្រើន

កំពង់ធំ ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា ចំនួនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបន្ទាប់ពីបានធ្វើទស្សនកិច្ចស្វែងយល់អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV.DTA) បានយល់ជ្រាបច្បាស់ និងបានប្រកាសគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាល ដែលបានដឹកនាំដោយ សម្តេចមហាបឋរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ប្រសាសន៍នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំពង្រឹកតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងនៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមបន្តថា កំណើនប្រជាពលរដ្ឋទៅទស្សនកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលមានព្រំដែនជាប់ព្រំដែនកម្ពុជា វៀតណាម និងស ឡាវ ដោយមានការឧបត្ថម្ភការហូបចុក និងស្នាក់នៅពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈជំនួយឧបត្ថម្ភពីសប្បុរសជននានា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹក ដល់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញភារកិច្ច ស្របតាមច្បាប់លក្ខន្តិកៈ គោរពវិន័យ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។ដាច់ខាតការពារបូរណភាពទឹកដីការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ៕ ដោយ៖ ប៊ុន រដ្ឋា
-
សម្ពោធឆ្លងសមិទ្ធផលនៅវត្តពោធិ៍វង្សហត្ថី តម្លៃជាងប្រាំម៉ឺនដុល្លារ

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី បានអញ្ជើញចូលរួមសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវខ្លោងទ្វារវត្តចំនួនពីរដែលទើបតែសាងសង់រួច ដែលមានតម្លៃជាង៥២ ០០០ដុល្លារ ក្នុងវត្តពោធិ៍វង្សហត្ថី នៅស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយការកសាងនេះនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមបច្ច័យជិត ២ ០០០ ដុល្លារបន្ថែមទៀត សម្រាប់ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាមនេះថែមទៀត។ ព្រះតេជគុណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី មានថេរដីកាថា ខ្លោងទ្វារទាំងពីរនៅទិសទក្សិណ និងទិសបស្ចឹម ជាការរួមចំណែករបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីនិងឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក ដែលបានរួមចំណែកជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
-
អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្មនិងការអភិវឌ្ឍនៅកម្ពុជា

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកកម្ពស់អក្ខរកម្មនិងការអភិវឌ្ឍនៅកម្ពុជា។ការលើកឡើងដូច្នេះក្នុងឱកាសសម្ពោធសាលារៀនវ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របគ្នាជាមួយការប្រារព្ធទិវាអក្ខរកម្មជាតិថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បន្តថា កម្មវិធីសិក្សាធិការពិតជាបានលើកកម្ពស់អក្ខរកម្មនៅកម្ពុជា ហើយអក្ខរកម្មពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបន្តរក្សានូវសុខសន្តិភាព ដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាននិងកំពុងទទួលផល។ជាពិសេសនៅខេត្តកំពង់ស្ពឺ ដែលជាខេត្តធ្លាប់តែប្រទាញប្រទង់គ្នាដោយចុងអាវុធនិងអូសបន្លាយយូរឆ្នាំ។ ជាមួយនឹងការពង្រីកគ្រឹះស្ថានអប់រំនេះដែរ ឯកឧត្តមអភិបាលបានបន្ថែមថា គឺជាការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារ ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមឱ្យកាន់តែសកម្មនិងមាននិរន្តរភាព។ សូមជម្រាបថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានសាលារៀនចំនួន៦៤៣សាលា ក្នុងនោះសាលារៀនឯកជនចំនួន៩៧។មួយទសវត្សកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡារួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ តួយ៉ាងយុទ្ធនាប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំ ធានាថាកុមារទាំងអស់ត្រូវបានបញ្ជូនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្ត បង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូងដើម្បីកែលម្អ ប្រសិទ្ធភាពអក្ខរកម្មនិងគុណភាពនៃការរៀន។អត្ថបទ៖ម៉ុន សំអាត
-
ប្រកាសចូលកាន់តំណែងអភិបាលស្រុកបាធាយថ្មី

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញចូលរួមក្នុងពិធីប្រកាសអភិបាលស្រុកបាធាយថ្មី ដែលទើបតែផ្លាស់ប្ដូរមកពីអភិបាលស្រុកជើងព្រៃ។លោក អូត ឈាងលី ត្រូវបានតែងតាំងជាអភិបាលស្រុកបាធាយ ជំនួសលោក ផេន សុផល ដែលត្រូវទទួលតំណែងជាអភិបាលរងខេត្តកំពង់ចាម ។ ក្នុងពិធីដែលមានវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមអញ្ជើញចូលរួមផងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការផ្លាស់ប្ដូរ និងការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមប្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ពោលគឺមិនមែនដោយសារបញ្ហាអ្វីមួយដែលត្រូវផ្លាស់ប្ដូរនោះទេ។ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយផ្អែកទៅតាមច្បាប់គ្រប់គ្រងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានកំណត់សម្រាប់គណៈអភិបាលដែលម្នាក់ៗត្រូវមានអាណត្តិ៤ឆ្នាំ ប៉ុន្តែបើផ្អែកលើការបំពេញភារកិច្ចបានល្អ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អាចនឹងបន្តអាណត្តិទី២ ឱ្យគាត់ជាបន្តទៀត ។ដោយផ្តើមចេញពីច្បាប់នេះហើយ ដែលយើងបានឃើញថាមន្ត្រីរបស់យើង ពិសេសនៅក្នុងគណៈអភិបាល ត្រូវតែធ្វើការផ្លាស់ប្ដូរជាបន្តបន្ទាប់ ប៉ុន្តែបើត្រូវនៅបន្តអាណត្តិទៀតនោះ ក៏ត្រូវមានការប្រកាសតែងតាំងឱ្យកាន់អាណត្តិទី២ របស់ខ្លួន៤ឆ្នាំបន្តទៀត ។ទាំងនេះដែលជាច្បាប់យើងមិនអាចធ្វើផ្ទុយបានឡើយ។ក្នុងឱកាសដដែលនេះឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើនូវកិច្ចការសំខាន់ៗដែលអភិបាលថ្មីអនុវត្តបន្ត៕ ដោយ៖លី…
-
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តម ឆាយ ឫទ្ធិសែន ដោយមានការចូលរួមពី លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង គណៈប្រតិភូក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធ បានចុះទៅកាន់ស្រុកចំនួន៤ របស់ខេត្តស្ទឹងត្រែង ក្នុងនោះ មាន ស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ដែលជាស្រុកនៅជាប់ព្រំដែនប្រទេសឡាវ និងស្រុកសៀមបូក ដើម្បីពិនិត្យពីស្ថានភាពផ្លូវដែលបានស្ថាបនារួចរាល់នាពេលកន្លងមក។ នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យពីស្ថានភាពផ្លូវនៅតាមខ្សែក្រវាត់ព្រំដែន ក្រាលល្បាយក្រួស មានប្រវែង ១៧៩,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចដុងក្រឡ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ អូសបន្លាយឆ្ពោះទៅបង្គោលព្រំដែនលេខ ០៧៨ ត្រង់ចំណុច ភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង។ ផ្លូវអភិវឌ្ឍន៍ជនបទដែលបានស្ថាបនារួចរាល់ ចំនួន២ខ្សែ គឺផ្លូវខ្សែទី១ ខាងលើ មានសំណង់សិល្បការ្យមួយចំនួន បន្ថែមទៀត ដូចជា លូ, ស្ពានបេតុង ១០កន្លែង និងទំនប់ស្ទាក់ទឹក ១០កន្លែង និងផ្លូវខ្សែទី២…