-
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ អ្នកប្រតិបត្តិជំនឿសាសនា គួរមានមោទនភាព ចំពោះ សុខដុមនីយកម្មសាសនានៅកម្ពុជា

ស្វាយរៀង៖ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានថ្លែងថា ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចក្នុងនាមអ្នកប្រតិបត្តិជំនឿសាសនា គួរមានមោទនភាព ចំពោះ សុខដុមនីយកម្មសាសនានៅកម្ពុជា និងត្រូវបន្តថែរក្សានូវបរិយាកាសនៃសុខដុមនីយកម្មសាសនាឱ្យបាន គង់វង្សជានិរន្តរ៍ និងយកគុណតម្លៃសាសនាអប់រំដល់ប្រជាជនឱ្យកាន់តែមានស្មារតីចាស់ទុំ ចូលរួមថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងបើកសិក្ខាសាលាស្ដីពីការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ផាន់ ចន្ទតារា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្តថា ទោះបីសាសនាជាប្រភពផ្តល់គុណតម្លៃដល់សង្គម អប់រំមនុស្សឱ្យមានមេត្តា ករុណានិងភាពជាបងប្អូនសាកល ប៉ុន្តែ អ្នកមានជំនឿសាសនាផ្សេងគ្នា ក៏មានគុណតម្លៃ ផ្នត់គំនិត និងទស្សនៈផ្សេងគ្នា ដែលទាមទារឱ្យមានការយល់ដឹងពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការយោគយល់ ការអត់ឱននិងការរស់នៅក្នុងសង្គមជាមួយ គ្នាប្រកបដោយសុខដុមរមនា។ឯកឧត្តមបន្តថាមសិក្ខាសាលាថ្ងៃនេះ ជាវិភាគទានថ្មីទៀតចំពោះបុព្វ ហេតុនៃការថែរក្សានិងលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា ដូចជារួមចំណែកថែរក្សាសន្តិភាព ក្នុងប្រទេស តំបន់ និងពិភពលោកទាំងមូល។ សិក្ខាសាលាដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ក្រោមជំនួយឧបត្ថម្ភមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាងមានការចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត ,ព្រះធម្មកិច្ចមុនី…
-
អង្គការសំអាតទន្លេ សមុទ្រ ៖ ការចូលរួមសំអាតសំរាមក្នុងទឹកទន្លេនឹងជួយមិនឱ្យបំពុលត្រីដែលជាប្រភពអាហារមនុស្ស និងបំពុលទឹកប្រើប្រាស់

ភ្នំពេញ៖ ទាំងពលរដ្ឋ ភាគីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមានសារៈប្រយោជន៍យ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានជាពិសេស សំរាមក្នុងទន្លេ និងសមុទ្រ ដែលកំពុងបង្កផលប៉ះពាល់គំរាមកំហែងដល់ជីវៈចម្រុះក្នុងទឹក ទន្លេជាពាងទឹករបស់ប្រជាពលរដ្ឋ ជាប្រភពអាហាររបស់មនុស្សនិងសត្វ។នេះជាការលើកឡើងពីសំណាក់លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ ។ បញ្ជាក់ក្នុងទិវាសំអាតពិភពលោក លើកទី៧ World Cleanup Day កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្របានឱ្យដឹងថា ”យើងបានបង្កើតរូបត្រីស៊ីសំរាមដែលវាបញ្ជាក់ថាបើយើងមិនធ្វើសកម្មភាពប្រមូលសំរាមទេ ត្រីទាំងអស់នៅក្នុងទន្លេវានឹងស៊ីសំរាម ស៊ីប្លាស្ទិកដែលនៅពេលនោះយើងចាប់ត្រីមកបរិភោគ ពេលនោះដែរយើងនឹងបរិភោគសំរាម និងប្លាស្ទិកចូលទៅដែរ។នេះហើយជាការគ្រោះថ្នាក់សម្រាប់យើងទាំងអស់គ្នា។យើងត្រូវចូលរួមសំអាតទន្លេ និងមិនត្រូវចោលសំរាមក្នុងទន្លេបន្តទៀតឡើយ” ។ លោកបានបញ្ជាក់ថា ដើម្បីបង្កភាពសប្បាយរីករាយ ភាពទាក់ទាញ ទិវាសំអាតពិភពលោកបញ្ចូល ការប្រគុំដន្រ្តីសម័យ ឆៃយ៉ាំកំចាត់សំរាម ទូកកំចាត់សំរាម ក្រុមចែវរើសដោយប្រើទូកកាយ៉ាក់ និង Clean2Win ជាកម្មវិធីប្រណាំងរើសយក រង្វាន់ពិសេសៗដ៏សម្បូរបែប ការចែក សម្ភារៈប្រើប្រាស់ជូនដល់អ្នកត្រូវការ ជាចំណែកមួយនៃយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ Good Deeds Day…
-
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា និងសហការរី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញ ប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌទី៤ ចំនូន ៤វត្ត ក្នុង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ព្រៃវែង៖ ក្នុងឱកាសចូលរួមបុណ្យភ្ជុំបិណ្ឌឆ្នាំនេះឯកឧត្តម លី វ៉ាន់ឌី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លានិងលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការី អាជ្ញាធរដែនដី និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ ចំនួន៤វត្ត មានវត្តសង្កែជ្រុំ , វត្តទឹកថ្លា ,វត្តព្រៃល្វាយ, វត្តបូតគង ដែលស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវនឹង ថ្ងៃទី២១ខែកញ្ញាឆ្នា២០២៤ ។ នៅក្នុងពិធីកាន់បិណ្ឌវេនទី៤នេះ ឯកឧត្តម លី វ៉ាន់ឌី និងលោកជំទាវ រួមជាមួយមាតា ព្រមទាំងក្រុមគ្រួសារ និងសហការី អាជ្ញាធរដែនដី ពុទ្ធបរិស័ទ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្តដោយក្នុង១វត្តៗរួមមាន អង្ករ -មី -ទឹកសុទ្ធ, ទឹកក្រូច និងត្រីខកំប៉ុង ព្រមទាំងបានប្រគេនបច្ច័យកសាង សម្រាប់ទុកកសាង សមិទ្ធផលនានា ក្នុងទីអារាមវត្តផងដែរ។ បន្ទាប់មក ឯកឧត្តម លី វ៉ាន់ឌីនិងលោកជំទាវរួមជាមួយមាតា ព្រមទាំងក្រុមគ្រួសារនិងសហការីបានអញ្ជើញបង្សុកូល រាប់បាតដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា…
-
ព្យាករណ៍កម្ពស់ទឹក៖ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាន និងកំពុងឡើងបន្តិចបន្តួច

ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាន និងកំពុងឡើងបន្តិចបន្តួច។ អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖
-
ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់គ្រប ដណ្ដប់លើផ្ទៃដី៥០ភាគរយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព ធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អាន ដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រ ចិនខាងត្បូង នៅបន្តមាន ឥទ្ធិពលខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ២.តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ៣.តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៤៥ភាគរយរលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖
-
ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូសាលារាជធានីចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។ ពីធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)…
-
ស្ថានភាពធាតុអាកាស៖ តំបន់ខ្ពង់រាបអាចមានភ្លៀង ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃ ដី៥៥ភាគរយ

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៤។ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង នៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ២.តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប ដណ្ដប់ លើផ្ទៃដី៥៥ភាគរយ៣.តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប ដណ្ដប់ លើផ្ទៃដី៣៥ភាគរយរលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖
-
ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តិចបន្តួច

ភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹករបស់ក្រសួងធនធានទឹក និង ឧតុនិយម គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤បានឱ្យ ដឹងថា ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្តិចបន្តួច។ អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្ត ទុកដាក់ប្រុង ប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖
-
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តយុវជនជ័យលាភីនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកដល់យុវជនជ័យលាភីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន (SSEAYP) ខិតខំបង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងចំណោមយុវជនជប៉ុន និងយុវជនដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ផ្សេងទៀត។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីក្នុងកម្មវិធី SSEAYP ដែលដឹកនាំដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីសំណេះសំណាល ក៏ដូចជាស្នើសុំអនុសាសន៍មួយចំនួនពាក់ព័ន្ធការត្រៀមខ្លួនចូលរួមជាមួយយុវជនបរទេសផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីល្អរបស់កម្ពុជាដល់យុវជននៃបណ្តាប្រទេសដ៏ទៃទៀត និងផ្សព្វផ្សាយនូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តមមានប្រសាសន៍ថា យុវជនគឺជាអ្នកការទូតដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។ រាជរដ្ឋាភិបាល តែងតែគិតគូពីយុវជនជាកម្លាំងដល់រឹងមាំ ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត ដែលទាមទារឱ្យយុវជនត្រូវមានសមត្ថភាពខ្ពស់ ដើម្បីបន្តវេនក្លាយជាអ្នកដឹកនាំនាពេលអនាគត។ ឯកឧត្តមបានសង្កត់ធ្ងន់លើការបង្ហាញពីប្រពៃណីខែ្មរលើឆាកអន្តរជាតិ បង្កើនភាពទំនាក់ទំនង ដកស្រង់បទពិសោធន៍ បង្ហាញពីសក្ដានុពលពីកម្ពុជា ហើយបានលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមខ្លួនជួយកសាងប្រទេសជាតិបន្ថែមទៀត។ អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ លោកស្រី ឡា សុភៈ បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ…
-
មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខនេះ

(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ ។ មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំងស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រែក្លាយជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ។ មន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធភាពផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន សុដន់ ក្រពេញអូវែរ និងស្បូន) ប្រព័ន្ធរំលាយអាហារខាងលើ ក្រពះពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង ប្រព័ន្ធដង្ហើម និងប្រព័ន្ធទឹកម៉ូត្រ។ ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យតាមផ្នែកនីមួយៗ រួមមានផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត…