Category: ព័ត៌មានសង្គម

  • ខេត្តសៀមរាបទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    ខេត្តសៀមរាបទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    ភ្នំពេញ៖ ខេត្តសៀមរាបត្រូវបានប្រកាសជ័យលាភីជាខេត្ត​បញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល (ODF)។ពិធីប្រកាស​ជាផ្លូវការ​បាន​ប្រព្រឹត្តទៅនៅ​សួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់​គោក​ចក ក្រុងសៀមរាប ខេត្តសៀមរាបកាល​ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ។សៀមរាបក៏ជាខេត្តទី១០ ដែលត្រូវបាន​​ប្រកាស​ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងទៅ​កាន់អ្នកចូលរួមអបអររាប់ពាន់ថា ការសម្រេចនេះគឺមានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ខណៈបច្ចុប្បន្ន​ក្រសួងក៏​បាន​កំពុង​តែអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនៅទូទាំងប្រទេស ដែលគ្រោងថា នៅឆ្នាំ​២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ចំពោះខេត្តសៀមរាប តាមរយៈការសង្កេតគេ​ពិនិត្យឃើញថា ការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរពីការទទួលទានទឹកដែលមិនមានសុវត្ថិភាព មកជាការ​ទទួលទានទឹកស្អាតមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាល​ពាសកាល មកជាការបន្ទោបង់ក្នុងបង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់​នៅប្រកបដោយភាពស៊ីវីល័យ បានធ្វើឱ្យកម្រិតជីវភាព​របស់ពួកគាត់​កាន់តែប្រសើរឡើង។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការខិតខំប្រឹងប្រែង​របស់រដ្ឋបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ ក្នុងការ​សម្រេចបាន​នូវគោលដៅជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជានីតិកាលទី៧ ។ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយដើម្បី​ប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីក​ចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។ ឯកឧត្តម ឆាយ…

  • ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃ​ដី៣៤ភាគរយ

    ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃ​ដី៣៤ភាគរយ

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូងបាន​ថយ​ឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៣៤ភាគរយ។ ២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី២៥ភាគរយ ។ ៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី២០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងចាប់ស្រកជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងចាប់ស្រកជាបន្តបន្ទាប់

    ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងចាប់ស្រកជាបន្តបន្ទាប់។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • ឯកឧត្តម ជាប ដាវុធ ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិ​យ៉ាងច្រើន​លើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ

    ឯកឧត្តម ជាប ដាវុធ ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិ​យ៉ាងច្រើន​លើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ

    ខេត្តកណ្តាល៖ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកល្វាឯម និងក្រុងអរិយក្សត្រនិងជាប្រធានចលនាយុវជនក្រុងអរិក្សត្រ និងស្រុក​ល្វាឯម ជាតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន​ក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល  បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ៤១០នាក់ជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ស្ថិតក្នុងក្រុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិ​យ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះប​ណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ឯកឧត្តមជាបដាវុធ បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិត​ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្ស​ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន…

  • ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់និងបង្ក្រាបបទល្មើស​ជលផលនៅស្រុកកំពង់សៀម

    ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់និងបង្ក្រាបបទល្មើស​ជលផលនៅស្រុកកំពង់សៀម

    កំពង់ចាម៖ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដឹកនាំក្រុមការងារចម្រុះបន្តចុះពិនិត្យនិងបង្រ្កាបបទល្មើសនេសាទបានចំនួន៥ករណីនៅស្រុកកំពង់សៀម  ខេត្តកំពង់ចាមក្នុង​រដូវបិទ​នេសាទនិងទឹកកំពុងឡើងខ្លាំង ។ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជ​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រុមការងារចម្រុះ​បាន​ត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលបានចំនួន៥ករណី នៅ​ចំណុចជ្រោយអណ្តូង ឃុំរអាង , មុខវត្តល្ពាក ,រោងទា ឃុំស្រក និងចំណុចទំនប់ត្រីរ៉ស់ ឃុំរំចេក ស្រុកកំពង់សៀម។ ក្រុមការងារចម្រុះបានរុះរើ និងបំផ្លាញចោល​នៅ​នឹងកន្លែងរួមមាន ឧបករណ៍លូស្បៃមុងបានចំនួន ៧៦មាត់  របាំងស្បៃមុងប្រវែង ២ ២៨០ម៉ែត្រ , បង្កោលចម្រឹងចំនួន ១ ១៤០ដើម , ព្រមទាំងបានចាក់​លែងកូនត្រីចម្រុះ​ចំនួន​ប្រមាណ ជាង៣០០ គីឡូក្រាម​ចូលទៅក្នុង​បឹងធម្មជាតិវិញ។ ក្នុងឱកាសនេះឯកឧត្ដម ទឹម​បូរក្ស​បានអំពាវនាវ​ដល់ប្រជានេសាទ​សូមបញ្ឈប់ជាបន្ទាន់​នូវការរកត្រីដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់។ប្រសិនជាសមត្ថកិច្ចស្រាវជ្រាវឃើញ នឹងបញ្ជូនទៅតុលាការផ្ដន្ទាទោស​មិនខាន៕ដោយ៖លី ពៅ

  • អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងព្រែក ដើម្បីត្រៀម​បង្ការំដោះទឹកជំនន់

    អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងព្រែក ដើម្បីត្រៀម​បង្ការំដោះទឹកជំនន់

    (ភ្នំពេញ)៖ ស្របពេលដែលទឹកទន្លេមេគង្គ មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យតំបន់មួយចំនួន នៅភាគខាងលើ នៃទន្លេមេគង្គ ទទួលរងនូវការជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ ចំណែក នៅប៉ែកខាងក្រោម អាជ្ញាធរបាននិងកំពុងតែយកចិត្ត​ទុកដាក់ចុះពិនិត្យមើលពីស្ថានភាពទឹកទន្លេមេគង្គជាប្រចាំដើម្បី ត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋប្រសិនបើករណីមានការកើនឡើងជាគំហុក ។ ដោយឡែក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងមួយចំនួន ដែលជាកន្លែង សម្រាប់រំដោះទឹក និងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ។ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ តាមព្រែក សម្រាប់រំដោះទឹកជំនន់​ចេញពីភូមិ​ប្រជាពលរដ្ឋ​នេះដែរ លោកអភិបាលបានដឹកនាំមន្ត្រីចុះទៅមើល ចំណុចព្រែកតាអែវ ដែលជាព្រែកដ៏មានសារៈសំខាន់សម្រាប់ រំដោះទឹក ចេញពីការជន់លិចលំនៅឋានប្រជា​ពលរដ្ឋ​ចូលទៅអាងទឹកបឹងធំស្រុកកៀនស្វាយនឹងទៅពិនិត្យមើល​ព្រែកអ្នកតាវាំងនៅ​ព្រំប្រទល់រវាងសង្កាត់ព្រែកថ្មី និងឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ព្រែកនេះ ក៏ជាព្រែកដ៍សំខាន់មួយ ក្នុងការរំដោះទឹក ជំនន់កំអោយជនលិច​លង់ផ្ទះប្រជាពលរដ្ឋ ។ បន្ទាប់មកលោកអភិបាល បានចុះមកពិនិត្យពីស្ថានភាពទូទៅ នៃតំបន់ ទីក្រុងកោះនរា ដែលប៉ុន្មានថ្ងៃកន្លងមកនេះ ទឹកទន្លេមេគង្គ មានការកើនឡើង បណ្ដាលឲ្យលិច​ចំណុច​ខ្លះ នៃច្រាំងទន្លេតំបន់ទីក្រុងកោះនរា ។…

  • ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើអប់រំបណ្តុះបណ្តាល នគរបាលជាតិជាប់ជាប្រចាំ ដោយផ្តោតលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាព វិជ្ជាជីវៈ

    ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើអប់រំបណ្តុះបណ្តាល នគរបាលជាតិជាប់ជាប្រចាំ ដោយផ្តោតលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាព វិជ្ជាជីវៈ

    កណ្ដាល៖ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំង នគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដល់នគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាព ប្រើប្រាស់កងកម្លាំង ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន៣ រួមមាន វគ្គបណ្តុះបណ្តាលជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, វគ្គ បណ្តុះបណ្តាលជំនាញបច្ចេកទេសអក្សរសម្ងាត់ថ្នាក់បឋម និងវគ្គបណ្តុះបណ្តាលជំនាញចរាចរណ៍ផ្លូវគោក ដោយមានសិក្ខាកាមចំនួន ២៧៦នាក់ នារី ២៨នាក់ សិក្សារយៈពេល ៣ខែ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលបានបំពេញតួនាទីភារកិច្ចដោយ ការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាលតាមកម្មវិធី រហូតទទួលបាន លទ្ធផលជោគជ័យឆ្លើយតបទៅ នឹងតម្រូវការ នៃផែនការ…

  • ផ្ទាំងទស្សនីយភាពលោ្ខននិយាយរឿង “ផ្កាស្រពោន” នឹងសម្ដែងនៅ​ខេត្តសៀមរាបចុងសប្ដាហ៍នេះ

    ផ្ទាំងទស្សនីយភាពលោ្ខននិយាយរឿង “ផ្កាស្រពោន” នឹងសម្ដែងនៅ​ខេត្តសៀមរាបចុងសប្ដាហ៍នេះ

    ភ្នំពេញ៖ មន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានឱ្យដឹង​ថា ​ដោយមានការសហការពីនាយកដ្ឋានសិល្បៈទស្សនីយ​ភាព និងសិល្បករ​ល្ខោនមហាជន​ខេត្តសៀមរាបនឹងរៀបចំទស្សនីយភាព​ខ្មែរទម្រង់សិល្បៈល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូន​នាថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាចតទៅនៅផ្សារ​ហេរីថេកវ៉ក ក្រុងសៀមរាប ។សាធារណជនទូទៅអាចចូលទស្សនា​ដោយ​សេរី។ លោក មួន សុភាព ប្រធានមន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប​បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែកញ្ញា ថា តាមរយៈផ្ទាំង​ទស្សនីយ​ភាពល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលនឹងសម្ដែង​ជូន​សាធារណជន​ទស្សនា នាចុងខែកញ្ញា នឹងធ្វើឱ្យសាធារណជន​ទូទៅ ពិសេសយុវជនជំនាន់ក្រោយ បានស្គាល់ការតែច្បាស់ពី​សិល្បៈមួយនេះ ដែលជាសិល្បៈមួយកំពុងប្រឈមនឹងការបាត់បង់ ព្រោះមិនសូវមាន​ក្រុមសម្ដែង និងមិន​សូវមានអ្នកគាំទ្រ។ លោកបន្តថា ដើម្បីការជំរុញ និងផ្សព្វផ្សាយពីសិល្បៈខ្មែរមួយនេះ មន្ទីរវប្បធម៌ខេត្តសៀមរាប បានសហការជាមួយ​នាយកដ្ឋាន​សិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប នឹងរៀបចំទស្សនីយភាពខ្មែរទម្រង់​សិល្បៈ​ល្ខោន​និយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូននាថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាចតទៅ នៅផ្សារហេរី​ថេកវ៉ក ក្រុងសៀមរាប ជាមួយនឹងការទស្សនាដោយសេរី។ លោកប្រធានមន្ទីររំពឹងថា ផ្ទាំងទស្សនីយភាពមួយនេះ នឹងធ្វើឱ្យ​សាធារណជនទូទៅស្គាល់កាន់តែច្បាស់ពីសិល្បៈខ្មែរមួយនេះ ហើយបើសិនជាការសម្ដែងលើកនេះទទួលបានជោគជ័យ មន្ទីរនឹងបន្តរៀបចំផ្ទាំងទស្សនីយភាពមួយនេះបន្តទៀត ជាពិសេស​នោះគឺការត្រៀមបង្កើតនូវសាច់រឿងផ្សេងៗ នឹងដាក់ជាផែនការនៃ​ផ្ទាំងទស្សនីយភាពប្រចាំឆ្នាំផងដែរ។ ទន្ទឹមនេះលោកប្រធានមន្ទីរ​ក៏បាន​អំពាវនាវដល់សាធារណជនទូទៅ​សូមចូលរួមគាំទ្រ និងផ្សព្វផ្សាយពីសិល្បៈល្ខោននិយាយខ្មែរ​ឱ្យបានផុសផុល ព្រោះវាជា​ចំណែកមួយក្នុងការផ្សព្វផ្សាយអំពីវប្បធម៌​ខ្មែរដែលមានតាំងពីដូនតា…

  • អង្គការក្តីសង្ឃឹមថ្មី បានប្រគល់ផ្ទះទី៤១ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅ ឋានពីតំបន់រមណីយដ្ឋានអង្គរ

    អង្គការក្តីសង្ឃឹមថ្មី បានប្រគល់ផ្ទះទី៤១ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅ ឋានពីតំបន់រមណីយដ្ឋានអង្គរ

    ភ្នំពេញ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អង្គការក្តីសង្ឃឹមថ្មី បានធ្វើកម្មវិធីប្រគល់ផ្ទះ ទី៤១ ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងក្រុងរុនតាឯកតេជោសែន ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯក តេជោសែន ខេត្តសៀមរាប ។ លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា បានជម្រាប ជូនថា អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដើម្បីជួយលើកកម្ពស់វិស័យអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយឧបត្ថម្ភផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ និងកុមារក្រីក្រ ដែលមានមូលដ្ឋាននៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងសាងសង់ផ្ទះនេះ គឺជាគម្រោងសាងសង់ផ្ទះលើកទី៤១ ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ហើយអង្គការមានគម្រោងសាងសង់ផ្ទះចន្លោះពី២ទៅ៥ខ្នងក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅក្នុងខេត្តសៀមរាប។ លោក សូត្រ សួរ បន្តថា អង្គការក្តីសង្ឃឹមថ្មី ក្រៅពីផ្តល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត ក៏បានផ្តល់អាហាររូបករណ៍សិក្សាលើជំនាញបដិសណ្ឋារកិច្ច ផ្នែកសណ្ឋាគារ ទេសចរណ៍ និងមគ្គុទេសចរ ជូនកុមារក្រីក្រជាង ៥០០នាក់ ។ សមិទ្ធផលថ្ងៃនេះ គឺជាការបង្ហាញពីការចូលរួមរបស់អង្គការជាដៃគូរ…

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គផ្នែកខាងលើចាប់ស្រក,ផ្នែក​ខាងក្រោម​កំពុងឡើងបន្តិចបន្តួច

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គផ្នែកខាងលើចាប់ស្រក,ផ្នែក​ខាងក្រោម​កំពុងឡើងបន្តិចបន្តួច

    ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យ​ដឹងថា ​​ស្ថានីយជលសាស្ត្រទន្លេមេគង្គផ្នែកខាងលើបានចាប់ស្រកជា​បណ្តើរៗ រីឯទឹកទន្លេសាប និង​ទន្លេបាសាក់ ទឹកបាន​និងកំពុងឡើង​បន្តិចបន្តួច៕សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖